កសិករក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងកាប់ចោលដើមប៉ែសជាងបួនសែនដើម ព្រោះគ្មានអ្នកទិញផ្លែ

rc-del-monte-closure-peach-growers-impact-6p-pkg

កាលីហ្វ័រញ៉ា៖ កសិករដាំដើមប៉ែស នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងត្រៀមកាប់បំផ្លាញចោលដើមប៉ែស ប្រហែល៤២០ ០០០ ដើម បន្ទាប់ពីក្រុមហ៊ុនកែច្នៃផ្លែប៉ែស ឈ្មោះ ដែលម៉ុនតេ (Del Monte) ដែលជាអ្នកប្រមូលទិញផ្លែប៉ែស បានក្ស័យធន ហើយបិទរោងចក្ររបស់ខ្លួន កាលពីដើមឆ្នាំ២០២៦នេះ។

ក្រុមហ៊ុន ដែលម៉ុនតេ ដែលជាក្រុមហ៊ុនផលិតកែច្នៃផ្លែឈើ និងបន្លែកំប៉ុង មានអាយុកាល១៣៩ឆ្នាំ បានបិទទ្វាររោងចក្រផលិតរបស់ខ្លួនជាស្ថាពរ កាលពីខែមេសា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានប្រកាសក្ស័យធន កាលពីខែកក្កដាឆ្នាំមុន។

ការបិទទ្វារបានបន្សល់ទុកកម្មកររាប់រយនាក់ដោយគ្មានការងារធ្វើ និងកសិករត្រូវកាប់បំផ្លាញដំណាំ ដែលភាគច្រើនបានដាច់កិច្ចសន្យារយៈពេល២០ឆ្នាំ ជាមួយដែលម៉ុនតេ និងមានអ្នកទិញផ្លែប៉ែសតិចតួចពេក ធ្វើឱ្យកសិករអាចប្រឈមនឹងការខាតបង់ប្រាក់ចំណូលប្រមាណ៥៥០លានដុល្លារ។

ជាការឆ្លើយតប សមាជិកព្រឹទ្ធសភាអាម៉េរិកបីរូប បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកដាំដែលរងផលប៉ះពាល់អាចទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ នូវចំនួនទឹកប្រាក់រហូតដល់៩លានដុល្លារ ដើម្បីកាប់បំផ្លាញចោលដើមប៉ែសចំនួន៤២០ ០០០ដើម មុនរដូវប្រមូលផលចូលមកដល់ខាងមុខនេះ ដែលជាធម្មតាចាប់ផ្តើមពីចុងខែឧសភា ដល់ខែកញ្ញា។

ជំនួយសង្គ្រោះបន្ទាន់ខាងលើនេះ គឺដើម្បីជួយឧបត្ថម្ភដល់អ្នកដាំដំណាំប៉ែស លើផ្ទៃដីប្រហែល៣​ ០០០ហិកតា។ មន្ត្រីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ការបំផ្លាញចោលដើមប៉ែស ដែលនឹងផ្តល់ទិន្នផលផ្លែប្រហែល៥០ ០០០តោន នៅពេលខាងមុខនេះ អាចជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅតាមទីផ្សារ និងជួយសង្រ្គោះកសិករឱ្យរួចផុតពីការខាតបង់ប្រាក់ប្រមាណ៣០លានដុល្លារបន្ថែម សម្រាប់ការចំណាយលើកម្លាំងពលកម្មប្រមូលផលផ្លែប៉ែស ហើយបន្ទាប់មក អ្នកដាំអាចងាកទៅរកដាំដំណាំផ្សេងវិញ។

សមាជិកព្រឹទ្ធសភាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អស់រយៈពេលជាច្រើនជំនាន់កន្លងមកហើយ កសិដ្ឋានដាំដំណាំប៉ែសបែបគ្រួសារនេះ បានពឹងផ្អែកលើរោងចក្ររបស់ក្រុមហ៊ុនដែលម៉ុនតេ ដើម្បីទិញយកទៅកែច្នៃផ្លែប៉ែសរបស់ខ្លួន។

នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក កាលពីខែមីនា សមាជិកព្រឹទ្ធសភាបីរូបនេះ រួមទាំងសមាជិកសភាចំនួន៣៩រូបផ្សេងទៀត បានលើកឡើងថា កសិករនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលរងផលប៉ះពាល់ភាគច្រើនគឺជាអ្នកដាំដំណាំជាលក្ខណៈគ្រួសារ ដោយបានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីធ្វើចម្ការរបស់ពួកគេ។ ពួកគេបានព្រមានថា ប្រសិនបើគ្មានជំនួយពីរដ្ឋាភិបាលសហព័ន្ធទេ ស្ថានភាពបែបនេះអាចបង្កគ្រោះថ្នាក់ជារៀងរហូតដល់ប្រព័ន្ធកសិកម្មរបស់សហរដ្ឋអាម៉េរិក។

នៅពេលកន្លែងទិញកែច្នៃបិទទ្វារ ហើយផ្លែប៉ែសក្នុងចម្ការទំហំ៥៥ ០០០ហិចតា ស្រាប់តែមិនមានអ្នកទិញ ដូច្នេះ កសិដ្ឋានលក្ខណៈគ្រួសារនេះ មិនដឹងយកទៅលក់ទីណាឱ្យអស់ទេ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាថា អាជីវកម្មរាប់ជំនាន់ទាំងនេះ អាចមានដង្ហើមរស់តទៅមុខទៀតបាន។

សេចក្តីរាយការណ៍នានា បានលើកឡើងថា បន្ទាប់ពីតុលាការបានអនុញ្ញាតឱ្យក្រុមហ៊ុន ដែលម៉ុនតេ អាចលក់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅក្រុមហ៊ុនមួយទៀត ដែលបានសន្យាទិញអាជីវកម្មផ្លែឈើកំប៉ុងរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនថ្មីនេះបានយល់ព្រមទិញផ្លែប៉ែសប្រហែលត្រឹមតែ២៤ ០០០តោនពីកសិករ ដោយនៅតែបន្សល់ទុកទិន្នផលប្រហែល៥០ ០០០តោនដោយគ្មានអ្នកទិញ ដែលមានន័យថា នៅសល់ផ្លែប៉ែសដ៏ច្រើនលើសលប់មិនអាចកែច្នៃអស់ឡើយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ