ឡាវ​នាំចេញ​​ផលិតផលត្រីប្រា ជាលើកដំបូងចូលទីផ្សារ​ប្រទេស​ចិន​ និងរកបានប្រាក់ចំណូលជាង៤៤លានដុល្លារ

3256512

ក្រុង​វៀងចន្ទន៍៖ ផលិតផលត្រី​​ទឹកសាប​​ ​ដែល​ប្រជាកសិករ​ឡាវចិញ្ចឹម​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់ទីផ្សារក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង​ ​ដែល​ជា​ការច្រកនាំចេញ​ដ៏​សំខាន់​ក្នុងការធ្វើ​ពាណិជ្ជកម្ម​ជាមួយចិន​​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ។

យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ​ បានឱ្យដឹងថា ប្រភេទត្រីប្រាកទឹកសាប​​ ដែលចិញ្ចឹម និងកែច្នៃវេចខ្ចបក្នុងប្រទេសឡាវ ត្រូវបានចូលប្រទេសចិនជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ​ និងអនុញ្ញាតឲ្យនាំចូលពីរដ្ឋបាលគយ​ចិន នៅទីក្រុង​ សេនចេន ខេត្តក្វាងទុង កាលពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៥។

ការ​នាំ​ចេញ​នេះ​ គឺជាផលិតផលត្រីប្រា​ ​មាន​គុណភាព​ខ្ពស់​ ​ដែល​ត្រូវបានចិញ្ចឹម ​និង​កែច្នៃ​វេចខ្ចប់ នៅ​ក្នុងកសិដ្ឋានចិញ្ចឹមត្រីប្រា អមដងទន្លេ​មេគង្គ ស្ថិតនៅក្នុងខេត្ត​ចំប៉ាសាក់​ របស់ប្រទេសឡាវ។

ទិន្នផលត្រីប្រានាំចេញនេះ បានមក​ពីគម្រោងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅតាមដងទន្លេមេគង្គ ដែលផ្តល់ទិន្នផលត្រីស្រស់រហូតដល់២០ពាន់តោន​ កែច្នៃបានទិន្នផលត្រីប្រមាណ១២ពាន់តោន និងអាចរកប្រាក់ចំណូលបាន​ប្រហែល៤៤លានដុល្លារ។

ត្រីដែលមាននៅក្នុងការដឹកជញ្ជូនលើកដំបូងបានមកពីរោងចក្រកែច្នៃទឹក​ ដែលទើបសាងសង់ថ្មីនៅខាងក្នុងសួនឧស្សាហកម្ម ដែលត្រូវបានអនុញ្ញាតឱ្យលក់ត្រីទៅប្រទេសចិន និងដំណើរការដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងគុណភាពអាហារទំនើប។

ផលិតផលត្រី​ប្រានេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាអធរ​គយចិន​ ប្រចាំ​នៅ​កំពង់ផែ ហ្សេកូ ក្នុង​ទីក្រុង សេនចេន ខេត្ត ក្វាងទុង ហើយ​ឥឡូវនេះ​​ ផលិតផលត្រីនោះ បានទៅដល់ដៃប្រជាជន​ចិនទិញបរិភោគហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃពាណិជ្ជកម្ម​ជលផលរវាង​ឡាវ និង​ចិន។

នេះជាលើកទីមួយហើយ​ ដែលផលិតផលត្រី​ នាំចេញពីប្រទេសឡាវ ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីប្រើរយៈពេលងសបីឆ្នាំ នៃការអភិវឌ្ឍគម្រោងរួមគ្នា គាំទ្រដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

គម្រោងនេះត្រូវបានដឹកនាំអនវុត្តដោយក្រុមហ៊ុនចិន​ ស្ថិតនៅក្នុងក្រុង សេនចេន​​ ខេត្តក្វាងទុង ដោយមានការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់នៃក្រុង សេនចេន។

កាលពីខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសឡាវ និងរដ្ឋាភិបាលចិន​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ និងតម្រូវការដាក់ឱ្យនៅដាច់ពីគេ សម្រាប់ផលិតផលជលផល ដែលត្រូវនាំចេញទៅប្រទេសចិន។​ក្រោយមក មិនយូរប៉ុន្មាន រដ្ឋបាលទូទៅនៃគយចិន បានប្រកាសអនុញ្ញាតថា ឡាវបានទទួលសិទ្ធិនាំចូលទៅក្នុងទីផ្សាររបស់ចិន។

ផលិតផលត្រីប្រាខាងលើនេះ ត្រូវបានចិញ្ចឹម​ និងកែច្នៃនៅក្នុងសួនឧស្សាហកម្មចិញ្ចឹមត្រី ​ស្ថិតនៅអមដងមេគង្គ លើផ្ទៃដីទំហំ២ ៨៦៣ហិកតា ដែលជាកសិដ្ឋានចិញ្ចឹមត្រីទីមួយ និងធំជាងបំផុតនៅក្នុងប្រទេសឡាវ។

កសិដ្ឋាននេះ នៅពេលសាងសង់រួចរាល់ ផលិតបានត្រីកែច្នៃ​ ជាងប្រាំសែនតោនក្នុងមួយឆ្នាំ ជួយធានាដល់ការផ្គត់ផ្គង់ត្រីសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

គម្រោងនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ តាមរយៈនាយកដ្ឋានបសុសត្វ និងនេសាទ។​

នាពេលកន្លងមក មុន​ការ​អភិវឌ្ឍកសិដ្ឋានចិញ្ចឹមត្រី​នេះ ប្រទេស​ឡាវ​មិន​មាន​ប្រព័ន្ធ​វារីវប្បកម្ម​ទ្រង់ទ្រាយ​ធំ ឬ​បែប​ពាណិជ្ជកម្ម​​សម្រាប់​ផលិតផល​ជលផល​ជាមួយ​ប្រទេស​ចិន​ឡើយ។​ ប៉ុន្តែគម្រោងនេះ ត្រូវបានបង្កើតឡើងជាខ្សែសង្វាក់ផ្គត់ផ្គង់ជាប្រព័ន្ធពីការចិញ្ចឹមត្រីរហូតដល់ការនាំចេញ។

ការបញ្ជូនផលិតផលត្រីប្រាឡាវ ដោយជោគជ័យទៅកាន់ទីក្រុង​ សេនចេន ត្រូវបានគេមើលឃើញថា​ ជាគំរូល្អនៃកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មជលផលសកល ដែលគាំទ្រដល់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងប្រទេសឡា៕


photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

photo_2026-08-13_14-25-56
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុ អំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានណែនាំប្រជាកសិករ នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងមានផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។ ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិតអញ្ជើញដឹកនាំសហការីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសង្គមថ្មី ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះនៅក្នុងមូលដ្ឋាន។ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំមេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន […]

image_2026-08-13_14-28-28
រលកកម្ដៅជួយឲ្យចេកមួយដើម ក្នុងប្រទេសអង់គ្លេស ចេញត្រយូង ធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល

ឡុងដ៍៖ ចេកមួយដើមនៅក្នុងសួនមួយ ក្នុងតំបន់ខនវ៉ល (Cornwall) ប្រទេសអង់គ្លេស បានចេញត្រយូងមួយស្ទង ដែលអ្នកជំនាញផ្នែកសាកវប្បកម្មយល់ថា អាចបណ្តាលមកពីសីតុណ្ហភាពនៅចក្រភពអង់គ្លេសកាន់តែកើនឡើងកម្ដៅក្នុងឆ្នាំ២០២៦នេះ។ សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីម្នាក់ឈ្មោះ ខេធី ណេវីល (Cathy Neville) បានដាំដើមចេកមួយដើមមានកម្ពស់ប្រហែល៣,៣៥ម៉ែត្រ ដោយប្រើអស់រយៈពេលប្រាំពីរឆ្នាំទើបចេញត្រយូង​ មានបួនស្និត និងមានផ្លែសរុប២៤ផ្លែ។ អ្នកជំនាញនៅក្នុងប្រទេសអង់គ្លេស បានកត់សម្គាល់ថា ការណ៍ដែលចេកមួយដើមនេះចេញត្រយូង គឺជារឿងដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ សមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស (Royal Horticultural Society) ដែលជាសមាគម ឬអង្គការសប្បុរសធម៌ផ្នែកកសិកម្ម និងឧទ្យានវិទ្យា ដ៏ឈានមុខគេមួយរបស់អង់គ្លេស បានបញ្ជាក់ថា កាលពីប្រហែល២០ឆ្នាំមុន ព្រឹត្តិការណ៍បែបនេះ គឺស្ទើរតែមិនធ្លាប់កើតមានឡើយ នៅចក្រភពអង់គ្លេស។ ដូច្នេះ ក្នុងករណីចេកមួយដើមចេញត្រយូងនៅពេលនេះ​ អាចក៏ឆ្លុះបញ្ចាំងពីនិន្នាការធំមួយផងដែរ គឺរុក្ខជាតិតំបន់ត្រូពិចមួយចំនួនកំពុងលូតលាស់បានល្អនៅអង់គ្លេស ខណៈដំណាំប្រពៃណីរបស់អង់គ្លេសមួយចំនួនកំពុងថយចុះ។ លោក ហ្គាយ បាធើ (Guy Barter) អ្នកធ្វើការក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស បាននិយាយថា […]

កាលវិភាគផ្សព្វផ្សាយ