All Program
News & អន្តរជាតិ

ចិនធ្វើបាបក្រុមហ៊ុនអាម៉េរិកនាំចូលសណ្តែកសៀង និងនាំចូលឈើ ដើម្បីសងសឹកលោក ដូណាល់ ត្រាំ
ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិននៅក្នុងសប្តាហ៍នេះ បានព្យួរអាជ្ញាប័ណ្ណនាំចូលផលិតផលកសិកម្មរបស់ក្រុមហ៊ុនធំៗចំនួនបី របស់សហរដ្ឋអាម៉េរិក និងបញ្ឈប់ទាំងស្រុងនូវការនាំចូលផលិតផលឈើពីសហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន។ យោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ព្រមជាមួយគ្នានេះដែរ ប្រទេសចិនក៏បានដំឡើងពន្ធលើការនាំចូលផ្នែកផលិតផលកសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទឹកប្រាក់២១ពាន់លានដុល្លារ រួមមានសណ្តែកសៀង ស្រូវសាលី សាច់ និងសំឡីកប្បាស។ នាយកដ្ឋានគយរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាម៉េរិកចំនួនបីរងផលប៉ះពាល់ដោយការព្យួរអាជ្ញាប័ណ្ណនាំចូលនេះ ក្រោយពីភ្នាក់ងារគយចិន បានរកឃើញសារធាតុបាក់តេរី នៅក្នុងសណ្តែកសៀង នាំចូលពីសហរដ្ឋអាម៉េរិក ចំណែកការផ្អាកការនាំចូលឈើពីសហរដ្ឋអាម៉េរិក គឺដោយសារតែគយចិនរកឃើញដង្កូវតូចៗ និងសត្វល្អិតដទៃទៀត មាននៅក្នុងផលិតផលឈើ។ វិធានការសងសឹករបស់រដ្ឋាភិបាលចិន គឺជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូលលើផលិតផលរបស់ប្រទេសចិនរហូតដល់២០ភាគរយ ដោយយកលេសថា រដ្ឋាភិបាលចិនព្រងើយកន្តើយមិនព្រមទប់ស្កាត់ការចរចរណ៍គ្រឿងញៀនចូលក្នុងទឹកដីអាម៉េរិក។ យោងតាមការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការនាំចេញផលិតផលសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក គឺនាំទៅកាន់ប្រទេសចិន ដែលសរុបជាទឹកប្រាក់ជិត១២,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។ ការផ្អាកនាំឈើចូលពីសហរដ្ឋអាម៉េរិក គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបទបញ្ជាឱ្យមានការស៊ើបអង្កេតលើឈើនាំចូល បន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងគិតអំពីការដំឡើងពន្ធលើការនាំចូលឈើពីប្រទេសចិនរហូតដល់២៥ភាគរយ។ អ្នកវិភាគផ្នែកកសិកម្ម បាននិយាយថា ការប្រកាសរឹតបន្តឹងរបស់ចិន លើការនាំចូលឈើ និងសណ្តែកសៀង ពីសហរដ្ឋអាម៉េរិក […]
News & អន្តរជាតិ

ការដំឡើងពន្ធនាំចូលផលិតផលកសិកម្ម នឹងធ្វើឲ្យអ្នកលក់ដំឡើងតម្លៃដែរ ជនរងគ្រោះ គឺពលរដ្ឋអាម៉េរិក
អន្តរជាតិ៖ ប្រជាពលរដ្ឋអាម៉េរិក នឹងចំណាយលុយថែមទៀតលើមុខទំនិញនាំចូលពីប្រទេសធំៗបី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសតម្លៃម្ហូបអាហារតែម្តង។ យោងតាមការផ្សាយរបស់ CNN បានឲ្យដឹងថា ការដំឡើងពន្ធនាំចូលនេះ មានការលើកលែងតិចតួចសម្រាប់ផលិតផលផ្នែកថាមពលមួយចំនួនរបស់ប្រទេសកាណាដា ចំណែកឯផលិតផលស្ទើរទាំងអស់ ដែលសហរដ្ឋអាម៉េរិកនាំចូលត្រូវជាប់ពន្ធយ៉ាងហោចណាស់២០ភាគរយ សម្រាប់ផលិតផលរបស់ប្រទេសចិន និង២៥ភាគរយសម្រាប់ផលិតផលរបស់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា។ ប្រជាពលរដ្ឋអាម៉េរិក អាចមិនចាប់មានអារម្មណ៍ពីផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែការដំឡើងពន្ធនាំចូលនឹងបង្កឲ្យមានការដំឡើងតម្លៃស្ទើរគ្រប់មុខទំនិញ ជាពិសេសដោយសារទំនិញជាង៤០ភាគរយ ដែលអាម៉េរិកបាននាំចូលកាលពីឆ្នាំមុន គឺមានប្រភពមកពីបណ្តាប្រទេសទាំងបីខាងលើនេះ។ ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ផ្នែកចំណីអាហារសំខាន់ៗ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋអាម៉េរិក។ ឧទាហរណ៍ជាក់ស្តែង ប្រទេសម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់ផ្លែឈើ និងបន្លែធំជាងគេទៅកាន់សហរដ្ឋអាម៉េរិក ចំណែកប្រទេសកាណាដា នាំមុខគេក្នុងការនាំចេញគ្រាប់ធញ្ញជាតិ សត្វរស់ សាច់ និងផលិតផលជាច្រើនទៀត។ ជាពិសេស ផលិតផលកសិកម្មមានប្រភពពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា អាចមានតម្លៃថ្លៃជាងសម្រាប់អ្នកប្រើប្រាស់ និងទទួលទាន។ ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើទំនិញម៉ិកស៊ិក នឹងបង្ខំឱ្យក្រុមហ៊ុននាំចូល និងអ្នកលក់រាយនៅក្នុងសហរដ្ឋអាម៉េរិក ដំឡើងថ្លៃផ្លែឈើ និងបន្លែ នាពេលខាងមុខឆាប់ៗនេះ។ បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឲ្យដឹងថា ទោះបីសហរដ្ឋអាម៉េរិកនាំចេញទំនិញកសិកម្មច្រើនជាងការនាំចូលក៏ដោយ ក៏តម្លៃនៃការនាំចូលពីក្រៅប្រទេសវិញ […]
News & ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ក្រោមប្រធានបទយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន,ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះសម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖ […]
News & ជាតិ

រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានអត្រាកំណើនជាង៦%នៅឆ្នាំ២០២៥នេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថានៅឆ្នាំ២០២៥នេះសេដ្ឋកិច្ចកម្ពុជារំពឹងថាបន្តរក្សាបានចលនារឹងមាំជាមួយនិងអត្រាកំណើនក្នុងរង្វង់៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើដល់ការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងការមន្តសាល មិនមែនកាត់ដេរ, ការបន្តនិន្នាការឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនិងការបន្តស្ថិរភាពនៃកំណើននៃកំណើនវិស័យកសិកម្ម។ សម្តេចធិបតីមានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥៖ “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” កាលថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។ សម្តេចធិបតីមានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនូវមានលទ្ធភាពបន្តអាចសម្រេចបានជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៦,៥%។ យ៉ាងណាមិញកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ នៅក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ ហើយការវាយតម្លៃនេះក៏មានសង្គតិភាពទៅនិងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRIដែលត្រូវផ្សព្វផ្សាយនៅក្នុងសិន្និសីទថ្ងៃនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍សង្កត់ធ្ងន់ថា “ខ្ញុំបានលើកឡើងថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៦,៤% នៅក្នុងទសវត្សរ៍ ខាងមុខក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយអ្វីទាំងនោះជាអ្វីដែលខ្ញុំសង្ឃឹមថានិងទទួលចេញជាលទ្ធផលនៅក្នុងសន្និសីទពេលនេះផងដែរ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា ក្រោយពីបានយកឈ្នះលើសមភូមិនៃជំងឺកូវីដ១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ក៏បានប្រយុទ្ធជាមួយសមភូមិគាំទ្រសង្គម ហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចដែលកម្ពុជាបានបើកប្រទេសទាំងស្រុងឡើងវិញនៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗក្នុងអត្រា ៣,១% ៥,៤% ៥% និង៦%នៅក្នុងឆ្នាំ២០២១, ឆ្នាំ២០២២, […]
News & អន្តរជាតិ

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥ វៀតណាមរកប្រាក់ចំណូលបានជាង៩ពាន់ដុល្លារ ពីការនាំចេញផលិតផលកសិផល
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញកសិផល-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ទទួលបានប្រាក់ចំណូលចំនួន៩,៣ពាន់លានដុល្លារ គឺមានកំណើនកើនឡើងរហូតដល់៨,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រទេសវៀតណាមរកចំណូលបានសរុបចំនួន៤,៤ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស គឺកើនឡើងចំនួន៣៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណូលសរុបនេះ ផលិតផលកសិកម្ម បាននាំប្រាក់ចំណូលចំនួន៤,៨៩ ពាន់លានដុល្លារ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន៤,៥ភាគរយ ខណៈចំណូលបានមកពីការចិញ្ចឹមសត្វ មានចំនួន៧២,២លានដុល្លារ គឺកើនឡើងចំនួន៤ភាគរយ។ ចំណែកការនាំចេញផលិតផលជលផលវិញ ទទួលបានចំណូលចំនួន១,៤២ពាន់លានដុល្លារ គឺស្មើនឹង១៨,៦ភាគរយ រីឯការនាំចេញផលិតផលព្រៃឈើ ទទួលបានប្រាក់ចំណូលចំនួន២,៦៨ពាន់លានដុល្លារ គឺស្មើនឹង១១,៩ភាគរយ។ សម្រាប់ការនាំចេញអំបិលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកើនឡើងទ្វេដង ទទួលបានប្រាក់ចំណូលដល់១,៤លានដុល្លារ។ ទ្វីបអាស៊ីនៅតែជាទីផ្សារដ៏លេចធ្លោមួយសម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ដែលស្មើនឹង៤២,២ភាគរយនៃតម្លៃនាំចេញសរុប។ បន្តមកទៀតទីផ្សារនៅទ្វីបអាមេរិក និងទ្វីបអឺរ៉ុប ចំណែកទីផ្សារសម្រាប់ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី គឺស្ថិតនៅក្នុងបិរមាណទៀបជាងគេ។ ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗ ការនាំចេញកាហ្វេរបស់វៀតណាមមានបរិមាណចំនួន២៨៤,០០០តោន ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលមានតម្លៃសរុបចំនួន១,៥៨ពាន់លានដុល្លារ។ ទោះបីជាបរិមាណទំនិញបានថយចុះបន្តិចក៏ដោយ ប៉ុន្តែតម្លៃទំនិញបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានគេសន្មត់ថា ជាកំណើនគួរឱ្យកត់សម្គាល់នៃតម្លៃនាំចេញជាមធ្យម ដែលមានទឹកប្រាក់ជិត៥,៥៧៥ដុល្លារក្នុងកាហ្វេមួយតោន។ […]






