វៀតណាមឯកភាពនាំចូលសាច់មាន់ឆ្អិនស្រាប់ពីប្រទេសកូរ៉េ ដើម្បីធ្វើស៊ុបយិនស៊ិន

image_2026-05-11_15-56-30

ហាណូយ៖ កូរ៉េនឹងអាចនាំចេញសាច់បក្សីឆ្អិនស្រាប់ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយ កាលពីថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មទ្វេភាគី។

កិច្ចព្រមព្រៀងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញថា ស៊ុបមាន់យិនស៊ិនបែបប្រពៃណីកូរ៉េ (សាមយេតាង-samgyetang) និងសាច់មាន់បំពងអាចដាក់លក់រួចរាល់នៅក្នុងប្រទេសវៀតណាម ស្របពេលវប្បធម៌ធ្វើម្ហូបកូរ៉េកំពុងពេញនិយមនៅទូទាំងពិភពលោក។

លោក លី ជេម្យុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ប្រទេសទាំងពីរបានយល់ព្រមលើការនាំចេញទៅវិញទៅមកនៃផលិតផលបសុបក្សី ដែលត្រូវបានចម្អិនដោយកំដៅ។​ កាលពីខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យនាំចូលផលិតផលបែបនេះពីប្រទេសវៀតណាម។

លោកប្រធានាធិបតីបានបន្ថែមថា “យើងនឹងពន្លឿនកិច្ចសហប្រតិបត្តិការដើម្បីពង្រីកពាណិជ្ជកម្មកសិកម្ម និងបសុសត្វ ដោយកិច្ចសហប្រតិបត្តិការបែបនេះនឹងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសុខភាពសត្វ និងប្រតិបត្តិការដាក់ឱ្យនៅដាច់ដោយឡែក”។

លោកបានមានប្រសាសន៍ថា ការនាំចេញសាច់បក្សីចម្អិនដោយកំដៅនឹងរួមចំណែកដល់ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនទឹកប្រាក់ដល់១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ គឺកើនឡើងពី៩៤,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក លី ជេម្យុង ទៅកាន់ប្រទេសវៀតណាម។

លោកប្រធានាធិបតី បានរៀបរាប់ពីសមិទ្ធិផលចាប់តាំងពីការបង្កើតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ១៩៩២ រួមទាំងវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កូរ៉េ ហើយកូរ៉េ គឺជាវិនិយោគិនបរទេសធំជាងគេរបស់វៀតណាម បន្ទាប់ពីបានលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០២២។

លោក លី ជេម្យុង បានចង្អុលបង្ហាញពីអាជីវកម្មកូរ៉េប្រហែល១០ ០០០ ដែលបច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ក្រោមការយកចិត្តទុកដាក់ចំពោះភាពជាដៃគូសេដ្ឋកិច្ច។

លោកប្រធានាធិបតី ក៏បានលើកឡើងផងដែរថា ចំណងមិត្តភាពរាប់ទសវត្សរ៍នេះ ធ្វើឱ្យកូរ៉េក្លាយជាដៃគូដ៏ល្អ សម្រាប់ការសម្រេចចក្ខុវិស័យជាតិរបស់វៀតណាម ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ក្នុងជំហានបន្ថែមទៀត ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ លោកប្រធានាធិបតិបានកត់សម្គាល់ថា កិច្ចសន្យាសម្រាប់ការនាំចេញក្បាលរថភ្លើងរបស់កូរ៉េសម្រាប់ផ្លូវដែកទីក្រុងហូជីមិញផងដែរ។

លោកមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា កិច្ចសន្យានេះនឹងរួមចំណែកក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់វៀតណាម និងនាំទៅរកការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មធំៗ”។

ចំណែកលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងបង្កើត “បរិយាកាសវិនិយោគបើកចំហ និងប្រកបដោយតម្លាភាព” និងផ្តល់នូវភាពងាយស្រួលដល់វិនិយោគិនបរទេស រួមទាំងក្រុមហ៊ុនកូរ៉េ អាចវិនិយោគនៅក្នុងប្រទេសវៀតណាម “ប្រកបដោយស្ថិរភាព និងនិរន្តរភាព”។

មេដឹកនាំទាំងពីរបានលើកឡើងពីការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយកត់សម្គាល់ថា វៀតណាមគឺជាប្រទេសដែលមានប្រជាជនកូរ៉េច្រើនជាងគេទីពីរ ដោយទទួលបានភ្ញៀវកូរ៉េប្រហែល៤,៥លាននាក់ជារៀងរាល់ឆ្នាំ។

វៀតណាមក៏ជាប្រទេសកំពូលសម្រាប់ការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ ដែលពាក់ព័ន្ធនឹងបុរសជនជាតិកូរ៉េផងដែរ ខណៈគ្រួសារពហុវប្បធម៌ប្រហែល១០០ ០០០គ្រួសារ កំពុងរស់នៅក្នុងប្រទេសកូរ៉េ រួមមានសមាជិកគ្រួសារកើតនៅវៀតណាមផងដែរ។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីធានាការស្នាក់នៅប្រកបដោយស្ថិរភាព និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន១២ រួមទាំងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពចំណីអាហារ ឱសថ គ្រឿងសម្អាង និងឧបករណ៍វេជ្ជសាស្ត្រផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ