ហ្វីលីពីនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូក សាច់មាន់ពីតៃវ៉ាន់ និងថៃ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងប្រទេស

image_2025-06-04_08-15-45

ទីក្រុងម៉ានីល៖ ក្រសួងកសិកម្មប្រទេសហ្វីលីពីន កាលពីពេលថ្មីកន្លងមកនេះបានអនុញ្ញាតឱ្យកោះតៃវ៉ាន់ និងប្រទេសថៃ អាចនាំចូលសាច់ជ្រូក​ និងសាច់មាន់ ទៅកាន់ប្រទេសរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងស្រុក​ និងរក្សាបាននូវស្ថិរភាពតម្លៃម្ហូបអាហារ។

លិខិតរបស់ក្រសួងកសិកម្មហ្វីលីពីន បានអនុញ្ញាតឱ្យក្រុមហ៊ុនបួនមកពីកោះតៃវ៉ាន់ និងមកពីប្រទេសថៃ មានសិទ្ធិនាំចូលសាច់ជ្រូក និងសាច់មាន់​ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៨។

ក្រុមហ៊ុនផលិតសាច់មាន់តៃវ៉ាន់ បានធានាចំពោះការយល់ព្រមពីក្រសួងកសិកម្ម ដើម្បីពង្រីកការផ្គត់ផ្គង់សាច់ មានដូចជាគ្រឿងក្នុងជ្រូក និងស្បែកជ្រូក ចំណែកក្រុមហ៊ុនរបស់ប្រទេសថៃនឹងនាំចូលសាច់មាន់ និងសាច់ទា។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតសាច់នៅកោះតៃវ៉ាន់ និងថៃ ត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់ទៅប្រទេសហ្វីលីពីន បន្ទាប់ពីបុគ្គលិកក្រសួងកសិកម្ម បានវាយតម្លៃយ៉ាងម៉ត់ចត់ ហើយបានរកឃើញថា ក្រុមហ៊ុនទាំងនេះ បានអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជានីតិវិធីប្រព័ន្ធត្រួតពិនិត្យផលិតផលសាច់ផងដែរ។

ក្រសួងកសិកម្មហ្វីលីពីន បានធ្វើបេសកកម្មត្រួតពិនិត្យក្រុមហ៊ុនផលិតសាច់ជ្រូករបស់កោះតៃវ៉ាន់ កាលពីក្នុងខែវិច្ឆិកា និងត្រួតពិនិត្យក្រុមហ៊ុនផលិតសាច់មាន់របស់ប្រទេសថៃ ក្នុងខែធ្នូ ឆ្នាំ២០២៤​ ដើម្បីធានាបានថា ការនាំចូលសាច់ជ្រូក និងសាច់មាន់ ទៅក្នុងប្រទេសហ្វីលីពីន មិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាមិនប៉ះពាល់ដល់ឧស្សាហកម្មបសុសត្វ និងបសុបក្សីរបស់ហ្វីលីពីន។

ក្រសួង​​កសិកម្មហ្វីលីពីន បានបញ្ជាក់ថា ការអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉តចត់លើផលិតផលសត្វនាំចូលពីកោះតៃវ៉ាន់ និងនាំចូលពីប្រទេសថៃ គឺដើម្បីការពារកុំឱ្យមានការឆ្លងមរោគមកលើសត្វជ្រូក និងឆ្លងជំងឺផ្តាសាយបក្សី​ ​ចូលក្នុងប្រទេសហ្វីលីពីន។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយកាលពីខែឧសភា ឆ្នាំ២០២៥ថា ក្រសួងនឹងទទួលស្គាល់ប្រទេសចំនួនប្រាំបី រួមមានប្រទេសប៉ារ៉ាហ្គាយ ថៃ ឈីលី និងកោះតៃវ៉ាន ឱ្យមានសិទ្ធិផ្គត់ផ្គង់សាច់ជ្រូក និងសាច់មាន់ប្រកបដោយស្ថិរភាព ស្របពេលមានការបន្តរីករាលដាលជំងឺផ្តាសាយបក្សី និងករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសហ្វីលីពីន។

លោកអនុរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសប៉ារ៉ាហ្គាយ និងប្រទេសឈីលី មានលទ្ធភាពនាំចូលសាច់គ្រប់ប្រភេទមកកាន់ប្រទេសហ្វីលីពីន ហើយសាច់មានគុណភាពល្អ លក់ក្នុងតម្លៃសមរម្យ​សម្រាប់ប្រជាជនហ្វីលីពីន។

លោក​បាន​បញ្ជាក់​ថា វិធានការ​នេះគ្រាន់តែ​ជា​ដំណោះស្រាយ​បណ្ដោះ​អាសន្នប៉ុណ្ណោះ ខណៈ​វិស័យចិញ្ចឹម​ជ្រូក​ក្នុង​ប្រទេសហ្វីលីពីន​នឹងត្រូវការពេលវេលាយ៉ាងហោចណាស់បីឆ្នាំទៀត ទើបអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន។

លោកបានមានប្រសាសន៍ដូច្នេះថា «កាន់តែល្អ ខ្ញុំកាន់តែសប្បាយចិត្ត ព្រោះមានការប្រកួតប្រជែងក្នុងការផ្គត់ផ្គង់សាច់។ ប្រសិនបើយើងកំណត់តឹងតែងពេក យើងមិនអាចទទួលបានរបស់ល្អបំផុតនោះទេ»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ