ជាតិ
News & ជាតិ

កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំមានទំហំទឹកប្រាក់ជាង៣ ០០០លានដុល្លារ
រាជធានីភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៨,៩លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករជាង ៤,៦លានតោន ស្រូវចំនួន ៣,៨លានតោន និងអង្ករចំនួន ៤២៤ពាន់តោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើង ចំនួន ៣១,៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំ មានជាង៣ ១៨៣ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២០៦៦ លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២៥៥ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨ភាគរយ បើប្រៀបធៀបនឹងតម្លៃនៃការនាំចេញសរុប»។ របាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣១,៨៧ភាគរយ តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ […]
News & ជាតិ

កសិករដាំបន្លែនៅខេត្តត្បូងឃ្មុំចង់ឃើញពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីខាងក្រៅ
រាជធានីភ្នំពេញ៖ ស្របពេលកសិករនៅតាមបណ្តាខេត្តបង្កើនការដាំដុះបន្លែ ផ្លែឈើ ព្រមទាំងង្កើនការកែច្នៃផលិតផល និងផ្គត់ផ្គង់កាន់តែសម្បូរបែបនៅតាមទីផ្សារ ស្របជាមួយគ្នានេះ កសិករប្រកបមុខរបរដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយនៅខេត្តត្បូងឃ្មុំ ចង់ឃើញប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់ផលិតក្នុងស្រុកទាំងអស់គ្នា ហើយកាត់បន្ថយការផលិតផលនាំចូលពីខាងក្រៅ។ លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងនាមជាកសិករដាំបន្លែនៅក្នុងខេត្តត្បូងឃ្មុំម្នាក់ ក្នុងពេលបច្ចុប្បន្ន លោកមិនចង់ប្រើផលិតផលនាំចូលពីប្រទេសជិតខាង ជាពិសេសផលិតផលនាំចូលមកពីប្រទេសថៃទៀតនោះទេ។ កន្លងមកពលរដ្ឋគាំទ្រផលិតផលនាំចូល ដោយសារតែការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃវេចខ្ចប់ផលិតផលមិនទាន់គ្រប់ទៅតាមតម្រូវការ ប៉ុន្តែសព្វថ្ងៃនេះ គឺមានគ្រប់គ្រាន់ មិនថាប្រភេទផ្លែឈើ សូម្បីតែប្រភេទបន្លែស្លឹកស៊ឹងតែអាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុកបានដោយខ្លួនឯង ដោយពុំចាំបាច់នាំចូលមកពីខាងក្រៅដូចមុនទៀតឡើយ។ លោកបានឱ្យដឹងទៀតថា «ពលរដ្ឋខ្មែរយើងគួរតែយល់ឃើញថា សព្វថ្ងៃនេះផលិតផលកែច្នៃក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បរិភោគ។ យើងមិនចាំបាច់នាំចូលមកពីខាងក្រៅ ក៏យើងអាចផ្គត់ផ្គង់បានដែរ ទាំងភេសជ្ជៈ និងម្ហូបអាហារជាដើម។ ដូច្សនេះយើងគួរតែឈប់នាំចូល ឬកាត់បន្ថយការនាំចូលឱ្យបានច្រើន»។ លោកបន្តទៀតថា «យើងគួរតែប្តេជ្ញាចិត្តដោយខ្លួនឯងថា ឈប់គាំទ្រផលិតផលនាំចូល នឹងងាកមកគាំទ្រផលិតផលក្នុងស្រុក១០០ភាគរយ។ បើគាត់ពលរដ្ឋខ្មែរ អាចធ្វើបានពីម្នាក់ទៅម្នាក់ គឺខាងខ្ញុំជាអ្នកដាំដុះ យើងមានការសប្បាយចិត្ត ហើយធ្វើការលក់បន្លែក្នុងតម្លៃធម្មតានៅលើទីផ្សារ»។ បើតាមកសិករ លីម ផេង បើសិនប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតផល ដែលផលិតដោយសហគ្រាសក្នុងស្រុក គឺជារឿងល្អសម្រាប់ខ្លួនឯង។ មានន័យថា បើពលរដ្ឋយកប្រាក់ចំណូលរបស់ខ្លួនទៅទិញផលិតនាំចូលមកពីខាងក្រៅ […]
News & ជាតិ

ដំឡូងមី និងពោតក្រហមប្រមូលផលពីខែសីហា ដល់ខែធ្នូ អាចចៀសផុតពីបញ្ហាទីផ្សារ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញការសន្និដ្ឋានឬធ្វើការប៉ាន់ស្មានរបស់ខ្លួនថា ការប្រមូលផលផ្អែកលើផ្ទៃដីដែលបានដាំដុះរួចក្នុងឆ្នាំ២០២៥ បរិមាណផលដំឡូងមី ដែលគ្រោងនឹងប្រមូលផលក្នុងខេត្តជាប់ព្រំដែនថៃចំនួន៥ ចាប់ពីខែសីហា ដល់ខែធ្នូ មានប្រមាណ១០លានតោន ក្នុងនោះការប្រមូលផលច្រើនជាងគេនៅខែធ្នូអាចមានប្រមាណ៣២,៥០ភាគរយ ហើយការប្រមូលផលដំឡូងមី ពុំមានផលប៉ះពាល់ទេ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅនាំចេញដំឡូងមីក្រៀមទៅកាន់ប្រទេសចិន។ជាក់ស្តែងក្នុង រយៈពេល៧ខែ ឆ្នាំ២០២៥ ការនាំចេញចំណិតដំឡូងមីក្រៀមទៅកាន់ប្រទេសចិនមានចំនួន ៥,៣ម៉ឺនតោន កើនឡើង ៥ម៉ឺនតោន ឬស្មើប្រមាណ១ ៧៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៣ ០៤៤តោន។ របាយការណ៍ដដែលបង្ហាញឱ្យដឹងទៀតថា ចំណែកបរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលក្នុងរយៈពេលដូចគ្នាមានប្រមាណ ៦១ម៉ឺនតោន ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មាន ការប្រមូលផលពោតក្រហមក្នុងខែកក្កដានេះមានប្រមាណ ១៣ម៉ឺនតោន។ ក្នុងករណីមិនអាចនាំចេញពោត ក្រហមទៅកាន់ប្រទេសថៃបាន នឹងទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានប្រសិនបើ អាចពិភាក្សាជាមួយក្រុមហ៊ុននាំចូលពោតក្រហមឱ្យផ្អាកប្រតិបត្តិការនាំចូលរបស់ខ្លួនមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមហ៊ុន ផលិតចំណីសត្វក្នុងស្រុកជួយប្រមូលទិញពីកសិករសម្រាប់កែច្នៃជាចំណីសត្វ។ សូមជម្រាបជូនផងដែរ កាលថ្ងៃទី១១ខែសីហាឆ្នាំ២០២២៥, ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុកផ្សេងទៀតសម្រាប់ផលិតចំណីសត្វ ។ ក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាចកណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវតែខិតខំសិក្សា ពង្រឹងការអានឲ្យបានច្រើនលើមុខវិជ្ជា ដែលត្រៀមប្រឡង ដើម្បីប្រឡងឲ្យជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយបន្ថែមពីនេះទៀត ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងប្រឹងរៀនសូត្រពីសាលាផង និងអ្នកជុំវិញខ្លួនយើងផង។ ឯកឧត្តមបណ្ឌិតប្រតិភូបានរំឭកជូនថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលសរុបចំនួន៤៤៧នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល […]
News & ជាតិ

ឯកអគ្គរដ្ឋទូតចិនប្រកាសថា កសិផលកម្ពុជា១៦មុខ ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិន
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសថា បច្ចុប្បន្នកសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិនតាមរយៈហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ឯកកឧត្តមឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។ ឯកឧត្តមបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ការនាំចេញផ្លែទុរេនរបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន ជាលើកទី១ហើយ ដោយក្រុមហ៊ុន […]
News & ជាតិ

ក្រុមហ៊ុនផលិតចំណីសត្វចំនួនបីចុះអនុស្សរណៈជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ
ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វចំនួនបី គឺ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំងបី នឹងប្រមូលទិញកសិកផលក្នុងស្រុក មានពោតក្រហម៥៤ ០០០តោនក្នុងមួយឆ្នាំ, ដំឡូងមីចំនួន ១៣ ០០០តោនក្នុងមួយឆ្នាំ, កញ្ជុងអង្ករចំនួន១២ ៨០០តោនក្នុងមួយឆ្នាំ, និងកន្ទក់ចំនួន៣០ ០០០តោនក្នុងមួយឆ្នាំ។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទី និងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល […]
News & ជាតិ

ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការគ្រប់គ្រងឥណទានមិនដំណើរការ ”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃដល់បុគ្គលិកស្តីពីការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ចើញចូលរួមជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, លោក កៅ ភិរុណ ទីប្រឹក្សាបច្ចេកទេស នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារនៃធនាគារ ARDB រួមនិងសិក្ខាកាមចូលរួមសិក្សាផ្ទាល់ និងប្រយោលសរុបជាង១០០នាក់។ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDBបានសម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព, ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]
News & ជាតិ

ប្រាំពីរខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាងបួនសែនតោន គិតជាទឹកប្រាក់ជាង៣០៩លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែ នៃដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន៣០៩,៣២លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន៦២,១៣ លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ។ ទន្ទឹមនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ណូវ៉ែលហ្សេឡង់ បានចំនួន៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារ។ ចំពោះប្រភេទអង្ករត្រូវបាននាំចេញ មានដូចជាអង្ករក្រអូបចំនួន៧៧,៦៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៥,៦១ភាគរយ អង្ករចំហ៊ុយ […]
News & ជាតិ

មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាលជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកពង្រឹងគុណភាពផលិតផលដើម្បីប្រកួតប្រជែងជាមួយផលិតទំនិញនាំចូល
ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ម្ចាស់អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកតម្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃល្អ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល កាលពីពេលមីៗកន្លងមកនេះ។ ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា ខេត្តកណ្ដាលជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការទទួលគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នគរូបនីយកម្ម សំណង់ ទេសចរណ៍ សេវាកម្ម និងបណ្តាវិស័យផ្សេងៗទៀត។ គោលដៅអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល គឺខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើ បង្កើនប្រាក់ចំណូល និងមានជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។ ឯកឧត្តមគូសបញ្ជាក់ថា ផលិតផលសក្កានុពលរបស់ខេត្តកណ្តាលមានចំនួនប្រាំពីរមុខ ក្នុងនោះមានដូចជា ចម្លាក់ប្រាក់ស្ពាន់ តម្បាញសូត្រ តម្បាញក្រមា កន្ទេលកក់ ឆៃប៉ូវ កន្ត្រកធ្វើពីវល្លិ៍ថ្នឹង ស្លឹកទ្រាំង មួក ផ្លិត ធ្វើពីស្លឹកត្នោត ដែលផលិតផលទាំងនេះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ […]
News & ជាតិ

ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើមបែបទំនើប
កំពង់ស្ពឺ ៖ យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ថ្មីៗនេះបានបង្ហាញថា មានឃុំចំនួនប្រាំនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (Agricultural Wet and Dry) នៃក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)។ ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅវិមានរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តតាមរយ:មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ រវាងក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោង។ តាមរយៈនេះបានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានា ពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានជាធរមានក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ដោយក្នុងមួយឆ្នាំៗ ប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុន និងអង្គការសម្ព័ន្ធភាព […]
News & ជាតិ

កសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ អាចចូលរួមបង្កើនការផលិតត្រី និងបង្កងបែបធម្មជាតិ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក
តាកែវ៖ កសិដ្ឋានមុន្នី មានទីតាំងស្ថិតនៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលបានបង្កើតឡើងក្នុងកំឡុងពេលកម្ពុជា និងពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ បច្ចុប្បន្នបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផលិត នៅផលិតផលក្នុងវិស័យវារីវប្បកម្មដើម្បីឆ្លើយតបទៅនិងតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្លាយជាទីតាំងមួយផ្តល់ឱកាសទៅដល់និស្សិត ក៏ដូចជាក្រុមវារីវប្បករក្នុងតំបន់ ឱ្យទទួលបាននូវបទពិសោធន៍ និងការអនុវត្តផ្ទាល់ពីបច្ចេកទេសផ្តល់ចំណី គ្រប់គ្រងទឹក និងការគ្រប់គ្រងកសិដ្ឋាន។ លោក ថាយ សុមុន្នី ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ក្តីស្រម៉ៃ ក៏ដូចជាគោលបំណងសំខាន់ក្នុងការបង្កើតកសិដ្ឋាន មុន្នីនេះឡើង គឺដើម្បីចូលរួមផលិតនូវផលិតផលក្នុងវិស័យវារីវប្បកម្មក្នុងស្រុក ឱ្យមានត្រី បង្កងសម្រាប់ឆ្លើយតបតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។ កសិដ្ឋានមុន្នីរៀបចំបង្កើតឡើងជាគំរូកសិដ្ឋានចម្រុះ ឬកសិវារីវប្បកម្ម ដោយប្រើប្រាស់ដីស្រែ ប្រែក្លាយទៅជាកន្លែងចិញ្ចឹមបង្កងបែបធម្មជាតិ ត្រី និងដំណាំដូងក្រអូប និងដាំប្រភេទដើមឈើមានតម្លៃ។ លោកបន្តថា «យើងបានរៀបចំកែច្នៃទីកន្លែងនេះ តាំងពីមិនទាន់មានអ្វីសោះ រហូតមកដល់សព្វថ្ងៃនេះ យើងដាំដូងក្រអូបបានជាង៣០០ដើម យើងបានផ្សាំកូនត្រីប្រា ឱ្យក្លាយជាកូនត្រីពូជដើម្បីលក់ជូនអតិថិជន ដែលចូលចិត្តចិញ្ចឹមត្រីប្រានៅក្នុងស្រុក ឱ្យទទួលបានកូនត្រីមានគុភាព និងសុវត្ថិភាពល្អ យកទៅចិញ្ចឹមបន្តឆាប់ធំ និងមិនមានជំងឺ។ យើងធ្វើការផ្សាំកូនបង្កងឈ្មោល សម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនវារីវប្បករយើង ដែលមានបំណងចង់ចិញ្ចឹមបង្កងសាច់។ ទន្ទឹមនិងនេះ កសិដ្ឋានយើងក៏ចិញ្ចឹមបង្កងសាច់ផងដែរដើម្បីបម្រើដល់អតិថិជននៅក្នុងប្រទេស»។ បើតាមម្ចាស់កសិដ្ឋានខាងលើ, នៅឆ្នាំ២០២៥សង្ឃឹមថា ការផ្សាំកូនត្រីប្រារបស់ខ្លួននឹងកើនឡើង៣០ភាគរយបើប្រៀបធៀបនិងឆ្នាំ២០២៤។ ដូច្នេះការផ្សាំកូនត្រីប្រារំពឹងថា នឹងកើនពី២,៥លានកូនទៅ៣លានកូន […]
