Tag: trending
ព័ត៌មានពេលព្រឹក

កម្ពុជាទទួលបានប្រាក់ចំណូលជាង ៣.២១៣លានដុល្លាអាមេរិកពីការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស
គិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣ កសិផលរបស់កម្ពុជាបាននាំចេញទៅក្រៅប្រទេស មានបរិមាណសរុប៥,៥លានតោន ក្នុងនោះអង្ករចំនួន៤៥ម៉ឺនតោន ស្រូវមានចំនួន១,៨លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង៣,៣លានតោនទៅកាន់ទិសដៅ៧១ប្រទេស ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា គិតត្រឹម រយៈពេល៩ខែឆ្នាំ២០២៣នេះតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ជាង៣ ២១៣ លានដុល្លាអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង ៣៩៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៦៥៨លានដុល្លារអាមេរិក និងតម្លៃពីការនំាចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ២ ១៥៩លានដុលា្លរអាមេរិក ។ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គូសបញ្ជាក់ថា ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ នៅតែបន្តថយចុះចំនួន១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២ ដោយសារ៖ ១)- វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ ឬវិបត្តិអតិផរណា បានបន្តអូសបន្លាយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់នៅក្នុងទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់ជាហេតុបណ្តាលឱ្យប្រទេសទំាងនោះមានបញ្ហាខ្វះថវិកា ដោយបញ្ជាការទិញស្បៀងអាហារចំាបាច់តែប៉ុណ្ណោះ។ ២)-ការនាំចេញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យមានបរិមាណច្រើន ដែលជាបញ្ហាក្នុងការកត់ត្រាទិន្នន័យនាំចេញឱ្យបានច្បាស់លាស់ផងដែរ។ ៣)-ការរឹតត្បិតលើការនាំចេញស្បៀងអាហាររបស់ប្រទេសមួយចំនួន បណ្តាលឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ ទន្ទឹមនឹងតម្លៃទីផ្សារអង្ករនៅលើពិភពលោកមានកំណើនតីចតួចតែប៉ុណ្ណោះ។ ប៉ុន្តែយើងសង្កេតឃើញមានការនាំចេញស្រូវចេញដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមមានច្រើន និង ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចរចារដើម្បីលក់អង្ករចំនួន […]
ព័ត៌មានពេលព្រឹក

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បើកកិច្ចពិភាក្សាលើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣» ។ យោងតាមសារព័ត៌មានFRESH NEWS ផ្អែកតាមរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានសម្រេចនូវសមិទ្ធកម្មគន្លឹះជាបណ្តើរៗ, ក្នុងនោះរួមមាន ៖ ភាពជឿទុកចិត្តបាននៃថវិកា ដែលជាកាតាលីករដ៏សំខាន់ក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជា កំណើនម៉ាក្រូសេដ្ឋកិច្ច ទោះបីកម្ពុជាបានជួបប្រទះនូវវិបត្តិជាសកលនានាក្នុងពេលកន្លងមកក៏ដោយ ។ ជាក់ស្តែង, ទោះបីជាការប្រមូលចំណូលថវិកាជាតិក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ នេះ មានភាពថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ […]
ព័ត៌មានពេលព្រឹក

សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរីទទួលបានហិរញ្ញប្បទាន៤០%ពីគម្រោង CASDP
គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទហៅកាត់ថា CASDP បានផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្មម្រេចសរីរាង្គនៅខេត្តមណ្ឌលគិរី ចំនួន៤០% ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ កាលពីថ្ងៃទី២ខែ តុលា ឆ្នំា២០២៣កន្លងមកនេះ។ លោក គ្រី សុង ប្រធានសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី បានឱ្យដឹងថាទឹកប្រាក់ដែលសហគមន៍ទទួលបានពីគម្រោងខាងលើនេះសមាជិកនឹងយកទៅទិញសម្ភារដែលបម្រើទៅដល់ការដំាដុះម្រេចដូចជា ជន្លង សូឡា ម៉ាស៊ីនមូបទឹក និងទិញត្រាក់ទរ័ជាដើម។ លោក គ្រី សុង មានប្រសាសន៍ថា ហិរញ្ញប្បទានដែលផ្តល់ដោយគម្រោង CASDP បានផ្តល់ជូនសហគមន៍ក្នុងពេលនេះបានជួយសម្រួលការងាររបស់កសិករបានច្រើន ព្រោះសព្វថ្ងៃនេះសមាជិកសហគមន៍ត្រូវការថវិកាសម្រាប់បង្វិលក្នុងការដំាដុះម្រេចសរីរាង្គ។ បច្ចុប្បន្ននេះសមាគមមានសមាជិកចំនួន២១គ្រួសារដែលបាន ផលិតម្រេចសរីរាង្គ នៅលើផ្ទៃដី៥៥ហិកតា ហើយនៅក្នុងមួយឆ្នំាៗសហគមន៍ប្រមូលផលម្រេចសរីរាង្គសរុបជាង១០០តោន និងនៅក្នុងមួយឆ្នំាកសិករអាចលក់បានតម្លៃជាង៤០០០ដុល្លារអាមេរិក។ លោក គ្រី សុង លើកឡើងថា នៅពេលកន្លងមកក៏ដូចបច្ចុប្បន្ននេះកសិករដំាម្រេចសរីរាង្គ នៅពេលប្រមូលផលបានហើយត្រូវរងចំាអស់រយ:ពេលច្រើនខែទម្រាំបានលក់ចេញទៅឱ្យក្រុមហ៊ុន ហើយចំណុចនេះបានធ្វើឱ្យកសិករមួយចំនួនក៏បានបោះបង់ឈប់ដំាម្រេចសរីរាង្គខ្លះផងដែរ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម គិតត្រឹមរយៈពេលពេល៨ខែចុងក្រោយនេះដែរ ម្រេចរបស់កម្ពុជាបាននាំចេញបានប្រមាណ ៥០៩៤តោន ធ្លាក់ចុះប្រមាណ៣០% បើប្រៀបធៀបពេលដូចគ្នាឆ្នំា២០២២៕
ព័ត៌មានពេលព្រឹក

ប្រមុខរដ្ឋាភិបាលត្រៀមបញ្ចេញថវិកា១០០លានដុល្លារដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម
ដើម្បីរក្សាស្ថិរភាពតម្លៃគ្រប់ប្រភេទផលិតផលកសិកម្មនៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ នេះបើយោងតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ខែកញ្ញា ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក កន្លងទៅថ្មីៗនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍៍ថា ការណែនាំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន មានគោលបំណងជំរុញផលិតកម្ម ទីផ្សារ និងរក្សាតុល្យភាពនៃតម្លៃកសិផលសំខាន់ៗក្នុងកម្រិតសមហេតុផល តាមរយៈការដាក់ឱ្យប្រើប្រាស់កញ្ចប់ថវិកាជាក់លាក់មួយ ដោយចាប់ផ្តើមពី ១០០ លានដុល្លារអាមេរិក ជាមួយនឹងលទ្ធភាពក្នុងការបែងចែកថវិកាបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទាន់ពេលវេលាដើម្បីទិញកសិផលពីកសិកម្ម ជាមួយគោលដៅរក្សាស្ថិរភាពតម្លៃក្នុងរដូវប្រមូលផលនីមួយៗ។ ទន្ទឹមនឹងរាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីបច្ចេកទេសចំនួន ២៥០នាក់ ដើម្បីផ្តល់សេវាកសិកម្មដល់គ្រប់ឃុំនៅតាមតំបន់ជនបទទូទាំងប្រទេស ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ តាមរយៈការលើកកម្ពស់ផលិតផលកសិកម្ម។