សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

image_2026-08-10_14-06-35

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។

មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត

នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។

នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។

នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។

តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។

ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រហុងកុង ចាប់តាំងពីស្ថានីយឧតុនិយមស្វ័យប្រវត្តិ ត្រូវបានដាក់ឱ្យប្រើប្រាស់នាទសវត្សរ៍ឆ្នាំ១៩៨០។

អ្នកព្យាករណ៍អាកាសធាតុបានលើកឡើងថា «នៅពេលព្យុះស៊ីក្លូនតំបន់កើនឡើងកម្តៅ ដុលហ្វីន ផ្លាស់ទីឆ្ពោះទៅជិតខេត្តចេជាង (Zhejiang) និងចូលទៅក្នុងដីគោក ចរន្តខ្យល់លិចលង់ខាងក្រៅរបស់វា នឹងបន្តនាំមកនូវអាកាសធាតុក្តៅខ្លាំងដល់ដែនដីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអង្គារ»។

មជ្ឈមណ្ឌលសង្កេតការណ៍ បានចេញ «ការព្រមានអំពីអាកាសធាតុក្តៅខ្លាំង» កាលពីថ្ងៃអាទិត្យ ដោយណែនាំឱ្យប្រជាពលរដ្ឋពិសាទឹកឱ្យបានច្រើន និងចៀសវាងសកម្មភាពកាយសម្ពន្ធក្រៅផ្ទះដែលប្រើប្រាស់កម្លាំងខ្លាំង។

ព្យុះទីហ្វុងតំបន់ត្រូពិច​ ឈ្មោះ ដុលហ្វីន បានបក់បោកចូលឆ្នេរដីគោករបស់ប្រទេសចិន ដែលមានចម្ងាយប្រមាណ១ ០០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងហុងកុង។

អាជ្ញាធរឧតុនិយមចិន បានឱ្យដឹងថា ព្យុះទីហ្វុងដុលហ្វីន បានបក់បោកចូលឆ្នេរសមុទ្រ នៅជិតក្រុងយូហ័ន (Yuhuan) ក្នុងខេត្តចេជៀង (Zhejiang) នៅវេលាម៉ោងប្រហែល៥ និង៣០នាទីល្ងាចថ្ងៃអាទិត្យ។ ព្យុះនេះបាននាំមកនូវខ្យល់បក់បោកខ្លាំងមានរហូតដល់ល្បឿន១៥១គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅជិតផ្ចិតព្យុះពេលបក់បោកចូលឆ្នេរ ដែលស្មើនឹងកម្រិតព្យុះហឺរីខេនកម្រិត១ (Category 1) លើមាត្រដ្ឋានវាស់កម្លាំងព្យុះ ឈ្មោះ សាហ្វៀ ស៊ីមសុន (Saffir-Simpson)។

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា ការប្រែប្រួលអាកាសធាតុបង្កឡើងដោយសកម្មភាពមនុស្ស កំពុងធ្វើឱ្យកើតសីតុណ្ហភាពឡើងកម្តៅហួសពីការស្មាន និងមានឥទ្ធិពលខ្លាំងក្លានៅទូទាំងពិភពលោក។

ប្រជាជនចិនជាងមួយលាននាក់ត្រូវបានជម្លៀស ខណៈពេលភ្លៀងកំពុងធ្លាក់ក្នុងកម្រិតខ្ពស់លើទីក្រុងស៊ាងហៃ ដែលអាជ្ញាធរព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាប់ជាច្រើនថ្ងៃអាចបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅពេលដែលព្យុះផ្លាស់ទីទៅទិសខាងជើង និងចូលជ្រៅទៅក្នុងតំបន់ដីគោក។

អាជ្ញាធរក្រុងវិនជូ ដែលជាទីក្រុងឆ្នេរសមុទ្រ ស្ថិតនៅក្នុងខេត្តចេជាង បានឱ្យដឹងថា ជនជាង៩០០ ០០០នាក់ ត្រូវបានជម្លៀសទៅជម្រកសង្គ្រោះបន្ទាន់ជាង១ ៥០០កន្លែង។ នៅខេត្តហ្វូជៀន (Fujian) បានជម្លៀសប្រជាជនចំនួន៩៨ ៩០០នាក់ ចេញពីតំបន់ងាយរងគ្រោះ។ ចំណែកនៅទីក្រុងសៀងហៃ បានជម្លៀសប្រជាជនចំនួន២១៥ ៦០០នាក់។ ស្ថានីយឧតុនិយម បានកត់ត្រាបរិមាណទឹកភ្លៀងក្នុងរយៈពេល២៤ម៉ោងថា មានកម្រិតខ្ពស់បំផុតរយៈពេលជាង១៥០ឆ្នាំកន្លងមកនេះ។

អ្នកព្យាករណ៍អាកាសធាតុក្នុងប្រទេសចិន បានព្យាករណ៍ថា តំបន់មួយចំនួនអាចនឹងជួបប្រទះបរិមាណទឹកភ្លៀងពី២០០ ទៅ៤០០មីលីម៉ែត្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយនៅក្នុងឆ្នាំ២០២៦នេះ ប្រទេសចិនអាចជួបប្រទះព្យុះបោកបក់ខ្លាំងរហូតដល់១៤លើក។

ព្យុះដុលហ្វីន បានចុះទន់ខ្សោយកម្លាំងយ៉ាងឆាប់រហ័សទៅជា «ព្យុះតំបន់ក្តៅ» (Tropical Storm) នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១០ ខែសីហា ដោយបានផ្លាស់ទីទៅទិសខាងជើង និងចូលជ្រៅទៅក្នុងដីគោក ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងកើត និងភាគកណ្តាលនៃប្រទេសចិន ដោយលាតសន្ធឹងទៅភាគខាងជើងរហូតដល់ខេត្តសានតុង (Shandong) និងប៉ះពាល់ដល់ខេត្តហឺណាន (Henan), ហ៊ូប៉ី (Hubei), អានហ៊ុយ (Anhui), ជៀងស៊ូ (Jiangsu), ចេជៀង (Zhejiang) និងទីក្រុងសៀងហៃ៕ (ផាន់ អាណា)


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ