Tag: trending
News & អន្តរជាតិ

ឥណ្ឌាដំឡើងពន្ធ២០ភាករយលើអង្ករនាំចេញ ដើម្បីធានាសន្តិសុខស្បៀងអាហារនៅក្នុងប្រទេស
ញូវដេលី៖ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធចំនួន២០ភាគរយលើអង្ករនាំ ចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងការនាំចេញអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។ នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ ភាគរយ មកនៅត្រឹមកម្រិតសូន្យ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។ ការប្រែប្រែសម្រាមនេះ ត្រូវបានអនុវត្តបន្តដោយដាក់ពន្ធ២០ភាគរយ លើការនាំចេញអង្ករសម្រិត ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តចម្បង ដើម្បីទប់ស្កាត់អតិផរណាតម្លៃម្ហូបអាហារ និងអាចឆ្លើយតបតាមតម្រូវក្នុងស្រុកឱ្យបានគ្រប់គ្រាន់។ កាតព្វកិច្ចជាប់ពន្ធនាំចេញថ្មី ត្រូវបានគេរំពឹងថា នឹងជួយរដ្ឋាភិបាលឥណ្ឌាក្នុងការគ្រប់គ្រងបរិមាណអង្ករឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ខណៈដំណើរផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក កំពុងតែជួបបញ្ហាច្របូកច្របល់។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣រហូតមក អង្ករពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ […]
News & ជាតិ

រយៈពេលប្រាំមួយខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំមានទឹកប្រាក់ជាង២៨៧២លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៧,៨លានតោន ក្នុងនោះផលិតផលដំណាំ ក្រៅពីស្រូវ-អង្ករមានជាង៤,២លានតោន ស្រូវមានជាង៣,១លានតោន និងអង្ករមានជាង៣៨ម៉ឺនតោន ត្រូវបាននាំទៅកាន់គោលដៅ៧៨ប្រទេស ដោយមានការកើនឡើង២៧,៦៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើ បានគូសបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)មានជាង២ ៨៧២លានដុល្លារ ហើយក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង១ ៩២៦លានដុល្លារ តម្លៃពីការនាំចេញស្រូវមានជាង៦៣៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣០៧លានដុល្លារ»។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករទៅប្រទេសថៃ មានជាង២៥៣ លានដុល្លារ ស្មើនឹង៨,៨២ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវនិងអង្ករពុំមានការនាំចេញទៅប្រទេសថៃនោះទេ។ របាយការដដែលបានលើកឡើងថា ការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៧,៦៦ភាគរយក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន៥៧,៧៧ភាគរយ […]
News & ជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការខិតខំរៀបចំបាននូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាលរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហការអន្តរការដ្ឋាននៃកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា ពោលគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់»។ កិច្ចការកែទម្រង់គន្លឹះទាំងប្រាំនេះ ក្រសោបចូលនូវសមាសភាគដ៏សំខាន់ចំនួនប្រាំនៃការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា រួមមាន៖ ទី១ – ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ទី២ – ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ទី៣ – ការកសាងធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ ភាពឆ្លាតវៃ និងសមត្ថភាព។ […]
News & អន្តរជាតិ

កសិករឥណ្ឌាប្រឆាំងការនាំចូលពូជដំណាំកប្បាសបង្កាត់ហ្សែនពីអាម៉េរិក ចូលក្នុងប្រទេស
ហារីយ៉ាណា៖ កសិករឥណ្ឌាមា្នក់ បាននិងកំពុងដាំកប្បាសទើបបង្នាត់ហ្សែនថ្មី ហើយត្រូវបានគេស្គាល់ឈ្មោះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយថា ជាពូជកប្បាសបង្កាត់ឈ្មោះជាភាសាលាតាំង បាសីលូស ធូរីងហ្សីនីស (Bacillus Thuringiensis) ដាំនៅក្នុងរដ្ឋហារិយ៉ាណា (Haryana) នៃប្រទេសឥណ្ឌា ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយពូជកប្បាសថ្មីនេះ បានមកពីការបង្កាត់ហ្សែនថ្មី ដើម្បីទប់ទល់នឹងសត្វល្អិតចង្រៃ។ កសិកររូបនេះលោកបានិយាយថា «គ្រាប់កប្បាស បាសីលូស ធូរីងហ្សីនេស ឬហៅកាត់ថា ធីប៊ី (BT) ដែលគេចែកឱ្យដំបូង គឺល្អណាស់។ យើងទទួលបានលទ្ធផលល្អណាស់។ វាផ្តល់ទិន្នផលល្អ និងនៅពេលលក់មានតម្លៃខ្ពស់ ហើយនៅពេលដាំយើងមិនចាំបាច់បាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ»។ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអាស៊ី (Chenal News Asia) បានឱ្យដឹងថា ប៉ុន្តែនៅពេលក្រោយៗមកទៀត គុណភាពពូជកម្បាស ធីប៊ី ចាប់ផ្តើមប្រែប្រួលខុសស្រឡះ។ ហ្វូងដង្កូវពណ៌ផ្កាឈូក ដែលស៊ាំនឹងពូជកប្បាសកែប្រែហ្សែនថ្មីនេះ អាចបំផ្លាញទិន្នផលកប្បាស ឥឡូវនេះគំរាមកំហែងដល់ដំណាំក្បាសតែម្តង។ ដូច្នេះដើម្បីការពារកប្បាសបាន កសិកររូបនេះ ត្រូវពឹងលើថ្នាំសម្លាប់សត្វល្អិត។ លោកបាននិយាយថា «ប៉ុន្តែការប្រើថ្នាំបាញ់សម្លាប់សត្វល្អិតអស់លុយច្រើនណាស់។ ទាំងអស់នេះ គឺវាជាមូលហេតុនាំឱ្យកសិករឈប់ដាំពូជកប្បាសក្នុងស្រុក។ ជាពិសេស នៅក្នុងរដូវរាំងស្ងួត គឺពិបាកមែនទែន ដោយសារមានសត្ចល្អិតចង្រៃច្រើនពេក»។ រហូតដល់ពេលបច្ចុប្បន្ននេះ ជាង៩៦ភាគរយនៃកប្បាស […]
News

ឥណ្ឌូណេស៊ីត្រៀមដី២០ ០០០ហិកតា សម្រាប់ដាំស្រូវឲ្យប៉ាឡេស្ទីន
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងសហការគ្រប់គ្រង់ជាមួយប៉ាឡេស្ទីន លើផ្ទៃដីកសិកម្មទំហំ២០ ០០០ហិកតា ដើម្បីដាំស្រូវ និងដំណាំសាកវប្បកម្មផ្សេងទៀត សម្រាប់បញ្ជូនទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន អង់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ខមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក រ៉េសបាសៀ សាលីមៀ (Rezq Basheer-Salimia) នៅទីក្រុងហ្សាកាតាថា «យើងកំពុងរៀបចំដីកសិកម្មទំហំពី១០ ០០០ ទៅ២០ ០០០ហិកតាសម្រាប់ដាំស្រូវ និងដាំប្លែ»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនពូកែខាងគ្រប់គ្រងទឹកដោយសារគុណសម្បត្តិភូមិសាស្ត្ររបស់ខ្លួន។ ជនជាតិប៉ាឡេស្ទីនមានជំនាញពិសេសក្នុងបច្ចេកវិជ្ជាប្រព័ន្ធធារាសាស្ត្រតំណក់ទឹក ដែលស័ក្តិសមសម្រាប់ការអភិវឌ្ឍផ្នែកសាកវប្បកម្ម។ ក្រោមកិច្ចសហការនេះ អ្នកជំនាញប៉ាឡេស្ទីននឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីណែនាំអំពីបច្ចេកវិទ្យាធារាសាស្ត្រ ដើម្បីបង្កើនគុណភាពដីកសិកម្ម ដែលប៉ាឡេស្ទីននឹងសហការគ្រប់គ្រងនៅក្នុងតំបន់ស៊ូម៉ាត្រាខាងត្បូង និងតំបន់កាលីម៉ាន់តាន់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានជូនដំណឹងថា ទិន្នផលភាគច្រើន រួមទាំងទិន្នផលស្រូវ ដែលដាំដុះលើផ្ទៃដីទំហំ២០ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងទិញស្រូវសាលីពីអាម៉េរិកក្នុងទឹកប្រាក់១,២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយអត្រាឡើងពន្ធ
ហ្សាការតា៖ សមាគមរោងម៉ាស៊ីនកិនម្សៅរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលស្រូវសាលីរបស់អាម៉េរិក យ៉ាងហោចណាស់មួយលានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារ ដើម្បីចៀសវាងការយកពន្ធដ៏អាក្រក់បំផុតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ (Airlangga Hartarto) បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងបង្កើនការនាំចូលកសិផលពីសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធកាន់តែតឹងរ៉ឹង និងកាន់តែច្រើន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយ។ ចំណែកប្រធានសមាគមរោងម៉ាស៊ីនកិនម្សៅឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងរួចហើយរវាងទិញស្រូវសាលីចំនួនមួយលានតោន នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៣០»។ លោកបាននិយាយបន្តទៀតថា កិច្ចព្រមព្រៀងដែលមានតម្លៃជាទឹកប្រាកើប្រមាណ ២៥០លានដុល្លារក្នុងមួយឆ្នាំ នឹងត្រូវចុះហត្ថលេខានៅទីក្រុងហ្សាការតា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ថា «នៅក្នុងបរិបទនៃការចរចារលើអត្រាពន្ធលើប្រទេសឥណ្ឌូណេស៊ី យើងជាអាជីវកម្មឯកជនរួមគ្នាជាមួយអាជីវកម្មឯកជនរបស់អាម៉េរិក បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា»។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

ជប៉ុនយករោងបោះពុម្ពកាសែតដ៏ល្បី ធ្វើជារោងបណ្ដុះផ្សិតវិញម្តង ព្រោះលែងមានកាសែតបោះពុម្ពទៀតហើយ
តូក្យូ៖ ដោយសារការបោះពុម្ពផ្សាយរបស់កាសែតបាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្តូរទៅរកប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលវិញ ធ្វើឱ្យរោងបោះពុម្ព តូនីជី (Tonichi Printing Co.) ដែលជាក្រុមហ៊ុនបោះពុម្ពកាសែតដ៏ធំមួយនៅទីក្រុងតូក្យូ ចាប់ផ្តើមប្តូរអាជីវកម្មថ្មី គឺបណ្តុះផ្សិតត្រចៀកកណ្តុរវិញម្តង។ យោងតាមគេហទំព័រដំណឹងកសិកម្មជប៉ុន (The Japan Agri News) បានចេញផ្សាយថា ក្រុមហ៊ុនបោះពុម្ពកាសែត បានចាប់ផ្តើមអាជីវកម្មដាំផ្សិតក្នុងអាគាររោងបោះពុម្ពរបស់កាសែត ម៉ៃនីជី (Mainichi Newspaper) ដែលជាសាខារបស់ក្រុមហ៊ុនបោះពុម្ព តូនីជី មានទីតាំងស្ថិតនៅក្រុងកាវ៉ាហ្គូជី ( Kawaguchi) ខេត្តសៃតាម៉ា (Saitama) ដែលដំណើរការរោងចក្របោះពុម្ពកាសែតដ៏ធំរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនសង្ឃឹមថា អាជីវកម្មបង្កើតថ្មីនេះអាចជួយរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដល់បុគ្គលិករបស់ខ្លួន ដោយកែច្នៃកន្លែងទំនេរ ដូចជាបន្ទប់សម្រាប់បោះពុម្ពកាសែត ត្រូវកែទៅជាកន្លែងបណ្តុះផ្សិតត្រចៀកកណ្ដុរ ដែលមានទំហំប្រហែល៨១ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានទទួលយកប្រព័ន្ធគ្រប់គ្រងបរិស្ថានរួមបញ្ចូលគ្នាបន្ទាប់ពីការដាំដុះសាកល្បងលើកដំបូង។ ការងារបេះផ្សិតត្រូវធ្វើពេញ២៤ម៉ោង ដោយមានបុគ្គលិកខ្លះធ្វើការវេនយប់។ បុគ្គលិកក្រុមហ៊ុនម្នាក់ បាននិយាយពន្យល់ពីសក្តានុពលរបស់គម្រោងនេះថា «ផ្សិតត្រចៀកកណ្ដុរ ដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសជប៉ុន បានត្រឹមតែប្រហែល១០ភាគរយប៉ុណ្ណោះ»។ បុគ្គលិករូបនេះ បាននិយាយទៀតថា រោងចក្របោះពុម្ព្កកាសែតរបស់ក្រុមហ៊ុន គឺស័ក្តិសមសម្រាប់ការដាំដុះផ្សិតត្រចៀកកណ្ដុរណាស់ ដោយមានការត្រួតពិនិត្យសីតុណ្ហភាព និងសំណើមយ៉ាងហ្មត់ចត់ នៅក្នុងរោងបណ្ដុះ ដើម្បីរក្សាគុណភាពដូចបោះពុម្ពកាសែតដែរ។ កម្មករភាគច្រើនធ្វើនៅក្នុងរោងពុម្ពកាសែតនេះ ធ្លាប់មានបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រឿងចក្រ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

អតីតគ្រួសារកសិករចំណាក់ស្រុក នៅខេត្តបាត់ដំបង ជ្រើសរើសយកការដាំសាឡាត់ស្រួយ ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារក្នុងភូមិកំណើត
បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។ កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។ តាមការរៀបរាប់របស់កសិកររូបនេះ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។ នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ […]
News & អន្តរជាតិ

រុស្ស៊ីកាត់បន្ថយពន្ធនាំចេញស្រូវសាលីដល់កម្រិតសូន្យ ដើម្បីរក្សាតម្លៃលើទីផ្សារ និងបង្កើនការនាំចេញ
មូស្គូៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ កាលពីចុងសប្តាហ៍មុនថា ក្រសួងកសិកម្មរុស្ស៊ី បានកាត់បន្ថយអត្រាពន្ធនាំចេញស្រូវសាលីដល់សូន្យ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីការពារទីផ្សារក្នុងស្រុកពីការឡើងថ្លៃ និងដើម្បីរារាំងការនាំចេញលើសចំនួនកំណត់។ កាត់បន្ថយអត្រាពន្ធនាំចេញដល់កម្រិតសូន្សនេះ ត្រូវបានគេគណនា មានភាពខុសគ្នា៧០ភាគរយចំពោះតម្លៃកំណត់ ដែលបានមកពីទិន្នន័យកិច្ចសន្យានាំចេញ និងគណនាលើមូលដ្ឋានប្រចាំសប្តាហ៍ ព្រមទាំងតម្លៃមូលដ្ឋានកំណត់ដោយក្រសួងកសិកម្ម។ យោងតាមតារាងតម្លៃ បានឱ្យដឹងថា តម្លៃកំណត់នាំចេញឱ្យនៅត្រឹម២២៨,៧ដុល្លារ ក្នុងស្រូវសាលីមួយតោន ដោយជាប់កាតព្វកិច្ចបង់ពន្ធ នៅត្រឹមកម្រិតសូន្យ ដែលកាលពីនៅក្នុងខែមករា ឆ្នាំ២០២៥នេះ កាតព្វកិច្ចជាប់ពន្ធនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន គឺនៅ៥៩,៨៧ដុល្លារ ក្នុងមួយតោន។ កសិកររុស្ស៊ីបានអំពាវនាវម្ត្តងហើយម្តងទៀតទៅរដ្ឋាភិបាលឱ្យលុបចោល ឬកាត់បន្ថយកាតព្វកិច្ចពន្ធដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការធ្វើកសិកម្មស្រូវសាលី ហើយថាមានតែផ្នែកតូចមួយនៃមូលនិធិ ដែលប្រមូលបានតាមរយៈពន្ធត្រូវបានប្រគល់ទៅលើវិស័យនេះ។ ការសម្រេចចិត្តបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ស្រូវសាលីទាំងអស់ ដែលត្រូវបាននាំចេញពីប្រទេសរុស្ស៊ី កាលពីពេលថ្មីកន្លងមកនេះ ដែលកាតព្វកិច្ចសូន្យនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យស្រូវសាលីរបស់រុស្ស៊ី កាន់តែមានការប្រកួតប្រជែងជាសកល និងបង្កើនបរិមាណនាំចេញឱ្យបានយ៉ាងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធនោះនឹងលែងប្រើចាប់ពីថ្ងៃទី៩ ខែកក្កដា ដែលជាលទ្ធផល អ្នកនាំចេញនឹងលែងត្រូវបង់ពន្ធនេះទៀតហើយ។ អាស្រ័យហេតុនេះ វានឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ហើយនឹងអនុញ្ញាតឱ្យពួកគេផ្តល់ជូននូវតម្លៃទាបនៅក្នុងទីផ្សារអន្តរជាតិ។ ការដកកាតព្វកិច្ចនាំចេញស្រូវសាលី ឱ្យធ្លាក់មកដល់កម្រិតសូន្សនេះ ត្រូវបានគេរំពឹងថានឹងមានផលវិជ្ជមានសម្រាប់បង្កើនការប្រកួតប្រជែងលើផ្សារស្រូវសាលីរបស់រុស្ស៊ី ខណៈទីផ្សារស្រូវសាលីពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង។ […]
News & អន្តរជាតិ

ការស្ទង់មតិរកឃើញថា ដីកសិកម្មបង់ក្លាដែស ជាងពាក់កណ្តាលមិនមាននិរន្តរភាព
ដាក្កា៖ ការស្ទង់មតិរបស់ការិយាល័យស្ថិតិបង់ក្លាដែស បាននិយាយថា ស្ទើរតែ៥៦ភាគរយនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានចាត់ថ្នាក់ថា មិនមាននិរន្តរភាពនៅក្នុងលក្ខខណ្ឌនៃដីផ្តល់ទិន្នផលដោយគិតជាហិកតា ដែលបង្ហាញថា ជាងពាក់កណ្តាលនៃផ្ទៃដីកសិកម្មរបស់ប្រទេស មិនផ្តល់ផលចំណេញល្អប្រសើរផ្នែកសេដ្ឋកិច្ចយូរអង្វែងនោះទេ។ ក្នុងចំណោមផ្ទៃដីកសិកម្មជាង៤៤ភាគរយ ដែលត្រូវបានចាត់ថ្នាក់ជាដីប្រកបដោយផលិតភាព និងមាននិរន្តរភាពនេះ មានតែផ្ទៃដីចំនួន១,២០ភាគរយប៉ុណ្ណោះ ដែលជាដីគួរឱ្យចង់បានបំផុត ខណៈផ្ទៃដីចំនួន៤៣,១៧ភាគរយ ត្រូវបានវាយតម្លៃថា ជាដីអាចទទួលយកបានក្នុងលក្ខខណ្ឌផ្តល់ទិន្នផលប្រកបដោយនិរន្តរភាព។ លទ្ធផលនេះមានន័យថា ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែប្រែផ្ទៃដីកសិកម្មដ៏ច្រើនរបស់ប្រទេសបង់ក្លាដែស ឱ្យក្លាយជាដីកសិកម្មប្រកបដោយនិរន្តរភាព ដោយគិតចាប់ពីកម្មសិទ្ធិដីធ្លី ទិន្នផលកសិកម្ម ប្រាក់ចំណូលសុទ្ធរបស់កសិដ្ឋាន រហូតដល់ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត និងទឹកស្រោចស្រព ព្រមទាំងការរិចរិលរបស់ដីផងដែរ។ ការស្ទង់មតិឆ្នាំ២០២៥ ស្តីពីដីកសិកម្មប្រកបដោយទិន្នផល និងមាននិរន្តរភាព គឺជាការស្រាវជ្រាវទីមួយ ដែលធ្វើឡើងក្នុងកំឡុងខែមករា ដល់ខែមីនា ដើម្បីវាស់វែងថា តើសមាមាត្រនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានប្រើប្រាស់សម្រាប់ធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងផ្តល់ទិន្នផលយូរអង្វែង គឺជាធាតុផ្សំដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលជាគម្រោងលុបបំបាត់គ្រោះទុរភិក្ស តាមរយៈការធ្វើកសិកម្មប្រកបដោយភាពធន់ និងទទួលបានទិន្នផលខ្ពស់។ ការរកឃើញនៅក្នុងការស្ទង់មតិ ចេញផ្សាយនៅចុងខែមិថុនា ឆ្នាំ២០២៥ បាននិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិផលស្បៀង ជីវភាពប្រចាំថ្ងៃរបស់កសិករ និងអភិវឌ្ឍន៍ជនបទ បើទោះបីជាមានទិដ្ឋភាពលើកទឹកចិត្តមួយចំនួន មានដូចជា កសិករមិនសូវមានបញ្ហាអសន្តិសុខស្បៀង មានប្រាក់ឈ្នួលជាមធ្យមខ្ពស់ជាងនៅថ្នាក់ជាតិ ខណៈផ្ទៃដីកសិកម្មជិត៨២ភាគរយមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់។ ការស្ទង់មតិបានរកឃើញបទពិសោធន៍ជួបបញ្ហាអសន្តិសុខស្បៀងនៅក្នុងចំណោមគ្រួសារកសិករចំនួន៩៨,៨៣ភាគរយ គឺមិនដែលបានជួបប្រទះបញ្ហាខ្វះស្បៀងអាហារ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី អ្នកប្រមូលទិញពោត សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេសពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ៕
News & ជាតិ

ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសបដិសេធ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែងលួចប្រើឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នា
ភ្នំពេញ៖ ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK- ARDB) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែង ដែលបានប្រើឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នានឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួនបានក្លែងដាក់ឈ្មោះស្រដៀងទៅនឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ ARDB និងប្រកាសធ្វើអាជីវកម្មផ្តល់ឥណទានដល់សាធារណជន ដែលនាំឱ្យមានការភាន់ច្រឡំថា ជាភ្នាក់ងារដៃគូសហការរបស់ធនាគារ ARDB។ ធនាគារ ARDB សូមបញ្ជាក់ជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ធនាគារARDB មានគណនីបណ្តាញសង្គមចំនួន០៧ គេហទំព័រចំនួន០១ ដែលមានអាសយដ្ឋានទំនាក់ទំនងដូចខាងក្រោម÷ Website: Link: https://www.ardb.com.kh/ FB: ARDB Bank Link: https://www.facebook.com/ardbcambodia/ IG: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម Link: https://www.instagram.com/ardb bank/ X: ARDB Bank Link: https://x.com/bank […]