Tag: trending
News & អន្តរជាតិ

ដំណាំសាកវប្បកម្មរបស់អូស្ត្រាលី រកចំណូលដល់១៩ពាន់លានដុល្លារ ពីការនាំចេញទៅទីផ្សារអន្តរជាតិ
ស៊ីដនី៖ វិស័យសាកវប្បកម្មរបស់ប្រទេសអូស្ត្រាលីត្រូវបានព្យាករណ៍ថា នឹងរក្សាបាននូវកំណើនប្រកបដោយស្ថិរភាព ដោយសារមានតម្រូវការក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអាស៊ី។ ការិយាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកសិកម្ម និងធនធានអូស្ត្រាលី ប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មសាកវប្បកម្ម បានចំណូល១១,៩ពាន់លានដុល្លារ រវាងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នឹងកើនឡើងដល់១២,៤ពាន់លានដុល្លារ រវាងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ ចំណូលមានមកពីផ្លែឈើ និងគ្រាប់ដំណាប់មានបរិមាណប្រហែល៤០ភាគរយ បន្លែ ស្រស់មាន៣៣ភាគរយ បណ្តុះកូនឈើ និងបណ្តុះដើមផ្កាមានចំនួន១៩ភាគរយ រួមជាមួយនឹងប្រភេទរុក្ខជាតិក្នុងតូចៗជាច្រើនទៀត។ ចំណែកបរិមាណផលិតកម្មវិញ ទទួលបានអំណោយផលលក្ខខណ្ឌលូតលាស់ ទោះបីជារាតត្បាតពីសត្វចង្រៃនៅតំបន់ភាគខាងត្បូង និងមានកម្ដៅខ្លាំងនៅក្នុងរដ្ឋឃ្វីនឡែន ដែលបង្កផលប៉ះពាល់ដល់ទិន្នផលខ្លះក៏ដោយ។ រីឯទិន្នផលផ្លែទំពាំងបាយជូ ក្រូចឆ្មារ និងផ្លែអាល់ម៉ុន អាចផ្គត់ផ្គង់ការនាំចេញបានគ្រប់គ្រាន់។ ផ្លែស្វាយនៅភាគខាងជើងរដ្ឋឃ្វីនឡែន និងផ្លែគូលែន ការ៉ុត ខ្ទឹមបារាំង និងក្រូចឆ្មាររបស់ប្រទេសអូស្ត្រាលីនៅភាគខាងលិច និងផ្លែ ឈើរី និងផ្លែប៊ឺរីដាំដុះនៅក្នុងតាស្មានា គឺសម្រាប់នាំចេញទៅកាន់គោលដៅទីផ្សារអាស៊ី។ ភាពសម្បូរហូរហៀសនៃទិន្នផលដំណាំអូស្ត្រាលី បានកើនឡើងតាមរយៈគ្រោងការណ៍ កម្លាំងពលកម្មចល័តប៉ាស៊ីហ្វីកអូស្ត្រាលី (Pacific Australia Labour Mobility) ទោះបីជាតម្លៃប្រាក់ឈ្នួលនៅតែកើនឡើងក៏ដោយ។ ចំណែកតម្លៃជី និងថាមពល បានធូរស្រាលបន្តិចតាំងពីឆ្នាំ ២០២២ ប៉ុន្តែនៅតែខ្ពស់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩។ ការនាំចេញកសិផលរបស់អូស្ត្រាលី ត្រូវបានព្យាករណ៍ថា […]
News & អន្តរជាតិ

កិច្ចព្រមព្រៀងចូលធរមាន ដើម្បីទប់ស្កាត់ការឧបត្ថម្ភធនរាប់ពាន់លានដុល្លារដល់ការនេសាទលើសកម្រិត
ទីក្រុងហ្សឺណែវៈ កិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីទប់ស្កាត់ការឧបត្ថម្ភធនជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលរួមចំណែកដល់ការនេសាទហួសកម្រិត ត្រូវចូលជាធរមានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា សកម្មភាពរបស់សកម្មជនការពារជលផលចាត់ទុកជាជំហានឆ្ពោះទៅរកការជួយឱ្យបរិមាណត្រីលើសកលលោកកើនឡើងវិញ។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងដំបូង ដែលចូលជាធរមាននៅអង្គការពាណិជ្ជកម្មពិភពលោក ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីការជជែកដេញដោលគ្នាជាច្រើនឆ្នាំ និងការប៉ះទង្គិចគ្នានៅលើ ការដំឡើងពន្ធគយថ្មីៗនេះរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យអ្នករិះគន់មួយចំនួនចោទសួរថា តើអង្គការពាណិជ្ជកម្មពិភពលោកអាចនៅមានជីវិតបន្តទៀតដែរឬទេ។ អ្នកនាំពាក្យរបស់អង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ការផ្តល់សច្ចាប័នជាផ្លូវការដោយប្រទេសប្រេស៊ីល កេនយ៉ា តុងហ្គា និងប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ មានន័យថា កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាលើកដំបូង តាំងពីឆ្នាំ២០២២ ឥឡូវនេះទទួលបានការគាំទ្រពីសមាជិកចំនួនពីរភាគបី។ ឥឡូវនេះរដ្ឋាភិបាលនៃរដ្ឋជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានហាមឃាត់មិនឱ្យផ្តល់ការឧបត្ថម្ភធនសម្រាប់សកម្មភាពនេសាទត្រីហួសកម្រិត និងហាមការនេសាទនៅក្នុងដែនទឹកអន្តរជាតិលើសពីដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋក្រីក្រតូចតាចនឹងអាចទទួលបានមូលនិធិខ្លះ ដើម្បីជួយសម្រួលដល់ពួកគេក្នុងការអនវត្តតាមកិច្ចព្រមព្រៀងនេះ។ តំណាងក្រុមអង្កការការពារជលផល បាននិយាយថា បរិមាណត្រីនៅជុំវិញពិភពលោកនឹងមានឱកាសកើនឡើងវិញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកនេសាទក្នុងស្រុក ដែលពឹងផ្អែកលើមហាសមុទ្រដ៏សម្បូរត្រី។ តាមការសិក្សានៅឆ្នាំ២០១៩ នៅក្នុងគោលនយោបាយការពារសមុទ្រ បានបង្ហាញថា រដ្ឋាភិបាលនៅជុំវិញពិភពលោកចំណាយប្រាក់ប្រហែល៣៥,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយដល់កងនាវានេសាទរបស់ពួកគេ រួមទាំងការផ្តល់ប្រេងឥន្ធនៈ ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនអាចចូលទៅនេសាទនៅក្នុងមហាសមុទ្រឆ្ងាយៗពីប្រទេសរបស់ខ្លួន។ របាយការណ៍អំពីការសិក្សានោះ បានរាប់ក្រុមហ៊ុនឧបត្ថម្ភធនច្រើនជាងគេមកពីប្រាំប្រទេស មានដូចជាប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង […]
News & អន្តរជាតិ

ហាងលក់បន្លែរបស់បារាំងរងពិន័យជាប្រាក់ជាងពីរម៉ឺនដុល្លារពីបទបន្លៃប្រភពដើមបន្លែ និងផ្លែឈើ
ប៉ារីស៖ ផ្សារទំនើបដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសបារាំង បានទទួលរងការផាកពិន័យពីអគ្គនាយកដ្ឋានការពារការប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងការត្រួតពិនិត្យការក្លែងបន្លំ សម្រាប់ការដាក់តាំងបង្ហាញកសិផលនាំចូលពីក្រៅប្រទេស ដោយកុហក់អ្នកទិញថា ជាកសិផលផលិតក្នុងស្រុកបារាំង។ ការស៊ើបអង្កេត ដែលធ្វើឡើងដោយអង្គភាពត្រួតពិនិត្យការក្លែងបន្លំ បានបង្ហាញថា បន្លែស្រស់ និងផ្សិតស្ងួត ចំនួន១៩មុខ ត្រូវបានបង្ហាញនៅក្នងផ្សារទំនើបរបស់បារាំងឈ្មោះ ការ៉េហ្វួរ (Carrefour) បានសរសេរថា «ផលិតនៅក្នុងប្រទេសបារាំង» ដែលតាមពិតផលិតផលទាំងនោះសុទ្ធតែនាំចូលពីបរទេស។ ការអនុវត្តនេះត្រូវបានពិពណ៌នាថាជា “ការបំភាន់អំពីប្រភពដើម” ហើយត្រូវបានចាត់ទុកថា ជាបទល្មើសធ្វើពាណិជ្ជកម្មដោយបំភាន់ភ្នែក បំពានលើច្បាប់ការពារអ្នកប្រើប្រាស់បារាំង ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០ ០០០អឺរ៉ូ ឬស្មើនឹង៣៥២ ០៣៥ដុល្លារ។ យោងតាលលទ្ធផលស៊ើបអង្កេត បានបង្ហាញថា ផ្សារទំនើប និងអ្នកគ្រប់គ្រងរបស់ខ្លួន បានបំភាន់ភ្នែកអ្នកប្រើប្រាស់អំពីប្រភពដើមនៃបន្លែ និងផ្លែឈើមួយចំនួន ដោយដាក់តាំងបង្ហាញក្លែងក្លាយថា កសិផលផលិតនៅក្នុងប្រទេសបារាំង។ ការជំនួសប្រភពដើមរបស់បារាំងសម្រាប់បន្លែ និងផ្សិតស្ងួត ដែលនាំចូលទាំង១៩មុខនេះ ដើម្បីបំប៉ោងតម្លៃនៃផលិតផលនៅក្នុងភ្នែកអ្នកប្រើប្រាស់ ដោយធ្វើឱ្យពួកគេយល់ច្រឡំថា ជាប្រភពដើមពិតប្រាកដ ដែលជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់ការទិញក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំង។ រដ្ឋអាជ្ញាសាធារណៈនៃតុលាការយុត្តិធម៌ នៅក្នុងប្រទេសបារាំង បានសុំឱ្យផាកពិន័យផ្សារទំនើបនេះ គិតជាទឹកប្រាក់ចំនួន២១ ០០០អឺរ៉ូ ឬស្មើនឹង២៤ ៦៤២ដុល្លារ។ យោងតាមច្បាប់ការពារអ្នកប្រើប្រាស់របស់បារាំង ក្រៅពីការពិន័យជាអតិបរមា ជនល្មើសអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ […]
News & អន្តរជាតិ

ខេត្តយូណានរបស់ចិនជំរុញការនាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារអាស៊ាន
យូណាន៖ ផលិតបន្លែផ្លែឈើស្រស់ៗក្នុងខេត្តយូណាន ស្ថិតនៅភាគនិរតីនៃប្រទេសចិន ដែលទើបប្រមូលផលថ្មីៗត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈគម្រោងបណ្តាញបៃតង សំដៅទៅទីផ្សារក្នុងប្រទេសជិតខាង ដែលមានតម្រូវការផលិតផលបន្លែរបស់កសិករចិន មានដូចជាប្រទេសភូមាជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលបន្លែផ្លែឈើស្រស់ៗពីខេត្តយូណានបានកើនឡើងនៅទូទាំងទីផ្សារអាស៊ាន មានដូចជាផ្លែទំពាំងបាយជូ ក្រូចឆ្មា ផ្សិត និងផលិតផលផ្សេងទៀត កំពុងនាំមុខក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ យោងតាមគយចិន ប្រចាំទីក្រុងគុនមីង បានឱ្យដឹងថា ពាណិជ្ជកម្មកសិកម្មរបស់ខេត្តយូណានជាមួយប្រទេសជាសមាជិកអាស៊ាន បានឈានដល់ទំហំទឹកប្រាក់ចំនួន២,៦២ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន២៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលគ្រាន់តែផ្លែឈើតែមួយមុខប៉ុណ្ណោះ បានកើនឡើងចំនួន៤៤,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ចាង សេងភីង (Zhang Shengping) នាយករងវិទ្យាស្ថានបន្លែ និងផ្កានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានពន្យល់ថា ទឹកដីខ្ពង់រាបនៃខេត្តយូណានមានពន្លឺថ្ងៃគ្រប់គ្រាន់ និងសម្បូរជីវចម្រុះ ដែលអាកាសធាតុល្អអំណោយផលដល់ផលិតកម្មផ្លែឈើត្រូពិចពេញមួយឆ្នាំ។ ការប្រមូលផលពីខេត្តយូណាន បំពេញបន្ថែមសង្វាក់វិលជុំនៃផលិតកម្មសម្រាប់ទីផ្សារអាស៊ាន ព្រមទាំងបង្កើតការផ្គត់ផ្គង់ក្នុងអំឡុងពេលផុតរដូវប្រមូលផល។ ខេត្តយូណាន គឺជាតំបន់ផលិតបន្លែដ៏សំខាន់ផងដែរ។ ជ្រលងភ្នំភាគខាងត្បូងអាចផលិតបន្លែដាំក្នុងរដូវក្តៅ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងរដូវរងារ ខណៈតំបន់ខ្ពង់រាបអាចផលិតបន្លែក្នុងរដូវរងា សម្រាប់ផ្គត់ផ្គង់តម្រូវការនៅរដូវក្តៅ។ ដូច្នេះ តំបន់ដាំដុះក្នុងខេត្តយូណាន អាចផ្គត់ផ្គង់បន្លែផ្លែឈើវិលជុំបានពេញមួយឆ្នាំ។ ចំណែកបណ្តាញដឹកជញ្ជូន បានគាំទ្រដល់កំណើននៃការនាំចេញ។ ផ្លូវដែកចិន-ឡាវ និងនីតិវិធីងាយស្រួលរបស់គយចិន បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ កាលពីខែសីហា ឆ្នាំ២០២៥នេះ រថភ្លើងខ្សែសង្វាក់ទូត្រជាក់សម្រាប់ដឹកបន្លែផ្លែឈើ បានដឹកផលិតផលស្រស់ៗ […]
News & អន្តរជាតិ

ក្រូអាស៊ីចាប់ខ្លួនអ្នកនាំចូលប៉េងប៉ោះពីអាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត
ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។ ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។ បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជាអ្នកត្រួតពិនិត្យមើលទំនិញ។ សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]
News & អន្តរជាតិ

កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន
ឃ្វីនឡែន៖ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី ត្រូវតុលាការរកឃើញថា មានទោសក្នុងការធ្វើកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយមិនសមស្របតាមប្រព័ន្ធបរិស្ថានជាចាំបាច់ និងការរំលោភបំពានផ្សេងៗទៀតពាក់ព័ន្ធនឹងច្បាប់ការពារបរិស្ថានរបស់ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីឆ្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីឆ្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋានបានបដិសេធថា ខ្លួនមិនមានទោសចំពោះបទល្មើសចំនួនប្រាំបីករណី រួមមានការអនុវត្តសកម្មភាពពាក់ព័ន្ធបរិស្ថានដោយគ្មានសមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការមិនគោរពតាមការណែនាំពីមន្ទីរបរិស្ថាន។ កាលពីចុងសប្តាហ៍មុន ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីឆ្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]
News & ជាតិ

ក្រុមហ៊ុននៅខេត្តកំពង់ស្ពឺមួយ គ្រោងផលិតជីធម្មជាតិឱ្យកើនដល់៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម
ដោយ៖ឡុង សារេត កំពង់ស្ពឺ៖ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម មានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កើតឡើងមានមួយខ្សែច្រវាក់ផលិតកម្ម នៅឆ្នាំ២០២៤។ តែចូលមកដល់ឆ្នាំ២០២៥នេះ មានគម្រោងបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែមចំនួនពីរទៀតនៅខែតុលាខាងមុខនេះ ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។ ឧកញ៉ា កៅ មុយលីម ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានឱ្យដឹងនៅក្នុងពិព័រណ៍ផលិតផលខ្មែរកាលថ្មីៗនេះថា មូលហេតុដែលនាំឱ្យមានការផលិតជីធម្មជាតិនេះឡើង យើងឃើញថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់ពិបាករកជី ដែលដឹងពីប្រភពផលិតច្បាស់យកទៅប្រើប្រាស់នាពេលកន្លងមក ហើយប្រជាកសិករភាគច្រើនប្រើប្រាស់សុទ្ធតែជីគីមី។ ខណៈប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរទៅដោយវត្ថុធាតុដើមច្រើន ដែលអាចយកមកកែច្នៃធ្វើជាជីធម្មជាតិសម្រាប់បម្រើដល់មុខដំណាំគ្រប់ប្រភេទ។ សព្វថ្ងៃនេះកម្ពុជាមានខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិមួយខ្សែ មានលទ្ធភាពផ្គត់ផ្គង់ជីធម្មជាតិបានចំនួន១០០តោនក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខនេះនឹងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមពីរខ្សែបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ។ ឧកញ៉ាលើកឡើងថា បច្ចុប្បន្នដោយមានការបិទច្រកព្រំដែន ហើយប្រជាពលរដ្ឋពុំមានជីសម្រាប់ប្រើប្រាស់ ហើយការផលិតជីធម្មជាតិរបស់ក្រុមហ៊ុន មិនទាន់បំពេញតម្រូវការរបស់ប្រជាកសិករ ទើបក្រុមហ៊ុនខិតខំព្យាយាមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមឱ្យបានទាន់ពេលវេលាឱ្យស្របទៅតាមផែនការរបស់ក្រុមហ៊ុន ដែលបានគិតគូរទុកកាលពីដើមឆ្នាំ២០២៤។។ ឧកញ៉ា មានប្រសាសន៍ថា “នៅពេលដែលក្រុមហ៊ុនផលិតជីបានពេញលេញ ខ្ញុំសង្ឃឹមថា ប្រជាកសិករក្នុងស្រុកនឹងគាំទ្រជីធម្មជាតិរបស់ក្រុមហ៊ុនច្រើន។ ដោយសារតែយើងមានរោងចក្រ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មន្ទីរពាក់ព័ន្ធ ខុសពីជីគីមី ដែលនាំចូលមកពីបរទេសផលិតផ្សំឡើង មិនសូវមានសុច្ចរិតភាពសម្រាប់កសិករ។ តែចំណែកជីធម្មជាតិ ដែលក្រុមហ៊ុនផលិតឡើងនេះ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក […]
News & អន្តរជាតិ

ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក
អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]
News & ជាតិ

ផលិតផលក្នុងស្រុកទទួលបានគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥
ដោយ៖ ឡុង សារេត រាជធានីភ្នំពេញ៖ ផលិតផលកែច្នៃដោយក្រុមហ៊ុន និងសហគ្រាស់ក្នុងស្រុក ដែលបានចូលរួមដាក់តាំងនៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ ទទួលបានសន្ទុះការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យអាជីវករសប្បាយចិត្តដោយនឹងស្មានមិនដល់គ្រប់គ្នា។ លោក អ៊ួន ឈាន ប្រធានសិប្បកម្ម សិរិហ្វាម បានឱ្យដឹងថា ព្រឹត្តិការណ៍ផលិតផលខ្មែរឆ្នាំ២០២៥នៅថ្ងៃដំបូង លោកសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានមកចូលរួមដាក់លក់ផលិតផល ទទួលបានសន្ទុះនៃការគាំទ្រមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី២និងថ្ងៃទី៣ នឹងមានប្រជាពលរដ្ឋចូលរួមច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតនៅផលិតផលប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ជំនួសការនាំចូលផលិតផលមកពីខាងក្រៅ។ លោក អ៊ួន ឈាន លើកឡើងថាបន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនិងប្រទេសជិតមួយរយៈកន្លងមកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានគំនិតជាតិនិយមចង់ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ហើយឈប់ប្រើប្រាស់ផលិតផលនាំចូលពីប្រទេសជិតខាង ដែលកំពុងឈ្លានពានកម្ពុជា ដោយងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ។ ក្នុងនាមជាអ្នកកែច្នៃកសិផលម្នាក់ លោកចង់ឱ្យប្រជាជនខ្មែរបន្តលើកទឹកចិត្តដល់សិប្បិកម្ម និងសហគ្រាសកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំណែកអ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម ហេងហ៊ត់ បានឱ្យដឹងថា “ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះ មានសារៈសំខាន់សម្រាប់ពួកខ្ញុំ ដែលជាអ្នកផលិត មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងថា ខ្មែរយើងអាចផលិតបាននៅផលិតផលស៊ឹងតែគ្រប់ប្រភេទហើយ។ ដូច្នេះសូមឱ្យបងប្អូនខ្មែរយើងចូលមកជួយគាំទ្រផលិតផលជាតិយើងវិញ”។ បើតាមអ្នកស្រីបានឱ្យដឹងទៀតថា ការលក់ផលិតផលនៅថ្ងៃទី១ អាជីវករអាចលក់ដាច់គ្រប់គ្នា ព្រោះមានពលរដ្ឋចូលមកទស្សនាពិព័រណ៍ច្រើន […]
News & ជាតិ

ផលិតផលខ្មែរ ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ ក្នុងស្តង់ផ្សារកសិផលខេត្តកំពង់ធំ
កំពង់ធំ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរខ្លួនឯង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ដែលជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដើម្បីអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគាត់។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជននៅតាមជនបទ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ នាពេលថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ ក្រោមគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្រ្តដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ […]
News & ជាតិ

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖ ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។ ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប […]
News & អន្តរជាតិ

វៀតណាមរងការខូចខាតគិតជាទឹកប្រាក់១០៩លានដុល្លារ ដោយសារព្យុះកាជីគី
ហាណូយ៖ ព្យុះទីហ្វុង កាជីគី (Kajiki) ដែលជាព្យុះទី៥ បោកបក់មកលើប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥នេះ បានបង្កការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១០៩,៨លានដុល្លារ នៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល។ សារព័ត៌មានវៀតណាម អេចប្រេស បានដកស្រង់សម្តីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ខ្យល់ព្យុះ កាជីគី បានឆក់យកជីវិតមនុស្សអស់ប្រាំបីនាក់ បាត់ខ្លួនម្នាក់ និងមនុស្ស៧៧នាក់ផ្សេងទៀតរងរបួស។ ឥទ្ធិពលព្យុះទីហ្វុង កាជីគី នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។ ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។ សត្វពាហនៈ និងបសុបក្សីជាង១៥៤ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។ ព្យុះទីហ្វុង កាជីគី នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។ ទឹកជំនន់បង្កឱ្យបាក់ទំនប់អស់ចំនួន១១កន្លែង បំផ្លាញច្រាំងទន្លេអស់ប្រវែង២,៧គីឡូម៉ែត្រ និងបំផ្លាញច្រាំងប្រឡាយអស់ប្រវែង៥,៣គីឡូម៉ែត្រ និងរអិលបាក់ដីចំនួន៦៦៧កន្លែង។ ភ្លៀងធ្លាក់ខ្លាំង […]
