ឯកឧត្តមបណ្ឌិត កៅ ថាច  អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទិញធានារ៉ាប់រងបន្ថែម

THN2 copy

ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងបន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះក្នុងឱកាស
ឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។

ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ពុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលៃលកទិញធានារ៉ាប់រងការពារទ្រព្យសម្បត្តិរបស់ខ្លួន។

រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គិភ័យដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ ត្រូវទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់រងសម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ ហើយបានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។

លោក ឈិត ប៊ុនថត បានជម្រាបជូនឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ឱ្យបានជ្រាបថា អគ្គិភ័យបង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង។

លោកបានរៀបរាប់ថា កម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។  ម្យ៉ាងទៀត ដោយសារក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកស្វាយអន្ទរ ដែលនៅក្បែរទីតាំងស្រាប់ បានចេញមកអន្តរាគមន៍ទាន់ពេលវេលា។

លោក ឈិត ប៊ុនថន បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ១៦គ្រឿងបានចេញមកអន្តរាគមន៍ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងក្រោយបាញ់ពន្លត់អស់ទឹកតែបួនឡានប៉ុណ្ណោះ។

ក្រៅពីសម្តែងសេចក្តីសោកស្តាយ និងក្តីខ្វាយខ្វល់ដោយសារគ្រោះអគ្គិភ័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធអគ្គីសនីឡើងវិញ និងដូរទីតាំងទូបែងចែកថាមពលឱ្យនៅខាងក្រៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុម្តងទៀត។

បន្ថែមលើការណែនាំដល់ម្ចាស់រោងម៉ាស៊ីន ឱ្យបង្កើនការប្រុងប្រយ័ត្នទុកជាមុន ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យនៅក្នុងរោងម៉ាស៊ីន ដែលមានសមត្ថភាពពន្លត់ភ្លើងបានយ៉ាងឆាប់រហ័ស ព្រមទាំងទិញធានារ៉ាប់រងបន្ថែមទៀត ដើម្បីការពារទ្រព្យសម្បត្តិរោងម៉ាស៊ីន ឱ្យរួចផុតពីគោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរៀបចំប្រព័ន្ធការពារអគ្គិភ័យផ្ទាល់ខ្លួន៕

 

 


images
ធនាគារជាតិកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាដើមសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១៣ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ដែលជាកម្លាំងចលករជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមានការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រ តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។ ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណា ដែលមានវត្ថុធាតុដើម ហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះបីយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១៣ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទគោលស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព”៕  

image_2026-05-11_15-56-30
វៀតណាមឯកភាពនាំចូលសាច់មាន់ឆ្អិនស្រាប់ពីប្រទេសកូរ៉េ ដើម្បីធ្វើស៊ុបយិនស៊ិន

ហាណូយ៖ កូរ៉េនឹងអាចនាំចេញសាច់បក្សីឆ្អិនស្រាប់ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយ កាលពីថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញថា ស៊ុបមាន់យិនស៊ិនបែបប្រពៃណីកូរ៉េ (សាមយេតាង-samgyetang) និងសាច់មាន់បំពងអាចដាក់លក់រួចរាល់នៅក្នុងប្រទេសវៀតណាម ស្របពេលវប្បធម៌ធ្វើម្ហូបកូរ៉េកំពុងពេញនិយមនៅទូទាំងពិភពលោក។ លោក លី ជេម្យុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ប្រទេសទាំងពីរបានយល់ព្រមលើការនាំចេញទៅវិញទៅមកនៃផលិតផលបសុបក្សី ដែលត្រូវបានចម្អិនដោយកំដៅ។​ កាលពីខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យនាំចូលផលិតផលបែបនេះពីប្រទេសវៀតណាម។ លោកប្រធានាធិបតីបានបន្ថែមថា “យើងនឹងពន្លឿនកិច្ចសហប្រតិបត្តិការដើម្បីពង្រីកពាណិជ្ជកម្មកសិកម្ម និងបសុសត្វ ដោយកិច្ចសហប្រតិបត្តិការបែបនេះនឹងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសុខភាពសត្វ និងប្រតិបត្តិការដាក់ឱ្យនៅដាច់ដោយឡែក”។ លោកបានមានប្រសាសន៍ថា ការនាំចេញសាច់បក្សីចម្អិនដោយកំដៅនឹងរួមចំណែកដល់ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនទឹកប្រាក់ដល់១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ គឺកើនឡើងពី៩៤,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក លី ជេម្យុង ទៅកាន់ប្រទេសវៀតណាម។ លោកប្រធានាធិបតី បានរៀបរាប់ពីសមិទ្ធិផលចាប់តាំងពីការបង្កើតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ១៩៩២ […]

topic-11-amru-rice-processing-factory-at-tropaing-por-villagekokroka-communepor-senchey-districe_26_06_2015heng-chivoan-4-77lmqe8ofjzq3sdkihj3q0mfodihjawc6ywm67b6wxs
ឆ្នាំ២០២៦ ទីផ្សារនាំចេញអង្ករកម្ពុជានៅសហភាពអឺរ៉ុប និងទីផ្សារស្រុកចិនកើនឡើងវិញយ៉ាងខ្លាំង

ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រ៉ាយ បាន​បញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុបមានចំណែកប្រមាណត្រឹម២៧ភាគរយ នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិនបានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង២៨ភាករយបន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឧកញ៉ា សុង សារ៉ន បាន​លើកឡើងទៀតថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត៣៨ភាករយ ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ នេះបង្ហាញថា ការនាំចេញអង្ករកម្ពុជាមិនពឹងផ្អែកជាចម្បងលើទីផ្សារសហភាពអឺរ៉ុប និងចិន ដូចមុនឆ្នាំ២០២៤ ទៀតឡើយ។ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺសហភាពអឺរ៉ុប ចិន និងអាស៊ាន។ ឧកញ៉ាបានសម្តែងនូវសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ២០៣០ខាងមុខ ការនាំចេញអង្ករកម្ពុជានឹងកាន់តែមានភាពសកម្ម ចម្រុះ និងមានការតភ្ជាប់តំបន់កាន់តែខ្លាំង ជាពិសេសការពង្រីកទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។ ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៤៦៩ ៩០៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦០ ដែលគិតជាទឹកប្រាក់​បានចំនួន២៦៦,៣៨លានដុល្លារ។ ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ ​បានបរិមាណអង្ករចំនួន១២៦ ១០៨តោន គិតជាទឹកប្រាក់ចំនួន៨៥,៤៤​ […]

rc-del-monte-closure-peach-growers-impact-6p-pkg
កសិករក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងកាប់ចោលដើមប៉ែសជាងបួនសែនដើម ព្រោះគ្មានអ្នកទិញផ្លែ

កាលីហ្វ័រញ៉ា៖ កសិករដាំដើមប៉ែស នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងត្រៀមកាប់បំផ្លាញចោលដើមប៉ែស ប្រហែល៤២០ ០០០ ដើម បន្ទាប់ពីក្រុមហ៊ុនកែច្នៃផ្លែប៉ែស ឈ្មោះ ដែលម៉ុនតេ (Del Monte) ដែលជាអ្នកប្រមូលទិញផ្លែប៉ែស បានក្ស័យធន ហើយបិទរោងចក្ររបស់ខ្លួន កាលពីដើមឆ្នាំ២០២៦នេះ។ ក្រុមហ៊ុន ដែលម៉ុនតេ ដែលជាក្រុមហ៊ុនផលិតកែច្នៃផ្លែឈើ និងបន្លែកំប៉ុង មានអាយុកាល១៣៩ឆ្នាំ បានបិទទ្វាររោងចក្រផលិតរបស់ខ្លួនជាស្ថាពរ កាលពីខែមេសា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានប្រកាសក្ស័យធន កាលពីខែកក្កដាឆ្នាំមុន។ ការបិទទ្វារបានបន្សល់ទុកកម្មកររាប់រយនាក់ដោយគ្មានការងារធ្វើ និងកសិករត្រូវកាប់បំផ្លាញដំណាំ ដែលភាគច្រើនបានដាច់កិច្ចសន្យារយៈពេល២០ឆ្នាំ ជាមួយដែលម៉ុនតេ និងមានអ្នកទិញផ្លែប៉ែសតិចតួចពេក ធ្វើឱ្យកសិករអាចប្រឈមនឹងការខាតបង់ប្រាក់ចំណូលប្រមាណ៥៥០លានដុល្លារ។ ជាការឆ្លើយតប សមាជិកព្រឹទ្ធសភាអាម៉េរិកបីរូប បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកដាំដែលរងផលប៉ះពាល់អាចទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ នូវចំនួនទឹកប្រាក់រហូតដល់៩លានដុល្លារ ដើម្បីកាប់បំផ្លាញចោលដើមប៉ែសចំនួន៤២០ ០០០ដើម មុនរដូវប្រមូលផលចូលមកដល់ខាងមុខនេះ ដែលជាធម្មតាចាប់ផ្តើមពីចុងខែឧសភា ដល់ខែកញ្ញា។ ជំនួយសង្គ្រោះបន្ទាន់ខាងលើនេះ គឺដើម្បីជួយឧបត្ថម្ភដល់អ្នកដាំដំណាំប៉ែស លើផ្ទៃដីប្រហែល៣​ ០០០ហិកតា។ មន្ត្រីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ការបំផ្លាញចោលដើមប៉ែស ដែលនឹងផ្តល់ទិន្នផលផ្លែប្រហែល៥០ ០០០តោន នៅពេលខាងមុខនេះ អាចជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅតាមទីផ្សារ និងជួយសង្រ្គោះកសិករឱ្យរួចផុតពីការខាតបង់ប្រាក់ប្រមាណ៣០លានដុល្លារបន្ថែម សម្រាប់ការចំណាយលើកម្លាំងពលកម្មប្រមូលផលផ្លែប៉ែស […]

កាលវិភាគផ្សព្វផ្សាយ