សហភាពអឺរ៉ុបព្រមានវៀតណាម១៣០ដង ចំពោះចំណីអាហារមានសារធាតុគីមីលើសកម្រិត

414288_thuysan20231211230554

ទីក្រុងហាណូយ៖ សហភាពអឺរ៉ុបបានរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើផលិតផលចំណីអាហារនាំចេញរបស់វៀតណាម ដោយនៅក្នុងឆ្នាំ២០២៤ បានចេញការព្រមានចំនួន១៣០ដង អំពីសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងមានផ្ទុកមេរោគថែមទៀត។

យោងតាមបណ្តាញព័ត៌មានរបស់វៀតណាម​ បានចេញផ្សាយជាបន្តបន្ទាប់ថា ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ប បានទទួលរងការព្រមានចំនួន១៣០ដងដោយសារតែសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងការបំពានស្តង់ដាសុវត្ថិភាពចំណីអាហារ មិនមានអនុលោមភាព និងជាប់សង្ស័យថា​ មានការក្លែងបន្លំវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។

បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញកសិផលដ៏ធំរបស់វៀតណាម ដោយក្នុងឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលប្រមាណ៧,៥ពាន់លានដុល្លារ ឬស្មើនឹង១២ភាគរយ នៃតម្លៃនាំចេញកសិផលសរុបរបស់វៀតណាម។

ទោះបីជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងកាន់តែខ្លាំងរហូតមានការព្រមានអំពីសុវត្ថិភាព និងការរំលោភបទប្បញ្ញត្តិនៃការនាំចូលរបស់កសិផលវៀតណាម កំពុងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

ក្នុងសន្និសីទបន្ទាន់មួយ ដើម្បីពង្រឹងអនុលោមភាពតាមបទបញ្ញត្តិស្តីសុវត្ថិភាពចំណីអាហាររបស់សហភាពអ៉រ៉ុប មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានចំនួន១៣០ដង ទាក់ទងនឹងការនាំចេញកសិផល និងផលិតផលចំណីអាហាររបស់វៀតណាម។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះសំណល់ថ្នាំសម្លាប់សត្វល្អិត និងសំណល់ឪសថសត្វ នៅក្នុងកសិផលនាំចេញរបស់វៀតណាម។  នៅឆ្នាំ២០២៣ វៀតណាមបានទទួលរងការព្រមានចំពោះសំណល់គីមីនៅលើផលិតផល​កសិកម្ម​ និងចំណីអាហារមានចំនួន៣៨ដង ប៉ុន្តែនៅឆ្នាំ២០២៤ បានទទួករងការព្រមានកាន់តែច្រើនឡើង។

គិតត្រឹមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានទទួលលិខិតព្រមានពីសហភាពអឺរ៉ុបចំនួនប្រាំដង ដែលបង្ហាញពីរការព្រួយបារម្ភប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត។

លើសពីការព្រួយបារម្ភអំពីសំណល់ថ្នាំសម្លាប់សត្វល្អិត សហភាពអឺរ៉ុបក៏បានដាក់សញ្ញាព្រមានលើផលិតផលកសិកម្មរបស់វៀតណាម អំពីរោគអតិសុខុមប្រាណ ជាតិផ្សិតពុល សារធាតុបន្ថែមចំណីអាហារ សារធាតុពុលក្នុងអាហារកែច្នៃ និងអាហារសមុទ្រ និងការបំពុលបរិស្ថានលើសពីកម្រិតអនុញ្ញាត។

អាហារសមុទ្រវៀតណាម ផលិតផលពីរុក្ខជាតិ និងអាហារកែច្នៃ ត្រូវបានលើកឡើងជាញឹកញាប់បំផុតសម្រាប់សំណល់អង់ទីប៊ីយ៉ូទិក ការចម្លងរោគអតិសុខុមប្រាណ និងសារជាតិផ្សិតពុល ដែលបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងការរក្សាបាននូវអនុលោមភាពតាមស្តង់ដារនាំចូលរបស់សហភាពអឺរ៉ុប។

មន្ត្រីជាន់ខ្ពស់របស់វៀតណាម បានឱ្យដឹងទៀតថា ការព្រមានរបស់សហភាពអឺរ៉ុប គឺភាគច្រើននៅលើការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ដែលត្រូវបានហាមនៅក្នុងវិធានកម្ចាត់សត្វល្អិត និងការមិនគោរពតាមបទប្បញ្ញត្តិសម្រាប់អ្នកនាំចូល។

នៅក្នុងវិស័យវារីវប្បកម្ម កសិករវៀតណាមបន្តប្រើប្រាស់ថ្នាំ អង់ទីប៊ីយោទិច ខុសច្បាប់កំណត់ អនុវត្តកម្រិតថ្នាំពុលមិនត្រឹមត្រូវ និងខ្វះចំណេះដឹងអំពីជំងឺបាក់តេរី ដែលតែងតែនាំឱ្យមានការរំលោភលើបម្រាមរបស់សហភាពអឺរ៉ុប។

ខណៈពេលមានការប្រកែកថា ការកើនឡើងនៃបរិមាណនាំចេញនាំឱ្យមានការព្រមានកាន់តែច្រើននោះ មន្ត្រីដដែលបានចង្អុលបង្ហាញថា បរិមាណនាំនៃការនាំចេញកសិផលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប បានធ្លាក់ចុះ បែរជាចំនួនព្រមានបានកើនឡើងយ៉ាងខ្លាំងទៅវិះ។

លោកបានសង្កត់ធ្ងន់ថា វៀតណាមមិនអាចទទួលយកការព្រមានច្រើនពេកពីសហភាពអឺរ៉ុប ឬគិតថា ជាបញ្ហាធម្មតានោះទេ ប៉ុន្តែត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីកែលម្អស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់ខ្លួនឡើងវិញ។

មិនមែនមានតែប្រទេសវៀតណាមនោះទេ ដែលទទួលរងការព្រមានេពីសហភាពអឺរ៉ុប ប្រទេសថៃបានទទួលការព្រមានចំនួន៧៤ដង ឥណ្ឌូណេស៊ី២៩ដង កូរ៉េខាងត្បូង១៧ដង ម៉ាឡេស៊ីប្រាំបួនដង និងជប៉ុនប្រាំមួយ។ ចំណែកការនាំចេញកសិផលរបស់វៀតណាមប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងជាងប្រទេសជិតខាង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ