All Program
News & អន្តរជាតិ

ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី
រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]
News

ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតសំបកកង់រថយន្តដំណាក់កាលទី១នៅកម្ពុជា
ដោយ ឡុង សារេត ខេត្តស្វាយរៀង៖ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បានដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់រថយន្ត ដំណាក់កាលទី១របស់ខ្លួន ដើម្បីបង្ហាញអំពីទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១នៃរោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ។ បើតាម CDCបានឱ្យដឹងថា ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កា ដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន […]
News & អន្តរជាតិ

ការនាំចេញដ៏រឹងមាំធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៨,៥ពាន់លានដុល្លារ
ហ្សាការតា៖ យោងតាមទិន្នន័យ ដែលចេញផ្សាយ កាលពីដើមខែមករា ឆ្នាំ២០២៦ ដោយទីភ្នាក់ងារស្ថិតិកណ្តាល បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្មកើនឡើងចំនួន៣៨,៥៤ពាន់លានដុល្លារ គិតពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ៣៨ ៣២៤ពាន់លានដុល្លារ។ ទិន្នន័យក៏បានបង្ហាញទៀតថា អតិរេកនេះកើនឡើងដោយពាណិជ្ជកម្មមិនមែនជាចំណូលបានមកពីប្រេង និងឧស្ម័ន ដែលមានអតិរេកចំនួន៥៦,១៥ពាន់លានដុល្លារ ខណៈពេលចំណូលបានមកពីវិស័យប្រេង និងឧស្ម័ន ជាមានឱនភាពទៅវិញ គឺមានទឹកប្រាកើចំនួន១៧,៦១ពាន់លានដុល្លារ។ ចំណែកការនាំចូលសរុបរបស់ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០២៥ មានទឹកប្រាក់ចំនួន២១៨,០២ពាន់លានដុល្លារ គឺកើនឡើង២,០៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ ការនាំចូលមិនមែនប្រេង និងឧស្ម័ន មានទឹកប្រាក់ចំនួន១៨៨,៦១ពាន់លានដុល្លារ គឺកើនឡើង៤,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការនាំចេញសរុបក្នុងរយៈពេលដូចគ្នានេះ មានទឹកប្រាក់ចំនួន២៥៦,៥៦ពាន់លានដុល្លារ ដែលជាកំណើនចំនួន៥,៦១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញមិនមែនប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០២៥ បានកើនដល់ទំហំទឹកប្រាក់២៤៤,៧៥ពាន់លានដុល្លារ គឺកើនឡើង៧,០៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែជាគោលដៅធំបំផុតរបស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដោយការនាំចេញមានតម្លៃ៥៨,២៤ពាន់លានដុល្លារ។ តួលេខនេះតាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន២៨,១៤ពាន់លានដុល្លារ និងឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៦,៤៤ពាន់លានដុល្លារ។ ដូច្នេះ បើបូករួមបញ្ចូលគ្នា នោះទីផ្សារទាំងបីមានចំនួន៤ ភាគរយនៃការនាំចេញសរុបនៃផលិតផលមិនមែនប្រេង […]
News & អន្តរជាតិ

ប្រទេសឈីលី លុបបំបាត់សត្វរុយទិចផ្លែ ជិតផុតពូជ
សាន់ទីអាហ្គូ៖ យុទ្ធនាការត្រួតពិនិត្យរួមគ្នារបស់ប្រទេសឈីលី បាននាំឱ្យតំបន់ផលិតផ្លែឈើដ៏ធំមួយអាចលុបបំបាត់សត្វរុយទិចផ្លែឈើ ជិតផុតពូជ ព្រមទាំងកាត់បន្ថយអត្រាផ្ទុះសត្វល្អិតបំផ្លាញនៅទូទាំងប្រទេស និងពង្រឹងការការពារសម្រាប់អ្នកដាំដុះ និងការនាំចេញផលិតផលផ្លែឈើ។ ក្រសួងកសិកម្មរបស់ប្រទេសឈីលី បាននិយាយថា យុទ្ធនាការលុបបំបាត់សត្វរុយទិចផ្លែឈើនៅតំបន់ធ្វើកសិកម្មមួយ ដែលផលិតផ្លែឈើច្រើនជាងគេ កំពុងតែបោះជំឈានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃនេះនៅទូទាំងប្រទេស។ ដឹកនាំដោយសេវាកសិកម្ម និងបសុសត្វ កម្មវិធីនេះបានកាត់បន្ថយការរីករាលដាលសត្វល្អិតចង្រៃនៅទូទាំងប្រទេសពី៧០ករណី ធ្លាក់មកនៅត្រឹម៣៩ករណី ក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ដោយចំណាយថវិកាជាង២,៣លានដុល្លារ។ ប្រតិបត្តិការនេះ រួមមានការបង្កើតតំបន់ចត្តាឡីស័កប្រវែង៧,២គីឡូម៉ែត្រ ដែលការពារដីចម្ការផ្លែឈើបានប្រហែល៤ ៥០០ហិកតា និងមានកសិករដាំដុះជិត២០០នាក់។ ចំពោះករណីសត្វរុយទិចផ្លែនៅសេសសល់ខ្លះ នឹងត្រូវបំបាត់ចោលជាផ្លូវការ ហើយចំនួននៃករណីបំផ្លាញដំណាំទូទាំងប្រទេសឈីលី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣៥ករណីប៉ុណ្ណោះ។ នៅកម្រិតថ្នាក់ប្រទេស ការផ្ទុះឡើងនូវសត្វរុយទិចផ្លែ មានចំនួន៣៤ករណីត្រូវបានលុបបំបាត់រួចហើយ ដែលស្មើនឹងពាក់កណ្តាលនៃករណីរកឃើញសត្វល្អិតចង្រៃទាំងអស់រហូតមកដល់ពេលនេះ។ វិធានការត្រួតពិនិត្យរួមមាន ការឃ្លាំមើល ការដាក់អន្ទាក់ ការវិភាគរបស់មន្ទីរពិសោធន៍ ការបោសម្អាតនៅតាមទីវាល និងការដោះលែងសត្វល្អិតគ្មានមេរោគ។ ព្រមជាមួយគ្នានេះដែរ យន្តការគាំទ្រក៏ត្រូវបានអនុវត្តផងដែរ។ គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយកសិកម្មត្រូវបានអនុវត្តនៅតាម១៨តំបន់ ដែលមានសត្វរុយទិចផ្លែកើតឡើងនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់សំណងដល់ម្ចាស់ដំណាំចំពោះការខូចខាតផ្លែឈើរបស់ពួកគាត់ផងដែរ។ ចំណែកការគ្រប់គ្រងតាមច្រកព្រំដែនប្រទេសឈីលី នៅតែជាវិធានការសំខាន់បំផុតសម្រាប់បង្ការសត្វល្អិតឆ្លងដែន។ អាជ្ញាធរត្រួតពិនិត្យតាមព្រំដែនប្រទេសឈីលី បានរឹបអូសផលិតផលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ជាង៣៥៨តោន ស្របពេលពង្រឹងការស្ទាក់ចាប់ពិនិត្យមើលសត្វល្អិតនៅក្នុងកសិផលនាំចូលតាមព្រំដែន។ មន្ត្រីរដ្ឋាភិបាលឈីលី នៅតែបន្តជំរុញឱ្យសាធារណជនកុំនាំចូល ឬទិញផលិតផលផ្លែឈើណា ដែលមានប្រភពដើមមិនច្បាស់លាស់ ឬនាំចូលដោយខុសច្បាប់ ដោយសង្កត់ធ្ងន់ថា […]
News & ជាតិ

អ្នកប្រកបមុខរបរធ្វើចម្លាក់ប្រាក់ និងស្ពាន់ក្នុង ខេត្តកណ្តាល ទទួលបានភាពកក់ក្តៅពីរាជរដ្ឋាភិបាល
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ អ្នកប្រកបមុខរបរធ្វើជាជាងទង អ្នកផលិតនៅផលិតផលចេញពីប្រាក់និងស្ពាន់ ស្ថិតនៅក្នុងឃុំចំនួន៣នៅខេត្តកណ្តាលចាប់មានភាពកក់ក្តៅនៅក្នុងមុខជំនាញ ក៏ដូចអាជីវកម្មរបស់ខ្លួន ក្រោយពីរាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មរៀបចំបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ខេត្តកណ្តាលកាលពីចុងឆ្នាំ២០២៤កន្លងមក។ អ្នកស្រី ចាប សម្បត្តិ ប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល បានឱ្យដឹងគោលបំណងសំខាន់នៃការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើងគឺដើម្បីប្រមូលផ្តុំចងក្រងនូវក្បាច់ចម្លាក់ដែលកេរ្តិ៍ដំណែល បន្សល់ទុកពីដូនតា ដោយរក្សាឱ្យបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយ ដែលបច្ចុប្បន្នសមាគមមានសមាជិកប្រមាណ២១៧គ្រួសារ រស់នៅក្នុងឃុំ កោះចិន ឃុំវិហារលួង និងឃុំកំពង់លួងនៃស្រុកពញាឮ។ អ្នកស្រីបន្តថា សមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់នេះឡើង ក្រៅពីប្រមូលផ្តុំនិងចងក្រងនៅក្បាច់ចម្លាក់របស់ដូនតា ។ សមាគមមួយនេះ មានសារសំខាន់ណាស់សម្រាប់ជាងទង ជាងចម្លាក់ឱ្យមានការងារធ្វើកុំឱ្យចំណាកស្រុកទៅខាងក្រៅ ហើយខាងសមាគមនិងធ្វើការផ្សព្វផ្សាយអំពីក្បាច់ចម្លាក់ឱ្យប្រជាពលរដ្ឋបានស្គាល់នូវរបស់ ដែលបន្សល់ទុកតាំងពីដូនតាខ្មែរ។ បើតាមអ្នកស្រី ចាប សម្បត្តិ ផលិតផលកែច្នៃពីប្រាក់និងស្ពាន់របស់សមាគម បានក្លាយជាម៉ាកសមូហភាពប្រចាំខេត្តកណ្តាលក្នុងពេលសព្វថ្ងៃ ។លើសពីនេះក្នុងនាមខ្លួនជាប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ ក៏បានអំពាវនាវដល់ អ្នកប្រកបមុខរបរពាក់ព័ន្ធនិងផលិតផលចម្លាក់ប្រាក់និងស្ពាន់ ឱ្យចូលរួមជាសមាជិកសមាគមទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាទុកនូវក្បាច់ចម្លាក់របស់ដូនតា និងប្រើប្រាស់ម៉ាកសមហភាពទាំងអស់គ្នា។ អ្នកស្រី ចាប សម្បត្តិ មានប្រសាសន៍ថា “ចាប់តាំងពីសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ បានបង្កើតឡើងនៅចុងឆ្នាំ២០២៤រហូតមកដល់ពេលនេះ សម្រាប់អ្នកប្រកបមុខបរធ្វើជាជាងទង ជាងចម្លាក់រួមនិងម្ចាស់អាជីវកម្មពាក់ព័ន្ធ ទទួលបានភាពកក់ក្តៅច្រើនជាងពេលមុន បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មចងក្រងបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើង។ បើទោះបីទីផ្សារមិនទាន់ទូលំទូលាយក៏ដោយ […]
News & អន្តរជាតិ

បារាំងទប់ស្កាត់ការនាំចូលផ្លែឈើ ដែលមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត
ប៉ារីស៖ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនូ (Sebastien Lecornu) បានមានប្រសាសន៍ថា លោកប្រធានាធិបតីបារាំងនឹងចេញក្រឹត្យមួយ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលផ្លែឈើណាមានផ្ទុកសំណល់ថ្នាំគីមីពុល ដោយវិធានការនេះត្រូវបានរឹតបន្តឹងជុំវិញការការពារអ្នកប្រើប្រាស់ និងការពារគោលនយោបាយកសិកម្មរបស់ប្រទេសបារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបារាំង បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប មានដូចជា ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល វិធានការនេះគ្របដណ្តប់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ លោក សេបាស្ទៀន ឡឺគ័កនូ បានពិពណ៌នាអំពីការសម្រេចចិត្តនេះថា នេះគ្រាន់តែជាជំហានទីមួយ បម្រើឱ្យគោលបំណងពីរ។ […]
News & អន្តរជាតិ

ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ
ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។ យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។ ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។ […]
News & ជាតិ

ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការធ្វើពាណិជ្ជកម្មមានទឹកប្រាក់ជាង៦៥ពាន់លានដុល្លារ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ៥,២ភាគរយ ហើយទំហំពាណិជ្ជកម្មរួមកម្ពុជាសម្រេចបាន៦៥,២៥ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៨ភាគរយ ដោយក្នុងការនាំចេញកើនឡើងប្រមាណ១៧ភាគរយបើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ថ្លែក្នុងពិធីបើកកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦, លោកជំទាវ ចម និម្មល មានប្រសាសន៍គូសបញ្ជាក់ថា ទាំងអស់នេះគឺជាលទ្ធផលដែលបានដាក់ចេញនូវវិធានការមុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនៅការធ្វើពិពិធកម្មពាណិជ្ជកម្មនៅក្នុងស្រុកនិងការនាំចេញ តាមរយ ៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល។ លើកស្ទួយធុរកិច្ចថ្មី និងសហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីអាចចូលរួមប្រកបដោយភាពប្រកួតប្រជែងនិងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលផងដែរ។ លោកជំទាវរដ្ឋមន្ត្រីបន្តថា “ទោះបីយើងស្ថិតនៅក្នុងបរិបទមិនមានភាពប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច ពាណិជ្ជកម្មសកល ដោយសារការជះឥទ្ធិពលអវេជ្ជមានពីកត្តាភូមិសាស្ត្រនយោបាយនិងសង្គ្រាម ព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា ថៃ ក៏ក្រសួងពាណិជ្ជកម្មនូវតែបោះជំហ៊ានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យនិងអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីនិងបន្តអនុសាសន៍កែទម្រង់រស់ និងមិនកែទម្រង់ស្លាប់ សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពផ្តល់សេវាសាធារណៈដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មប្រកបទៅដោយចីរភាព”។ យោងតាមរបាយការណ៍បានបង្ហាញថាក្នុងបរិមាណទំហំពាណិជ្ជកម្មសរុប ៦៥,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក្នុងនោះសម្រាប់ទំនិញនាំចូលមានទំហំ៣៣,៦៩ពាន់លានដុល្លារ និងទំនិញដែលបាននាំចេញពីកម្ពុជាមានទឹកប្រាក់៣១,២៨ពាន់លានដុល្លារ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥៖១)-ប្រទេសចិន មាន១៩,៧៣ពាន់លានដុល្លារ, ២)-អាស៊ានមាន១៦,៣៧ពាន់លានដុល្លារ, ៣)-សហរដ្ឋអាមេរិកមាន១៣,១៥ពាន់លានដុល្លារ, ៤)-សហភាពអឺរ៉ុបមាន៥,៨៧ពាន់លានដុល្លារ,៥)-ជប៉ុនមាន២,៥៣ ពាន់លានដុល្លារ, ៦)-កាណាដាមាន […]
News & ជាតិ

ចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវទាំងប្រមូលផលគ្រុំចំពុះទា និងការដាំបង្គោលជាថ្មីឱ្យគ្រុំចំពុះទាតោង នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យតែដល់ខែតុលា វិច្ឆិកា និងធ្នូ នៃចុងឆ្នាំ២០២៥ ក៏ដល់រដូវគ្រំុចំពុះទា ពងកូន ហើយក៏ជារដូវប្រមូផលផងដែរ។ របរចិញ្ចឹមគ្រុំបែបធម្មជាតិនេះ អាចនិយាយបានថា ប្រជាសហគមន៍អាចប្រមូលផលជុំ ទោះនៅក្នុងខែណាក៏អាចមានគ្រុំចំពុះទាលក់ដែរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ សម្រាប់ដល់រដូវប្រមូលផល គឺគេអាចលក់រាប់តោនទាំងការនាំចេញក្រៅប្រទេស ក៏ដូចជាកែច្នៃលក់ក្នុងស្រុក។ គ្រុំចំពុះទា ឬអ្នកស្រុកហៅថា ខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរបង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប។ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា ជាទូទៅការចិញ្ចឹមគ្រុំចំពុះទាមានរយៈពេល១០ទៅ១២ខែ ទើបវាធំពេញវ័យអាចយកមកលក់លើទីផ្សារបាន។ សហគមន៍របស់លោកអាចផលិតគ្រំុចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ ដល់ជាង៤០០០តោន ក្នុងមួយរដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំុចំពុះទា ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា បានប្រាប់ថា ចាប់តាំងពីមានសង្រ្គាមតាមព្រំដែនជាមួយថៃ មកកំណើនលក់គ្រុះចំពុះទា មានការកើនឡើងគួរកត់សម្គាល់ ទាំងនេះដោយសារមិនបាននាំចេញទៅលក់នៅប្រទេសថៃពិតមែន តែកំណើនលក់ក្នុងស្រុកមានសន្ទុះកើនឡើង […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចាត់តំណាងនាំយកអំណោយប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចាត់តំណាងនាំយកអំណោយប្រគល់ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅនៅវិមាន៧មករា។ ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល គឺដឹកនាំដោយឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ព្រមទាំងយុវជនគណបក្សប្រជាជនកម្ពុជានៃគណ:កម្មការគណបក្សចំណុះឲ្យធនាគារ ARDB នាំយកអំណោយទៅប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់ឯកឧត្តមបណ្ឌិត កៅ ថាច ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីជួយសម្រាលបន្ទុក ការលំបាកនិងផ្គត់ផ្គង់ជូនបងប្អូនជាវីរៈកងទ័ពជូតមុខ និងបងប្អូនជាជនភៀសសឹក ដែលកំពុងត្រូវការជំនួយ។ សម្រាប់ឯកឧត្តម បាន […]
News & អន្តរជាតិ

អូស្ត្រាលីនឹងលុបចោលពន្ធ១០០ភាគរយ លើការនាចូលទំនិញរបស់ឥណ្ឌា
ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។ ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ […]
News & ជាតិ

បច្ចុប្បន្នកម្ពុជា មានសហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្នមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជាឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។ លោកបណ្ឌិត សេតធី […]
