All Program
News & អន្តរជាតិ

អត្រានាំចេញអង្កររបស់ឥណ្ឌា ធ្លាក់ចុះទាបជាងការនាំចេញរបស់វៀតណាម
អន្តរជាតិ៖ តម្លៃអង្ករនាំចេញពីប្រទេសឥណ្ឌា បានបន្តធ្លាក់ចុះក្នុងសប្តាហ៍នេះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតម្រូវការខ្សោយ និងការផ្គត់ផ្គង់ច្រើន ខណៈអង្ករវៀតណាម មានតម្រូវការកើនឡើងទៅវិញ។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ ទៅ៤១៥ដុល្លារក្នុង មួយតោន គឺធ្លាក់ចុះពី៤១៣ដុល្លារ និង៤២០ដុល្លារ កាលពីសប្តាហ៍មុន។ អ្នកនាំចេញអង្ករ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា ប្រទេសវៀតណាមបានលក់អង្ករយ៉ាងគំហ៊ុកនៅលើទីផ្សារពិភពលោក បានបន្តផលប៉ះពាល់លើតម្លៃរបស់ប្រទេសដទៃទៀត។ ក្រសួងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៥នេះថា ខ្លួននឹងអនុវត្តកិច្ចសន្យានាំចេញអង្ករក្នុងបរិមាណចំនួន១សែនតោនទៅកាន់ប្រទេសបង់ក្លាដែស ខណៈតម្លៃអង្ករក្នុងប្រទេសបង់ក្លាដែសបន្តកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការជំរុញទុនបម្រុងតាមរយៈការនាំចូល ក៏ដោយ។ អ្នកនាំចេញអង្ករវៀតណាមត បាននិយាយថា «តម្រូវការផ្គត់ផ្គង់មានច្រើននៅពេលនេះ រាប់ទាំងតម្រូវការនៅក្នុងប្រទេសវៀតណាម និងតម្រូវការពីពីប្រទេសផ្សេងទៀត ។ ទោះបីជាមានតម្រូវការក្នុងស្រុកច្រើនក៏ដោយ ប៉ុន្តែតម្លៃនៅតែធ្លាក់ចុះ»។ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់វៀតណាម លក់ក្នុងតម្លៃ៣៨៩ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះពី៣៩៣ដុល្លារ ក្នុងមួយតោន។ ទន្ទឹមនឹងនេះដែរ អ្នកនាំចេញអង្ករថៃ បាននិយាយថា តម្រូវការនាំចេញរបស់ថៃហាក់ដូចជានៅដដែល។ អង្ករបាក់៥ភាគរបស់ថៃ លក់ក្នុងតម្លៃ៤១៥ដុល្លារក្នុងមួយតោន […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងត្រៀមផលិត “ម្ទេសស្តង់ដាសុវត្ថិភាព” ១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេស
ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងថា ក្រោយពីបានបង្កើតជាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាផ្លូវការតាមការគ្រោងទុកនៅថ្ងៃទី៥ខែមីនា សហគមន៍ដែលមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ៥២ហិកតា បានចុះកិច្ចសន្យាទិញលក់ ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសកាលថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ។ បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា សហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រយឹងមានសមាជិកសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់មួយនេះ បើមិនមានអ្វីប្រែប្រួលទេសហគមន៍គ្រោងនឹងចាប់ផ្តើមផលិតកម្មតាមកិច្ចសន្យាក្នុងអំឡុងពេល២ខែខាងមុខ និងអាចចាប់ផ្តើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ២០២៥។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោន រវាងសហគមន៍និងក្រុមហ៊ុនខាងលើ គ្រោងផលិតនៅពូជម្ទេសចំនួន២ប្រភេទ គឺមានម្ទេសដៃនាង និងមួយប្រភេទទៀតជាពូជម្ទេសដែលក្រុមហ៊ុនបញ្ជាទិញជាអ្នកផ្តល់ជូន ហើយនៅក្នុងដំណាក់ដំបូងៗនេះយើងជជែកគ្នាទៅលើបរិមាណផ្គត់ផ្គង់ម្ទេសដល់ក្រុមហ៊ុនសិន ដោយឡែកចំពោះតម្លៃនឹងមានការចរចារបែងចែកទៅតាមគុណភាពរបស់ម្ទេសនៅគ្រាបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “សហគមន៍កសិកម្មទំនើបទី១១នេះ ជាសហគមន៍ថ្មី ។យើងព្យាយាមផ្តល់ការគាំទ្រជូនពួកគាត់ ហើយការដាំម្ទេសតែមួយមុខសម្រាប់នៅពេលបច្ចុប្បន្ន មិនប្រាកដថាអាចជួយទ្រទ្រង់ជីវភាពពួកគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដ៏ល្អ ហើយនៅពេលខាងមុខយើងព្យាយាមបំពេញបន្ថែមនូវមុខដំណាំឬ ផលិតផលផ្សេងទៀតជូនដល់ពួកគាត់”។ គួរម្លឹកផងដែរថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ […]
News & ជាតិ

រដ្ឋមន្ត្រីក្រសួងការងារបានចាត់ទុកថា ធនធានមនុស្សមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។ ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូរបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ […]






