ក្រុមហ៊ុននៅខេត្តកំពង់ស្ពឺមួយ គ្រោងផលិតជីធម្មជាតិឱ្យកើនដល់៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម

IMG_0028 (2)

ដោយ៖ឡុង សារេត

កំពង់ស្ពឺ៖ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម មានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កើតឡើងមានមួយខ្សែច្រវាក់ផលិតកម្ម នៅឆ្នាំ២០២៤។ តែចូលមកដល់ឆ្នាំ២០២៥នេះ មានគម្រោងបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែមចំនួនពីរទៀតនៅខែតុលាខាងមុខនេះ ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។

ឧកញ៉ា កៅ មុយលីម ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានឱ្យដឹងនៅក្នុងពិព័រណ៍ផលិតផលខ្មែរកាលថ្មីៗនេះថា មូលហេតុដែលនាំឱ្យមានការផលិតជីធម្មជាតិនេះឡើង យើងឃើញថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់ពិបាករកជី ដែលដឹងពីប្រភពផលិតច្បាស់យកទៅប្រើប្រាស់នាពេលកន្លងមក ហើយប្រជាកសិករភាគច្រើនប្រើប្រាស់សុទ្ធតែជីគីមី។

ខណៈប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរទៅដោយវត្ថុធាតុដើមច្រើន ដែលអាចយកមកកែច្នៃធ្វើជាជីធម្មជាតិសម្រាប់បម្រើដល់មុខដំណាំគ្រប់ប្រភេទ។ សព្វថ្ងៃនេះកម្ពុជាមានខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិមួយខ្សែ មានលទ្ធភាពផ្គត់ផ្គង់ជីធម្មជាតិបានចំនួន១០០តោនក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខនេះនឹងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមពីរខ្សែបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ។

ឧកញ៉ាលើកឡើងថា បច្ចុប្បន្នដោយមានការបិទច្រកព្រំដែន ហើយប្រជាពលរដ្ឋពុំមានជីសម្រាប់ប្រើប្រាស់ ហើយការផលិតជីធម្មជាតិរបស់ក្រុមហ៊ុន មិនទាន់បំពេញតម្រូវការរបស់ប្រជាកសិករ ទើបក្រុមហ៊ុនខិតខំព្យាយាមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមឱ្យបានទាន់ពេលវេលាឱ្យស្របទៅតាមផែនការរបស់ក្រុមហ៊ុន ដែលបានគិតគូរទុកកាលពីដើមឆ្នាំ២០២៤។។

ឧកញ៉ា មានប្រសាសន៍ថា “នៅពេលដែលក្រុមហ៊ុនផលិតជីបានពេញលេញ ខ្ញុំសង្ឃឹមថា ប្រជាកសិករក្នុងស្រុកនឹងគាំទ្រជីធម្មជាតិរបស់ក្រុមហ៊ុនច្រើន។ ដោយសារតែយើងមានរោងចក្រ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មន្ទីរពាក់ព័ន្ធ ខុសពីជីគីមី ដែលនាំចូលមកពីបរទេសផលិតផ្សំឡើង មិនសូវមានសុច្ចរិតភាពសម្រាប់កសិករ។ តែចំណែកជីធម្មជាតិ ដែលក្រុមហ៊ុនផលិតឡើងនេះ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មិនមានមេរោគ មិនមានការបង្កើតស្មៅនោះទេ ពេលប្រជាពលរដ្ឋបានប្រើហើយ វាបានជួយឱ្យដំណាំ ដែលធ្លាប់តែប្រើជីគីមី ធ្វើឱ្យមានគុណភាពល្អឡើងវិញ។ បើប្រាស់ទៅលើដំណាំហូបផ្លែ ធ្វើឱ្យមានរសជាតិផ្អែមឆ្ងាញ់ ហើយវាជួយឱ្យសុខភាពរបស់ដើមឈើលូតលាស់បានល្អ”។

បើតាមប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បច្ចុប្បន្នក្រុមហ៊ុនផលិតជីធម្មជាតិមានពីរប្រភេទ គឺទី១ ប្រភេទជីម្សៅដោយក្នុងមួយតោនមានតម្លៃ១៨០ដុល្លារ និងទី២ ជាប្រភេទជីគ្រាប់ ក្នុងមួយតោនមានតម្លៃ២៥០ដុល្លារ ហើយតម្លៃនេះ កសិករអាចទិញយកទៅប្រើប្រាស់សម្រាប់ដំណាំ និងទទួលបានផលចំណេញច្រើន។ តែទោះជាបែបនេះក្តី ឧកញ៉ានៅតែសំណូមពរ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យងាកមកប្រើប្រាស់ជីធម្មជាតិផលិតផលក្នុងស្រុកទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ