ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ​ ARDB

photo_2026-04-03_15-39-10

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ  ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ  នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕


images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

photo_2026-07-27_10-51-58
អូស្ត្រាលីគាំទ្រការកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលសហគមន៍នេសាទ

ដោយ នៅ  ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនប្រាក់ចំណូលដល់សហគមន៍អ្នកនេសាទ តាមរយៈការពង្រីកទីផ្សារសម្រាប់វត្ថុធាតុដើមផលិតក្នុងស្រុក។ យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជានៅតែនាំចូលផលិតផលអាហារមួយចំនួន រួមមានទឹកដោះគោស្រស់ មីកញ្ចប់ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះ​ ដើម្បីរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល អូស្ត្រាលីកំពុងធ្វើការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការផលិត និងកែច្នៃអាហារក្នុងប្រទេស ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ ជាផ្នែកមួយនៃកិច្ចសហការនេះ អូស្ត្រាលីបានគាំទ្រសហគ្រាសផលិតទឹកត្រី  ទឹកស៊ីអ៊ីវ លាង ឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ថ្មី ដែលនឹងបង្កើនតម្រូវការគ្រុំចំពុះទា ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទឹកជ្រលក់។ តាមការប៉ាន់ប្រមាណរបស់គម្រោង តម្រូវការគ្រុំចំពុះទានឹងកើនឡើងពីប្រមាណ៧២តោន ទៅជាង៩៥០តោនក្នុងមួយឆ្នាំ។ ការកើនឡើងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារយ៉ាងហោចណាស់ ៤០០គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង ដែលប្រជាពលរដ្ឋជាច្រើនពឹងផ្អែកលើធនធានសមុទ្រសម្រាប់ជីវភាពរស់នៅ។ ក្រៅពីការគាំទ្រការកែច្នៃ អូស្ត្រាលីក៏កំពុងជួយភ្ជាប់ផលិតផល ដែលផលិតនៅកម្ពុជា ទៅកាន់បណ្តាញចែកចាយ និងផ្សារទំនើបធំៗនៅទូទាំងប្រទេស។ វិធានការនេះមានគោលបំណងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក បង្កើនការប្រើប្រាស់ផលិតផលផលិតនៅកម្ពុជា និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា ការកែច្នៃផលិតផលកសិកម្ម និងជលផលនៅក្នុងប្រទេស គឺជាកត្តាសំខាន់ក្នុងការបង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើម បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ […]

E103Q6B8
រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ

អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់​អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]

Screenshot 2026-07-27 111101
គោពូជក្នុងស្រុកកំពុងធ្លាក់ថ្លៃ នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ

ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។  តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។ បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។ លោកបន្តថា  “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។ ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល […]

កាលវិភាគផ្សព្វផ្សាយ