សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាវនាវឱ្យបន្តគាំទ្រផលិតផលខ្មែរ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន

Cambodia_Rice_Forum_CAPRED_Austral.2e16d0ba.fill-960x540

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
ការអំពាវនាវរបស់ម្តេចធិបតី នាយករដ្ឋមន្រ្តីគឺធ្វើឡើង តាមរយៈសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖

១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ នឹងជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗនៅតាមតំបន់ជនបទ។

២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួង ទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថាប័នផ្សេងៗ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់ មានសមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការសហការរួមគ្នានេះ គួរត្រូវបានធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីធានាថា ផលិតករខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្ម កាន់តែច្រើន។

៣- គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ត្រូវបន្តធ្វើការងារយ៉ាងសកម្ម និងដោយការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរក និងជ្រើសរើសផលិតផលសក្តានុពលនៅតាមមូលដ្ឋាន ដើម្បីដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ។ ត្រូវពង្រីកបណ្តាញសមាជិកឱ្យទូលំទូលាយ និងធ្វើ អន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់អ្នកផលិតឱ្យបានទាន់ពេលវេលា។ ការងារនេះគួរត្រូវបានអនុវត្តដោយ មានចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្របច្ចេកទេសត្រឹមត្រូវ។

៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និង លក់ផលិតផលខ្មែរ និងផលិតផលភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយនៅតាមតំបន់មានសក្តានុពល។ ព្រឹត្តិការណ៍ទាំងនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់ការទទួលស្គាល់ និងការចូលទីផ្សាររបស់ផលិតផល ខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយបង្កើនភាពជឿជាក់ និងស្តង់ដាថ្មីសម្រាប់ផលិតករខ្មែរទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។

ជាមួយគ្នានេះសម្តេចបានស្នើដល់បងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយ និងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន៕


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ