ព័ត៌មានពេលព្រឹក
thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​
ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]
ព័ត៌មានពេលព្រឹក
THN2
កំណើនសេដ្ឋកិច្ចកម្ពុជាសំរាប់ ឆ្នាំ ២០២៤-២០២៥ រក្សាបានកំណើននៅកម្រិត ៥,៨%ទៅ ៦,០%
ភ្នំពេញ ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាថា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០%សម្រាប់ឆ្នាំ ២០២៥។ អ្នកជំនាញធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាន​ចាត់ទុកថា កំណើននេះ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥%សម្រាប់ឆ្នាំ ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការ ស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើ​ន​សេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជ រៀនសេដ្ឋកិច្ចកម្ពុជា។ […]
ព័ត៌មានពេលព្រឹក
photo_2024-09-26_08-03-44
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុង កិច្ចពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
  ណាននិញ – ​ ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB  និងស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស (CIPS) រួចមក,  រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ក្នុង កិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖ ១. ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់ ២. ទីផ្សារហិរញ្ញវត្ថុ ៣. កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង ៤. ការប្រឆាំងការសម្អាតប្រាក់ ។ នាឱកាសនោះ, ឯកឧត្តមបណ្ឌិត បានធ្វើការ គូសបញ្ជាក់អំពី តួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ […]
ព័ត៌មានពេលព្រឹក
THN3
អគ្គនាយក ARDB ជួបពិភាក្សាជាមួយស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេសរបស់ចិន សិក្សាពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា
(ណាននិញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីសិក្សាពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១. អំពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា ២. អំពីការចូលរួមជាសមាជិកនៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា ៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន […]

កាលវិភាគផ្សព្វផ្សាយ