ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់

2-2

ដោយ រស្មី
ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។

ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។

ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។

ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។

អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។

ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានបញ្ជាក់ប្រាប់ថាដោយសារតម្រូវការកាហ្វេនៅកម្ពុជាមានកំណើនកើនឡើងឥតឈប់ឈរមក ម្ល៉ោះហើយការពង្រីកការដាំដុះគឺជារឿងសំខាន់ចាំបាច់ របស់សហគមក៏ដូចជាប្រជាកសិករដើម្បីរកប្រាក់កម្រៃក្នុងការផលិតកាហ្វេឱ្យគ្រប់តាមតម្រូវការទីផ្សារ។

ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ដែរថាគិតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះទំហំផ្ទៃដីដាំកាហ្វេបានកើនឡើងដល់ជិត១ពាន់ហិកតាហើយនៅចុងឆ្នាំ២០២៦នេះ ហើយកំណើននេះអាចឈានដល់៥ទៅ៦រយហិកតាបន្ថែមទៀត។ពេលនេះមានសមាជិក នៃ សមាគម អ្នកដាំកាហ្វកាន់តែច្រើនឡើងបានកំពុងចង់ពង្រីកការដាំកាហ្វេ តាមតម្រូវការទីផ្សារ។

លោក ឌុក ពិសិដ្ឋ បញ្ជាក់ប្រាប់ដែរថាកសិករដាំហ្វេច្រើនៅខេត្តមណ្ឌលគិរី និងរតនគិរី ។ក្រៅពីនេះនៅតំបន់ផ្សេងៗទៀតដូចជាអូរសោម ខេត្តពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ កំពង់ចាមក៏មានដាំដូចគ្នាតែមិនច្រើនទេ។

ប្រធានសហគមកាហ្វេកម្ពុជា ឱ្យដឹងបន្ថែមថាកាហ្វេកម្ពុជាក៏ស្ថិតនៅក្នុងចំណោមកាហ្វេដែលមានគុណភាពល្អ ឬជាកាហ្វប្រណិត ក្នុងនោះកាលពីឆ្នាំ២០២៤កន្លងមក កាហ្វេកម្ពុជាជាប់លេខ១៩លើពិភពលោកទៀតផង។

លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ប្រាប់ថាបច្ចុប្បន្នកាហ្វេកម្ពុជាមានទីផ្សារល្អដាំបានប៉ុន្មានលក់អស់ៗ តែយ៉ាងណាក្នុងមួយឆ្នាំៗការផ្គាត់ផ្គង់កាហ្វេបានត្រឹមតែប្រមាណ១ពាន់តោន ខណៈតម្រូវការប្រើប្រាស់ពីជាង១ម៉ឺនតោនទៅ២ម៉ឺនតោន ដែលធ្វើឱ្យការប្រើប្រាស់ភាគច្រើននាំចូលមកពីខាងក្រៅប្រទេស។បើគិតពីបរិមាណវិញកាហ្វេកម្ពុជាផ្គត់ផ្គង់បានប្រមាណ៥ទៅ៨ភាគរយទេ។ហេតុនេះការបង្កើនការដាំក្នុងស្រុកជាទីល្អមួយបំផុតសម្រាប់ទីផ្សារ។

ដោយឡែកក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៥របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថាសម្រាប់បរិមាណផលិតផលកាហ្វេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥កន្លងមក បានសរុបជាង១៣១៤តោន ហើយទិន្នផលជាមធ្យមរបស់កាហ្វេគឺ២,៥០តោនក្នុងមួយហិកតា។

គួរបញ្ជាក់ថាបើតាមរបាយការណ៍របស់សមាគមកាហ្វេកម្ពុជាតម្លៃកាហ្វេ ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ នេះកាហ្វេមិនទាន់សម្អាតឬមិនទាន់កែច្នៃស្ថិតនៅក្នុងតម្លៃ ១៤០០ទៅ១៦០០០រៀលក្នុងមួយគីឡូក្រាម៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ