កសិករក្នុងស្រុកជាង​ ១៤ម៉ឺននាក់ ​ទទួលបាន​ផលប្រយោជន៍ពីការអនុវត្ត​គម្រោងកម្មវិធីកសិកអាស៊ីប៉ាស៊ីហ្វិក​

photo_2025-11-19_11-13-47

ដោយ ឡុង សារេត

ភ្នំពេញ​៖ សមាគម​បណ្តាញកសិករ និងធម្មជាតិ រួមជាមួយ​ដៃគូ​​ផ្សេងទៀត នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បានរៀបចំសិក្ខាសាល​​បូកសរុបលទ្ធផល “គម្រោងកម្មវិធី​កសិករអាស៊ីប៉ាស៊ីហ្វិក” រយៈពេល​ប្រាំឆ្នាំ​ (​​២០២១-​២០២៥) ដើម្បីបង្ហាញ​ពីសកម្មភាព​ និងលទ្ធផល​ ដែលសម្រេចតាមរយៈការអនុវត្តគម្រោង​​​របស់ខ្លួន​។

ពិធី​នេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ ​ដោយមានការអញ្ចើញចូលរួមជាកិត្តិយស​ពីលោក និល សុភាព ​ប្រធានគណៈកម្មការពិគ្រោះយោបល់នៃគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក​ លោក តូច ប៉ូច ប្រធានការិកាល័យអភិវឌ្ឍន៍សហគមន៍ ខេត្តកំពង់ឆ្នាំង លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តតាកែវ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករ និងធម្មជាតិ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគម​បណ្តាញកសិករ និងធម្មជាតិ​​។

លោក ស៊ឺ រ៉ានី ​ប្រធានក្រុមប្រឹក្សាភិបាលសមាគម​បណ្តាញកសិករ និងធម្មជាតិ​ បានឱ្យដឹង​ថា គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក ដែល​​មានរយៈពេល​ប្រាំឆ្នាំ​ អនុវត្តដោយ​​​អង្គការថ្នាក់ជាតិ​ចំនួន​ប្រាំមួយ គាំទ្រដល់កសិករ​ជាសមាជិក​​មានជាង​​១៤​ម៉ឺននាក់​ ​ ក្នុងនោះមានសហគមន៍កសិកម្មចំនួន​៣៤១ ​​​ដែល​ស្ថិតនៅក្នុងខេត្ត ក្រុង​​ចំនួន២៣​​ នៅទូទាំងប្រទេស​។​

​លោកបន្តថា “នៅក្នុងដំណើរការ​អនុវត្ត​គម្រោង​អស់រយៈពេល​ប្រាំឆ្នាំនេះ​ បើយើងក្រឡេក​ទៅមើលការគាំទ្រដល់​កសិករ ដែលមានជាង​១៤ម៉ឺននាក់​ ​ឃើញថា កសិករមានការផ្លាស់ប្តូរទម្លាប់ច្រើន​។ ពោលកាលពីមុន​មិនទាន់ទទួលបានការគាំទ្រពីគម្រោង​ ទាក់ទងផលិតកម្ម និងការផ្សារភ្ជាប់ផលិតផលទៅកាន់ទីផ្សារឃើញថា ពួកគាត់ជួបការលំបាកច្រើន​​។ ប៉ុន្តែ​ពេល​មានការគាំទ្រ ​ឃើញថា​ កសិករមានការផ្លាស់ប្តូរទាំងទម្លាប់ក្នុងការដាំដុះស្របតាម​តម្រូវការទីផ្សារ​ មានការផ្លាស់ប្តូរពូជ​ដំណាំ​ដើម្បីបង្កើនទិន្នផល​។ ពិសេស​ជាងនេះ បាន​បង្កើត​ជាក្រុមផលិត​ដំណាំស្រូវ បន្លែ ការចិញ្ចឹមមាន់​ បែបកិច្ចសន្យាកសិកម្មជាដើម”​​។

លោក និល សុភាព ប្រធានគណៈកម្មការ​ពិគ្រោះយោបល់​នៃគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក​ បាន​ទទួលស្គាល់ថា ក្នុងនាម​លោក​ជាប្រធានគណកម្មការពិគ្រោះយោបល់​​សង្កេតឃើញថា គម្រោងនេះបានឆ្លើយតប​ជាមួយនិងគោលបំណងគម្រោង​ ចាប់តាំងពីដំបូងរហូតដល់ថ្ងៃបញ្ចប់​។

​បើតាម​លោក និល សុ​ភាព​​​ នៅក្នុងគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក​ មានគោលបំណង​​ចង់បាន៖ទី​១)-ការ​ពង្រឹងធនធានមនុស្ស ទី​២)​-ការផលិត និងទី៣)-ការនាំចេញទៅលក់នៅលើទីផ្សារ​ ហើយ​ក្នុងនាមជាគណៈកម្មការពិគ្រោះយោបល់​​ ក៏ចង់បានបែបនេះដែរ​ ដោយធ្វើយ៉ាងណាឱ្យសមាជិកស្ថិតនៅក្រោមឆ័ត្រ​របស់អង្គការកសិករទាំង​ប្រាំមួយ មានសមត្ថភាព​ផលិត​ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ​ ​​ ក្រោយពីគម្រោងបញ្ចប់ កសិករមានសមត្ថភាព​អាចធ្វើ​ការ​របស់ខ្លួន​​បាន​៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ