ពលរដ្ឋថៃ១៩ខេត្តនាំគ្នាដឹកយកត្រីទីឡាព្យ៉ា ថ្ពាល់ខ្មៅមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលជួយដោះស្រាយ

អន្តរជាតិ៖ ប្រជាជនថៃនៅក្នុងខេត្តចំនួន១៩ បាននាំគ្នាដឹកត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅយកមកចាក់គរនៅខាងមុខវិមានរដ្ឋាភិបាល ដើម្បីជាការតវ៉ាទៅនឹងអ្វីដែលពួកគេនិយាយថា ជាជំហានអណ្តើករបស់រដ្ឋាភិបាលក្នុងការកម្ចាត់ពូជត្រី មានប្រភពមកពីប្រទេសក្រៅមួយប្រភេទនេះ ដែលកំពុងបំផ្លាញធនធានមច្ឆាជាតិក្នុងស្រុកយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។

សារព័ត៌មានរបស់ថៃបានរាយការណ៍នាដើមសប្តាហ៍នេះថា ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ត្រី​ទីឡា​ព្យ៉ាថ្ពាល់​ខ្មៅ​ក្នុង​ខេត្ត​ចំនួន១៩ បានរៀបចំ​ប្រមូលផ្តុំ​នៅមុខ​ក្រសួងកសិកម្ម និង​សហករណ៍ រួច​ដើរ​ទៅ​មុខ​វិមាន​រដ្ឋាភិបាលរបស់ថៃ ដោយនាំយក​ត្រី​ទី​ឡា​ព្យ៉ាថ្ពាល់​ខ្មៅ​ប្រមាណ​ប្រាំតោន ទៅ​ចាក់​គរនៅ​មុខ​វិមាន​រដ្ឋាភិបាល​ ដើម្បីទាមទារឲ្យការបញ្ជាក់ពិតប្រាកដអំពីការដោះស្រាយបញ្ហា  និងទាមទារចម្លើយចំនួនបួនពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី។

ចំពោះលក្ខណខណ្ឌទាំងបួន ដែលពលរដ្ឋថៃទាំងនេះទាមទារ រួមមានដូចជា៖

១. បញ្ហាត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅកំពុងរាតត្បាតលើសពីអ្វី ដែលប្រជាពលរដ្ឋក្នុងស្រុកអាចដោះស្រាយបានដោយខ្លួនឯង រួមទាំងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីជាទូទៅ។

២. ប្រតិបត្តិការរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាសនាពេលកន្លងមកថា ជាបញ្ហា​របស់ជាតិ ប៉ុន្តែ​មិនដែល​មាន​សកម្មភាពកម្ចាត់ត្រីទាំងនេះទៀតឡើយ។ កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម និងសហករណ៍ បានចំណាយថវិការត្រឹមតែ១២លានបាតប៉ុណ្ណោះ ដើម្បីចាប់ត្រីទីឡាយ៉ាថ្ពាល់ខ្មៅ ចេញពីប្រភពទឹកធម្មជាតិ ប៉ុន្តែ​នៅ​មាន​ត្រី​ទីឡាព្យ៉ាថ្ពាល់​ខ្មៅ​រាប់​សិប​លាន​តោន​ ​មិន​ត្រូវ​បាន​គេ​លុប​បំបាត់​ចោល ហើយកន្លងមកការអនុវត្តគ្រាន់តែធ្វើក្នុងលក្ខណៈភ្លើងចំបើង ហើយស្ងាត់ស្ងៀមទៅវិញតែប៉ុណ្ណោះ។

៣. ប្រជាពលរដ្ឋ​បានព្យាយាមដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​រដ្ឋប្បវេណី ប៉ុន្តែ​វា​គ្រាន់​តែ​ជា​បណ្តឹង​ចាត់​ការ​ថ្នាក់តំបន់​ប៉ុណ្ណោះ។ ប្រសិនបើតុលាការដំណើរការ ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់បីទៅបួនឆ្នាំ ហើយ​ពាក្យ​បណ្ដឹង​នេះ​ គឺ​ប្រឆាំង​នឹង​មនុស្ស​នៅ​ខេត្ត​តែមួយប៉ុណ្ណោះ ហេតុនេះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​១៨-១៩​ផ្សេង​ទៀត​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដែរ បានយល់ឃើញថា​ រដ្ឋាភិបាលមិន​ទាន់​មាន​វិធានការ​អ្វី​សោះឡើយ។ បណ្តឹងទាំងនេះមិនដឹង​ថា​ តុលាការ​សម្រេច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ត្រូវ​សង​សំណង​ ឬ​អត់ នេះមិនរាប់បញ្ចូលផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងអ្នកដទៃទៀតទេ ដែលមិនស្ថិតក្នុងវិសាលភាពនៃបណ្តឹងនេះ។

៤.តំណាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅក្នុងខេត្តទាំង១៩ បានធ្វើដំណើរទៅប្រមូលផ្តុំ និងដាក់លិខិតជូននាយករដ្ឋមន្រ្តីចាប់តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ប៉ុន្តែពុំទទួលបានការឆ្លើយតបអ្វីឡើយ។ ហេតុនេះទើបពួកគេសុំឱ្យឆ្លើយតបតាមសំណើរទាំងអស់នេះ។

ជាមួយគ្នានេះដែល ពលរដ្ឋដែលចូលមតវ៉ានេះបានអំពាវនាវដល់រដ្ឋាភិបាលចាត់វិធានការជាបន្ទាន់លើបួនចំណុចសំខាន់ៗផ្សេងទៀតដូចជា៖ ១. បង្កើតគណៈកម្មការស៊ើបអង្កេត និងស្វែងរកជនល្មើស។ ២. លុបបំបាត់ត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅក្នុងរយៈពេលមួយឆ្នាំ។ ៣. ប្រកាសតំបន់គ្រោះមហន្តរាយ និងទី៤. ពុំធ្លាប់មាន​ចម្លើយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទេ ដូច្នេះ​ពួកគេ​ត្រូវ​មក​ទាមទារ​ចម្លើយនាពេលនេះ៕


IMG_9731
ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាត ដាំដំណាំហូបផ្លែ និងបន្លែបង្ការលក់ឱ្យភ្ញៀវទេសចរជាទីពេញនិយម

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំ មានសក្តានុពលផ្នែកទេសចរណ៍ ជាពិសេសក៏ជាទីកន្លែងដាំដុះដំណាំហូបផ្លែ និងបន្លែបង្ការ ដ៏ទីល្បីល្បាញមួយក្នុងទឹកដីខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះ តាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែលប្រាំគីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហមរហូតដល់ភូមិជីផាតតែម្តង។ ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅដល់តំបន់ទេសចរណ៍ជីផាតដូចគ្នា។ បច្ចុប្បន្នសហគមន៍មួយនេះ ក្រៅអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក៏នៅមានការអភិវឌ្ឍយ៉ាងល្អនូវការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងដំណាំហូបផ្លែ ដំណាំជាបន្លែបង្ការ ហើយកំពុងពេញនិយមពីសំណាក់អ្នកទេសចរទិញសម្រាប់បរិភោគ។ លោក ពេជ្រ ឆលួយ រស់នៅភូមិជីផាត បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំហូបផ្លែនៅក្នុងចម្ការក្រោយផ្ទះជាច្រើនដើម ក្នុងនោះរួមមានដំណាំទុរេន សាវម៉ាវ និងមង្ឃុតជាដើម។ ដំណាំទាំងអស់នេះព គាត់បានដាំរយៈពេលជាងប្រាំពីរឆ្នាំមកនេះ ចាប់ផ្តើមហុចផលបណ្តើរៗ ហើយគាត់អាចលក់បានបន្តបន្ទាប់។ ក្នុងមួយរដូវកាលយ៉ាងហោចណាស់លោក និងភរិយាលក់បានចាប់ពីជាង២ ០០០ ដល់ជាង៣ ០០០ដុល្លារដែរ។ បុរសវ័យជាង៧០ឆ្នាំរូបនេះ បានប្រាប់ដែរថា ដំណាំដាំនៅទឹកដីនេះហុចផលល្អ ដោយមិនចាំបាច់ថែទាំច្រើនទេ។ ពេលនេះមិនថា ជាដើមទុរេន […]

images
ចិនយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីអេត្យូពី ដើម្បីពង្រីប្រភពផ្គត់ផ្គង់ឱ្យបានច្រើន

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់គយចិន បានបង្ហាញថា ប្រទេសចិនបានយល់ព្រមឱ្យមានការនាំចូលសណ្តែកសៀងពីប្រទេសអេត្យូ ដើម្បីពង្រីកប្រភពនាំចូលរបស់ខ្លួនចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)​ របស់អង់គ្លេសបានដកស្រង់សេចក្តីថ្លែងការណ៍របស់គយចិន ដែលបាននិយាយថា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥តទៅ សណ្តែកសៀងរបស់ប្រទេសអេត្យូពី ដែលបានបំពេញលក្ខខណ្ឌតាមស្តង់ដារអនាម័យរបស់ប្រទេសចិន និងគ្មានសត្វល្អិត អាចអនុញ្ញាតឱ្យនាំចូលប្រទេសចិនបាន។ អ្នកវិភាគប្រចាំក្រុមហ៊ុនទីប្រឹក្សាកសិកម្ម នៅទីក្រុងស៊ាងហៃ ប្រទេសចិន បាននិយាយថា នេះគឺជាផ្នែកនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ចិន ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសណ្តែកសៀងនាំចូលពីប្រភពតែមួយ។ ប៉ុន្តែ បរិមាណសណ្តែកសៀងនាំចូលពីប្រទេសអេត្យូពី មិនទាន់ដឹងថាមានច្រើនប៉ុណ្ណានោះទេ។ ការយល់ព្រមឱ្យនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតចំណីសត្វរបស់ចិន បាននាំចេញសណ្តែកសៀងដំបូងពីប្រទេសអាហ្សង់ទីន ចាប់តាំងពីបានយល់ព្រមក្នុងឆ្នាំ២០១៩ ដើម្បីកាត់បន្ថយហាន័យអាចកើតមានដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ទោះបីជាប្រទេសចិនភាគច្រើននាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការសណ្តែកសៀងក្នុងស្រុកក៏ដោយ ការនាំចូលសណ្តែកសៀងដោយផ្ទាល់ពីក្រៅប្រទេសនៅតែមានកម្រិតនៅឡើយ។ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសចិនក៏បានយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីប្រទេសអ៊ុយរូហ្គាយ ថែមពីលើប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងប្រទេសបេឡារុស្ស។ កាលពីខែមេសា ឆ្នាំ២០២៥ កប៉ាល់ចិនជាច្រើនគ្រឿងដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក​។ ការពង្រីកប្រភពនាំចូលសណ្តែកសៀងនេះ បានបង្ហាញឱ្យឃើញផងដែរថា ផលិតផលកសិកម្មភាគច្រើន […]

IMG_0113
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​, និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម តំណាងដោយឯកឧត្តម ចាន់  សីហា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ​ ឯកឧត្តមអគ្គនាករង បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី​ និងដៃគូក្នុងអនុស្សរណៈនៃការយោគយល់គ្នាថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររដ្ឋបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជិត២៧ឆ្នាំ​ ដោយមានបេសកកម្មចម្បងក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB បានពង្រីកទំហំ និងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម […]

7F24B6C56BC9B7D10A7D6582D6EDEEC8C3251867_size58_w691_h460
ចិនប្រមូលផលស្រូវរដូវក្តៅ ឆ្នាំ២០២៥ បាន១៤៩លានតោន ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ

ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិនអាចប្រមូលផលស្រូវរដូវក្តៅ ប្រកបដោយស្ថិរភាព ដោយទទួលទិន្នផលសរុបប្រហែល១៤៩,៧៤លានតោន។ យោងតាមការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ទិន្នផលស្រូវនៅក្នុងរដូវក្តៅបានធ្លាក់ចុះបន្តិច គឺស្មើនឹង០,១ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលស្រូវប្រមូលបាន កាលពីឆ្នាំ២០២៤ ដែលលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ មន្ត្រីជំនាញប្រចាំការនៅការិយាល័យស្ថិតិជាតិ បាននិយាយថា ការថយចុះតិចតួចនៃទិន្នផលគ្រាប់ធញ្ញជាតិ ប្រមូលផលបាននៅរដូវក្តៅ ដោយកសិករអាចប្រមូលកសិផលទាំងមូលបានដូចបណ្តាឆ្នាំកន្លងមក។ មន្ត្រីដដែលនេះបាននិយាយដូច្នេះថា «ការប្រមូលផលស្រូវរដូវក្តៅនៅឆ្នាំ២០២៥នេះ ប្រកបដោយស្ថិរភាពល្អ និងរឹងមាំរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំទាំងមូល ដោយផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការទប់ទល់នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចចិនប្រកបដោយចីរភាព»។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់តំបន់ផលិតសំខាន់ៗ ដូចជានៅក្នុងខេត្ត ហឺណាន និងខេត្ត​ ហ្សានស៊ី បង្កើតជាបញ្ហាប្រឈមមួយចំនួនផងដែរ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែកសាងងប្រព័ន្ធធារាសាស្រ្ត រួមទាំងការបង្វែរទឹកក្នុងទ្រង់ទ្រាយធំ អាចជួយធានាបាននូវការស្រោចស្រពប្រកបដោយប្រសិទ្ធភាពលើដីស្រែដាំដុះភាគច្រើន​នៅក្នុងប្រទេសចិន។ នៅពេលអាកាសធាតុប្រទេសចិនឈានចូលដល់រដូវទឹកជំនន់ដំបូង ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១០០ថ្ងៃ ដើម្បីបង្កើនទិន្នផលស្រូវ កាត់បន្ថយគ្រោះមហន្តរាយ និងធានាផលិតកម្មគ្រាប់ធញ្ញជាតិ នៅរដូវស្លឹកឈើជ្រុះ ដែលជាកត្តាសំខាន់សម្រាប់ថែរក្សាសន្តិសុខគ្រាប់ធញ្ញជាតិគ្រប់គ្រាន់របស់ប្រទេសចិន។ ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ប្រមាណ៧០០លានតោននៅឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន នឹងដាក់ពង្រាយក្រុមជំនួយបច្ចេកទេស ដើម្បីជួយណែនាំលើការគ្រប់គ្រងវាលស្រែសម្រាប់ស្រូវឱ្យលូតលាស់ល្អ ការការពារគ្រោះមហន្តរាយ និងការគ្រប់គ្រងសត្វល្អិតបំផ្លាញថែមទៀតផង។ […]

កាលវិភាគផ្សព្វផ្សាយ