ហ្វីលីពីន គិតនាំចូលអង្ករពីកម្ពុជា និងឥណ្ឌា ដើម្បីកាត់បន្ថយអង្ករនាំចូលពីវៀតណាម

image_2025-06-02_14-07-34

ទីក្រុងម៉ានីល៖ ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតលើពិភពលោក កំពុងតែសម្លឹងមើលទីផ្សារអង្ករផ្សេងទៀត ដោយកាត់បន្ថយការនាំចូលអង្ករពីប្រទេសវៀតណាម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងរក្សាតម្លៃប្រកួតប្រជែងនៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ ឡួរ៉ែល (Francisco Tiu Laurel)  ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីចុងសប្តាហ៍មុនថា ក្រសួងកសិកម្មកំពុងតែពិភាក្សាជាមួយអ្នកនាំចូលអង្ករ ដើម្បីពិចារណារកទិញអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសភូមា។

លោក​រដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់​បន្ថែម​ថា ព្រមជាមួយគ្នានេះដែរ ក៏​អាច​នឹង​មានកិច្ច​ព្រម​ព្រៀងជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី និងប្រទេស​ថៃ ដើម្បីនាំចូលអង្ករ។

លោកបានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនកំពុងតែព្យាយាមរកប្រភពថ្មី ដើម្បីរក្សាកម្រិតសើ្មភាពគ្នា។ ប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់អង្ករគួរឱ្យទុកចិត្តបំផុត ប៉ុន្តែការពិត ការនាំចេញអង្កររបស់វៀតណាមចូលប្រទេសហ្វីលីពីន ដែលមានរហូតដល់៩០ភាគរយ អាចក្លាយជាបញ្ហាភ្លាម ក្នុងករណីដំណើរការផ្គត់ផ្គង់ត្រូវជាប់គាំង។

យោង​តាម​ទិន្នន័យ​ពី​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្រូវអង្ករ​ទាំង​អស់ ​ដែល​វៀតណាម​លក់​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​បី​ខែ គិតត្រឹម​​ខែ​មេសា ឆ្នាំ២០២៥នេះ ដោយ​សារ​តែមាន​ការ​ចាប់​អារម្មណ៍​ទិញ​ពី​ឈ្មួញ​ក្នុង​ស្រុក និង​ឈ្មួញនាំចេញ​ក្រៅ​ប្រទេស។

តម្លៃអង្ករទាបសមរម្យ គឺជាចំណុចសំខាន់នៃកម្មវិធីនយោបាយរបស់ប្រធានាធិបតីហ្វីលីពីន ដូច្នេះទើបសម្រេចតែងតាំងលោក ហ្វ្រង់ស៊ីស្កូ ធៀវ ​ឡួរ៉ែល ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីដឹកនាំធ្វើការងារលើការនាំចូលអង្ករនេះ។ កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលហ្វីលីពីន បានកាត់បន្ថយពន្ធនាំចូលអង្ករពី៣៥ភាគរយ មកនៅត្រឹម១៥ភាគរយ ហើយបានប្រកាសអាសន្នសន្តិសុខស្បៀង កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុពេក។ គោលនយោបាយនោះបានជួយទប់ស្កាត់អតិផរណាឱ្យធ្លាក់មកនៅកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៩ ដោយផ្តល់ឱ្យឱកាសដល់ធនាគារកណ្តាល​ អាចកាត់បន្ថយអត្រាការប្រាក់បន្ថែមផងដែរ។

លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ ឡួរ៉ែល បានរំពឹងថា ការនាំចូលអង្ករ នៅឆ្នាំ២០២៥នេះ នឹងទាបជាងឆ្នាំ២០២៤ ដោយមានបរិមាណមិនលើសពី៤,៥លានតោនឡើយ ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិក បានព្យាករណ៍ថា​ ប្រទេសហ្វីលីពីននឹងនាំចូលអង្ករចំនួន៥,៤លានតោន នៅក្នុងឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ធ្លាប់មានប្រសាសន៍ថា អត្រាពន្ធ១៥ភាគរយលើអង្ករនាំចូលអាចនឹងត្រូវរក្សាទុកឱ្យនៅដដែលរហូតដល់ខែកញ្ញា ដើម្បីការពារការឡើងថ្លៃអង្ករនៅតាមបណ្តាហាងលក់រាយក្នុងប្រទេស ដោយសារតម្លៃអង្ករនៅលើពិភពលោកកើនឡើងបន្តិចម្តងៗ បន្ទាប់ពីរដូវប្រមូលផល។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា លោកនឹងលើកជាយោបល់លើអត្រាពន្ធទាបនេះ​ បន្ទាប់បានពិនិត្យមើលលទ្ធផលនៃការអនុវត្តវិធានការនេះ នៅក្នុងខែកក្កដា​ ឆ្នាំ២០២៥។

លោក ហ្វ្រង់ស៊ីស្កូ ធៀវ លូរ៉ែល បាននិយាយកាលពីថ្ងៃទី២៦​​ ខែឧសភាថា សម្រាប់ពេលនេះ អត្រាពន្ធនឹងមិនកើនឡើងវិញទេ រាប់ចាប់តាំងពីរដូវប្រមូលផលស្រូវនៅក្នុងស្រុក ហើយប្រភពដើមនៃអង្ករនាំចូលក៏បានបញ្ចប់ការប្រមូលផលហើយ៕


photo_2026-08-18_18-55-15 (2)
សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។​​​​ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

photo_2026-08-18_16-04-19 (3)
ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​ ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]

image_2026-08-19_12-22-31
វិស័យសាកវប្បកម្មអូស្ត្រាលីសុំលើកលែងចំពោះកម្មករចំណាកស្រុក នៅរដូវប្រមូលផល

កង់បេរ៉ា៖ ក្រុមប្រឹក្សាសាកវប្បកម្មនៃ សហព័ន្ធកសិករជាតិអូស្ត្រាលី (National Farmers’ Federation Horticulture Council) កំពុងអំពាវនាវដល់អ្នករៀបចំគោលនយោបាយ សុំឱ្យលើកលែងកម្មករចំណាកដោយព្រមានថា ការកាត់បន្ថយកម្លាំងពលកម្មតាមរដូវ នឹងធ្វើឱ្យផលិតកម្មស្បៀងអាហារថយចុះ និងតម្លៃអាហារឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់។ លោក រីឆាត សាណុន (Richard Shannon) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសាកវប្បកម្មនៃសហព័ន្ធកសិករជាតិអូស្ត្រាលី បាននិយាយថា ទំនាក់ទំនងរវាងគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខស្បៀងអាហារ គេតែងតែមើលរំលង។ លោកបាននិយាយថា «ប្រជាជនអូស្ត្រាលីរំពឹងថា រាល់ថ្ងៃនឹងមានអាហារស្រស់មានគុណភាពខ្ពស់ និងតម្លៃសមរម្យនៅលើធ្នើផ្សារទំនើប។ រឿងនេះអាចធ្វើបានពីព្រោះមានកម្លាំងពលកម្មតាមរដូវធ្វើដំណើរទៅកាន់តំបន់ជនបទ នានានៃអូស្ត្រាលី នៅពេលដំណាំដល់ពេលប្រមូលផល»។ យោងតាមភា្នក់ងារការងារ និងជំនាញរបស់អូស្ត្រាលី (Jobs and Skills Australia) កម្មករភាគច្រើននៅក្នុងវិស័យសាកវប្បកម្ម គឺជាកម្មករចំណាកស្រុក ដែលបានធ្វើឱ្យវិស័យសាកវប្បកម្មក្លាយជាវិស័យពឹងផ្អែកលើជនអន្តោប្រវេសន៍ខ្លាំងបំផុត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសអូស្តាលី។ កម្មកររបស់កម្មវិធី កម្មករធ្វើការក្នុងពេលឈប់សម្រាក (Working Holiday Maker) មានកម្លាំងកម្មករអន្តោប្រវេសន៍ប្រហែលជាងពាក់កណ្តាលនៃកម្លាំងពលកម្មក្រៅម៉ោងនៅក្នុងវិស័យនេះអំឡុងពេលប្រមូលផលធំ ដែលត្រូវការកម្មករច្រើនបំផុត។ ក្នុងឆ្នាំ២០២៤-២០២៥ ឧស្សាហកម្មនេះបានផលិតបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានតម្លៃសរុបចំនួន១៩,៥ពាន់លានដុល្លារ ដែលភាគច្រើនបំផុតផលិតសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី។ លោក រីឆាត សាណុន […]

photo_2026-08-18_18-33-13
តំណាងធនាគារ ARDB ចូលរួម​សិក្ខាសាលា​ស្តីពីការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEsតាមបែបឌីជីថល​

ដោយ ឡុង សារេត​ ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាន​នាយកដ្ឋាន​ឥណទាន​នៃធនាគារ​ ARDB​ បាន​ចូលរួម​ក្នុងសិក្ខាសាលា​ស្តី​ការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEs តាមបែបឌីជីថល​។ ​សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​នៅកម្ពុជា និងម្ចាស់អាជីវកម្ម​ប្រ​មាណ​២០០នាក់ផ្សេងទៀត​។​ ឧកញ៉ា តែ តាំងប៉ ​មានប្រសាសន៍ថា ដោយមើលឃើញ​សហគ្រាស​ធុនតូចនិងមធ្យមត្រូវការចំណេះដឹង​ថ្មី​ៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែង​បន្ថែមទៀត​ទាក់ទងនិងការជំរុញទីផ្សារ​ក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស​ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម​​​។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីបង្កើនការយល់ដឹង​ជូនដល់​ MSMEs​ ​ឱ្យទទួលបានចំណេះដឹង​អំពីលទ្ធភាព​ទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារ​ដៃគូ ព្រមទាំងផ្តល់​ឱ្យ​ ​SMEsនូវចំណេះដឹងជាក់ស្តែង​ ដើម្បីក្លាយជាអ្នក​​ទទួលបានហិរញ្ញប្បទាន​ និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ​អាចត្រៀមខ្លួន​ធ្វើទីផ្សារក្នុង​ស្រុក និងការនាំចេញ​។​ ​ឧកញ៉ាបន្តទៀតថា […]

កាលវិភាគផ្សព្វផ្សាយ