ម៉ាឡេស៊ីកំណត់គោលដៅនាំចេញផ្លែម្នាស់ ទំហំទឹកប្រាក់៤២៥លានដុល្លារ នៅឆ្នាំ២០២៧

dominican

កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្កើនតម្លៃនាំចេញផលិតផលផ្លែម្នាស់ឱ្យកើនដល់ទឹកប្រាក់ប្រមាណ៤២៥លានដុល្លារ នៅឆ្នាំ២០២៧ នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងវិស័យនេះ ដែលត្រូវបានចាត់ទុកថា ជាទំនិញកសិកម្មមានតម្លៃខ្ពស់។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍ថា ឧស្សាហកម្មម្នាស់មានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលប្រហែល១ ៩១៥ដុល្លារ ក្នុងមួយខែសម្រាប់ផ្ទៃដីមួយហិកតា តាមរយៈការអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបទំនើប។

យោងតាមអនុរដ្ឋមន្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា ការនាំចេញផ្លែម្នាស់ត្រូវបានគេរំពឹងថា នឹងបន្តពង្រីកទីផ្សារថែមទៀតតាមរយៈការស្វែងរកទិសដៅបន្ថែម ដូចជាប្រទេសនូវែលសេឡង់ជាដើម។ ការនាំចេញផ្លែម្នាស់របស់ម៉ាឡេស៊ីសម្រេចបានប្រាក់ចំណូលប្រមាណ២៩៨លានដុល្លារ ក្នុងឆ្នាំ២០២៥ តាមរយៈការនាំចេញសរុប៧៦ ០០០តោនទៅកាន់ទីផ្សារក្រៅប្រទេស រួមមានតំបន់មជ្ឈិមបូព៌ា ចិន និងទ្វីបអឺរ៉ុប។

លោក ចាន់ ហ្វុងហ៊ីន បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ក្នុងដំណើរទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលប្រមូលទិញផ្លែម្នាស់នៅក្នុងប្រទេសម៉ាឡេស៊ីថា «ដំណើរទស្សនកិច្ចនៅថ្ងៃនេះ ទៅកាន់គម្រោងចម្ការម្នាស់ពូជ អឹមដេ២​ (MD2) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍឧស្សាហកម្មម្នាស់។ យើងមានបំណងឱ្យតម្លៃនាំចេញនេះបន្តកើនឡើង និងឈានដល់ទំហំទឹកប្រាក់៤៩៣លានដុល្លារ នៅឆ្នាំ២០២៧។

គម្រោងដំាម្នាស់ពូជ អឹមដេ២ របស់ម៉ាឡេស៊ី ដំណើរការដោយក្រុមហ៊ុនកសិកម្មក្នុងស្រុក និងគ្របដណ្តប់លើផ្ទៃដីសរុបជាង១០៩ហិកតា។ ការដាំដំណាំបច្ចុប្បន្នស្ថិតនៅលើផ្ទៃដីទំហំ១៦ហិកតា ដែលមានដើមម្នាស់ពូជ អឹមដេ២ ចំនួន ៧៤០ ៤៣២ដើម ក្នុងអត្រារស់របស់ដំណាំខ្ពស់ជាង៩៧ភាគរយ។

លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានមានប្រសាសន៍បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏បានកត់សម្គាល់ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលប្រមូល កែច្នៃ និងវេចខ្ចប់។ កន្លែងនេះមានគោលបំណងគាំទ្រខ្សែច្រវាក់តម្លៃផ្លែម្នាស់ ចាប់ផ្តើមពីផលិតកម្មរហូតដល់ការចែកចាយលើទីផ្សារ។

លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋ សេឡាងហ្គោ (Selangor) របស់ប្រទេសម៉ាឡេស៊ី មានលក្ខខណ្ឌល្អដល់ការអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលកសិចំណីអាហារបែបទំនើប ដោយលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាតាមផ្លូវអាកាស និងផ្លូវដែក និងការគាំទ្រគោលនយោបាយ ដែលកំពុងបន្តទាំងនៅកម្រិតសហព័ន្ធ និងថ្នាក់រដ្ឋាភិបាល។

លោកបានមានប្រសាសន៍ថា «យើងមិនត្រឹមតែចង់ឱ្យប្រជាជនទិញម្នាស់ ដើម្បីបរិភោគប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឱ្យតំបន់នេះក្លាយជាកន្លែងត្រូវយកចិត្តទុកដាក់សម្រាប់ការកែច្នៃ ការវេចខ្ចប់ ការដាក់ស្លាកសញ្ញា និងការនាំចេញ រួមទាំងការអភិវឌ្ឍរោងចក្រកែច្នៃដោយប្រើបច្ចេកវិទ្យាខ្ពស់ និងមានសក្តានុពលកសិទេសចរណ៍ផងដែរ»។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម ក្រុមប្រឹក្សាឧស្សាហកម្មម្នាស់ម៉ាឡេស៊ី បានជួយក្នុងទម្រង់ជាថ្នាលបណ្តុះកូនម្នាស់ និងធាតុចូលកសិកម្ម ដែលមានតម្លៃបន្ថែមប្រហែល៤៧ ២០០ដុល្លារ ជាប្រាក់ជំនួយឥតសំណងចំនួន៦ ៣៨០ដុល្លារ សម្រាប់ហាងលក់នៅកសិដ្ឋាន និងការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ។ ក្នុងនេះក៏មានគំនិតផ្តួចផ្តើមបន្ថែម ផងដែរ រួមមានកម្មវិធីផ្តោតលើសហគមន៍ និងយុវជន។

ដោយសម្លឹងឆ្ពោះទៅរកគោលដៅឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលមានផែនបង្កើតគម្រោងអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងរដ្ឋ សេឡាងហ្គោ ដែលគ្របដណ្តប់លើផ្ទៃដី៤៩ហិកតា ជាមួយនឹងថវិកាសម្រាប់លើកទឹកចិត្តសរុបប្រហែល ២៧៧ ០០០ដុល្លារ ហើយរំពឹងថា នឹងមានប្រតិបត្តិករចំនួន២៦នាក់។ កាលពីឆ្នាំ២០២៥ កញ្ចប់ថវិកាប្រហែល៣៨ ៣០០ដុល្លារ ត្រូវបានផ្តល់ទៅឱ្យកសិករវ័យក្មេង នៅក្នុងរដ្ឋនេះ ដើម្បីលើកកម្ពស់វិស័យកសិកម្មដាំម្នាស់។

លោក ចាន់ ហ្វុងហ៊ីន បានបន្ថែមថា រដ្ឋាភិបាលរដ្ឋ សេឡាងហ្គោ ក៏បានផ្តល់ថវិកាប្រមាណ២៤ ១០០ដុល្លារ ដល់សហគ្រិនម្នាស់ផងដែរ ព្រមទាំងផ្តល់ការគាំទ្រសម្រាប់ធាតុចូលកសិកម្ម ក្នុងទឹកប្រាក់ប្រហែល២៥៥ ០០០ដុល្លារ ដោយបានបែងចែកដល់ប្រតិបត្តិករចំនួន៣៨នាក់។

លោកបានមានប្រសាសន៍ថា «រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលរដ្ឋ​ សេឡាងហ្គោ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍឧស្សាហកម្មម្នាស់ប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ