News & ជាតិ
667707081_1370673778439157_1464541137653516413_n
កម្ពុជាចាប់ដៃគូជាមួយកូរ៉េ និងវិទ្យាស្ថាន GGGI ជំរុញការវិនិយោគលើបច្ចេកវិទ្យាអាកាសធាតុ និងឧស្សាហកម្មបៃតង
ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) និងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank) ក្នុងគោលដៅអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការកៀរគរទុនវិនិយោគពីវិស័យឯកជនមកគាំទ្រសហគ្រាសក្នុងស្រុក។ ក្នុងជំនួបនាទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលចំណាយពេលអស់ជិតប្រាំឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងត្រូវតែមានភាពជាក់ស្តែងនិយម និងបត់បែនស្របតាមបរិការណ៍របស់កម្ពុជា ដើម្បីធានាថា ជួយដល់សហគ្រាសក្នុងស្រុកពិតប្រាកដ។ ឯកឧត្តមបានណែនាំឱ្យភាគីពាក់ព័ន្ធរៀបចំយន្តការអនុម័តការងារឱ្យបានរហ័ស សំដៅពន្លឿនការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស និងបង្កើនប្រសិទ្ធភាពគម្រោងជារួមឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាការឆ្លើយតប លោក ចេសឿង លី  (Jaeseung Lee) អនុប្រធានតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ចំពោះភាពជាដៃគូនេះ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ដូចជាការជ្រើសរើសសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ការជម្រុញការចូលរួមរបស់សហគ្រាសដឹកនាំដោយស្ត្រី និងការកសាងទំនុកចិត្តដល់វិនិយោគិនក៏ដោយ។ លោកបានបញ្ជាក់ថា ក្របខ័ណ្ឌការពារកម្មសិទ្ធិបញ្ញា ដែលរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។ ជាកិច្ចបញ្ចប់ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ក្រសួងលើការការពារកម្មសិទ្ធិបញ្ញា […]
News & ជាតិ
photo_2026-04-09_10-13-39
ឃុំស្រែរនោង ខេត្តតាកែវ អាចផ្គត់ផ្គង់ពងទាមួយសែនគ្រាប់ក្នុងមួយថ្ងៃ ដល់ទីផ្សារក្នុងស្រុក
ដោយ ឡុង សារេត តាកែវ៖ ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃពងទាកូន ពងទាសាប ចូលមកដល់ខែមីនា ឆ្នាំ២០២៦នេះ បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដោយមិនមានការកកស្ទះ ឬជាបញ្ហាចោទសម្រាប់អ្នកប្រកបមុខរបរចិញ្ចឹមទា អ្នកទិញលក់ពងទា និងអ្នកប្រកបមុខរបរភ្ញាស់ពងទាកូនទៀតហើយ។ សព្វថ្ងៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងពងទា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ អាចផ្គត់ផ្គង់ទៅលើទីផ្សារ ក្នុងស្រុកបានមួយសែនគ្រាប់ក្នុងមួយថ្ងៃ។ លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ខែមីនាឆ្នាំ២០២៦នេះ ទីផ្សារពងទាមានស្ថិរភាពឡើងវិញហើយ ចំណែកការលក់ដូរប្រចាំថ្ងៃធម្មតា  ក៏មិនកកស្ទះ ដូចកាលពីពេលមានបញ្ហាជាមួយប្រទេសថៃនោះទេ ទោះបីតម្លៃពងមិនសូវថ្លៃ តែវាក៏មិននៅសល់ដែរ។ លោកគូសបញ្ជាក់ថា “សព្វថ្ងៃនេះពងទាសាបមួយគ្រាប់លក់បានថ្លៃចន្លោះពី៣០០ ទៅ៤០០រៀល និងពងទាកូនលក់បានថ្លៃចន្លោះ៤០០ទៅ៥៥០រៀល។ ប៉ុន្តែសម្រាប់ពងទាកូនបានធ្លាក់ថ្លៃមកក្រោម៤០០រៀលក្នុងមួយគ្រាប់”។ បើយោងតាមប្រធានសមាគមខាងលើ បច្ចុប្បន្ននេះទោះបីទីផ្សារ និងតម្លៃពងទាបន្តមានការប្រែប្រួលក៏ដោយ ប៉ុន្តែសម្រាប់កសិករប្រកបមុខរបរទាក់ទងនិងពងទា ប្រហែល៣០ភាគរយនៃប្រជាជនក្នុងតំបន់ នៅតែប្រកាន់ភ្ជាប់មុខរបរខ្លួន ព្រោះវាអាចទាញយកផលប្រយោជន៍ជួយផ្គត់ផ្គង់គ្រួសារ។ លោកបានបន្តទៀតថា ក្នុងពេលសព្វថ្ងៃនេះ កសិករនៅឃុំស្រែរនោង អាចផ្គត់ផ្គង់ស៊ុតទាទៅទីផ្សារក្នុងស្រុក បានប្រមាណមួយសែនគ្រាប់ ក្នុងនោះពងទាសាបបីម៉ឺនគ្រាប់ និងពងទាកូនប្រាំម៉ឺនគ្រាប់ […]
News & ជាតិ
photo_2026-04-08_19-32-45 (2)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយ និងសាមគ្គីភាព
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានសម្តែងរបាំជូនពរ និងរបាំត្រុដិ រួមទាំងល្បែងកម្សាន្តប្រជាប្រិយ ប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB ។ ថ្នាក់ដឹកនាំ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី” ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តី សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ រួមទាំងព្រះពុទ្ធពរ និងពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕
News & ជាតិ
photo_2026-04-09_08-16-41
សមាគមបណ្តាញកសិករ និងធម្មជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផលិតកម្មពូជស្រូវ”
ដោយ ឡុង សារេត ភ្នំពេញ៖ សមាគមបណ្តាញកសិករ និងធម្មជាតិ (Farmer Network and Nature) បានរៀបចំសិក្ខាសាលាពីគ្រោះយោបល់ ស្តីពីផលិតកម្មពូជស្រូវ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ ដែលមានតំណាងកសិករ សហគមន៍ និងតួអង្គពាក់ព័ន្ធចូលរួមប្រមាណ៤៤នាក់។ ពិធីនេះរៀបចំនៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមបណ្តាញកសិករ និងធម្មជាតិ។ ក្នុងឱកាសនេអដែរ លោក ស៊ឺ រ៉ានី បានលើកឡើងថា គម្រោងគ្រាប់ពូជមានភាពធន់របស់កសិករ គឺជាគម្រោងមានលក្ខណៈពិសេស ដែលផ្តល់ចំណេះដឹង ប្រព័ន្ធ និងរចនាសម្ព័ន្ធនានា ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុញ្ញាតឱ្យទទួលបាននូវគ្រាប់ពូជស្រូវមានគុណភាព ជាមួយនឹងការពង្រឹងបច្ចេកទេស ស្ថាប័ន និងជំនាញរៀបចំអាជីវកម្ម ដើម្បីអាចបន្តដំណើរប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ឆ្ពោះទៅកាន់ប្រព័ន្ធកសិកម្មមានភាពធន់ជាងមុន។ ដើម្បីអភិវឌ្ឍ ពង្រឹង និងពង្រីកការផ្លាស់ប្តូរប្រព័ន្ធផលិតកម្ម និងប្រព័ន្ធចែកចាយពូជស្រូវក្នុងស្រុក ពូជ ស្រូវបែបប្រពៃណីមានទិន្នផលខ្ពស់ […]
News & ជាតិ
Cambodia_Rice_Forum_CAPRED_Austral.2e16d0ba.fill-960x540
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាវនាវឱ្យបន្តគាំទ្រផលិតផលខ្មែរ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ការអំពាវនាវរបស់ម្តេចធិបតី នាយករដ្ឋមន្រ្តីគឺធ្វើឡើង តាមរយៈសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖ ១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ […]
News & ជាតិ
photo_2026-04-06_15-35-40 (3)
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួល​សៀវភៅចំនួន៧០ក្បាល។ សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យ​នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕
News & ជាតិ
502394020_1319531649505641_6616677683573055953_n
គម្រោងកសិកម្មឆ្លាតវៃមានគោលដៅពង្រីកទៅតំបន់នានាទូទាំងប្រទេស ក្នុងការដាំដុះបន្លែសុវត្ថិភាព
ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (Good Agricultural Practice) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះ។ កាលពីខែមីនា ឆ្នាំ២០២៦ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួនប្រាំពីរមុខ រួមមាន ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាលឿង ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន៧ ៥៩១គីឡូក្រាម។ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីគម្រោង៖ លោក ធឹម ប៊ុនថេង អនុប្រធានអង្គភាពសម្របសម្រួលគម្រោង។ លេខទូរសព្ទ័ 098 225 628។ ចូលរួមគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្កើនការងារ និងទទួលបានសុខភាពល្អ៕
News & ជាតិ
image_2026-04-01_09-18-00
ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់
ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើន​តម្រូវ​ការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅ​តាមផ្ទះ​ប្រជាជនចិន។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញ​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារ​តែមាន​តម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពី​ឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជ​ស្រូវ​កូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែ​ខ្លាំង​សម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។ នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផល​ច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។ វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាព​របស់ពួកគេ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះ​ស្រូវ​នៅទូទាំង​ប្រទេសហ្វីលីពីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករ​នៅតែ​មាន​កម្រិត​ខ្ពស់​ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួច​ផ្ដើម​នានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល […]
News & ជាតិ
photo_2026-04-03_15-39-10
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ​ ARDB
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ  ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ  នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕
News & ជាតិ
files+news+20532+1453747571
រយៈពេលបីខែដើមឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករ៣៦១  ៥៧៨តោន គិតជាទឹកប្រាក់​បចំនួន២០៧,៥៤លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦១ ៥៧៨តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន៩៨ ០៧៥តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៨៩ ២១៥តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៨លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ១៤៥ ៧៧១តោន​ គិតជាទឹកប្រាក់ចំនួន៥៦,៣៥លានដុល្លារ និងទៅកាន់គោលដៅ១៨ប្រទេសផ្សេងទៀត មានអាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡង់ បានចំនួន២៨ ៥១៧តោន គិតជាទឹកប្រាក់ចំនួន២៦​​​​​​​​​​​​​​​​​​,៦៥លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ មានអង្ករក្រអូបចំនួន៦០,១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៦,១៦ភាគរយ អង្ករចំហុយ១,៥៥ភាគរយ  អង្ករសរីរាង្គចំនួន០,៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ២១,០៩ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ០០០ ៦០០តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៤៣៣,២៣លានដុល្លារ៕
News & ជាតិ
IMG_6339
សហគមន៍បន្លែមួយកន្លែង នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អាចផ្គត់ផ្គង់បន្លែវិលជុំ ដល់តតម្រូវការក្នុងមូលដ្ឋាន
ព្រៃវែង៖ សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាននឹងកំពុងដាំដុះបន្លែស្លឹក និងបន្លែផ្លែ សរុបទាំងអស់មានប្រមាណ១៤មុខ  សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។ សហគមន៍នេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ ដែលមកទល់បច្ចុប្បន្ននេះមានរយៈពេល ប្រាំឆ្នាំ និងមានសមាជិកជាង៨៣គ្រួសារ ព្រមទាំងមានផ្ទៃដីដាំដុះបន្លែជាងបួនហិកតាកន្លះ ដែលជាដីសហគមន៍ផ្ទាល់ ប៉ុន្តែ បើបូករួមជាមួយនឹងដីរបស់សមាជិកថែមទៀត គឺបច្ចុប្បន្ននេះមានជាងប្រាំពីរហិកតា។ លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង បានអះអាងថា ក្រោយធ្វើការដាំដុះបន្លែរយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ សហគមន៍របស់លោកអាចផ្គត់ផ្គត់បន្លែស្លឹក និងបន្លែផ្លែដល់ប្រប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  និងតាមផ្សារនានានៅក្នុងស្រុក។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  លោក អ៊ាត អាត បានថ្លែងថា បន្លែងនៅក្នុងសហគមន៍របស់លោក  ក្រោយប្រមូលផលម្តងៗ មិនដែលនៅសល់នោះទេ ព្រោះមានឈ្មួញមកទិញដល់ទីតាំងផ្ទាល់តែម្តង ដោយមិនចាំបាច់ឱ្យសមាជិកសហគមន៍របស់លោកពិបាកស្វែងរកទីផ្សារនោះទេ ព្រមទាំងអាចផ្គត់ផ្គង់វិលជុំបាន។ លោកបានបន្ថែមថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បានជួយរួមចំណែកលើកស្ទួយសេដ្ឋកិច្ច ជីវភាពសមាជិករបស់សហគមន៍បានយ៉ាងល្អប្រសើរ  និងអាចដោះស្រាយលើសម្ភារៈសិក្សារបស់កូនៗរបស់ពួកគេ ជាពិសេសដោះស្រាយជីវភាពប្រចាំថ្ងៃបានដោយរលូន។ សូមបញ្ជាក់ថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បច្ចុប្បន្នកំពុងមានការការដាំបន្លែស្លឹក និងបន្លែផ្លែ មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជើងទា […]
News & ជាតិ
photo_2026-04-03_08-04-52
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន LSV និង DKSH ដែលជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានិង​​​ការស្វាគមន៍របស់ ជំទាវរដ្ឋមន្រ្តីគឺ ធ្វើ​ឡើងនៅ ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ដោយ​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា ផងដែរ។ លោកស្រី នុត សម្ជស្ស ប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានបង្ហាញអំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជម្រាបអំពីកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋមន្រ្តី […]

កាលវិភាគផ្សព្វផ្សាយ