ពិព័រណ៍​ផលិតផលខ្មែរលើកទី២​ ធ្វើឡើងដើម្បី​​ពង្រឹងស្មារតីស្រលាញ់​ជាតិរួមគ្នា ជាសំឡេងតែមួយ​​

photo_2025-11-13_08-00-39

ដោយ ឡុង សារេត​

ភ្នំពេញ៖ សមាគម​មូលនិធិ​សម្តេចតេជោដើម្បី​អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និង​សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)​ រួមនិងដៃគូសហការបានរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី២​ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នា​ប្រើប្រាស់ផលិតផលជាតិ​ ក្នុងគោលបំណង​ដើម្បីពង្រឹងសារតីស្រាលាញ់ជាតិរួមគ្នា ជាសំឡេងតែមួយ​។​​

​នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរលើកទី​២​កាលថ្ងៃទី​៥ខែវិច្ឆិកាឆ្នាំ​២០២៥, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្តេចតេជោ​ និងជា​ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC)មានប្រសាសន៍ថា ​កត្តាដែលជំរុញ​ឱ្យ​សមាគមមូលនិធិសម្តេចតេជោ និង FASMEC ធ្វើការ​រៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២​ គឺដោយសារព្រឹត្តិការណ៍​ពិព័រណ៍​ដែលបានរៀបចំ​លើកទី​១ទទួលបានការគាំទ្រ​ច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស​ ជាពិសេស​មានការសំណូមពរ​ពីម្ចាស់សហគ្រាសដែលជា SMEឱ្យមានការរៀបចំពិព័រណ៍សារជាថ្មី​ម្តងទៀត។​

ឧកញ៉ា តែ តាំងប៉ ​​មានប្រសាសន៍គូសបញ្ជាក់ថា “ការផ្តួចផ្តើមរៀបចំពិព័រណ៍ផលិតផលខ្មែរនេះឡើងក្នុងគោលបំណង​ ពង្រឹងស្មារតីស្រលាញ់​ជាតិរួមគ្នា ជាសំឡេងតែមួយ​ ព្រមទាំងជួយជំរុញ​ការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក​ តាមរយៈ​រួមគ្នា​ប្រើប្រាស់ផលិតផល​​ក្នុងស្រុក ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ​ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក​បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយ​ពីផលិតផលរបស់ខ្លួន​ ក៏ដូចជាទាក់ទាញ​ដៃគូអាជីវកម្មនានា”​។

​បើតាម​ឧកញ៉ា តែ តាំងប៉​, ព្រឹត្តិការណ៍ថ្ងៃនេះ​ គឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិ​ឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលជាតិ​ឱ្យកាន់តែច្រើនឡើង​ ដែលជាផ្នែកមួយ​ក្នុងការលើកទឹកចិត្ត​បន្ថែមដល់សហគ្រាសក្នុងស្រុក​ ឱ្យខិតខំ​ ពង្រឹងនិងពង្រីកផលិតផល​ឱ្យបានកាន់តែល្អ​ មាន​គុណភាព​ មានអនាម័យ​ សុវត្ថិភាព​និងបរិមាណ​។​ ​លើសពីនេះ​បាន​អំពាវនាវ​​ដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងអស់​ ​លក់ផលិតផលរបស់ខ្លួនក្នុងតម្លៃសមរម្យ​ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល និងឈានទៅដល់ការនាំចេញ​ទៅក្រៅប្រទេស​។

ឧកញ៉ា​ តែ តាំងប៉ លើកឡើង​ថា “​ពលរដ្ឋខ្មែរ​គ្រប់រូបត្រូវគាំទ្រ​នូវអ្វីដែលយើងមាន ទោះនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវរួមគ្នាផលិត រួមគ្នាប្រើប្រាស់​ផលិតផលរបស់ជាតិយើងដោយមិនត្រូវពឹងផ្អែក​លើការនាំចូលទំនិញពីបរទេសឡើយ​។ ពោល​មានតែយើងខ្លាំងទេ​ ទើបអាចប្រឈមនិងការប្រែប្រួល​ពីនយោបាយពាណិជ្ជកម្មពិភពលោក​ ដែលកំពុងមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។​ ខ្ញុំមានជំនឿយ៉ាងមុតមាំ​ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី២នេះ នឹងជួយជំរុញស្មារតី​ជាតិដល់ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូបមិនត្រូវភ្លេចខ្លួនឡើយ​ មិនត្រូវគាំទ្រ​តែនៅក្នុងមួយរយៈពេលខ្លី​ ក៏ដូចជា​អ្នកផលិតទាំងអស់​ព្យាយាមកាត់បន្ថយថ្លៃដើមផលិត និងរក្សាគុណភាព​ផលិតផល មិនត្រូវ​ឆ្លៀតតម្លើងថ្លៃ ដោយបន្ថយគុណភាព​ផលិតផលឡើយ​”។

​ក្នុងឱកាសនោះផងដែរ, ឯកឧត្តម  សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី​ តំណាងដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនៅសេចក្តីសោមនស្សរីករាយក្នុងការចូលរួមការតាំងពិព័រណ៍​ផលិតផលខ្មែរឆ្នាំ​២០២៥​លើកទី​២ ក្រោមប្រធានបទ​ រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ ។លើសពីនេះ​ឯកឧត្តម​បាន​អបអរសាទរ​ចំពោះមូលនិធិសម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា​ ដែលទទួលបានជោគជ័យ​នៅការរៀបចំពិព័រណ៍​ផលិតផលខ្មែរ​ ក្រោមប្រធានបទ ពង្រឹងនិងពង្រីកសមត្ថភាព​ផលក្នុងស្រុកលើកទី១កាលពីខែកញ្ញាឆ្នាំ​២០២៥កន្លងទៅផងដែរ​។

ឯកឧត្តម មានប្រសាសន៍ថា ម្ចាស់សហគ្រាស ក្រុមហ៊ុន និងសិប្បកម្មកែច្នៃក្នុងស្រុក​យកផលិតផលមកចូលរួមដាក់តាំង​នៅក្នុងពិព័រណ៍​ផលិតផលខ្មែរពេលនេះ គឺបានបង្ហាញពីភាពសកម្ម​និងចង់ចូលរួម​ឱ្យមានការវិវត្តន៍​នៃផលិតផលជាតិ។ ដូចនេះការតាំងពិព័រណ៍ផលិតផលខ្មែរពេលនេះ​ កាន់តែធ្វើឱ្យការផលិតមាន​ភាពសំបូរបែប​៕

 


129205405_103346188307607_42439803343582450_n
អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់

ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។​ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]

image_2026-08-10_14-06-35
សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]

MYANMAR-ECONOMY
ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]

534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

កាលវិភាគផ្សព្វផ្សាយ