ឥណ្ឌូនេស៊ី គ្រោងនាំចេញស៊ុតមាន់ចំនួន១,៦លានគ្រាប់ក្នុងមួយខែទៅសហរដ្ឋអាម៉េរិក

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងកំណត់ទិសដៅរបស់ខ្លួន ដោយយកសហរដ្ឋអាម៉េរិកជាគោលដៅនាំចេញដ៏មានសក្តានុពលសម្រាប់ផលិតកម្មស៊ុត ដែលបានកើនឡើងលើសពីចំនួន ២៨៨,៧ពាន់តោន ឬប្រហែល៥០០០លានស៊ុតក្នុងមួយខែ។

យោងតាមការចុះផ្សាយរបស់ Philippine News​ បានឱ្យដឹងថា​ ក្រសួងកសិកម្មឥណ្ឌូនេស៊ី បានប្រកាសពីការត្រៀមរបស់ខ្លួនក្នុងការនាំចេញប្រចាំខែនូវស៊ុតមាន់ចំនួន១,៦លានស៊ុត ក្នុងមួយខែទៅកាន់សហរដ្ឋអាម៉េរិក ដែលតម្លៃស៊ុតបានកើនឡើងដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។

លោក អាហ្គុង ស៊ូហ្កានដា (Agung Suganda) អគ្គនាយកការចិញ្ចឹមសត្វ និងសុខភាពសត្វ​​ បានមានប្រសាសន៍ថា ជាមួយនឹងការផលិតលើសនេះ ប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលខ្លាំងក្នុងការផ្គត់ផ្គង់ស៊ុតដល់ប្រទេស ដែលកំពុងជួបប្រទះការរំខានដល់ការផលិតដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។

លោកបានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងជួបប្រទះឱនភាពផលិតកម្ម ដែលនាំឱ្យតម្លៃស៊ុតកើនឡើង។ ចំណែកគោលដៅនាំចេញដំបូងរបស់ប្រទេសឥណ្ឌូនេស៊ីមានចំនួន១,៦លានស៊ុតក្នុងមួយខែ។

កន្លងមក​ ប្រទេសឥណ្ឌូនេស៊ី បាននាំចេញស៊ុតទៅកាន់ប្រទេសសិង្ហបុរី និងអារ៉ាប់រួម ដោយឥណ្ឌូណេស៊ីគ្រោងនឹងអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារដ៏តឹងរឹង ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។

លោក អាហ្គុង ស៊ូហ្កានដា បានឱ្យដឹងថាទៀតថា «ស៊ុតដែលត្រូវនាំចេញត្រូវតែមានគុណភាពខ្ពស់ គ្មានមេរោគ Salmonella និងគ្មានសំណល់ថ្នាំអង់ទីប៊ីយោទិច ដើម្បីអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។ ការនាំចេញនឹងត្រូវបានធ្វើឡើងដោយមិនរំខានដល់ការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃនៅក្នុងទីផ្សារក្នុងស្រុក»។

នៅឆ្នាំនេះ ផលិតកម្មស៊ុតរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ ៦,៥លានតោន ធៀបនឹងតម្រូវការ៦,២លានតោន​​ កាលពីឆ្នាំមុន។

តួលេខនេះនៅតែអាចមានការកើនឡើងថែមទៀយ ដោយសាររដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជួយដល់ម្ចាស់អាជីវកម្មក្នុងការបំពេញតាមស្តង់ដារនាំចេញ ដោយចាប់ផ្តើមពីគុណភាព និងសុវត្ថិភាពរហូតដល់ការតាមដានផលិតផល។

ប្រធានសមាគមបង្កាត់ពូជមាន់ ឥណ្ឌូនេស៊ី លោក អាម៉ាដ ដូវ៉ាមី (Ahmad Dawami) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការនាំចេញស៊ុតទៅកាន់សហរដ្ឋអាម៉េរិក។ លោក​បាន​បន្ត​ថា សមត្ថភាព​ផលិត​របស់ឥណ្ឌូនេស៊ី ​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​ស៊ុត​រហូត​ដល់ ១៦០លាន​ស៊ុត​ក្នុង​មួយ​ខែ ដោយ​មិន​ប៉ះពាល់​ដល់​តម្រូវ​ការ​ក្នុង​ស្រុក៕


cropped_image_l
ការស្ទង់មតិបង្ហាញថា តម្លៃអតិផរណាស្បៀងអាហាររបស់ជប៉ុន នឹងកើនឡើងក្នុងខែកក្កដា

តូក្យូ៖ ការស្ទាបស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រប់គ្រួសារជនជាតិជប៉ុន នឹងបន្តជួបបញ្ហាចំណាយច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអតិផរណាស្បៀងអាហារឡើងថ្លៃចំនួនប្រាំដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់ពីអតិផរណានៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចាត់ទុកជាសញ្ញាឡើងតម្លៃទំនិញជាលំដាប់ រួមទាំងអត្រាការប្រាក់បន្ថែមផងដែរ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានទទួលបានពីក្រុមហ៊ុនផលិតម្ហូបអាហារធំៗរបស់ជប៉ុនចំនួន១៩៥ក្រុមហ៊ុន ដោយបានបង្ហាញថា ពួកគេនឹងដំឡើងថ្លៃសម្រាប់មុខទំនិញចំនួន២​ ១០៥មុខ នៅក្នុងខែកក្កដានេះ ពោលគឺកើនឡើងប្រាំដង បើធៀបនឹងតម្លៃទំនិញ នៅក្នុងឆ្នាំ២០២៤ ដោយជាមធ្យមត្រូវឡើងថ្លៃ១៥ភាគរយ។ របាយការណ៍បានបង្ហាញថា ក្រៅពីការកើនឡើងតម្លៃរបស់វត្ថុធាតុដើម និងវិក្កយបត្រតម្លៃប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃការដឹកជញ្ជូន និងថ្លៃពលកម្ម ដែលជាហេតុផលសម្រាប់ការដំឡើងថ្លៃ។ របាយការណ៍នេះបាននិយាយថា «សន្ទុះនៃការដំឡើងថ្លៃលើម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នាំ២ឥ២៥នេះ គឺឡើងខ្លាំងណាស់លើសពីឆ្នាំ២០២៤»។ តម្លៃ​ត្រូវ​បាន​កំណត់ឱ្យ​ឡើងថែម មាន​សម្រាប់​មុខ​ទំនិញ​ជា​ច្រើនមុខ​ ដែល​រួម​មានផលិផលធ្វើពី​អង្ករ ព្រម​ទាំង​សូកូឡា ស្ករ​កៅស៊ូ ដំឡូង​បារាំង និង​ទឹកជ្រលក់​ប៉ាស្តា។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ ដែល​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​តម្លៃទំនិញ ​ចាប់ពី​ថ្ងៃ​ទី០១ ខែ​កក្កដា មានក្រុមហ៊ុនផលិតប៊ីចេង​ អាជីណូម៉ូតុ ដោយគ្រោង​នឹង​ដំឡើង​តម្លៃ​ផលិតផល​កាហ្វេ ​ប្រហែល២៥ ទៅ៥៥ភាគរយ ចំណែក​ក្រុមហ៊ុនផលិតទឹកដោះគោ ម៉ីជី នឹង​ដំឡើង​តម្លៃ​ឈីស និង​តម្លៃទឹកដោះគោ​រហូត​ដល់១១ភាគរយ។ របាយការណ៍ស្ទង់មតិ បាននិយាយទៀតថា […]

514284273_728487489983755_2707158184752331882_n
សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម  កពុងតែដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ និងបានបង្កើតការងារ មុខរបរ បង្កើតប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងពិពីសំណេះសំណាល និងពិសារអាហារមហាសាមគ្គី គ្រួសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( SME)ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូចនិងមធ្យមលើកទី២ នៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៥។ នៅក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅលើកកម្ពស់និងផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យមដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ សមិទ្ធផល និងវឌ្ឍនភាព ផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍ បានបង្កើតមោទនភាពជាតិជាថ្មីនេះ គឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ សម្តេចធិបតីលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ហើយត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ […]

Sample Front
សហព័ន្ធស្រូវអង្ករកម្ពុជាបដិសេធកញ្ចប់អង្ករមានរូបភាពស្រដៀងទង់ជាតិថៃ មិនមែនបោះពុម្ពនៅកម្ពុជាឡើយ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានបដិសេធចំពោះអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាមថា ជាផលិតផលរបស់ប្រទេសកម្ពុជា ប៉ុន្តែមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា  បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបរាប់ថា​ ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់៥គីឡូក្រាម ដែលបានសរសេរអក្សារចិន និងអក្សរថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា «ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd.  សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករ ដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។  ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាម»៕

photo_2025-06-27_20-27-55
ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៥ ផ្តល់ឱកាសដល់ម្ចាស់ចម្ការ និងផលិតករដាក់លក់ផលិតផលជូនពលរដ្ឋក្នុងស្រុក

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ខែមិថុនាថ្មីនេះ បានបើកព្រឹត្តិការណ៍ “ផ្លែឈើបាត់ដំបង២០២៥” ដើម្បីផ្តល់ឱកាសដល់ម្ចាស់ចម្ការបានយកផលិតផលរបស់ខ្លួនមកដាក់តាំងលក់ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានបានស្គាល់ឱ្យកាន់តែច្បាស់នូវបន្លែ ផ្លែឈើ និងផលិតនៅក្នុងស្រុកផ្សេងៗ ក្រោមការអញ្ចើញចូលជាអធិបតីភាពពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។ ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែ ផ្លែឈើ និងកសិផលផ្សេងៗទៀត បានយកមកតាំងបង្ហាញ និងលក់ជូនដល់ទទួលទាននៅក្នុងខេត្ត បានដឹងកាន់តែច្បាស់ ហើយសង្ឃឹមថាព្រឹត្តិការលើកទី១នេះ នឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ចម្ការបានលក់ដូរបន្លែ ផ្លែឈើ និងផលិតផលរបស់ខ្លួន។ លោក បិត ហ៊ុន ម្ចាស់ចម្ការទុរេនសំឡូតចាស់ ដែលបាននាំយកផ្លែទុរេនចូលដាក់តាំង និងលក់នៅក្នុងព្រឹត្តិការណ៍ខាងលើបានឱ្យដឹងថា ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥នេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបានជួយទិញផ្លែទុរេនខេត្តបាត់ដំបងបានច្រើននៅតាមស្តង់។ ជាក់ស្តែងនៅថ្ងៃទី១ លោកបានលក់អស់ផ្លែទុរេន៦០០គីឡូក្រោម ថ្ងៃទី២លក់បានជាងពីរតោន និងថ្ងៃទី៣ លក់បានជាងមួយតោន។ លោបាននិយាយថា នៅក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនានេះ […]

កាលវិភាគផ្សព្វផ្សាយ