អន្តរជាតិ៖ ចំពេលមានការធ្លាក់ចុះនៃតម្លៃខ្ទឹមបារាំង និងសណ្តែកសៀងនៅក្នុងប្រទេសឥណ្ឌា ក្រុមឧស្សាហករ និងកសិករបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌសដាក់ចេញនូវវិធានការគាំទ្រ ដូចជាការកាត់បន្ថយពន្ធលើការនាំចេញខ្ទឹមបារាំង និងការផ្តល់នូវការលើកទឹកចិត្តសម្រាប់ការនាំចេញសណ្តែកសៀង។
ទោះបីជាមានការដំឡើងពន្ធនាំចូលពីមុនជិត២០ភាគរយលើប្រេងឆា ដើម្បីគាំទ្រតម្លៃសណ្តែកសៀងក្នុងស្រុកក៏ដោយ អត្រាតម្លៃសណ្តែកសៀងនៅតែទាបជាងតម្លៃគាំទ្រអប្បបរមារបស់រដ្ឋាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករឥណ្ឌា។ ចំណែកការនាំចេញខ្ទឹមបារាំងវិញ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ៥២ភាគរយ នៅឆ្នាំ២០២៥នេះ។
លោក ដេវិន្ត្រា ហ្វាដណាវិស (Devendra Fadnavis)អភិបាលរដ្ឋមហារាស្ត្រ បានគូសបញ្ជាក់នៅក្នុងលិខិតមួយ ចុះថ្ងៃទី១២ ខែមីនា ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា កសិករដាំំដំណាំសណ្តែកសៀងនៅក្នុងរដ្ឋមហារាស្ត្រកំពុងប្រឈមមុខនឹងការខាតបង់ដោយសារតែតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។
លោកបានចាត់ទុកថា ការធ្លាក់ថ្លៃនេះគឺបណ្តាលមកពីការអនុញ្ញាតរបស់រដ្ឋាភិបាលដល់អាជីវកម្មផលិតអាកុលអេតាណុលចេញពីពោត និងចេញពីស្រូវ ដែលព្រមជាមួយគ្នានេះដែរ បានផលិតចេញប្រេងឆាប្រមាណ២០លានតោនបន្ថែមទៀត ដែលធ្វើតម្លៃប្រេងឆាជាន់ជោរ៍នៅលើទីផ្សារ រហូតបណ្តាលឲ្យតម្លៃសណ្តែកសៀងធ្លាក់ចុះតម្លៃថែមទៀត។
លោកអភិបាលរដ្ឋបានគាំទ្រសំណើរទាមទារការឧបត្ថម្ភធនសម្រាប់នាំចេញសណ្តែកសៀង ដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព។ ចំណែកប្រធានគណៈកម្មការលើកកម្ពស់តម្លៃកសិផលរបស់រដ្ឋ មហារាស្ត្រ បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភធនលើការលើកកម្ពស់ការនាំចេញអាចជាជំនួយសង្គ្រោះបន្ទាន់មួយ ដែលជាតម្រូវការចាំបាច់សម្រាប់កសិករដាំសណ្តែកសៀង ខណៈពួកគេកំពុងតែជួបការលំបាក។
យោងតាមទិន្នន័យពីសមាគចម្រាញ់ប្រេងធញ្ញជាតិ បានឱ្យដឹងថា ការនាំចេញប្រេងឆានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ មានបរិមាណចំនួន៣,៣០លានតោន ដែលជាការថយចុះប្រមាណ៣៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែកបរិមាណនៃការនាំចេញសណ្តែកសៀងក្នុងអំឡុងពេលប្រាំខែដំបូង បានធ្លាក់ចុះ២៣ភាគរយ គឺមកនៅត្រឹមតែ១៣,៤៧លានតោន។
ទន្ទឹមនឹងនេះដែរ ក្រុមកសិករ និងអ្នកនាំចេញ ខ្ទឹមបារំាង និងសណ្តែកសៀង បានជូនដំណឹងដល់អាជ្ញាធរអំពីការកើនឡើងនៃទិន្នផលខ្ទឹមបារាំងរបស់ពួកគេនៅចុងឆ្នាំនេះ។
តាមការប៉ាន់ស្មានរបស់ឧស្សាហកម្មកែច្នេ បានបង្ហាញថា ការនាំចេញខ្ទឹមបារាំងរបស់ឥណ្ឌាក្នុងរយៈពេលប្រាំបួនខែដំបូងនៃរដូវប្រមូលផលឆ្នាំ២០២៣-២០៤ គឺទាបជាងជិត៥២ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២-២០២៣។
ក្រុមកសិករ និងក្រុមពាណិជ្ជករឥណ្ឌា កំពុងតែជំរុញឱ្យមានអន្តរាគមន៍ជាបន្ទាន់ពីរដ្ឋាភិបាល ដើម្បីការពារការកុំឱ្យមានការខាតបង់បន្ថែមទៀត និងអាចរក្សាស្ថិរភាពទីផ្សារកសិផលខ្ទឹមបារាំង និងសណ្តែកផងដែរ៕