All Program
News & ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ក្រោមប្រធានបទយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន,ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះសម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖ […]
News & ជាតិ

រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានអត្រាកំណើនជាង៦%នៅឆ្នាំ២០២៥នេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថានៅឆ្នាំ២០២៥នេះសេដ្ឋកិច្ចកម្ពុជារំពឹងថាបន្តរក្សាបានចលនារឹងមាំជាមួយនិងអត្រាកំណើនក្នុងរង្វង់៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើដល់ការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងការមន្តសាល មិនមែនកាត់ដេរ, ការបន្តនិន្នាការឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនិងការបន្តស្ថិរភាពនៃកំណើននៃកំណើនវិស័យកសិកម្ម។ សម្តេចធិបតីមានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥៖ “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” កាលថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។ សម្តេចធិបតីមានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនូវមានលទ្ធភាពបន្តអាចសម្រេចបានជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៦,៥%។ យ៉ាងណាមិញកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ នៅក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ ហើយការវាយតម្លៃនេះក៏មានសង្គតិភាពទៅនិងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRIដែលត្រូវផ្សព្វផ្សាយនៅក្នុងសិន្និសីទថ្ងៃនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍សង្កត់ធ្ងន់ថា “ខ្ញុំបានលើកឡើងថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៦,៤% នៅក្នុងទសវត្សរ៍ ខាងមុខក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយអ្វីទាំងនោះជាអ្វីដែលខ្ញុំសង្ឃឹមថានិងទទួលចេញជាលទ្ធផលនៅក្នុងសន្និសីទពេលនេះផងដែរ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា ក្រោយពីបានយកឈ្នះលើសមភូមិនៃជំងឺកូវីដ១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ក៏បានប្រយុទ្ធជាមួយសមភូមិគាំទ្រសង្គម ហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចដែលកម្ពុជាបានបើកប្រទេសទាំងស្រុងឡើងវិញនៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗក្នុងអត្រា ៣,១% ៥,៤% ៥% និង៦%នៅក្នុងឆ្នាំ២០២១, ឆ្នាំ២០២២, […]
News & អន្តរជាតិ

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥ វៀតណាមរកប្រាក់ចំណូលបានជាង៩ពាន់ដុល្លារ ពីការនាំចេញផលិតផលកសិផល
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញកសិផល-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ទទួលបានប្រាក់ចំណូលចំនួន៩,៣ពាន់លានដុល្លារ គឺមានកំណើនកើនឡើងរហូតដល់៨,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រទេសវៀតណាមរកចំណូលបានសរុបចំនួន៤,៤ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស គឺកើនឡើងចំនួន៣៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណូលសរុបនេះ ផលិតផលកសិកម្ម បាននាំប្រាក់ចំណូលចំនួន៤,៨៩ ពាន់លានដុល្លារ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន៤,៥ភាគរយ ខណៈចំណូលបានមកពីការចិញ្ចឹមសត្វ មានចំនួន៧២,២លានដុល្លារ គឺកើនឡើងចំនួន៤ភាគរយ។ ចំណែកការនាំចេញផលិតផលជលផលវិញ ទទួលបានចំណូលចំនួន១,៤២ពាន់លានដុល្លារ គឺស្មើនឹង១៨,៦ភាគរយ រីឯការនាំចេញផលិតផលព្រៃឈើ ទទួលបានប្រាក់ចំណូលចំនួន២,៦៨ពាន់លានដុល្លារ គឺស្មើនឹង១១,៩ភាគរយ។ សម្រាប់ការនាំចេញអំបិលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកើនឡើងទ្វេដង ទទួលបានប្រាក់ចំណូលដល់១,៤លានដុល្លារ។ ទ្វីបអាស៊ីនៅតែជាទីផ្សារដ៏លេចធ្លោមួយសម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ដែលស្មើនឹង៤២,២ភាគរយនៃតម្លៃនាំចេញសរុប។ បន្តមកទៀតទីផ្សារនៅទ្វីបអាមេរិក និងទ្វីបអឺរ៉ុប ចំណែកទីផ្សារសម្រាប់ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី គឺស្ថិតនៅក្នុងបិរមាណទៀបជាងគេ។ ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗ ការនាំចេញកាហ្វេរបស់វៀតណាមមានបរិមាណចំនួន២៨៤,០០០តោន ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលមានតម្លៃសរុបចំនួន១,៥៨ពាន់លានដុល្លារ។ ទោះបីជាបរិមាណទំនិញបានថយចុះបន្តិចក៏ដោយ ប៉ុន្តែតម្លៃទំនិញបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានគេសន្មត់ថា ជាកំណើនគួរឱ្យកត់សម្គាល់នៃតម្លៃនាំចេញជាមធ្យម ដែលមានទឹកប្រាក់ជិត៥,៥៧៥ដុល្លារក្នុងកាហ្វេមួយតោន។ […]
News & អន្តរជាតិ

ការនាំចេញអង្កររបស់ថៃ និងវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំនេះ
បាងកក៖ សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ធ្លាក់ចុះប្រមាណ៣៣ភាគរយ។ ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ប្រទេសថៃបាននាំចេញអង្ករសរុបចំនួន១.១លានតោន គឺធ្លាក់ចុះប្រមាណ៣២ភាគរយជារៀងរាល់ឆ្នាំ ដែលជាតួលេខធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញអង្កររបស់ប្រទេសថៃ។ ប្រធានសមាគមនាំចេញអង្ករ លោក ចារើន ឡៅថាំម៉ាតាស់ (Charoen Laothammatas) បានព្យាករណ៍ថា តួលេខនាំចេញអង្ករនៅឆ្នាំ២០២៥នេះ នឹងមានបរិមាណចំនួន៧,៥លានតោន គឺធ្លាក់ចុះ២៤,២ភាគរយ បើធៀបនឹងចំនួន៩,៩៤លានតោន នៃការចេញអង្ករកាលពីឆ្នាំ២០២៤។ ចំណែកកត្តាសំខាន់នាំឱ្យការនាំចេញអង្ករធ្លាក់ចុះនេះ គឺការបន្តនាំចេញអង្ករឡើងវិញរបស់ប្រទេសឥណ្ឌា បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ រួមផ្សំងនិងការកើនឡើងនៃផលិតកម្មអង្ករពិភពលោក ចំនួន១០លានតោន។ ទោះជាយ៉ាងណាក្តី បើនិយាយពីតម្លៃអង្ករថៃវិញ នៅតែមានតម្លៃថ្លៃជាងគេនៅលើទីផ្សារពិភពលោក។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់ប្រទេសថៃ មានតម្លៃពី៤១៥ ទៅ៤១៩ដុល្លារ ក្នុងមួយតោន ធៀបនឹងតម្លៃពី៣៩៣ ទៅ៣៩៧ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករវៀតណាម និងរវាងតម្លៃពី៤០៦ ទៅ៤១០ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករឥណ្ឌា និងតម្លៃពី៣៨២ ទៅ៣៨៦ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករប៉ាគីស្ថាន។ ចំណែកការនាំចេញអង្កររបស់ប្រទេសវៀតណាមវិញ នៅដើមឆ្នាំ២០២៥នេះ បានធ្លាកមកនៅត្រឹម៧,៥៤លានតោន គឺធ្លាក់ចុះទាបត្រឹម៣៩៥ដុល្លារ ក្នុងមួយតោន ដែលជាតម្លៃទាបជាងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំ២០២៤ មានបរិមាណចំនួន៩លានតោន […]
News & អន្តរជាតិ

ថៃប្រាប់កសិករឱ្យចាប់ផ្តើមចិញ្ចឹមគោសាច់ ពូជថ្មី “Thai Black DLD” សាច់ល្អ និងមានតម្លៃខ្ពស់
បាងកក៖ ប្រទេសថៃកំពុងតែចាប់ផ្តើមឱ្យកសិកររបស់ខ្លួនជ្រើសរើសក្នុងការចិញ្ចឹមគោពូជថ្មី “Thai Black DLD”ដែលជា ពូជសាច់គោល្អ តម្លៃខ្ពស់។សាច់គោប្រភេទថ្មីនេះក្រៅពីផ្តល់នូវគុណភាពសាច់ខ្ពស់ ហើយនៅជាមួយការចិញ្ចឹមបែបបច្ចេកវិទ្យាជីវសាស្រ្តទំនើបថែមទៀត។ កាសែត ដេលេញូ របស់ថៃ ដែលបានដកស្រង់សម្តី លោក អ៊ីតធីស៊ិរី ឡាត់យ៉ាកន អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយនៅដើមសប្តាហ៍នេះថា ក្រសួងកសិកម្ម ថៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបសុសត្វរបស់ប្រទេសថៃ ឱ្យឈានដល់ស្តង់ដារលំដាប់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការអភិវឌ្ឍពូជសត្វគោ ដែលកាលពីមុននេះ ប្រទេសថៃបាននាំចេញសាច់គោរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីប៉ុណ្ណោះ តែនៅក្នុងថ្ងៃខាងមុខនេះថៃនឹងជំរុញឱ្យមានការនាំចេញសាច់គោទៅកាន់បណ្តាប្រទេសអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត។ លោកបានអះអាងថា ការវិវត្តន៍នៃការចិញ្ចឹមពូជសាច់គោ “Thai Black DLD” គឺអ្នកជំនាញបានរួមបញ្ចូលគ្នានូវលក្ខណៈល្អបំផុតនៃគោពូជថៃ បង្កាត់រួមជាមួយពូជគោ អ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ (Wagyu) ដែលជាប្រភេទសាច់គោខ្លាញ់ល្អ សាច់ទន់ រសជាតិឆ្ងាញ់ និងសមស្របនឹងអាកាសធាតុរបស់ប្រទេសថៃ។ ការចិញ្ចឹមគោប្រភេទពូជបង្កាត់ថ្មីនេះនឹងជួយដល់ការបង្កើនចំណូលរបស់កសិករ និងជាពិសេស វាមានលក្ខណៈអំណោយផលល្អផងការដែរក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេស។ មន្រ្តីបសុពេទ្យ លោក ស៊ុមឈួនរ៉ាត់ តាណាក់មង្គលនុន អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានឱ្យដឹងថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានចាប់ផ្តើមបង្កាត់ពូជគោប្រភេទថ្មីនេះដោយប្រើពូជគោថៃ ដែលមានលក្ខណៈពិសេស ហើយថែមទាំងអំណោយផលល្អនោះ […]