ចិនសម្រុកនាំ​ចូល​សណ្តែកសៀង​​ពី​សហរដ្ឋ​អាមេរិក​​  ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង ឆ្នាំ២០២៥ ​កើន​ឡើង៨៤ភាគរយ​ មុនវិធានការឡើងពន្ធចូលធរមាន

image_2025-03-21_12-56-46

ទីក្រុងប៉េកាំង៖ ចិននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិក កើនឡើង៨៤,១ភាគរយ ក្នុងរយៈពេលពីរខែដំបូងនៃដើមឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន ប៉ុន្តែតម្លៃប្រកួតប្រជែងលើទីផ្សារ និងការប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​ ត្រូវបានគេរំពឹងទុកថា​ ចិនងាកទៅទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល នៅក្នុងប៉ុន្មានខែខាងមុខទៀត។

ក្នុងនាមជាអ្នកទិញសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក ប្រទេសចិនបាននាំចូលសណ្តែកសៀងចំនួន៩,១៣លានតោនពីសហរដ្ឋអាមេរិក​ គិតក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ គឺកើនឡើងពី៤,៩៦លានតោន នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

អ្នកវិភាគផ្នែកកសិកម្មនៅទីក្រុងសៀងហៃ​ ប្រទេសចិន បាននិយាយថា «ការកើនឡើងនៃការសម្រុកនាំចូលសណ្តែកសៀងរបស់សហរដ្ឋអាមេរិក គឺដោយសារតែឥទ្ធិពលនៃឱសានវាទរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីពន្ធឡើងខ្ពស់ ទើបនាំឱ្យមានការប្រញាប់ទិញសណ្តែកសៀងនាំចូល»។

អ្នកវិភាគរូបនេះបានបន្ថែមថា ការពន្យារពេលដាំដុះរបស់កសិករប្រេស៊ីល​ ក៏អាចចាត់ទុកជាការប្រមូលផលយឺតយ៉ាវ ដែលនាំឱ្យមានការបញ្ជាទិញសណ្តែកសៀងរបស់អាមេរិកកាន់តែច្រើនឡើង​ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិន។

ការនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលរបស់ចិន ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្លាក់ចុះពី៦,៩៦លានតោន​ កាលពីដើមឆ្នាំ២០២៤ ​មកនៅត្រឹម៣,៥៩លានតោន​ប៉ុណ្ណោះ។

យោងតាមទិន្នន័យរបស់អាជ្ញាធរគយចិន បានបង្ហាញនៅដើមខែមីនានេះថា ការនាំចូលសណ្តែកសៀងសរុបក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើងដល់១៣,៦១លានតោន ខណៈទំនិញរបស់សហរដ្ឋអាមេរិក​​ ដែលត្រូវបានបញ្ជាក់ឱ្យនាំចេញមុនពេលលោកប្រធានាធិបតី​ ដូណាល់ ត្រាំ ចូលកាន់តំណែងម្លេះ ប៉ុន្តែពាណិជ្ជករនាំចេញសណ្តែកសៀងរំពឹងទុកថា នឹងមានការធ្លាក់ចុះទៅវិញ​ នៅចុងខែមីនា​​ ឆ្នាំ២០២៥នេះ។

កាលពីដើមខែនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញប្រតិកម្មប្រឆាំងនឹងអត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយការដំឡើងពន្ធលើផលិតផលកសិកម្ម​ ដែលមានតម្លៃរហូតដល់២១ពាន់លានដុល្លារ រួមទាំងពន្ធបន្ថែមលើសណ្តែកសៀង ដែលនាំឲ្យមានការគិតទុកជាមុនថា ប្រទេសចិននឹងងាកទៅរកការផ្គត់ផ្គង់សណ្តែកសៀបពីប្រេស៊ីលវិញ។

ប្រទេសប្រេស៊ីល ដែលជាអ្នកនាំចេញសណ្តែកសៀងធំជាងគេលើពិភពលោក គឺជាដៃគូប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការនាំចេញផលិតផលសណ្តែកសៀងទៅកាន់ទីផ្សារសំខាន់ៗរបស់ពិភពលោក​ មានដូចជាប្រទេសចិនជាដើម។

ប្រទេសប្រេស៊ីល បច្ចុប្បន្នកំពុងតែស្ថិតក្នុងដំណាក់កាលប្រមូលផលសណ្តែកសៀងដ៏ច្រើន សន្ធឹកសន្ធប់ ចំណែកគោលដៅនៃការនាំចេញធំបំផុតវិញ ត្រូវបានគេរំពឹងថា គឺប្រទេសចិនតែម្តង។

ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសប្រេស៊ិល​ បាននិយាយថា ការប្រមូលផលសណ្តែកសៀងរបស់ប្រទេសប្រេស៊ីលសម្រាប់រដូវកាល​២០២៤-២០២៥ បានកើនដល់៧០ភាគរយនៃផ្ទៃដីដាំដុះ ដែលបង្ហាញឱ្យឃើញល្បឿនដ៏ខ្លាំងបំផុត ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ៕


photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

កាលវិភាគផ្សព្វផ្សាយ