ឯកឧត្តមបណ្ឌិត កៅ ថាច៖ នៅពេល​សហគ្រិនផ្តល់ប្រាក់​ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិនកំពុងកសាងមូលដ្ឋាន​គ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព

photo_2025-11-28_09-28-54

ពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្ម ដែលមានន័យថា សហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។

ប្រសាសន៍លើកឡើងដូច្នេះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិន ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដើម្បីចែកជូនចំណេះដឹងដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។

កម្មវិធីសិក្ខាសិលានេះ ត្រូេះបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សខេត្តពោធិ៍សាត់ សរុបប្រមាណ២០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេង ព្រមទាំងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង ដែលបានខិតខំអស់ពីកម្លំាងកាយចិត្ត ក្នុងការរៀចំកម្មវិធីនេះឡើង។

ឯកឧត្តមបណ្ឌិតបានមានប្រសាន៍ថា ការរៀបចំវេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការតៀមខ្លួនសម្រាប់អាជីវកម្មថ្មី គឺចំពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។

ក្នុងឱកាសសិក្ខាសិលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលឹកពីប្រវត្តិសាស្រ្តកម្ពុជាសម័យចក្រភពអង្គរ និងក្រោយសម័យអង្គរ ដែលបន្តមានការប្រែប្រួលរហូតដល់បច្ចុប្បន្ននេះ ជុំវិញដំណើរវិវត្តលើវិ័យកសិកម្ម និងម៉ូឌែលអាជីវកម្មរបស់ខ្មែរសម័យទំនើប និងអនាគតកម្ពុជា ដែលនឹងវិវត្តទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតងផងដែរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់សហគ្រិនថា «ម៉ូឌែលអាជីវកម្មនាពេលបច្ចុប្បន្ននេះ កំពុងផ្លាស់ប្តូរយ៉ាងលឿន បើធៀបនឹងពេលមុនៗ។ ម៉ូឌែលអាជីវកម្មបែបប្រពៃណី (Traditional Model) ដែល​សំដៅដល់ការទិញ-លក់ និងផលិត កំពុងវិវត្តយ៉ាងលឿនទៅរកម៉ូឌែលអាជីវកម្ម ដែលមានថាមវន្ត (Dynamic) ឌីជីថល (Digital) និងចីរភាព (Sustainable) ជាងមុន។ ជាក់ស្តែង ម៉ូឌែលថ្នាលអាជីវកម្ម (Platform Model) បានតភ្ជាប់ទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ មិនត្រឹមតែផលិតផលប៉ុណ្ណោះទេ។

សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចក្រា បានប្រែក្លាយកាក​សំណល់ទៅជារបស់មានតម្លៃ។ អាជីវកម្មប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិត (Artificial Intellegence) បានផ្តល់អំណាចប្រកួតប្រជែងបន្ថែមដល់សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសសង្គម (Social Enterprise) បានកំណត់នូវទិសដៅនៃការរួមបញ្ចូលគ្នានៃផលចំណេញហិរញ្ញវត្ថុ និងផលចំណេញ​សង្គម»។

សហគ្រិនទាំង​អស់គ្នា អាចនឹងមានពេលខ្លះធ្លាប់ប្រឈមមុខនឹងការបរាជ័យ ដែលធ្វើឱ្យបាត់បង់ធនធានហិរញ្ញ​វត្ថុ និងបាត់ទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា រាល់​ជោគជ័យ​ទាំងអស់ ​គឺ​កើតចេញពី​ការ​តស៊ូ។ បរាជ័យ គឺជាផ្នែកមួយនៃភាពជោគជ័យ ហើយភាពជោគជ័យនោះហេីយ ដែលនឹងបន្សល់ជាកេរ្តិ៍មរតក​សម្រាប់អ្នកជំនាន់ក្រោយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ