ជាតិ
News & ជាតិ

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីពី “អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច”នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ កិច្ចពិភាក្សានេះ គឺក្រោមការសម្របសម្រួលដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមានលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រឹនធុនតូច និងមធ្យមកម្ពុជា។ នៅក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះធនាគារ ARDBកន្លងមក គឺយើងមានសកម្មភាពជាច្រើន ដោយផ្តោតលើវិស័យកសិកម្មដូចជាការផ្តល់ឥណទានផ្តល់ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មរួមមាន ដំណាំចន្ទី ពោត […]
News & ជាតិ

គិរីកាហ្វេ ត្រៀមខ្លួននាំចេញទៅអឺរ៉ុប ហើយប្រឹងបង្កើតរោងចក្រ និងតេស្តរសជាតិកាហ្វេ
ដោយ ផាន់ អាណា ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។ ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនមកពីស្វ៊ីស បានធ្វទស្សនកិច្ចសិក្សាដោយផ្ទាល់ដល់ទីតាំងរោងចក្រ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនកែច្នៃ។ បន្ថែមពីនេះ លោកក៏បានចូលរួមធ្វើតេស្តសាកល្បងរសជាតិកាហ្វេដោយផ្ទាល់ និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ។ កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕ ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន […]
News & ជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជា៖ ទីផ្សារអឺរ៉ុប និងអាម៉េរិក ត្រូវការគ្រាប់ស្វាយចន្ទីតូច តែចិនត្រូវការស្វ័យចន្ទីធំ ម្ល៉ោះហើយទីផ្សារចិនល្អជាងគេសម្រាប់កម្ពុជា
ដោយ រស្មី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកថា តម្រូវការគ្រាប់ស្វាយចន្ទីរបស់ប្រទេសចិន គឺជាទីផ្សារមួយល្អបំផុតលើសគេសម្រាប់កម្ពុជា ម្ល៉ោះហើយកម្ពុជាគប្បីពង្រីកឱ្យបានកាន់តែច្រើនពីព្រោះវាត្រូវនឹងប្រភេទស្វាយចន្ទី ដែលកសិករកម្ពុជាកំពុងនិយមដាំ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប និងអាម៉េរិក មិនត្រូវនឹងកសិករកំពុងដាំស្វាយចន្ទី នាខណៈពេលនេះទេ។ លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា សម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារអាម៉េរិក គេត្រូវការគ្រាប់ស្វាយចន្ទីប្រភេទ ដាប់បលយូ៣២០ (W320) ជាគ្រាប់ស្វាយចន្ទីប្រភេទតូច ដែលកសិករកម្ពុជាពុំសូវដាំទេ ហើយតម្លៃទៀតសោតក៍ថោក ហេតុនេះទីផ្សារអឺរ៉ុបគេច្រើនយកពីបណ្តាប្រទេសអាហ្រ្វិក និងវៀតណាមវិញ។ ចំណែកទីផ្សារនៅអាស៊ីបូព៌ា ជាពិសេសប្រទេសចិន គេត្រូវការគ្រាប់ស្វ័យចន្ទីប្រភេទដាប់បលយូ១៨០ (W180) ដែលជាប្រភេទស្វាយចន្ទីគ្រាប់ធំត្រូវនឹងគ្រាប់ចន្ទីពូជអឹម២៣ (M23) របស់កម្ពុជា។ ម្ល៉ោះហើយបើគម្ពុជាអាចទាក់ទាញទីផ្សារប្រទេសចិន គឺជាជម្រើសល្អបំផុតពីព្រោះវាត្រូវនឹងកសិករកម្ពុជាកំពុងពេញនិយមដាំ។ គ្រាប់ស្វាយចន្ទីប្រភេទ W180 គឺជាប្រភេទគ្រាប់ស្វាយចន្ទីសទាំងមូល ដែលមានគុណភាពខ្ពស់ និងធំជាងគេបំផុត ដែលគេតែងតែហៅថា “ស្តេចស្វាយចន្ទី”។ “W” តំណាងឱ្យពណ៌ស (White) និងទាំងមូល (Whole) ហើយ “180” មានន័យថា មានគ្រាប់ប្រហែល១៨០គ្រាប់ ក្នុងទម្ងន់មួយផោន ឬស្មើនឹង០,៤៥គីឡូក្រាម។ ចំណែក […]
News & ជាតិ

ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ការនាំចូលមេគោ២២០ក្បាលបន្ថែមនឹងជំរុញផលិតកម្មទឹកដោះគោ ក្នុងស្រុក និងកាត់បន្ថយការនាំចូល
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ការនាំចូលមេគោពូជពីអូស្ត្រាលីចំនួន២២០ក្បាលបន្ថែមទៀត នឹងជួយបង្កើនសមត្ថភាពផលិតទឹកដោះគោស្រស់នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើង និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យទឹកដោះគោកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញទៅទស្សនាកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ក្នុងខេត្តតាកែវ ដើម្បីស្វាគមន៍មេគោស្ទាវ ពូជហូលស្តីន ហាយហ្វឺ (Holstein) ពីអូស្ត្រាលី ដែលទើបនាំចូលមកដល់កម្ពុជា។ ការនាំចូលលើកនេះ បានធ្វើឱ្យចំនួនហ្វូងគោសរុបរបស់កសិដ្ឋានកើនឡើងដល់ប្រមាណ១ ៤០០ក្បាល។ លោក ដេរិក យីប បានមានប្រសាសន៍ថា ការពង្រីកហ្វូងគោនេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់ យ៉ាអួ និងផលិតផលទឹកដោះគោផ្សេងៗ បានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ភាពជាដៃគូរវាងអូស្ត្រាលី និងកសិដ្ឋានគិរីសួគ៌ គឺជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍឧស្សាហកម្មកសិកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានវិបុលភាព។ លោកបានបញ្ជាក់ថា ផលិតផលទឹកដោះគោ ជាពិសេសទឹកដោះគោស្រស់ គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់ ដែលជួយដល់ការលូតលាស់របស់ឆ្អឹង […]
News & ជាតិ

ការបង្ក្រាបត្រីប្រាបង្កក១៨តោន តើអាចជួយការពារទីផ្សារផលិតផលជលផលក្នុងស្រុកបានដែរឬទេ?
ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់អគ្គនាយកដ្ឋានជលផល កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា មន្ត្រីជំនាញបានបង្ក្រាបបទល្មើលនាំចូលត្រីប្រាបង្កកចំនួន១៨តោន នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពាក់ព័ន្ធនិងការបង្ក្រាបត្រីប្រាខាងលើនេះ តំណាងសមាគមវារីវប្បករនៅកម្ពុជា បានសម្តែងនូវការគាំទ្រ និងមានការរីករាយជាខ្លាំង។ តែទោះជាបែបនេះក្តី តើការបង្ក្រាបត្រីប្រាចំនួន១៨តោននេះ អាចជួយការពារទីផ្សារផលិតផលជលផលនៅក្នុងស្រុកបានដែរឬទេ ? លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា ចំពោះការបង្ក្រាបការនាំចូលត្រីប្រាបង្កកអត់មានអាជ្ញាបណ្ណនេះ ខាងសមាគមវារីវប្បករកម្ពុជាមានសេចក្តីរីករាយណាស់។ ការនាំចូលត្រីប្រាបែបនេះ មានតាំងពីមុនពេលកម្ពុជាមានបញ្ហាបិទព្រំដែនជាមួយថៃ ហើយក្រោយបិទព្រំដែនក៏មានការនាំចូលដដែល ហើយខាងសមាគមក៏បានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ តែមិនឃើញបង្ក្រាបដូចលើកនេះទេ។ លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាបលើកនេះនឹងជួយការពារដល់ផលិតផលនៅក្នុងស្រុកបានខ្លះ ដោយសារវាជាការព្រមានដល់អ្នករកស៊ី ឬជនខិលខូចដទៃទៀត ដែលលួចនាំចូលខុសច្បាប់ បើទោះបីអ្នកខ្លះមិនបាននាំចូលត្រីប្រាបង្កកនេះក៏ដោយ ដែលចង់យកមកបំផ្លាញទីផ្សារក្នុងស្រុកឱ្យមានការរុញរា។ លោក ឡែមផូរ សុថាវរិទ្ធិ បង្ហាញក្តីរំពឹងថា “ការបង្ក្រាបត្រីប្រាបង្កក ដែលមានប្រភពនាំមកពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវនេះ អាចជួយការពារផលិតផលត្រីប្រាក្នុងស្រុក រួចផុតពីការបំផ្លាញពីត្រីប្រាបង្កកនិង និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋ ពីព្រោះត្រីប្រានេះគេចិញ្ចឹមឱ្យស៊ីលាមកសត្វមាន់ លាមកសត្វទា ពោះវៀនទា […]
News & ជាតិ

សមាគមទុរេនកម្ពុជាអំពាវនាវឱ្យកសិករគោរពស្តង់ដារចិន ខណៈការនាំចេញទុរេនស្រស់កើនជិត៤០ដង
ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សមាគមទុរេនកម្ពុជាបានអំពាវនាវឱ្យកសិករ ម្ចាស់ចម្ការ និងអ្នកនាំចេញទុរេនទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់តាមលក្ខខណ្ឌភូតគាមអនាម័យ និងបទប្បញ្ញត្តិនានារបស់ប្រទេសចិន ដើម្បីរក្សាគុណភាពផលិតផល និងពង្រឹងទំនុកចិត្តរបស់ទីផ្សារនាំចូល ខណៈការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនកំពុងបន្តកើនឡើងយ៉ាងគំហុក។ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនសរុប៥ ៧៣៨តោន ដែលកើនឡើងជិត៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបពេញមួយឆ្នាំ២០២៥។ លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB TV នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គរដ្ឋបាលគយចិនបានហាមឃាត់ការប្រើប្រាស់សារធាតុសម្លាប់សត្វល្អិតចំនួនប្រាំប្រភេទ លើទុរេននាំចូលទៅកាន់ប្រទេសចិន រួមមាន ហ្វីប្រូនីល (Fipronil) កាបូស៊ុលហ្វាន (Carbsulfan) កាបូហ្វូរ៉ាន (Carbofuran) អាសេហ្វាត (Acephate) និងឌីមេតូអេត (Dimetoate)។ យោងតាមទិន្នន័យ ដែលបានលើកឡើងដោយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហាញថា ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន បានកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ថា កំណើននេះមួយផ្នែក គឺដោយសារការបើកដំណើរការច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ […]
News & ជាតិ

ចម្ការមីនទើបបោសសម្អាតរួចមួយចំនួននឹងយកទៅប្រើប្រាស់ជាស្រែចម្ការ ស្រះត្រី និងប្រភពជីវភាពរបស់ប្រជាពលរដ្ឋ
ដោយ រស្មី ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីទើបបានបោសសម្អាតមីនរួចរាល់។ ថ្លែងក្នុងពិធី ដែលរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងកសិកម្ម ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា អតីតចម្ការមីនទើបបានបោសសម្អាតរួចរាល់ មិនមែនគ្រាន់តែជាការលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយទៅជាដីផលិតកម្ម ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ។ នេះជាការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា «សន្តិភាពត្រូវតែប្រែក្លាយជាអ្វីដែលប្រជាពលរដ្ឋអាចរស់នៅបាន» ពោលគឺ ប្រែក្លាយសន្តិភាពទៅជាដីមានសុវត្ថិភាព សន្តិសុខស្បៀង និងជីវភាពកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការផ្សារភ្ជាប់សកម្មភាពមីនជាមួយវិស័យកសិកម្ម ដើម្បីប្រែក្លាយដី ដែលធ្លាប់រងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការដាំដុះ បង្កបង្កើនផល និងបង្កើតប្រាក់ចំណូល។ អាជ្ញាធរមីនទទួលខុសត្រូវបោសសម្អាតដីឱ្យមានសុវត្ថិភាព […]
News & ជាតិ

ខេត្តភូមិភាគឦសានទាក់ទាញគម្រោងវិនិយោគថ្មីក្នុងវិស័យកសិកម្ម ដើមទុន១០៨លានដុល្លារ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ១០៨ លានដុល្លារអាមេរិក និងរំពឹងថានឹងបង្កើតការងារប្រមាណ ៧០០ កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តភូមិភាគឦសាន។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងវិនិយោគទាំងបីរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិកម្ម បង្កើនការកែច្នៃក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគឦសាន។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ដោយសារស្ថិរភាពនយោបាយ បរិយាកាសវិនិយោគល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យឯកជន។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន ដើម្បីចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃទី១៥-១៧ […]
News & ជាតិ

កម្ពុជានាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅអង់គ្លេសជាលើកដំបូង ក្នុងបរិមាណប្រាំបីតោន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាលើកដំបូង តាមរយៈសហគ្រាសក្នុងស្រុកឈ្មោះ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) ដោយមានការគាំទ្រពីទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (United Kingdom’s Export Finance) ដែលជាស្ថាប័នផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងការវិនិយោគអន្តរជាតិ។ យោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការនាំចេញលើកដំបូងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ស្ថានទូតបានបញ្ជាក់ថា ការដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីរបស់សហគ្រាសក្នុងស្រុកឈ្មោះ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្រោមការគាំទ្ររបស់ ទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដូច្នេះសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចពង្រីកការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលនៃវិស័យកែច្នៃកសិផលរបស់កម្ពុជា។ ស្ថានទូតចក្រភពអង់គ្លេសក៏បានអបអរសាទរដល់ក្រុមការងាររបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ […]
News & ជាតិ

អាជីវករលក់ខ្ទឹមនៅផ្សារសួង៖ ខ្ទឹមស្លឹកមានតម្លៃខ្ពស់ក្នុងរដូវរស្សា ព្រោះពិបាកដាំដោយសារដីសើមពេក ធ្វើឱ្យខ្ទឹមរលួយ
ដោយ អៀវ ឈៀងនី ត្បូងឃ្មុំ៖ អាជីវករលក់ខ្ទឹមនៅផ្សារសួង ខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ទូរទស្សន៍ ARDB ថា តម្លៃខ្ទឹមស្លឹក មានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ហើយមានតម្លៃខ្ពស់នៅក្នុងរដូវវស្សា ព្រោះពិបាកដាំដុះ។ អ្នកស្រី អ៊ុន លឿន គឺជាអាជីវករ ដែលទិញខ្ទឹមស្លឹកពីកសិករ ដើម្បីយកទៅលក់បន្តនៅផ្សារសួង នៃខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង អ្នកស្រីបានជិះម៉ូតូដើរស្វែងរកម៉ូយដោយផ្ទាល់ ដោយសារឃើញអ្នកភូមិដាំខ្ទឹមច្រើន ហើយមានគេមកទិញស្រាប់ អ្នកស្រីក៏សម្រេចចិត្តដើររកម៉ូយទិញបន្ត។ សព្វថ្ងៃនេះ អ្នកស្រីរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ បានប្រាប់ពីស្ថានភាពតម្លៃ និងរដូវកាលប្រមូលផលដំណាំ ក៏ដូចជាការប្រើដើមទុន និងប្រាក់ចំណេញបច្ចុប្បន្នថា អ្នកស្រីអាចរកចំណូលបាន ក្នុងរង្វង់ពីរសែនរៀល ក្នុងមួយថ្ងៃ ពីការលក់ស្លឹកខ្ទឹម។ រដូវកាលដែលសំបូរខ្ទឹមស្លឹក គឺនៅចំខែត្រជាក់ ឬខែធ្លាក់ខ្យល់ និងខែប្រាំង រវាងខែមិនា និងខែមេសា។ ហើយនៅរដូវកាលខ្សត់ខ្ទឹមវិញ គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ទឹកភ្លៀងធ្វើឱ្យខ្ទឹមរលួយខូច និងជ្រុះស្លឹកច្រើន ជាហេតុនាំឱ្យខ្ទឹមខ្សត់ និងមានតម្លៃថ្លៃ។ អ្នកស្រី អ៊ុន […]
News & ជាតិ

រដ្ឋមន្ត្រីអប់រំជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ចងក្រងគំរូអាជីវកម្មកសិកម្មជាសៀវភៅសម្រាប់សាលារៀន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅក្នុងខេត្តបាត់ដំបង រៀបចំសរសេរ ចងក្រង និងផ្សព្វផ្សាយគំរូអាជីវកម្មកសិកម្មជាសៀវភៅគំរូ ដើម្បីឱ្យសាលារៀន និងគ្រឹះស្ថានសិក្សានានា អាចយកទៅសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកទេសកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មកសិកម្មទំនើប នាពេលអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ច និងពិនិត្យសកម្មភាពការងារដាំដុះនៅសហគមន៍កសិកម្មតាសីសាមគ្គី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតាមបែបប្រពៃណីតែមួយមុខមិនអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នបានទេ ដូចគ្នានឹងការរៀនត្រឹមទ្រឹស្តីតែមួយមុខក៏មិនអាចដោះស្រាយបញ្ហាជាក់ស្តែងបានដែរ។ ដូច្នេះ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង តាមរយៈការពង្រឹងទំនាក់ទំនងរវាងសាលារៀន សាកលវិទ្យាល័យ កសិដ្ឋាន និងសហគមន៍កសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងជំរុញការផ្សារភ្ជាប់ការអប់រំនៅក្នុងថ្នាក់រៀន ទៅនឹងការអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ […]
