ជាតិ
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំមានក្តីសង្ឃឹមខ្ពស់ទៅលើការប្រមូលផលនៅឆ្នាំ២០២៦
ត្បូងឃ្មុំ៖ នៅក្នុងឆ្នាំ២០២៥នេះ, សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំសម្រេចបាននៅការប្រមូលផលរបស់ខ្លួនបានប្រមាណ១៤០តោន ពោលទាបជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងរដូវប្រមូលផលម្រេចនៅឆ្នាំ២០២៦ខាងមុខនេះមានក្តីសង្ឃឹមថា បរិមាណផលម្រេចនឹងកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងឆ្នាំ២០២៥។ អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះកសិករ ដែលជាសមាជិកសហគមន៍ បានប្រមូលផលម្រេចចប់រួចរាល់ហើយ បានទិន្នផលប្រមាណ១៤០តោន ពោលតិចជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ និងនៅក្នុងរដូវប្រមូលផលម្រេចឆ្នាំ២០២៦ខាងមុខ យើងអាចប្រៀបធៀបបាន ព្រោះយើងរំពឹងទុកថា ទិន្នផលនៅឆ្នាំ២០២៦ អាចនឹងកើនឡើងទ្វេដង ពី១៤០តោនកើនដល់២៨០តោន។ អ្នកស្រីបានបញ្ជាក់ថា “ការរំពឹងទិន្នផលម្រេចថា នឹងកើនឡើងទ្វេដងនៅឆ្នាំំ២០២៦ ដោយសារនៅក្នុងរដូវកាលនេះយើងមានថវិកាសម្រាប់ទិញធាតុចូលឱ្យកសិករប្រើប្រាស់បានទាន់ពេលវេលា។ តួយ៉ាងនៅប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំបានដើរចុះទៅពិនិត្យនៅតាមចម្ការរបស់សមាជិកសហគមន៍ឃើញថា ម្រេចរបស់កសិករមានការកើនផលជាងឆ្នាំទៅ រាប់តាំងពីផ្កា និងក្តឹបម្រេចល្អជាងឆ្នាំមុន”។ បើតាមប្រធានសហគមន៍កសិកម្មទំនើបខាងលើ, នៅឆ្នាំ២០២៥ សហគមន៍បានចុះកុងត្រាជាមួយក្រុមហ៊ុនទទួលទិញម្រេចពីកសិករសម្រាប់ម្រេចខ្មៅថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាម ពោលតម្លៃខ្ពស់ជាងឆ្នាំ២០២៤ កសិករភាគច្រើនលក់បានថ្លៃ១៤ ០០០រៀល។ ដោយឡែកចំពោះតម្លៃម្រេចនៅឆ្នាំ២០២៦ខាងមុខនេះ ខាងសហគមន៍គ្រោងធ្វើកុងត្រាជាមួយក្រុមហ៊ុនទទួលទិញនៅដើម ឬចុងខែវិច្ឆិកាខាងមុខ ហើយរំពឹងថា អាចបានថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាមផងដែរ។ អ្នកស្រី អេង រ៉ាណែត បានឱ្យដឹងទៀតថា “ក្នុងនាមជាប្រធានសហគមន៍កសិកម្មទំនើប ហ៊ានធានាជាក់លាក់ថា ការលក់ម្រេចរបស់កសិករទាំងត្រូវធ្វើតាមសហគមន៍ អ៊ីចឹងទិន្នផលទាំងអស់ខ្ញុំចង់ឃើញនៅថ្ងៃខាងមុខម្រេចកម្ពុជាអាចនាំចេញបាននិងមានតួលេខមួយជាក់លាក់ ហើយយើងព្យាយាមផ្សព្វផ្សាយដល់កសិករ ដែលមិនទាន់បានចូលរួមនៅក្នុងសហគមន៍ ឱ្យពួកគាត់ចូលរួមបានកាន់តែច្រើន ធ្វើឱ្យទីផ្សារយើងមានតម្លៃកាន់តែល្អ”។ សូមជម្រាបជូនផងដែរថា […]
News & ជាតិ

ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៤,៨ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។ លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព […]
News & ជាតិ

ផលិតផលកសិកម្មបួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ
ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោនក្នុងមួយឆ្នាំ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕
News & ជាតិ

បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម
ភ្នំពេញ៖ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។ លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។ […]
News & ជាតិ

ស្វាយចន្ទីកំពង់ធំក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងជួយឱ្យទីផ្សារកាន់តែល្អនិងលក់បានតម្លៃខ្ពស់
កំពង់ធំ៖ អ្នកជំនាញការខាង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងស្រុកបានឱ្យដឹងថា ស្វាយចន្ទីកំពង់ធំនឹងក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដោយរំពឹងថា អាចរៀបចំចុះបញ្ជីបាននៅដើមឆ្នាំ២០២៦ និងជួយឱ្យផលិតផល (GI)នេះមានទីផ្សារកាន់តែល្អប្រសើរ និងតម្លៃលក់កើនឡើងនៅពេលខាងមុខ។ លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឱ្យដឹងថា ទាក់ទងនិងការកំណត់ផលិតផលអ្វីមួយ ធ្វើម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាដំបូងត្រូវសិក្សាអំពីលទ្ធភាពនៃការចុះបញ្ជីជាមុនសិន ហើយការចុះបញ្ជីវាចំណាយពេលតិច ឬច្រើនអាស្រ័យលើប្រភេទផលិតផល រួមនិងផលប្រយោជន៍កសិករ និងអាជីវករ។ តួយ៉ាងពាក់ព័ន្ធនិងផលិតផល ដែលបាននិងកំពុងធ្វើ ដូចករណីរឿងស្វាយចន្ទីកំពង់ធំនេះ វាស្ថិតក្នុងដំណាក់កាលនៃការចុះបញ្ជី ។ បើតាមបទពិសោធន៍នៃការចុះបញ្ជីនេះនៅប្រទេសបារាំង គេចំណាយពេលបីឆ្នាំ។ តែនៅកម្ពុជាតាមបទពិសោធន៍កន្លងមកត្រូវការចំណាយពេលជាងមួយឆ្នាំ អាចរៀបចំចុះបញ្ជីបាន។ លោក សុខ សារ៉ង មានសុទិដ្ឋិនិយមថា “ស្វាយចន្ទីកំពង់ធំ យើងគ្រោងចុះបញ្ជីឱ្យបានយ៉ាងយូរអាចនៅដើមឆ្នាំ២០២៦។ ការចុះបញ្ជីស្វាយចន្ទីកំពង់ធំនេះ យើងរំពឹងថា វានឹងជួយពង្រីកទីផ្សារបានបន្ថែមទៅលើផ្សារ ដែលយើងមានស្រាប់ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយតម្លៃនឹងកើនឡើងជាងមុន”។ បើតាម លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្របច្ចេកទេសនីតិវិធីនៃកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI), នៅកម្ពុជាច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ ប្រកាសលេខ […]
News & ជាតិ

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
ទីក្រុងធានជីន៖ នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ជីន លីគុន (Jin Liqun) ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី […]
News & ជាតិ

កម្ពុជាឈរនៅលំដាប់ប្រទេសទី១០ដែលផលិតស្រូវច្រើនជាគេ និងលំដាប់ទី៦បាននាំចេញធំជាងគេលើពិភពលោក
រាជធានីភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា FAO បានសម្តែងការគាំទ្រនៅការរៀបចំ និងការដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០របស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តពីតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការពង្រឹងវិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្រូវច្រើនជាងគេ និងបាននាំចេញធំជាងគេមួយដែរ ក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥, លោកបណ្ឌិត លី ប្រយុទ្ធ តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ បានថ្លែងថា ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យស្រូវអង្ករ ប្រទេសកម្ពុជាបានក្លាយខ្លួនជាតួអង្គផ្គត់ផ្គង់ស្រូវ អង្គរមួយដ៏សំខាន់ក្នុងពិភពលោក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង នៅក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ប្រទេសកម្ពុជាឈរក្នុងលំដាប់ទី១០ ជាប្រទេសផលិតស្រូវច្រើនជាងគេនៅលើពិភពលោក និងឈរនៅលំដាប់ទី៦ ជាប្រទេសនាំចេញធំជាងគេនៅលើពិភពលោក។ លោកបណ្ឌិត លី ប្រយុទ្ធ មានប្រសាសន៍ថា ឈលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ប្រទេសកម្ពុជាមានឱកាសពង្រីកទីផ្សាររបស់ខ្លួន និងធ្វើពិពិធកម្ម ផលិតផលនានា ខណ:ពេលពាណិជ្ជកម្មអង្ករលើពីភពលោកត្រូវបានប៉ានប្រមាណថា នឹងកើនឡើង៣០ភាគរយនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលនឹងកើនពីប្រមាណ៥៤លានតោនអង្គរ ក្នុងឆ្នាំ២០២៣-២០២៤ កើនដល់៧០លានតោនក្នុងឆ្នាំ២០៣៤-២០៣៥។ ស្របពេលប្រជាជនលើពិភពលោកកំពុងមាននិន្នាការប្រើប្រាស់ស្បៀងអាហារមានគុណភាព សុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ល្អសម្រាប់សុខភាព។ ការផលិតមានការគិតគូរដល់បរិស្ថាននៅក្នុងបរិបទនេះ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្ម ដោយជួយឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងលឿននៃទីផ្សារ និងការរកឱកាសថ្មីៗដើម្បីបង្កើតតម្លៃបន្ថែម។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្តល់ទស្សនទានដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ខិតខំវិនិយោគសម្រាប់អនាគត ដើម្បីផ្តល់ផលចំណេញដល់អ្នកជំនាន់ក្រោយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងជាទស្សនទានថា សូមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ធ្វើការវិនិយោគសម្រាប់អនាគ (Investment for Future) ដែលជាការវិនិយោគមួយមិនត្រឹមតែទទួលផលចំណេញសម្រាប់ពេលបច្ចុប្បន្ននោះទេ ប៉ុន្តែថែមទាំងផ្តល់ផលចំណេញដល់អ្នកជំនាន់ក្រោយ ដែលជាកូន ជាចៅ ឬចៅទួតរបស់យើង ដែលក្នុងនោះមានមរតកជាជំនាញ។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នេះនៅក្នុងឱកាសអញ្ចើញចូលរួមក្នុងកម្មវិធីបិទមហាសន្និបាតសព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ របស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា គុណតម្លៃ និងចក្ខុវិស័យ ក៏ដូចជា ចីរភាពបរិស្ថាន (Sustainability and Environment) សំដៅរួមគ្នាកសាងជាតិឱ្យកាន់តែមានបរិយាប័ន្ន មានចីរភាព មានភាពប្រកួតប្រជែងខ្ពស់ និងមានភាពធន់នឹងកត្តាខាងក្រៅ។ ក្នុងឪកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងទៀតថា សូមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងកសិករ ត្រូវទទួលយកទស្សនាទានថា តួអង្គទាំងពីរ […]
News & ជាតិ

ឧកញ៉ា ឡាយ ឈុនហួរ ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិថ្មី ដោយបេ្ដជ្ញាជួយប្រជាកសិករ និងកាត់បន្ថយថ្លៃផលិតកម្ម
ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិថ្មី ហើយបានបេ្ដជ្ញាជួយកសិករនៅទូទាំងប្រទេសកម្ពុជា តាមរយៈការពង្រឹង និងពង្រីកខ្សែក្រវាត់តម្លៃ និងខ្សែក្រវាត់ផ្គត់ផ្គង់ កាត់បន្ថយថ្លៃជី និងថ្នាំពុលកសិកម្ម។ ឧកញ៉ាបានមានប្រសាសន៍ថា លោកនឹងរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាលើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្ម មានជី ថ្នាំពុលកសិកម្ម ឱ្យមានតម្លៃទាបជាងមុន និងកាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមា ព្រមទាំងធានាតម្លៃស្រូវឱ្យបានសមសម្យ។ នៅក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានប្តេជ្ញាចិត្តខិតខំបំពេញការងារជាប្រធានសហព័ន្ធស្រូវអង្ករ ឱ្យអស់ពីសមត្ថភាព ប្រកបដោយសុច្ចរិតភាព តម្លាភាព និងគណនេយ្យភាព សាមគ្គីភាពដោយយកប្រយោជន៍រួមរបស់សមាជិក នៅក្នុងវិស័យស្រូវអង្ករជាគោល, ប្តេជ្ញាបំពេញការងារ ដោយគោរពឱ្យបាននូវវិជ្ជាជីវៈ ការទទួលខុសត្រូវ ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ឧកញ៉ាបានបន្ថែមថា សម្រាប់អាណត្តិទី៥ ក្នុងរយៈពេលបីឆ្នាំ ពីឆ្នាំ២០២៥ -២០២៨ ថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា នឹងសម្រួចការងារដោយផ្តោតលើសរសរស្តម្ភទាំងបួន របស់រាជរដ្ឋាភិបាលដែលមានដូចជា៖ សរសរស្តម្ភទី១៖ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចែករំលែកទស្សនៈទាន ស្តីពី «និន្នាការវិវត្ត និងសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាក្នុងទីផ្សារតំបន់ -សកល»
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ចើញចូលរួមក្នុងកម្មវិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដោយបានចែករំលែកនូវទស្សនៈទានស្តីពី «និន្នាការវិវត្ត និងសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាក្នុងទីផ្សារតំបន់ -សកល» និងជំហរនៃការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ក្នុងក្របខណ្ឌធនាគារ ARDBដែលបាននិងកំពុងបន្តអនុវត្តផ្តល់ឥណទាន និងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។ ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍លើកឡើងថា ស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកស, វិស័យស្រូវអង្ករ នៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង, ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងតម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើងពោលគឺកើនឡើងប្រមាណពី៥២៩លានតោន ក្នុងឆ្នាំ២០២៣-២០២៤ ដល់៥៤០ លានតោន ក្នុងឆ្នាំ ២០២៤-២០២៥ និងរំពឹងថា នឹងកើនឡើងដល់៥៤៩លានតោន ក្នុងឆ្នាំ២០២៥-២០២៦, យោងតាមទិន្នន័យ […]
News & ជាតិ

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញកើនឡើងខ្ពស់នៅឆ្នាំ២០២៥
កំពង់ស្ពឺ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ សមាគមទទួលបានការបញ្ជាទិញស្ករត្នោត ប្រភេទស្ករម្សៅសរីរាង្គពីក្រុមហ៊ុនដៃគូកើនឡើងខ្ពស់ បើប្រៀបធៀបនិងឆ្នាំ២០២៤។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ឆ្នាំ២០២៥នេះ មានក្រុមហ៊ុនចំនួនបួនបានបញ្ជាការទិញប្រភេទស្ករម្សៅសរីរាង្គចំនួន១៥៧តោន កើនឡើងជាង១២៤ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៧០តោន។ បើតាមប្រធានសមាគមខាងលើ បានឱ្យដឹងថា ក្រុមហ៊ុនបួន ដែលបញ្ជាការទិញស្ករម្សៅ រួមមាន ក្រុមហ៊ុន ខនហ្វីរេល, ក្រុមហ៊ុនហ្វាមលីង, ក្រុមហ៊ុន ហះស៊ែត (ក្រុមហ៊ុនកូរ៉េ )និងក្រុមហ៊ុន ផ្លាថេសិន ហើយនៅក្នុងបរិមាណស្ករម្សៅសរុបទាំង១៥៧តោន មានប្រមាណ២០ភាគរយលក់នៅក្នុងស្រុក និង៨០ភាគរយផ្សេងទៀតនាំចេញទៅចែកចាយនៅលើទីផ្សារពិភពលោក រួមមានទីផ្សារនៅអឺរ៉ុប ជប៉ុន និងសហរដ្ឋអាម៉េរិក។ លោក សំ សារឿន បានបញ្ជាក់ថា «ប្រភេទស្ករម្សៅសរីរាង្គ និងស្ករត្នោតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមួយតោនកសិករអាចលក់ថ្លៃជាងប្រាំពីរលានរៀល ហើយនៅក្នុងមួយរដូវសម្រាប់កសិករឡើងត្នោតតិចជាងគេ បានចំណូលជាង២៥០០ដុល្លារ ហើយដោយឡែកអ្នកឡើងត្នោតចាប់ពី១៥ដើមឡើងទៅ អាចរកប្រាក់ចំណូលបានដល់៦០០០ដុល្លារ»។ ទាក់ទងនិងស្ករត្នោតកំពង់ស្ពឺ,សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានចក្ខុវិស័យរបស់ខ្លួន ចង់ឃើញប្រជាកសិករ ដែលជាអ្នកប្រកបរបរឡើងត្នោតមានជីវភាពល្អប្រសើរ តាមរយៈសមាគមជួយផ្សព្វផ្សាយ រកទីផ្សារជូនប្រជាកសិករ ការពារផលិតផលរបស់អ្នកឡើងត្នោត និងចុះបង្រៀនផ្នែកបច្ចេកទេស ការកត់ត្រាទិញ […]
News & ជាតិ

ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងបោះទុនវិនិយោគ១,៥លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយ ដែលបង្កើតឡើងដោយកូនខ្មែរ គ្រោងបោះទុនវិនិយោគប្រមាណ ១,៥លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។ យោងតាមលោកឧកញ៉ា ឡាង ទីលាង អគ្គនាយកក្រុមហ៊ុន ធីអេល អាហ្គ្រីហ្វូដ (TL Agri Foods Import Export) បានបញ្ជាក់ថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាពីរហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ៥០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ លោកឧកញ៉ា ឡាង ទីលាង លើកឡើងថា ក្រុមហ៊ុនមានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិតា ហើយក្រៅពីនេះក៏និងមានការប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋហើយ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ជប៉ុន អាម៉េរិក កូរ៉េ និងអឺរ៉ុប ជាដើម។ គោលបំណងសំខាន់ៗរបស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ គឺទី១ ជួយរក្សាតម្លៃឱ្យមានស្ថិរភាព ព្រោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីអាចជួយទិញគ្រាប់ស្វាយចន្ទីពីកសិករដោយផ្ទាល់ តម្លៃក៏មានស្ថិរភាពជាងមុន កសិករមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្ដាល […]
