ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់

image_2026-04-01_09-18-00

ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើន​តម្រូវ​ការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅ​តាមផ្ទះ​ប្រជាជនចិន។

នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញ​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារ​តែមាន​តម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។

របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពី​ឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជ​ស្រូវ​កូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែ​ខ្លាំង​សម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។

នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផល​ច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។

វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាព​របស់ពួកគេ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះ​ស្រូវ​នៅទូទាំង​ប្រទេសហ្វីលីពីន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករ​នៅតែ​មាន​កម្រិត​ខ្ពស់​ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួច​ផ្ដើម​នានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ទិន្នផល​ស្រូវ​របស់​កសិករហ្វីលីពីន។

ចំណែកមូលនិធិពង្រឹងភាពប្រកួតប្រជែងស្រូវអង្ករ ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើន​ប្រាក់ចំណូលរបស់កសិករ ចំពេលមានការធ្វើសេរីភាវូបនីយកម្មគោលនយោបាយពាណិជ្ជកម្មស្រូវអង្ករ របស់ប្រទេស​ហ្វីលីពីន មូលនិធិនេះបានកើនឡើងពី១៦៦លានដុល្លារ ដល់៤៩៩លានដុល្លារ។

ដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីនេះ ក្រសួងកសិកម្មហ្វីលីពីន បានជំរុញឱ្យកសិករដាំពូជស្រូវតែមួយ ទៅពីរពូជ​ប៉ុណ្ណោះ ប្រសិនបើពួកគេកំពុងត្រូវបានបម្រើដោយប្រព័ន្ធកែច្នៃអង្ករ ដែលជាផ្នែកមួយនៃកម្មវិធី​យន្តការរបស់មូលនិធិលើក​កម្ពស់​ការប្រកួតប្រជែងអង្ករ។

នៅប្រទេសវៀតណាម កសិករផ្តោតលើពូជមួយ ឬពីរពូជប៉ុណ្ណោះក្នុងមួយតំបន់មួយ ដែលផ្តល់ឱកាស​ឱ្យរោង​ម៉ាស៊ីនកិនស្រូវ ដំណើរការជាបន្តបន្ទាប់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងធានាថា ទាំងកសិករ និងរោងម៉ាស៊ីនកិនស្រូវ រកចំណូល​បានកាន់តែច្រើន។ កសិករហ្វីលីពីនអាចអនុវត្តវិធីសាស្រ្តដូចគ្នានៅទីនេះដែរ ដើម្បីធ្វើឱ្យវិស័យស្រូវអង្កររបស់​ហ្វីលីពីន​កាន់តែ​មានផល​ចំណេញ និងមាននិរន្តរភាព។

សម្រាប់ឆ្នាំ២០២៥-២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិករំពឹងថា ប្រទេសហ្វីលីពីននឹងផលិតបានស្រូវ​ប្រមាណ​១៩,៥២លានតោន សម្រាប់ឆ្នាំទីផ្សារ២០២៥-២០២៦ ដែលទាបជាងការព្យាករណ៍របស់ក្រសួងកសិកម្មថា មានបរិមាណ​ចំនួន២០,៣លានតោន។

ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មអាមេរិករំពឹងថា ប្រទេសប៉ាគីស្ថាននឹងបង្កើនការទិញពូជស្រូវពីប្រទេសចិន ដោយ​សារ​​ពូជស្រូវកូនកាត់ផ្តល់ទិន្នផលខ្ពស់។

កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសហ្វីលីពីនបានបង្ហាញពីការបើកចំហរទីផ្សារនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកដៃគូផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន សម្រាប់នាំចូលទំនិញសំខាន់ៗ និងជៀសវាងការពឹងផ្អែកខ្លាំងពេកលើអ្នកផ្គត់ផ្គង់តែមួយ។

ប្រទេសប៉ាគីស្ថានបាននាំចេញអង្ករចំនួន៧៦ ៥២២តោន ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២៥ ឬប្រហែល​ពីរភាគរយនៃបរិមាណសរុបចំនួន៣,៣៩លានតោន។ វៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុត កាលពីឆ្នាំ២០២៥ ដោយ​បាន​នាំចេញអង្ករចំនួន២,៧លានតោន ទៅកាន់ប្រទេសហ្វីលីពីន៕


images
ប្រាំពីរខែនៃឆ្នាំ​២០២៦កម្ពុជានាំចេញអង្ករជាងប្រាំពីរសែន​តោន គិតជាទឹកប្រាក់​ជាង៤១៥លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ ​បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥​លានដុល្លារ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយ​មិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។​​ ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន​ ធៀបនឹងឆ្នាំមុន​មានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការ​ផងដែរ។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ​ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន​ គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន […]

Screenshot 2026-08-07 073653
មុខរបរផ្តើមចេញពីអង្ករ១០កំប៉ុង​ បច្ចុប្បន្ន​រកចំណូលបាន​ជិត១០លានរៀលក្នុងមួយថ្ងៃ

ដោយ ឡុង សារេត​ សៀមរាប៖ ​អាជីវករ​​ធ្វើនំអាកោត្នោត​ម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប​ ​​ក្នុងឆ្នាំ​២០២០​ បានចាប់ផ្តើម​ដំបូង​ចេញពីអង្ករ​១០កំប៉ុង ឬមានទម្ងន់​ប្រហែល​បីគីឡូក្រាម រហូតមកដល់ឆ្នាំ​២០២៦នេះ អាច​លក់នំបាន​ពី៤ ០០០ ទៅ​៨០០០នំ​ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់​ប្រាំបីលានរៀល​ក្នុងមួយថ្ងៃ​។ អ្នកស្រី ថ្លុង ថាន ម្ចាស់ហាង​យីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បានឱ្យដឹង​ថា មុខរបរធ្វើនំអាកោត្នោត​លក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ​ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើម​នៅឆ្នាំ​២០២០​ ​ជាមួយនិងអង្ករ​ចំនួន​១០កំប៉ុង នៅ​ក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ​១៩​ នៅពេល​ប្រជាពលរដ្ឋភាគច្រើន​ ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយ​នំអាកោត្នោតជាចំណីមួយប្រភេទ​ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់​និយម​ពិសា។​ អ្នកស្រីលើកឡើង​ថា នៅក្នុងសម័យកូវីដ​១៩ ​នំចំណី​ដែលប្រជាពលរដ្ឋ​អាចហូបបានមានសភាព​ក្តៅ​ៗ​ មានតែនំអាកោត្នោត​ ហើយ​ក៏មិនបានសម័យថា​ មុខរបរ​តូចតាច​មួយនេះ​រីកចម្រើនបាន​ដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា​ មុខរបរលក់នំអាកោត្នោតនេះ បានត្រឹម​តែចិញ្ចឹមជីវភាពគ្រួសារ​ប៉ុណ្ណោះ​​ ដោយសារ​ចំណង់ចំណូលចិត្តធ្វើនំ​ រួមផ្សំ​វត្ថុធាតុដើម​ ឬគ្រឿងផ្សំ​ភាគច្រើន​មានស្រាប់​នៅក្នុងភូមិ ​និងមានតម្លៃធូរថ្លៃ​ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋ​រស់នៅជិតខាង​យកទៅពិសា។​ អ្នកស្រី ថ្លុង ថាន​ បានអះអាង​ថា​ កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗ​ប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែល​បីគីឡូក្រាម​ ​អាចធ្វើនំ​លក់បានប្រាក់​ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ​។ ​​បច្ចុប្បន្នបើគិត​ពីថ្ងៃចន្ទដល់សុក្រ ​​ក្នុងមួយថ្ងៃ​ប្រើប្រាស់អង្ករប្រមាណ​១០០​​​​​គីឡូក្រាម​ […]

z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

កាលវិភាគផ្សព្វផ្សាយ