Tag: trending
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករក្នុងខេត្តរតនគិរី ឱ្យពិចារណាប្តូរទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីននោះឡើយ
ខេត្តរតនគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរី ឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីនឡេីងនោះឡើយ។ ការលើកឡើងជាទស្សនទាន និងអនុសសាសន៍របស់ឯកឧត្តមបណ្ឌិត គឺនៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីសហគមន៍កសិកម្មមួយចំនួន និងមន្រ្តីកសិកម្មមកពីប្រាំមួយឃុំ ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដែលមានអ្នកចូលរួមចំនួន ១០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោនេះថា ការធ្វើកសិកម្មរបស់កសិករយើងពិតជាជួបការលំបាក និងនឿយខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើងអ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមកហើយ។ បើអត់កសិកម្មក៏មិនកើតដែរ ដូច្នេះបើជ្រុលនឹងនឿយហត់ហើយគួរប្រឹងឡើងវិញ ដោយរកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ដែលត្រូវការចំណាយក្នុងមួយឯកតា បើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែល។ ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាកសិករ ដែលបានលើកឡើងលើវិស័យកសិកម្ម និងការដាំដំណាំ រួមមាន ស្វាយចន្ទី កៅស៊ូ ចិញ្ចឹមសត្វ និងដាំបន្លែ ដែលគ្មានទីផ្សារនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ថា កសិករយើងបើមិនប្តូរទម្លាប់ធ្វើកសិកម្មដោយគិតពីការចំណេញខាតនោះទេ គឺច្បាស់ជាស្រែកថា «ធ្វើកសិកម្មខាតគ្រប់រដូវកាលហើយ […]
News & អន្តរជាតិ

កូរ៉េខាងត្បូងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងខ្ទឹមបារាំង បម្រុងទុកមុនរដូវក្តៅចូលមកដល់
ទីក្រុងសេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីវិធានការដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ស្ពៃអាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ឆៃថាវ និងមើមខ្ទឹមបារាំង នៅពេលមានហានិភ័យប៉ះពាល់ទិន្នផលដំណាំនារដូវក្តៅខាងមុខ ដោយសារលក្ខខណ្ឌខ្យល់មូសុង រលកកំដៅ និងសត្វល្អិតបំផ្លាញ។ រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងឆៃថាវ ដើម្បីបង្កើនបរិមាណស្តុកបម្រុង សម្រាប់ទីផ្សារលក់ដុំ និងអ្នកកែច្នៃធ្វើគីមឈី ក្នុងអំឡុងពេលខ្វះខាតបន្លែ។ យោងតាមក្រសួង បានឱ្យដឹងថា ការនាំចេញស្ពៃបូគោក្នុងខែឧសភា បានកើនឡើង២៦ភាគរយ បើធៀបនឹងមធ្យមភាគប្រចាំមយន ខណៈការនាំចេញស្ពៃបូគោបានកើនឡើងបួនភាគរយ ដោយសារការដាំដុះនៅនិទាឃរដូវអំណោយផលល្អ និងមានសល់ក្នុងស្តុកទុកគ្រប់គ្រាន់ នៅរដូវរងា។ ក្រសួងរំពឹងទុកថា លក្ខខណ្ឌផ្គត់ផ្គង់នឹងនៅតែមានស្ថិរភាពល្អរហូតដល់ខែមិថុនា ឆ្នាំ២០២៦ នៅពេលបញ្ចប់ការប្រមូលផលដំណាំក្នុងរដូវរំហើយ។ សេចក្តីព្រួយបារម្ភនៅតែមានសម្រាប់ទិន្នផលស្ពៃបូគោនៅក្នុងរដូវក្តៅ ជាពិសេសនៅតាមតំបន់ភ្នំ និងឆៃថាវ ដែលដាំសម្រាប់ការផ្គត់ផ្គង់នៅក្នុងខែកក្កដា។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយទៀតថា និន្នាការដាំដំណាំបានធ្លាក់ចុះ ដោយសារតែរលកកំដៅកើតឡើងម្តងហើយម្តងទៀត ចំណែកភ្លៀងធ្លាក់ខ្លាំង មានសត្វល្អិតច្រើន និងព្រមទាំងមានជំងឺថែមទៀត។ យោងតាមក្រុមហ៊ុនសាជីវកម្មពាណិជ្ជកម្មកសិចំណីអាហារ និងជលផល (Agro-Fisheries & Food Trade Corporation) របស់កូរ៉េខាងត្បូង បានឱ្យដឹងថា […]
News & ជាតិ

អភិបាលខេត្តមណ្ឌលគិរី ជំរុញកសិករឱ្យដាំកាហ្វេបន្ថែម ព្រោះមានតម្រូវការទីផ្សារកើនខ្ពស់
ដោយ នៅ ស៊ីវុត្ថា ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ បន្តពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀត ដោយសារបច្ចុប្បន្នតម្រូវការទីផ្សារកំពុងកើនឡើង និងមានសក្ដានុពលល្អសម្រាប់ការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ ឯកឧត្តម ថង សាវុន បានជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងគ្រាឯកឧត្តមពិនិត្យស្ថានភាពចម្ការកាហ្វេរបស់ប្រជាកសិករ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងការពិនិត្យស្ថានភាពចម្ការកាហ្វេរបស់ប្រជាកសិករនេះ ក៏មានការអញ្ជើញអមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកដាំដំណាំ ដែលមានសក្តានុពល និងសមស្របទៅនឹងស្ថានភាពដី និងអាកាសធាតុនៃខេត្តមណ្ឌលគិរី ដូចជាដំណាំកាហ្វេ កាកាវ ចំបក់បារាំង និងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត ដែលអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ទឹកដីខេត្តមណ្ឌលគិរីមានសក្តានុពលកសិកម្មខុសៗគ្នាទៅតាមសណ្ឋានដី ដោយក្នុងនោះ តំបន់វាលទំនាប នៃស្រុកកោះញែក មានអំណោយផលសម្រាប់ដាំដំណាំស្រូវ។ តំបន់ស្រុកកែវសីមា […]
News & អន្តរជាតិ

កសិករនៅបង់ក្លាដែសបោះចោលមើមដំឡូង ដោយសារគ្មានកន្លែងរក្សាទុក
ដាកា៖ កសិករដាំដំឡូងបារាំងនៅភាគខាងជើងប្រទេសបង់ក្លាដែស កំពុងបោះចោលដំឡូងបារាំង ដោយសារតែសមត្ថភាពឃ្លាំងស្តុកទុកនៅមានកម្រិត និងតម្លៃទីផ្សារទាប ដែលទាក់ទងនឹងផលិតកម្មលើសតម្រូវការ ស្របពេលភ្លៀងធ្លាក់នៅដើមពាក់កណ្តាលខែមេសា ក៏បានបំផ្លាញដំឡូងរក្សាទុកនៅផ្ទះផងដែរ។ យោងតាមក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានឱ្យដឹងថា ទិន្នផលដំឡូងបានឈានដល់បរិមាណ១១,៥លានតោន នៅទូទាំងប្រទេស សម្រាប់ផែនការឆ្នាំ២០២៥-២៦។ មន្ត្រីជាន់ខ្ពស់ក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានមានប្រសាសន៍ថា ទិន្នផលដំឡូងបារាំងលើសពីតម្រូវការប្រចាំឆ្នាំ ចំនួន១,៥ ទៅ២លានតោន ប៉ុន្តែដោយសារកន្លែងស្តុកមិនគ្រប់គ្រាន់ កសិករត្រូវបង្ខំចិត្តបោះចោលដំឡូងឱ្យស្អុយជារៀងរាល់ឆ្នាំ។ ក្រសួងបានកាត់បន្ថយគោលដៅដាំដុះដំឡូងពី៤៩៤ ០០០ហិកតា ក្នុងផែនឆ្នាំ២០២៤-២០២៥ ឱ្យមកនៅត្រឹម៤៦៧ ០០០ហិកតា សម្រាប់ផែនការដាំដុះក្នុងឆ្នាំ២០២៥-២០២៦ ដើម្បីកាត់បន្ថយទិន្នផលលើសតម្រូវការ។ នាយកដ្ឋានទីផ្សារកសិកម្ម បង់ក្លាដែស បានរាយការណ៍ថា កន្លែងស្តុកដំឡូងរបស់រដ្ឋមានសមត្ថភាពផ្ទុកបានដំឡូងពូជប្រហែល២០០ ០០០តោនប៉ុណ្ណោះ ខណៈកន្លែងស្តុកត្រជាក់ឯកជនអាចផ្ទុកបានប្រហែល៣,៥លានតោន។ អ្នកដាំដំឡូងបានរាយការណ៍ពីការខាតបង់ទាក់ទងនឹងលទ្ធភាពស្តុកទុកមានកំណត់ ដែលតាមការប៉ាន់ប្រមាណ ខាតបង់ទឹកប្រាក់ប្រហែល៤៩០ ០០០ដុល្លារ។ គេបានឃើញដំឡូងបារាំង ដែលរលួយយ៉ាងច្រើនត្រូវបានគេបោះចោលនៅតាមដងផ្លូវ។ កសិករដាំដំឡូងបារាំងម្នាក់ បាននិយាយថា គាត់បានបោះចោលដំឡូងអស់ប្រហែល៥០បាវ បន្ទាប់ពីមិនអាចរក្សាទុកបាន។ ចំណែកអ្នកដាំម្នាក់ទៀត បាននិយាយថា ដំឡូងប្រហែល២០០បាវ ដែលរក្សាទុកនៅតាមផ្ទះ កាន់តែពិបាកដោយសារតែភ្លៀងធ្លាក់ខ្លាំង និងមានសំណើមច្រើនពេក។ មន្ត្រីបង់ក្លាដែស បាននិយាយថា មានកន្លែងស្តុកទុកត្រជាក់តែមួយគត់ ដែលអាចរក្សាទុកដំឡូងប្រហែល១៥០ […]
News & ជាតិ

អូស្ត្រាលី និងក្រសួងកសិកម្មកំពុងជួយកសិករពីការប្រើថ្នាំកសិកម្មឱ្យមានសុវត្ថិភាព ដើម្បីទទួលបានទីផ្សារពិភពលោក
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបណ្តុះបណ្តាលកសិករដាំស្រូវអំពីការប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព និងជម្រើសប្រកបដោយចីរភាព សម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសនាំចេញទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុប។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះបានឈានដល់ខេត្តសំខាន់ៗ ដែលដាំស្រូវនៅកម្ពុជា ដើម្បីជួយកសិករធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រកសិកម្ម និងអនុលោមតាមស្តង់ដារនាំចេញថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កសិករដាំដុះស្រូវ រួមចំណែកដល់កំណើនប្រកបដោយភាពធន់ និងចីរភាព។ ដើម្បីអាចនាំចេញអង្ករទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់ ដូចជា អូស្ត្រាលី និងអឺរ៉ុប ស្ថានទូតពន្យល់ថា កសិករកម្ពុជាត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង ដែលពាក់ព័ន្ធនឹងសំណល់ថ្នាំកសិកម្មលើអង្ករ។ នេះមានន័យថា កសិករត្រូវតែមានចំណេះដឹងអំពីការប្រើប្រាស់ថ្នាំកសិកម្មដោយសុវត្ថិភាព និងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលស្រូវដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត នី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងបានសហការជាមួយអូស្ត្រាលីរៀបចំសិក្ខា ដែលផ្តោតសំខាន់ទៅលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងសំណល់កសិកម្ម ដែលមាននៅក្នុងស្រូវ ឬក្នុងអង្ករសម្រាប់នាំចេញទៅសហភាពអឺរ៉ុប។ លោកសង្កត់ធ្ងន់ទៀតថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ពួកគាត់បានស្វែងយល់ពីការប្រើប្រាស់ថ្នាំកសិកម្មដោយរបៀបណា និងតាមវិធីសាស្ត្របែបណាដើម្បីកុំឱ្យមានសំណល់កសិកម្មនៅក្នុងអង្ករសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប។ លោក ឈិត ម៉ាប់ ប្រធានសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ បានថ្លែងទទួលស្គាល់ថា […]
News & trending & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកចន្ទីមួយកន្លែង ស្ថិតនៅខេត្តស្ទឹងត្រែង ដែលមានបរិមាណស្តុកជិត ១ម៉ឺនតោន
ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យមើល ឃ្លាំងស្តុកចន្ទីមួយកន្លែង ឈ្មោះ ហេង ពេជ្រ ដែលស្រូបទិញចន្ទីពីកសិករក្នុងបរិមាណ ជិត១ម៉ឺនតោននៅឆ្នាំ២០២៦នេះ។ ចំពោះការអញ្ជើញចុះពិនិត្យមើលបរិមាណស្តុកចន្ទី របស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជា តែងតែគិតគូរដល់តម្លៃកសិផលរបស់កសិករជាប្រចាំ តាមរយ:ការផ្តល់ឥណទានជាទុនបង្វិលនិងជាទុនវិនិយោគជាដើមដែលមានអត្រាការប្រាក់ទាប។ សូមជម្រាបថា ឃ្លាំងស្តុកចន្ទីឈ្មោះ ហេង ពេជ្រ មានឃ្លាំងចំនួន៣ ដែលអាចស្តុកបានរហូតដល់២៣ ៥០០តោន ហើយស្រូបទិញគ្រាប់ស្វាយចន្ទីពីកសិករនៅខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប ព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង ដោយទិញក្នុងតម្លៃល្អពីកសិករផងដែរ៕
News & អន្តរជាតិ

ការនាំចេញអាហារសមុទ្ររបស់ប៉ាគីស្ថានកើនឡើងដល់៥០០លានដុល្លារ
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រប៉ាគីស្ថាន កាលពីចុងសប្តាហ៍នេះ បានប្រកាសថា ការនាំចេញផលនេសាទ និងផលិតផលជលផលរបស់ប្រទេសប៉ាគីស្ថាន បានកើនឡើងលើសពី៥០០លានដុល្លារ ដែលនេះជាសមិទ្ធិផលដ៏សំខាន់សម្រាប់វិស័យសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសម្រេចបានទឹកប្រាក់ចំនួន៥០០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់ឆ្នាំមុន និងពន្ធបច្ចុប្បន្នត្រូវបានឈានដល់រយៈពេល៤៦ថ្ងៃ មុនដំណាច់ឆ្នាំ។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ចំណុចសំខាន់នេះ គឺដោយសារការកែទម្រង់របស់រដ្ឋាភិបាល និងការកែលម្អការសម្របសម្រួល និងការពង្រីកទីផ្សារថ្មីៗ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែនសមុទ្រ និងជំរុញសក្តានុពលនៃនាំចេញ។ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងកិច្ចការសមុទ្រ នាយកដ្ឋានជលផលសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ស្តង់ដារគុណភាព ធ្វើទំនើបកម្មវិស័យជលផល និងកែលម្អលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាជលផលសមុទ្រ និងក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងសម្រេចគោលដៅបានមុនកាលកំណត់។ ដោយលើកឡើងពីការកើនឡើងនាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាននិយាយថា ត្រី និងអាហារសមុទ្រប៉ាគីស្ថានទទួលបាននូវការយល់ព្រមជាលើកដំបូងដើម្បីធ្វើការនាំចូលទៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន១៦របស់ប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារគ្រឿងសមុទ្រទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ី។ លោកក៏បាននិយាយទៀតថា ការនាំចូលទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ីនេះ អាចជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្សេងទៀតផងដែរ។ បានប៉ាន់ប្រមាណថា ការនាំចេញអាហារសមុទ្រប្រចាំឆ្នាំនេះ អាចកើនឡើងរហូតដល់៨០០លានដុល្លារ ដោយគ្រាន់តែការនាំចេញដំបូងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវប្រាក់ចំណូលប្រហែលជាង៣០០លានដុល្លារ។ដោយសំដៅលើលទ្ធផលនៃវិស័យជលផល លោករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យជលផលសមុទ្របានបង្ហាញពីកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៥-២០២៦ ដោយការនាំចេញបានកើនឡើងដល់ជាង១២២ ៦២៩តោន ដែលមានតម្លៃជាង២៥លានដុល្លារ នៅចន្លោះខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងខែដដែលកាលពីឆ្នាំមុន ការនាំចេញមានចំនួន […]
News & trending & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យកសិករមកពីបណ្តាសហគមន៍មួយចំនួន ក្នុងខេត្តស្ទឹងត្រែងត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្មនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។ ការលើកឡើងដូច្នេះជូនដល់កសិករខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយក្នុងខេត្តស្ទឹងត្រែងប្រមាណ១០០នាក់។ ក្រោយស្តាប់កង្វល់ និងការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅរបស់កសិករយើងទៅហើយមិនតែបងប្អូនយើងក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយរឿងធំៗចំនួន៣ ដែលកសិករកំពុងប្រឈមមុខខ្លាំង គឺទី១ បញ្ហាលុយ បញ្ហាបច្ចេកទេស និងទីផ្សារជាដើម។ ដើម្បីដោះបញ្ហាទាំងអស់នេះឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ថា ការធ្វើកសិកម្មគឺកសិករនឿយហត់ណាស់ មិនស្រួលទេ ប៉ុន្តែធ្វើបានចំណេញលុះត្រាតែយើងធ្វើពិតប្រាកដ និងម៉ត់ចត់បំផុតរួមទាំងដាំដុះបន្លែ ចន្ទី ចិញ្ចឹមសត្វ កសិករត្រូវចេះរកឲ្យឃើញភាពចំណេញ ឬខាត សម្រាប់មួយឯកតាឬក៏ការចំណាយក្នុងមួយហិកតា បើរកមិនឃើញថ្លៃដើមផលិតទេ កសិករយើងនឹងក្លាយជាអន្ទាក់បំណុលធ្វើឲ្យជីវភាពកាន់តែក្រថែម។ លើសពីនេះគន្លឹះដ៏សំខាន់នៅក្នុងបញ្ហាខាងលើខាង សមាគមបណ្តាញកសិករតេជោអាចដោះស្រាយបាន គឺ ទី១ ធ្វើជាស្ពានឲ្យបងប្អូនដើរឆ្លង សម្របសម្រួល និងណែនាំភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ធនាគារARDB )ទី២ […]
News & អន្តរជាតិ

ហ្វីលីពីនលុបចោលបម្រាមនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ខ្លួនបានលុបចោលនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូក និងផលិតផលជ្រូកផ្សេងទៀតពីប្រទេសអេស្ប៉ាញ បន្ទាប់ពីបានធ្វើការកត់សម្គាល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់អឺរ៉ុប។ ក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ជាផ្លូវការនូវវិធានការរបស់អេស្ប៉ាញសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលអនុញ្ញាតឱ្យបន្តការនាំចូលសាច់ជ្រូក ស្បែកជ្រូក និងផលិតផលសាច់ជ្រូកផ្សេងទៀត ក្រោមលក្ខខណ្ឌអនាម័យ ដែលបានព្រមព្រៀងគ្នារវាងទីក្រុងម៉ានីល និងទីក្រុងម៉ាឌ្រីដ.។ ការត្រួតពិនិត្យរបស់ការិយាល័យឧស្សាហកម្មសត្វ បានសន្និដ្ឋានថា បសុពេទ្យនៃប្រទេសអេស្ប៉ាញបានចេញវិធានការនៃការត្រួតពិនិត្យ និងវិធានការនៃការគ្រប់គ្រងនៃជំងឺបេស្តជ្រូកនេះ ដើម្បីធ្វើការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកកាន់តែខ្លាំងតាមរយៈការនាំចូលផលិតផលសាច់ជ្រូកនេះ។ ក្រោមសារាចរណែនាំថ្មីនេះរបស់ហ្វីលីពីន រាល់ប្រតិបត្តិការនៃនាំចូលទាំងអស់ពីប្រទេសអេស្ប៉ាញត្រូវតែគោរពតាមពិធីសាស្ត្រនៃនាំចូលទ្វេភាគី និងបទប្បញ្ញត្តិចត្តាឡីស័ករបស់ហ្វីលីពីន និងគោលការណ៍ណែនាំក្រោមសារាចរណែនាំរដ្ឋបាល ឆ្នាំ២០២៥ ដែលបានបង្កើតឲ្យមាននូវក្របខ័ណ្ឌសម្រាប់ការទទួលស្គាល់ទ្វេភាគីនៃតំបន់ភាវូបនីយកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងចំណោមដៃគូភាគីពាណិជ្ជកម្ម។ ប្រទេសហ្វីលីពីនបានហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូកពីអេស្ប៉ាញ កាលពីឆ្នាំមុន បន្ទាប់ពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរាយការណ៍នៅទ្វីបអឺរ៉ុប ដែលជំរុញឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីការពារឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល ( Francisco Tiu Laurel) បាននិយាយថា វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់សាច់ និងបន្ធូរបន្ថយសម្ពាធលើតម្លៃសាច់ជ្រូកក្នុងស្រុក។ លោកបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះ គឺឆ្លុះបញ្ចាំងពីវិធីសាស្រ្តនៃការការពារកសិកម្មក្នុងស្រុក និងការធានាសន្តិសុខស្បៀង។ លោកបានមានប្រសាសន៍បន្តទៀតថា យើងនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅក្នុងផ្ទះថ្មី
ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB )និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជេីញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។ ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ហើយបងប្អូនជាគ្រួសារជនភៀសសឹកទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូនពួកគាត់ តាមរយៈការចាប់ឆ្នោត ដើម្បីផ្តល់លំនៅដ្ឋានដែលអាចដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអភិបាលខេត្តព្រះវិហារបានលើកទឹកចិត្តផងដែរដល់បងប្អូនជាគ្រួសារជនភៀសសឹកដែលទទួលបានលំនៅឋានហើយនោះ អាចពិចារណា ក្នុងការ សិក្សាបង្កើតមុខរបរលើវិស័យកសិកម្ម នៅកន្លែងបន្ថែមទៀត ដូចជា ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមនឹងដោះស្រាយជីវភាពរស់នៅប្រចាំបានកាន់តែប្រសើរថែមទៀត៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បន្តអញ្ជើញសំណេះសំណាល និងសួរសុខប្រជាកសិករជាង៥០០នាក់ ក្នុងស្រុកកោះធំ
ស្រុកកោះធំ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ មេឃុំ និងមន្ត្រីកសិកម្មឃុំ រួមទាំងប្រជាកសិករសរុបប្រហែលចំនួន៥០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនេះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ ជូនបងប្អូនប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យកសិកម្ម ក្នុងបរិបទពិភពលោក ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងអ៊ុយក្រែន មិនមែនប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ វាបានប៉ះពាល់នៅទូទាំងពិភពលោក។ ឯកឧត្តមបណ្ឌិតបានពន្យល់ទៀតថា សង្គ្រាមនៅមជ្ឈឹមបូព៌ា និងអ៊ុយក្រែននេះ បានរុញឱ្យតម្លៃប្រេងឥន្ទនៈ ជី និងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ដែលនេះមិនទាន់បានគិតដល់ការឡើងថ្លៃចំណីអាហារនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ឯកឧត្តមបណ្ឌិត […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ និងសហគមន៍អូរខ្លែងព័រមានជ័យក្រុងព្រះវិហារ ខេត្តព្រវិហារ
ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍អូរក្លែងព័រមានជ័យ, សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ផ្នែកបច្ចេកទេសកសិកម្ម ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ឃាង សុខជា ប្រធានសហគមន៍អូរក្លែងព័រមានជ័យ និងលោក ទេព សំធារិទ្ធិ មេឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ព្រមទាំងកសិករជា អ្នកផលិតស្រូវ បន្លែ និងផ្នែកចន្ទី ដែលអ្នកចូលរួមសរុបមាណ ១០០នាក់។ បន្ទាប់ពីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមលើវិស័យកសិកម្មពីប្រជាកសិករក្នុងសហគមន័ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកពីស្ថានភាពនៃការប្រែប្រួលយ៉ាងលឿនលើតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃដែលជំរុញឲ្យការធ្វើកសិកម្មរបស់ប្រជាកសិករនៅបណ្តាប្រទេសរួមនិងកម្ពុជាយើងផងដែរ ជួបការលំបាក ក្នុងការផលិតកម្ម ជាពិសេសបញ្ហាថ្លៃដើមផលិតខ្ពស់។ នៅក្នុងបញ្ហាប្រឈមខាងលើនេះ ឯកឧត្តមបណ្ឌិត ប្រតិភូបានលើកឡើងថា ការធ្វើកសិកម្មមិនងាយស្រួលទេ គឺទាមទារឲ្យធ្វើពិតប្រាកដមិនមែនធ្វើលេងៗទេ ជាពិសេសមានរឿងច្រើនជុំវិញថ្លៃដើមផលិត ដោយកសិករយើងត្រូវចេះរកឲ្យឃើញពីការចំណាយលើផលិតកម្មក្នុង១ឯកតា (ការចំណាយថ្លៃដើមក្នុង១គីឡូក្រាម) ដែលត្រូវចំណាយ ទាំងកសិកម្ម ចិញ្ចឹមសត្វ និងដំណាំចន្ទីជាដើម បើមិនដូច្នោះទេ […]
