News & ជាតិ
533752282_1407772554690755_7462184427569223652_n
ក្រុមក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ ប្តេជ្ញាបន្តទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច
ភ្នំពេញ៖ ក្រុមក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌីប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ការប្តេជ្ញាចិត្តនេះធ្វើ​ឡើង ខណៈដែលកាលពីថ្ងៃទី ២១ សីហា ២០២៥នេះ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ពេលគាត់ឃើញស្រូវក្នុងរោងម៉ាស៊ីនពាស​ពេញទៅដោយគំនរនិង​ស្ទះ​គ្រប់​កន្លែង​គាត់មានអារម្មណ៍អរគុណដល់ម្ចាស់រោងម៉ាស៊ីន ដែលនៅតែបន្តទិញស្រូវរបស់ខ្លួន និងកសិករផ្សេងៗដទៃទៀត។​ ទន្ទឹមនោះ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd​(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ​) បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់​ថ្ងៃ​នេះ​ក្រុមហ៊ុន​ប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលើសកម្រិតបន្តិច […]
News & អន្តរជាតិ
default
សមាគមសណ្តែកសៀងអាម៉េរិកជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយចិន ព្រោះកសិករខាតច្រើនណាស់ក្នុងជម្លោះពាណិជ្ជកម្មទេ
រដ្ឋខេកថ័កឃី៖ សមាគមសណ្តែកសៀងអាម៉េរិក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកធានាកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញ សម្រាប់នាំចេញសណ្តែកសៀងរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា កសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក មិនអាចរស់បានទេដោយសារជម្លោះពាណិជ្ជកម្មដ៏យូរ ជាមួយប្រទេសចិន។ ប្រធានសមាគមសណ្តែកសៀងអាម៉េរិក ដែលជាកសិករដាំសណ្តែកសៀង នៅក្នុងរដ្ឋ ខេនថ័កឃី (Kentucky) បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី ដួណាល់ ត្រាំ (Donald Trump) ដោយលើកឡើងថា «កសិករដាំសណ្តែកសៀងអាម៉េរិកកំពុងតែឈរនៅមាត់ជ្រោះនៃវិបត្តិពាណិជ្ជកម្ម និងហិរញ្ញវត្ថុ»។ លោកបាននិយាយទៀតថា «កសិករដាំសណ្តែកសៀងកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។ តម្លៃនៅតែបន្តធ្លាក់ចុះ ហើយក្នុងពេលជាមួយគ្នានេះ កសិកររបស់យើងកំពុងចំណាយកាន់តែច្រើនសម្រាប់តម្លៃស្តុក និងតម្លៃឧបករណ៍។ កសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក មិនអាចរស់ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយអតិថិជនធំបំផុតរបស់យើងបានទេ»។ ជាប្រវត្តិសាស្ត្រ ប្រទេសចិនបាននាំចូលសណ្តែកសៀងអាម៉េរិកច្រើនជាង៦០ភាគរយនៃការផ្គត់ផ្គង់សណ្តែកសៀងរបស់ពិភពលោក ដោយសហរដ្ឋអាម៉េរិកធ្លាប់ធ្វើជាប្រភពសណ្តែកសៀងដ៏ធំបំផុតរបស់ចិន។  ប៉ុន្តែពន្ធសងសឹកឥឡូវនេះធ្វើឱ្យសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកមានតម្លៃថ្លៃជាងការផ្គត់ផ្គង់នៅអាម៉េរិកខាងត្បូង ជាង២០ភាគរយ ហើយប្រទេសចិនបានងាកទៅរកប្រភពសណ្តែកសៀងពីប្រទេសប្រេស៊ីល ដែលបានពង្រីកផលិតកម្មដើម្បីបំពេញតម្រូវការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោកប្រធានសមាគមសណ្តែកសៀងអាម៉េរិក បាននិយាយទៀតថា ប្រទេសចិនមិនបានបញ្ជាទិញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកសោះតែម្តង ដែលក្នុងរយៈប៉ុន្មានខែខាងមុខនេះ គឺជាពេលជិតដល់រដូវយើងប្រមូលផល។ លើសពីនេះ នៅពេលចូលដល់រដូវប្រមូល ហើយយើងនៅតែគ្មានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបញ្ជាទិញសណ្តែកសៀងទេនោះ នឹងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើកសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក។ សមាគមសណ្តែកសៀងអាម៉េរិកក៏បានចេញផ្សាយក្រដាសសមួយ ដែលបង្ហាញពីផលវិបាកផ្នែកហិរញ្ញវត្ថុនៃការបាត់បង់ចំណែកទីផ្សាររយៈពេលវែងនៅក្នុងប្រទេសចិន។  យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀងកំពូលរបស់សហរដ្ឋអាម៉េរិក។ […]
News & ជាតិ
photo_2025-08-22_07-42-19
សមាគមអ្នកផលិត និងនាំចេញសប្បុកត្រចៀកកាំកម្ពុជា សម្តែងទឹកចិត្តត្រេកអរជាខ្លាំងពេលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន
រាជធានីភ្នំពេញ៖ លោកជំទាវ  វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា មានមោទនភាពនៅពេលឃើញមន្ត្រីជំនាញខាងគយចិន បង្ហាញឈ្មោះប្រទេសកម្ពុជាថា នឹងអាចនាំចេញផលិតផលធ្វើពីសម្បុកត្រចៀកកាំនិងផលិតផលកែច្នៃចេញពីទឹកមាត់ត្រចៀកកាំ ដោយផ្ទាល់ទៅកាន់ប្រទេសចិននៅពេលខាងមុខដ៏ខ្លីនេះ។ ប្រធានសមាគមបានសម្តែងចិត្តត្រេកអរ និងមានមោទនភាពបែបនេះ បន្ទាប់ពីដឹកនាំសមាជិក  ជាអ្នកកែច្នៃសម្បុក និងអ្នកមានផ្ទះអភិរក្សសត្វត្រចៀកកាំ  បានទៅចូលរួមការតាំងពិព័រណ៍សម្បុកត្រចៀកកាំ  និងកិច្ចប្រជុំជាមួយប្រធានសមាគមសមាជិកតំណាងប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា ថៃ និងប្រទេសវៀតណាម ដែលរៀបចំឡើងនៅក្រុងកូឡាំពួ ប្រទេសម៉ាឡេស៊ី កាលថ្មីៗកន្លងមកនេះ។ លោកជំទាវប្រធានសមាគម បានមានប្រសាសន៍ថា «ខ្ញុំបានដើរចូលរួមក្នុងវិស័យកែច្នៃសម្បុកត្រចៀកកាំ និងទឹកមាត់ត្រចៀកកាំ អស់រយៈពេលជាង១៥ឆ្នាំកន្លងមកមិនដែលធ្លាប់បានឃើញឈ្មោះប្រទេសកម្ពុជាមានក្នុងបញ្ជីឈ្មោះរបស់មន្ត្រីជំនាញគយចិនសម្រាប់ការនាំចេញផលិតផលកែច្នៃពីត្រចៀកកាំនោះទេ។ ទើបតែចូលរួមកម្មវិធីនៅខែសីហា ឆ្នាំ២០២៥នេះទេ បានឃើញមន្ត្រីជំនាញគយចិនធ្វើការបង្ហាញតាមរយៈវីដេអូពីចម្ងាយ បាននិយាយថា ផលិតផលកែច្នៃពីទឹកមាត់ត្រចៀកកាំនឹងអាចនាំចេញទៅចិនបានផ្ទាល់»។ បើតាមប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមាននៅក្នុងបញ្ជីឈ្មោះប្រទេសសម្រាប់អ្នកនាំចេញសម្បុកត្រចៀកាំរបស់មន្ត្រីជំនាញគយចិន គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំយកចិត្តទុកជំរុញការនាំចេញផលិតផលត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិននៅក្នុងតំបន់ ហើយរាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអនុវត្តតាមគោលការណ៍នៃអន្តរកម្ម។ រដ្ឋាភិបាលចិនតែងតែជួយលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ហើយការនាំចេញនៅផលិតផលត្រចៀកកាំ  ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបានផ្តល់ជូនឱកាសទីផ្សារដល់ផលិតផលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ៕ […]
News & អន្តរជាតិ
Carne-bovina-e-processada-em-frigorifico-brasileiro-e1630773282141
សាច់គោប្រេស៊ីល នៅតាមរដ្ឋតូចៗរបស់ប្រេស៊ីល នឹងនាំចូលទីផ្សារជប៉ុន
សៅប៉ូឡូ៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel NewsAsia បានឱ្យដឹងថា​ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតរបស់ពិភពលោក បានព្យាយាមអស់រយៈពេលពីរទស្សវត្សរ៍ ដើម្បីបំបែកទីផ្សារជប៉ុន ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀងថ្មីនឹងផ្តល់ឱ្យប្រទេសជប៉ុននូវជម្រើសផ្សេងមួយទៀត ក្រៅពីអ្នកផ្គត់ផ្គង់របស់ខ្លួន សហរដ្ឋអាម៉េរិក និងអូស្ត្រាលី នៅពេលពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងផ្លាស់ប្តូរពាណិជ្ជកម្មម្ហូបអាហារលើសកលលោក។ ការចរចាទទួលបានលទ្ធផលល្អខ្លះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) កាលពីខែមីនាទៅកាន់ប្រទេសជប៉ុន ដែលជាប្រទេសនាំចូលសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៃកិច្ចពិភាក្សាដែលផ្តោតលើរដ្ឋតំណាងតិចជាងបួនភាគរយនៃការនាំចេញរបស់ប្រទេសប្រេស៊ីល ហើយព្រួយបារម្ភរបស់អ្នកវេចខ្ចប់សាច់គោកនៅក្នុងរដ្ឋផលិតសាច់គោធំៗដូចជា សៅប៉ូឡូ (Sao Paulo), ម៉ាតូហ្គូ្រសូ (Mato Grosso), ម៉ាតូហ្គូ្រសូ ដូស៊ុល (Mato Grosso do Sul) និងរដ្ឋ ប៉ារ៉ា (Para)។ ស្របជាមួយគ្នានេះដែរ ពួកគេមានចំណែកជិត៦០ភាគរយនៃការនាំចេញសាច់គោសរុបរបស់ប្រទេសប្រេស៊ីល ឬប្រមាណ១,៧២លានតោន កាលពីឆ្នាំ២០២៤។ អនុស្សរណៈរបស់រដ្ឋាភិបាលប្រេស៊ីល ដែលបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ន្ត្រីជប៉ុនកាលពីខែមិថុនា បានបង្ហាញថា រដ្ឋាភិបាលប្រេស៊ីល​ […]
News & ជាតិ
533107652_1266670105254512_2877057639976192580_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាពជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបង សហគមន៍កសិកម្មទំនប់ម្កាក់អភិវឌ្ឍន៍ថ្មី និងសហគមន៍កសិកម្មព្រៃនៃក្តីសង្ឃឹម ក្នុងបរិមាណចន្លោះពី១៥,០០០ តោន ទៅ២០,០០០តោន។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមការចូលរួមជាវត្តមានកិត្តិយពីសំណាក់លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ តំណាងមន្ទីរពាណិជ្ជកម្មបាត់ដំបង តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រុមប្រឹក្សាស្រុកសង្កែ ភូមិឃុំ តំណាងគម្រោងដៃគូ ដែលមានដូចជា៖ គម្រោងអេមរុរ៉ាយស៍ គម្រោង Wat4Cam តំណាងសហភាពសហគមន៍កសិកម្មចំនួន១៤ នៃខេត្ដបាត់ដំបង ពោធិសាត់ សៀមរាប និងកំពង់ធំ សរុបប្រមាណ៥៥រូប។ នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហភាពសហគមន៍កសិកម្មបាត់ដំបង និងសហគមន៍កសិកម្ម នឹងនៅតែបន្ដបេសកម្មគាំទ្រកសិករឱ្យទទួលបានការគាំពារទីផ្សារ និងដាំដុះប្រកបដោយនិរន្ដភាព ដែលមានការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន តាមរយៈយន្ដការផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការដាំដុះតាមស្ដង់ដារ ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើពូជស្រូវសែនក្រអូប ផ្ការំដួល និងស្រង៉ែក្រអូប ជាមួយកសិករសរុបប្រមាណ២៩៤នាក់ ផ្ទៃដីផលិតកម្ម២,០៦៤ ហិកតា និងផលរំពឹងទុក ចន្លោះពី១៥,០០០តោន ទៅ២០,០០០តោន។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍បានសហការជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបង ដែលមានសហគមន៍ចំនួន០៧ ក្នុងនោះ […]
News & អន្តរជាតិ
photo_2025-08-15_09-27-58
អង្ករនៅកាណាដាមានតម្លៃជាងប្រាំដុល្លារ​ ក្នុងមួយគីឡូក្រាម គឺឡើងថ្លៃពីរដង
តូរ៉ុនតូ៖ យោងតាមស្ថិតិសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសកាណាដា បានឱ្យដឹងថា តម្លៃអាហារ ដែលធ្លាប់តែមានតម្លៃសមរម្យទាបសម្រាប់ប្រជាជនកាណាដា បានឡើងតម្លៃជាបន្តបន្ទាប់រហូតដល់ជិត៥០ភាគរយនៃតម្លៃដើម ខណៈពេលតម្លៃអង្ករសម្រិតមួយកញ្ចប់ទម្ងន់ពីរគីឡូក្រាម បានឡើងថ្លៃពី៦,៤៦ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៤ ឥឡូវបានឡើងថ្លៃដល់៩,៦២ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៥ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។ សារព័ត៌មាន​ តូរ៉ុនតូ ស៊ីធី​ញូវស៍ (Toronto City News) របស់កាណាដា​ បានផ្សាយថា ពេញមួយឆ្នាំ គិតពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥ តម្លៃអង្ករនៅតាមផ្សារមួយចំនួនក្នុងប្រទេសកាណាដា មានការប្រែប្រួលតម្លៃ ដោយផ្សារខ្លះឈានដល់កម្រិតតម្លៃកំពូល​ គឺ១០,២០ដុល្លារ សម្រាប់កញ្ចប់អង្ករទម្ងន់ពីរគីឡូក្រាម នៅក្នុងខែមីនា ឆ្នាំ២០២៥។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅមហាវិទ្យាល័យ ដាក្លាស (Douglas College) របស់កាណាដា បាននិយាយថា «គេដឹងថា អង្ករត្រូវបានប្រើប្រាស់ដោយប្រជាជន ដែលមានប្រាក់ចំណូលទាប ហើយអង្ករមានសារៈសំខាន់សម្រាប់ជីវិតពួកគេ ។ អង្ករឡើងថ្លៃ គឺ​ជា​ឧបសគ្គ​មួយ​ទៀត​ចំពោះ​លទ្ធភាព​ទិញ​-លក់អង្ករ នៅ​ក្នុង​ប្រទេស​កាណាដា»។ លោកសាស្ត្រាចារ្យបានពន្យល់ថា ទីផ្សារអង្ករប៉ះពាល់ដល់ជនជាតិកាណាដាជាងពីរលាននាក់ ដែលភាគច្រើនជាជនជាតិចិន ជាជនជាតិដើមកំណើតអាស៊ីអាគ្នេយ៍ និងសហគមន៍ជនជាតិឥណ្ឌា ដែលពួកគេរស់​នៅភាគខាងត្បូងប្រទេសកាណាដា​ មានព្រំប្រទល់ជាប់សហរដ្ឋអាមេរិក។ ប្រជាជនកាណាដា […]
News & អន្តរជាតិ
Oriental-fruit-fly-1-scaled
ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរអូស្ត្រាលី​ ត្រូវផាកពិន័យអស់ប្រាក់ជាងមួយលានដុល្លារ បន្លំនាំចូលទៅប្រទេសនូវែលសេឡង់
ញូវសោធវែល៖ ក្រុមហ៊ុននាំចេញទំពាំងបាយជូរធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវទទួលរងការផាកពិន័យអស់ប្រាក់ជាង៧០៣ ០០០ដុល្លារ បន្ទាប់ពីរកឃើញថា មានពិរុទ្ធភាពពីបទរំលោភលើលក្ខខណ្ឌជីវសុវត្ថិភាពក្នុងការនាំចេញផ្លែឈើទៅកាន់ប្រទេសនូវែលសេឡង់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសអូស្ត្រាលី​ បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា តុលាការរដ្ឋញូវសោធវែល (New South Wales) របស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះករណីក្រសួងកសិកម្មអូស្ត្រាលី បានកំណត់ថា ក្រុមហ៊ុននាំចេញបានបំភាន់ភ្នែកមន្ត្រីរដ្ឋាភិបាលដោយចេតនា ខណៈពេលការនាំចេញផ្លែទំពាំងបាយជូរចំនួន១៤៥តោនទៅកាន់ប្រទេសនូវែលសេឡង់ ក្នុងអំឡុងរដូវនាំចេញ រវាងឆ្នាំ២០២៧ និងឆ្នាំ២០១៨។ តុលាការបានរកឃើញថា ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរ ឈ្មោះ ឌឹគ្រេបហៅ (The Grape House) បានប្រកាសភូតកុហក់ថា ទំពាំងបាយជូរមានប្រភពមកពីប្រទេសអូស្ត្រាលីភាគខាងត្បូង ហើយដាំដុះនៅក្នុងតំបន់ «មិនមានសត្វរុយទិចផ្លែ»។  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបានរកឃើញថា ផ្លែទំពាំងបាយជូរទាំងនោះមានប្រភពមកពី​ «តំបន់មានសត្វរុយទិចផ្លែ»។ ទង្វើបែបនេះធ្វើឡើង ដើម្បីគេចពីច្បាប់តម្រូវឱ្យរក្សាទុកផ្លែទំពាំងបាយជូរក្នុងឃ្លាំងត្រជាក់រយៈពេល១៦ថ្ងៃ ជាចាំបាច់សម្រាប់ផលិតផលចេញពីតំបន់បែបនេះ។ ប្រទេសនូវែលហ្សេឡង់ គឺជាប្រទេស «មិនមានរុយផ្លែឈើ» ដែលត្រូវបានគេចាត់ទុកថាជាសត្វល្អិតបំផ្លាញផលដំណាំ ជាពិសេសសត្វល្អិតចង្រៃនេះភាគច្រើនបំផ្លាញដំណាំសម្រាប់ធ្វើពាណិជ្ជកម្ម។ លោកចៅក្រមតុលាការបាននិយាយថា សកម្មភាពបំពានច្បាប់របស់ក្រុមហ៊ុនមានគោលបំណងប្រឹងរកប្រាក់ចំណូលឱ្យបានច្រើន ដែលលោក​បាន​ពិពណ៌នា​ការ​ប្រព្រឹត្ត​នេះ​ថា​ជាការ​រៀបចំ​ដោយ​ចេតនា និង​និរន្តរភាព​នៃ​ប្រព័ន្ធ​នាំ​ចេញ ដើម្បី​​ស្វែង​រក​ប្រាក់​ចំណេញផ្ទាល់ខ្លួន។ ​សកម្មភាព​បែបនេះ​ត្រូវ​បាន​គេ​គិត​ទុក​ជា​មុន ដោយកើត​ឡើង​ក្នុង​រយៈ​ពេល​បន្ថែមម៉ោង និងមានជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ។ សវនាការបានរកឃើញថា នាយករបស់ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរ បានចុះហត្ថលេខាលើឯកសារផ្ទេរប្រាក់ […]
News & ជាតិ
535520098_1408829107918433_2924165995133033032_n
រោងម៉ាស៊ីនកិនស្រូវ ឡាយសែ និងមន្រ្តីកសិកម្មដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន ​និង​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd) លោក​ លី លាង​ អគ្គនាយក​រង និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ និងមន្រ្តីជំនាញកសិកម្មខេត្ត, លោក ហាក់ ង៊ិក ប្រធានផ្នែកគុណភាពស្រូវ បានដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន​ និង​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ​។ ក្នុងឱកាសជួបជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប លោក លី លាង បានលើកឡើងអំពីបញ្ហាតម្លៃអង្ករជាសកល​ ដែលកំពុងធ្លាក់ចុះ និងបញ្ហាដែលរោងម៉ាស៊ីនកំពុងប្រឈមមុខ ដូចជាកាកសំណល់​ អង្កាម កន្ទក់ និងកញ្ចុងអង្ករ ដែលបង្កឱ្យមានការរាំងស្ទះក្នុងដំណើរការ​ចង្វាក់​ផលិតកម្ម​កិនស្រូវ។ ដែល​នាំឲ្យ​ក្លាយ​ជា​របាំង​របស់​រោងម៉ាស៊ីន​ផ្សេង​ៗក្នុង​ការ​ប្រមូល​ស្រូវ​ពី​ប្រជាកសិករ​។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវមានយុទ្ធសាស្រ្ត និងដំណោះស្រាយ​ឲ្យទាន់ពេលវេលា កុំអោយស្ទះ​ដល់​ ប្រតិបត្តិការរបស់​រោងម៉ាស៊ីន​នីមួយៗ​។ បើសិន​ជា​រោងម៉ាស៊ីន​ក្នុង​ស្រុក​អសមត្ថភាព​ប្រមូល​ស្រូវ​ នោះ​វៀតណាម​និង​ទំលាក់​តំលៃ​ស្រូវ​របស់​កសិករ​យើង​បាន​តាម​ចិត្ត​។ លោក ហាក់ ង៊ិក […]
News & អន្តរជាតិ
02202024_Cantwell-India_Consul-Apples_1636532
កសិករឥណ្ឌាទាមទារឱ្យរដ្ឋាភិបាលដំឡើងពន្ធ១០០ភាគរយ លើការនាំចូលផ្លែប៉ោមអាម៉េរិក
ញូវដែលី៖ កាលពីថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២៥ សមាជិកសហព័ន្ធកសិករដាំប៉ោម នៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដំឡើងពន្ធរហូតដល់១០០ភាគរយលើផ្លែប៉ោម។ ប្រធានសហព័ន្ធកសិករដាំប៉ោម បានស្រែកទាមទារនៅក្នុងពេលធ្វើបាតុកម្មតវ៉ាថា «យើងសូមអំពាវនាវដល់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន្ត្រា ម៉ូឌី (Narendra Modi) កុំឱ្យចុះចាញ់នឹងសម្ពាធរបស់អាម៉េរិក ហើយសូមដាក់ពន្ធ១០០ភាគរយលើផ្លែប៉ោមអាម៉េរិក ព្រមទាំងទំនិញនាំចូលផ្សេងទៀត ដើម្បីការពារផលប្រយោជន៍របស់កសិករដាំប៉ោមក្នុងស្រុក»។ កសិករឥណ្ឌារាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយអំពាវនាវឱ្យមានគម្រោងធានារ៉ាប់រងដ៏ទូលំទូលាយមួយ ដើម្បីការពារអ្នកផលិតខ្នាតតូចឱ្យរួចផុតពីការខាតបង់ដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងហានិភ័យផ្សេងៗទៀត។ ផ្ទុយទៅវិញ ពួកបាតុករបាននិយាយថា អ្នកដាំដុះកំពុងប្រឈមនឹងបំណុលដ៏ច្រើនដែលបណ្តាលមកពីការខាតបង់ដំណាំម្តងហើយម្តងទៀត និងដោយសារគោលនយោបាយប្រឆាំងនឹងកសិកររបស់រដ្ឋាភិបាលឥណ្ឌា។ លោកប្រធានសហព័ន្ធ ​បាន​បន្ថែម​ថា​ «​វា​ជា​ការ​ទាមទារ​ជា​យូរ​មក​ហើយ​របស់​យើង សុំឱ្យមាន​​ការ​លើក​លែង​លើ​ប្រាក់កម្ចី ​ដែល​កសិករបាន​យកប្រាក់​ក្រោម​គម្រោង​កាត​ឥណទាន»។ សហព័ន្ធកសិករដាំប៉ោម ក៏បានជំរុញឱ្យរដ្ឋាភិបាលស្តារឡើងវិញនូវគ្រោងការណ៍អន្តរាគមន៍ទីផ្សារ ដើម្បីរក្សាស្ថិរភាពតម្លៃផ្លែប៉ោម  ដោយបាន​រិះគន់​ការ​ដំឡើង​ថ្លៃ​អគ្គិសនី​នាពេល​ថ្មីៗ​នេះ ជា​ជាង​និយាយ​ថា ​អ្នក​ប្រើប្រាស់ជាជន​ក្រីក្រ​មិន​អាច​បង់​ថ្លៃ​អគ្គិសនី​បាន​ទេ។ លោក​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​ជំនួស​ឲ្យ​ការ​ផ្តល់​អគ្គិសនី​ដោយ​ឥត​គិត​ថ្លៃ​ដូច​ដែល​ខ្លួន​បាន​សន្យា។ ការតវ៉ាស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដើម្បីគាំទ្រការទាមទាររបស់សហព័ន្ធកសិករដាំប៉ោម។  តំណាងបាតុករបានដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រីឥណ្ឌា ដោយបានអំពាវនាវឱ្យមានការលើកទឹកចិត្តសម្រាប់ការដាំដំណាំប៉ោមនៅក្នុងប្រទេសឥណ្ឌា ដែលមានចំនួនកាន់តែច្រើនឡើង ព្រមទាំងសុំការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងសាកវប្បកម្ម ការធានារ៉ាប់រងដំណាំ បង្កើតឡើងវិញនូវគម្រោងអន្តរាគមន៍ទីផ្សារ បន្ថែមពន្ធនាំចូលឱ្យបានខ្ពស់លើការនាំចូលផ្លែប៉ោមពីសហរដ្ឋអាម៉េរិក៕
News & អន្តរជាតិ
4L5ITJ1_000_33KB3N6_jpg
អាកាសធាតុក្តៅផ្តល់ឪកាសល្អសម្រាប់ចាប់ផ្តើមដាំដំណាំស្រូវក្នុងប្រទេសនូវែលសេឡង់
វែលីងតោន៖ បរិស្ថានវិទូនូវេលសេឡង់ ដើមកំណើតជប៉ុន បាននិយាយ​ថា ​ខណៈ​ពេលចំណង់​ចំណូល​ចិត្ត​របស់ប្រជាជន​នូវែលសេឡង់ចំពោះបាយ​កាន់តែ​កើនឡើង ការ​ដាំ​ដំណាំ​ស្រូវឱ្យបានកាន់​តែ​ច្រើន​នៅក្នុងប្រទេស គឺជារឿងល្អ ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាអំណោយផលដល់ដំណាំស្រូវ។ សារព័ត៌មានរបស់នូវែលសេឡង់ បានផ្សាយថា លោកស្រី យូគី ហ្វូគូដា (Yuki Fukuda) ជាបរិស្ថានវិទូម្នាក់ ដែលបានសិក្សាផ្នែកសាកវប្បកម្មនៅសាកលវិទ្យាល័យ លីនខុន (Lincoln) បាននិយាយថា ការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់នឹងផ្តល់សុវត្ថិភាពដល់សន្តិសុខស្បៀង សម្រាប់កសិផលដែលបច្ចុប្បន្នត្រូវបាននាំចូលទាំងស្រុងពីក្រៅប្រទេស។ លោកស្រីបានមានប្រសាសន៍ដូច្នេះថា សព្វថ្ងៃមិនមានផលិតកម្មពាណិជ្ជកម្មងង្ករទាល់តែសោះនៅក្នុងប្រទេសនូវែលសេឡង់ ដូច្នេះយើងកំពុងនាំចូលអង្ករពីបរទេសក្នុងតម្លៃប្រហែល៩៥លានដុល្លារ ដែលស្មើនឹងប្រហែល៨៥ ០០០តោន ដែលជាអង្ករជាច្រើនត្រូវបាននាំចូល ហើយការដឹកជញ្ជូនកាន់តែទូលំទូលាយផងដែរ។ លោកស្រី​បន្ត​ថា ប្រទេសនូវែលសេឡង់​នាំ​ចូលអង្ករ​ពី​ប្រទេស​ចំនួន​បួន មានប្រទេសថៃ អូស្ត្រាលី វៀតណាម និងប្រទេសឥណ្ឌា ប៉ុន្តែដោយសារប្រទេសទាំងនេះនៅជិតខ្សែអេក្វាទ័រ ធ្វើឱ្យប្រទេសទាំងនោះទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។ លោកស្រីបរិស្ថានវិទូ បានអះអាងថា ជាពិសេសឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានប្រជាជនចំនួន១,៤ពាន់លាននាក់។ ប្រទេសឥណ្ឌា អាចមានកំណើនប្រជាជនប្រហែល២៥០លាននាក់ថែមទៀត​ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះឥណ្ឌាត្រូវបង្កើនស្បៀងអាហារថែមទៀត ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។ លោកស្រី​បន្ត​ថា នៅ​តំបន់​មួយ​ចំនួន​នៃទ្វីប​អាស៊ី មានអាកាសធាតុ​ក្តៅ​ខ្លាំង​ពេក​ បង្កការលំបាកដល់ការដាំ​ដំណាំស្រូវឱ្យទទួលទិន្នផលខ្ពស់។ ចំណែក​កម្ពស់​ទឹក​សមុទ្រ​ក៏​កើនឡើង​ដែរ ធ្វើឱ្យស្រែ​ខ្លះ​មាន​ជាតិ​ប្រៃកាន់តែ​ច្រើន​ […]
News & អន្តរជាតិ
photo_2025-08-17_08-28-50
តម្លៃស្រូវវៀតណាមប្រឈមនឹងការធ្លាក់ចុះខ្លាំង បន្ទាប់ពីហ្វីលីពីនផ្អាកការនាំចូល៦០ថ្ងៃ
ហីជីមិញ៖ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ដែលគេស្គាល់ថា ជាឆ្នាំងបាយរបស់វៀតណាម ព្រោះមានដំណាំផ្នែកពាណិជ្ជករច្រើននោះ ពេលនេះបាននឹងកំពុងកាត់បន្ថយការទិញស្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ ដោយសារព្រួយបារម្ភពីការពិបាកនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន។ ឈ្មួញកណ្តាលវៀតណាមម្នាក់ បាននិយាយថា «ខ្ញុំគ្រាន់តែទិញស្រូវដោយប្រុងប្រយ័ត្ន ដើម្បីលក់នៅក្នុងស្រុកសិន ដោយសារការនាំចេញត្រូវបានផ្អាក ដោយរង់ចាំសញ្ញាថ្មីពីអ្នកទិញ»។ សារព័ត៌មាន វៀតណាម អេចប្រេស បានផ្សាយថា នៅក្នុងខេត្ត ដុងថាប់ ភាគខាងត្បូងវៀតណាម បណ្តារោងម៉ាស៊ីនកិនស្រូវកំពុងប្រញាប់ប្រញាល់បំពេញការបញ្ជាទិញ ដែលមានស្រាប់ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដោយផ្តល់អាទិភាពដល់កិច្ចសន្យាចាស់ ខណៈការទិញថ្មីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ តម្លៃស្រូវវៀតណាម ពូជឈ្មោះ ដៃធំ៨ (Dai Thom 8) និងពូជឈ្មោះ អូអឹន១៨ (OM18) បានធ្លាក់ចុះបួនភាគរយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ ដោយធ្លាក់មកនៅត្រឹម១ ១០០ដុង ឬស្មើនឹង០,៤២ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុននាំចេញអង្ករមួយ មានទីស្នាក់ការនៅខេត្ត ដុងថាប់ បាននិយាយថា ការផ្អាកការនាំចូលអង្កររយៈពេល៦០ថ្ងៃរបស់ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាម បានរំខានដល់ផែនការអាជីវកម្ម។ តំណាងក្រុមហ៊ុនម្នាក់ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលរដូវប្រមូលផលស្រូវខ្ពស់បំផុតរបស់វៀតណាម ដូច្នេះវាបានធ្វើឲ្យជាប់គាំងកិច្ចសន្យានាំចេញ និងធ្វើឱ្យមានការចំណាយខ្ពស់លើការទិញស្រូវមកស្តុកទុក។ ពួកគេបាននិោយាយបន្ថែមថា ការកើនឡើងសម្ពាធផ្នែកហិរញ្ញវត្ថុ រួមផ្សំដោយអត្រាការប្រាក់ខ្ពស់ក្នុងការខ្ចីប្រាក់ និងពន្ធលើតម្លៃបន្ថែមប្រាំភាគរយ ដែលត្រូវបានដាក់ចាប់កាលពីថ្ងៃទី១ […]
News & ជាតិ
535879557_1411538947647449_5761934885488439434_n
រោងម៉ាស៊ីន១៤ សហការគ្នាទិញស្រូវពីកសិករ នៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពតម្លៃ
ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ១៤ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហានេះ បាននិងកំពុងតែសហការប្រមូលទិញស្រូវសែនក្រអូប និងស្រូវស្រងែ ស្រូវ OM 5451ពីកសិករនៅតាមបណ្តាខេត្ត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពតម្លៃ។ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ១៤នេះ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង កំពង់ចាម ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សកម្មភាពប្រមូលទិញស្រូវចូលប្រចាំថ្ងៃរបស់ក្រុម ស៊ីធីរ៉ាយស៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដែលមានទីតាំងនៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រមាណជា៥០ឡានធំ និង៦០ឡាន ប្រចាំថ្ងៃ បើគិតជាបរិមាណប្រហែលជា២០០០តោនក្នុងមួយថ្ងៃ ។ នៅរដូវដែលកំពុងច្រូតកាត់នេះ ក្រុមហ៊ុនបានប្រមូលទិញស្រូវស្រងែ ប្រហែលជាង៣០,០០០តោន និងសែនក្រអូបប្រហែល១០,០០០តោន ហើយមានគម្រោងបន្តការប្រមូលទិញស្រូវពីប្រជាកសិករប្រមាណ៦០, ០០០តោនទៀតក្នុងរដូវនេះ ។ ក្រុមហ៊ុននឹងបន្តទិញជារៀងរាល់ថ្ងៃពីកសិករ ដូច្នេះហេីយសូមបងប្អូនកុំបង្ខំសម្រុកច្រូតច្រេីនពេកក្នុងពេលតែមួយ ជៀសវាងការសល់ស្រូវនៅវាល ព្រោះសមត្ថភាពឡរសម្ងួតរបស់ម៉ាស៊ីននីមួយៗមានកំណត់ ។ សកម្មភាពក្រុម ស៊ីធីរ៉ាយស៍ ថ្ងៃទី២០សីហា ឆ្នាំ២០២៥ កំពង់ធំ បាត់ដំបង កោះញែក មមាញឹកប្រមូលស្រូវផងដែរ។​ ក្រុមហ៊ុនបៃតងកម្ពុជារបស់ឧកញ៉ា ភូ […]
កាលវិភាគផ្សព្វផ្សាយ