All Program
News & អន្តរជាតិ

ក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាមិនឱ្យនាំចូលអង្ករពីប៉ាគីស្ថានហួសកម្រិតតម្រូវការក្នុងស្រុក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានធានាថា នឹងមិនមានការនាំចេញអង្ករលើសកម្រិតតម្រូវការក្នុងប្រទេសឡើយ ទោះបីជាមានការពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសថែមទៀតក៏ដោយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានធានាបែបនេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានបើកទ្វារទទួលការនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងត្រូវបរិមាណពិតប្រាកដ ដើម្បីបំពេញបន្ថែមចំពោះកង្វះខាតអង្ករក្នុងស្រុក។ ប្រទេសហ្វីលីពីនស្វាគមន៍អង្ករនាំចូលពីប៉ាគីស្ថាន ប៉ុន្តែបានកំណត់ការនាំចូលយ៉ាងតឹងរ៉ឹងនូវបរិមាណពិតប្រាកដ ដែលប្រទេសហ្វីលីពីនត្រូវការ ដោយមិនឱ្យនាំចូលហួសច្រើនលើសកម្រិត ដែលអាចបង្កបញ្ហាដល់សន្តិសុខស្បៀងក្នុងប្រទេស។ លោកបានបញ្ជាក់ជាថ្មីថា ភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅតែជាអាទិភាពតាមរយៈការគាំទ្រផលិតកម្មក្នុងស្រុក សកម្មភាពដោះស្រាយការរំខានដោយបញ្ហាអាកាសធាតុ ការកើនឡើងនៃតម្រូវការ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធក្នុងការផលិតស្រូវនៅប្រទេសហ្វីលីពីន។ នាពេលថ្មីកន្លងមកនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់សំណើនេះទៅក្រសួងកសិកម្មហ្វីលីពីន ដោយសារផលិតកម្មស្រូវរបស់ខ្លួនកើលើសតម្រូវការក្នុងប្រទេសប៉ាគីស្ថាន។ សំណើរបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងនៅពេលក្រសួងកសិកម្មហ្វីលីពីន ធ្វើពិពិធកម្មប្រភពអង្ករនាំចូល ដើម្បីទប់ស្កាត់ការពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អង្ករនាំចូលនឹងនៅតែជា ការផ្គត់ផ្គង់ និងមិនមែនជាការជំនួស សម្រាប់ការបង្កបង្កើនផលក្នុងប្រទេសហ្វីលីពីនឡើយ។ លោកបានមានប្រសាសន៍ទៀតថា វិធានការនេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការពង្រីកពាណិជ្ជកម្មអន្តរជាតិ និងជួយសម្រេចបាននូវសន្តិសុខស្បៀងជាមួយសមភាគីរបស់ខ្លួន។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ
កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយលោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ ក្រុមហ៊ុន ហនុមាន (Hanuman Beverages) ដោយគណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។ ចំណែកមួយទៀត គឺក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រូដាក់សិន (Kirirom Food Production)ដោយគណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល […]
News & ជាតិ

កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដោយសារពួកគាត់ជួបប្រទះនឹងការប្រៃប្រួលតម្លៃជាងពាក់កណ្តាល នៅដើមឆ្នាំ២០២៦នេះ។ កសិកររស់នៅសង្កាត់អង្គរធំ ខេត្តសៀមរាប បាននិយាយថា រហូតដល់ចុងខែមករា ឆ្នាំ២០២៦នេះ មើមឆៃថាវរបស់បានធ្លាក់ចុះតម្លៃពី១ ០០០រៀល មកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះធ្វើឱ្យកសិករមានការព្រួយបារម្ភជាខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំមុនៗ។ លោក ធឿន វុទ្ធី អ្នកសម្របសម្រួលទីផ្សារដល់កសិករដាំឆៃថាវនៅសង្កាត់ខាងលើ បានឱ្យដឹងថា កសិករចាប់ផ្តើមដាំដុះឆៃថាវ នៅក្នុង ខែវិច្ឆិកាឆ្នាំ២០២៥ នៅលើផ្ទីសរុបជិត៣០០ហិកតា (រួមនិងដំណាំផ្សេងៗ) និងបានប្រមូលផលនៅចុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងរដូវកាលប្រមូលផលបានប៉ុន្មានថ្ងៃដំបូងៗ កសិករលក់បានថ្លៃប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម តែនៅថ្ងៃក្រោយបន្ទាប់ តម្លៃមើមឆៃថាវ បានធ្លាក់ចុះមកនៅត្រឹម៤០០រៀល រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ បើតាម ធឿន វុទ្ធី, មូលហេតុដែលនាំឱ្យតម្លៃឆៃថាវ របស់កសិករធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្លៃកន្លងទៅនេះឈ្មួញប្រាប់ថាមកពីការផ្គត់ផ្គង់នៅលើទីផ្សារមានច្រើនធ្វើឱ្យកកស្ទះ។ ប៉ុន្តែនៅពេលលោកធ្វើការសិក្សានៅតាមផ្សារមួយចំនួននៅក្នុងខេត្ត ឃើញថាតម្លៃមើមឆៃថាវ លក់ចេញមានតម្លៃចន្លោះពី២៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ពីនេះសម្រាប់អាជីវករលក់បោះដុះ អាចលក់បានថ្លៃជាង១០០០រៀល ហើយកន្លែងខ្លះទៀតលក់បានលើសពី២០០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនិងតម្លៃឆៃថាវធ្លាក់ថ្លៃមកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម, ធឿន វុទ្ធី […]
News & អន្តរជាតិ

តម្លៃកាហ្វេខ្ពស់នាំឱ្យវៀតណាម រកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃ
ហាណូយ៖ សមាគមកាហ្វេ និងកាកាវវៀតណាម បាននិយាយថា តម្លៃនៅតែខ្ពស់ក្នុងរយៈពេលយូរដោយសារកត្តាជាច្រើន។ ការប្រែប្រួលអាកាសធាតុបានកាត់បន្ថយទិន្នផល ឬរុញច្រានការផលិតឱ្យទាបជាងការរំពឹងទុកនៅក្នុងប្រទេសផលិតកាហ្វេសសំខាន់ៗមួយចំនួន។ ប៉ុន្តែចំពោះកាហ្វេ រ៉ូប៊ូស្តា ដែលវៀតណាមផ្គត់ផ្គង់បានច្រើនជាងគេនៅលើសកល បែរជាលែងសូវមានច្រើនទៀតហើយ ស្របពេលតម្រូវការនៅតែមានស្ថេរភាព និងមាននិន្នាការកើនឡើង។ ការប្រើប្រាស់កាហ្វេនៅលើសកលលោកក៏កំពុងតែកើនឡើងផងដែរ ជាពិសេសនៅក្នុងទីផ្សារអាស៊ី ដែលសេដ្ឋកិច្ចកំពុងអភិវឌ្ឍរីកចម្រើន។ ការប្រើប្រាស់កាហ្វេ រ៉ូប៊ូស្តា កាន់តែច្រើនសម្រាប់លាយបញ្ចូលគ្នាជំនួសកាហ្វេ អារ៉ាប៊ីកា និងការកាត់បន្ថយថ្លៃដើមផលិត បានជំរុញឱ្យមានតម្រូវការកាហ្វេវៀតណាមកាន់តែច្រើនថែមទៀត។ ក្រៅពីការផ្គត់ផ្គង់ និងតម្រូវការ ការលក់ដោយប្រុងប្រយ័ត្ន បានជួយរក្សាតម្លៃកាហ្វេ រ៉ូប៊ូស្តា។ ចំណែកកសិករវៀតណាមលែងប្រញាប់លក់កាហ្វេស្រស់ភ្លាមៗបន្ទាប់ពីប្រមូលផលទៀតហើយ ស្របពេលក្រុមហ៊ុននាំចេញកាហ្វេកំពុងកំណត់តម្លៃដោយប្រុងប្រយ័ត្ន។ ទីផ្សារកាហ្វេវៀតណាមមានភាពរឹងមាំ ខណៈពេលតម្លៃនៅតែខ្ពស់ក្នុងរដូវប្រមូលផល ដោយការនាំចេញរកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃដំបូង នៃឆ្នាំ២០២៦។ នៅតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេធំបំផុតរបស់ប្រទេសវៀតណាម គ្រាប់កាហ្វេឆៅមានតម្លៃចាប់ពី៩៨ ០០០ ទៅ១០១ ០០០ដុង ឬប្រហែលពី៣,៧៥ ទៅ៣,៨៦ដុល្លារ ក្នុងមួយគីឡូក្រាម។ នៅខេត្តឡាំដុង គ្រាប់កាហ្វេមានតម្លៃប្រហែល១០០ ៥០០ដុង ឬស្មើនឹង៣,៨៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពេលតម្លៃកាហ្វេនៅខេត្តដាក់ណុង មានតម្លៃជិត១០១ ០០០ដុង ឬស្មើនឹង៣,៨៦ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកនៅក្នុងខេត្តដាក់ឡាក់ ដែលជាខេត្តផលិតកាហ្វេធំជាងគេបង្អស់របស់ប្រទេសវៀតណាម […]
News & ជាតិ

កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។ លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។ លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។ លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។ លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។ ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស […]
News & ជាតិ

កសិករនៅខេត្តព្រះវិហារម្នាក់ដាំបន្លែត្រឹមតែប្រាំមួយខែ អាចរកប្រាក់ចំណូលបានដល់៤០លានរៀល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករគំរូ ចន គឹមស្រស់ នៅស្រុកឆែប ខេត្តព្រះវិហារបន្ទាប់ពីចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់និងនៅលើទីវាលបន្ទាប់បន្សំ នៅខែឧសភា ឆ្នាំ២០២៥រហូតមកដល់ពេលនេះធ្លាប់រកប្រាក់ចំណូលបានដល់៤០លានរៀល ដោយចំណាយពេលត្រឹមតែ៦ខែ។ លោក ចន គឹមស្រស់ មានបទពិសោធន៍ដាំបន្លែនៅលើទីវាលជាង២០ឆ្នាំបានអះអាងថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកមានសមត្ថភាពរកចំណូលពីការដាំលើទីវាល ក្នុងមួយឆ្នាំបានយ៉ាងច្រើន២០លានរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមកចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេល៦ខែអាចរកប្រាក់ចំណូលបានដល់៤០លានរៀល ហើយក្នុងឆ្នាំ២០២៦នេះ លោកនៅតែមានជំនឿចិត្តថា នៅតែអាចរកប្រាក់ចំណូលបាន៤០លានរៀលដូចពេលកន្លងទៅ ព្រោះលោកបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែបន្ថែមឱ្យបានដល់១០ខ្នង ច្រើនជាងនាពេលសព្វថ្ងៃ។ ផ្អែកលើបទពិសោធន៍ដាំបន្លែលើទីវាលជាង២០ឆ្នាំ, លោក ចន គឹមស្រស់ បានឱ្យដឹងថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់កសិករទទួលបានទិន្នផលបន្លែច្រើន ចំណាយថ្លៃផលិតតិច តែទទួលបានប្រាក់ចំណូលខ្ពស់ជាងការដាំបន្លែនៅលើទីវាល ។តួយ៉ាងនៅខែមីនាឆ្នាំ២០២៦ខាងមុខនេះ គ្រោងប្រមូលផលបន្លែរបស់ខ្លួនប្រមាណ៣ទៅ៤តោន ហើយរំពឹងថាលក់បានតម្លៃល្អប្រសើរ។ បើតាមកសិករគំរូនៅស្រុកឆែបខាងលើ, ការដាំបន្លែនៅលើទីវាបើកសិករចំណាយដើមទុនអស់ប្រាក់៧០ម៉ឺនរៀល ពេលប្រមូលផលត្រឡប់មកវិញបានប្រាក់តែជាង១លានរៀល ហើយបើកាត់ថ្លៃចំណាយអស់គឺនៅសល់ប្រាក់តិចប៉ុណ្ណោះ។ ប៉ុន្តេបើកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ ចំណាយទុនអស់តិច តែចំណូលបានមកវិញច្រើន។ ឧទាហរណ៍ក្នុងផ្ទះសំណាញ់១ ចំណាយមួយខែអស់ប្រាក់ជាង១០ម៉ឺនរៀល តែដល់ពេលប្រមូល អាចបានប្រាក់ជាង១លានរហូតដល់៣លានរៀលក៏បាន អាស្រ័យលើទំហំផ្ទះសំណាញ់ជាក់ស្តែង។ លោក ចន គឹមស្រស់ មានជំនឿយ៉ាងមុតមាំថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងពេលសព្វថ្ងៃនេះនឹងជួយឱ្យគ្រួសាររបស់លោកមានប្រភពប្រាក់ចំណូលកាន់តែរឹងមាំបន្ថែមទៀតនៅពេលខាងមុខ ខណៈបច្ចុប្បន្នលោកមានទីផ្សារចាំទទួលទិញនៅតាមខេត្តមានច្រើនកន្លែង៕
News & អន្តរជាតិ

បារាំងផ្អាកនាំចូលទំនិញកសិផលមកពីប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ដោយចោទថា មានសំណល់ថ្នាំគីមី
ប៉ារីស៖ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសបារាំងនឹងផ្អាកការនាំចូល និងលក់ចែកចាយនៅលើទឹកដីរបស់ខ្លួននូវផលិតផលម្ហូបអាហារមួយចំនួន នាំចូលពីបណ្តាប្រទេសខាងក្រៅសហភាពអឺរ៉ុប ដោយចោទថា មានសំណល់សារធាតុសកម្មប្រភេទ ដែលផ្ទុយពីការអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុប។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារបារាំង កំពុងណែនាំដល់អ្នកនាំចូលផលិតផលម្ហូបអាហារ និងពាណិជ្ជករឱ្យពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវខ្ពស់បំផុត រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំពុលសម្លាប់សត្វល្អិតផងដែរ។ វិធានការបន្ទាន់ត្រូវអនុវត្តចំពោះផលិតផលកសិកម្ម ដែលមានសំណល់សារធាតុថ្នាំពុលហាមឃាត់របស់សហភាពអឺរ៉ុប មានដូចជា ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim) ដែលមាននៅលើផលិតផលផ្លែ មានដូចជា ផ្លែប៉ោម, ផ្លែសារី, ផ្លែទន្លាប់, ផ្លែអាព្រីកូត, ផ្លែឈើរី, ផ្លែប៉េស, ផ្លែព្រូន, ទំពាំងបាយជូរ, កូរ៉ានខ្មៅ, ស្ត្រប៊ើរី។ ចំណែកបន្លែ មានដូចជា ប៉េងប៉ោះ, ផ្លែត្រប់វែង, ស្ពៃក្តោម, សណ្តែកសៀង, សណ្តែកបារាំង, ផ្សិត, ដំឡូងបារាំង, ម្រេច, ត្រសក់ និងសាឡាត់។ វិធានការដដែលនេះ ក៏អនុវត្តចំពោះទាំងផលិតផលស្រស់ […]
News & ជាតិ

ក្រុមហ៊ុនមួយគ្រោងប្រមូលកាកសំណល់ពីលាមកជ្រូក កែច្នៃធ្វើជីកំប៉ុស ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រុមហ៊ុនមួយគ្រោងសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកផលិតជាជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផ្គត់ផ្គង់ជីកំប៉ុសមានគុណភាពខ្ពស់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ ក្រុមហ៊ុន ខាបូន ខេភីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក សម្រាប់កែច្នៃធ្វើជាជីកំប៉ុស្តិ៍ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ជាពិសេស គាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប។ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ខាបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែកសម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ទាក់ទងនិងបរិមាណផលិត ក៏ដូចជាកាលបរិច្ឆេតដំណើរការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីយកមកធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានលោក ចាន់ សុផល សមាជិកគណៈកម្មការនាយកក្រុមហ៊ុន ខាបូន ខេភីថល ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ពេលវេលាជាក់លាក់ និងចំនួនផលិតពិតប្រាកដ ក្រុមហ៊ុន កំពុងធ្វើការសិក្សាឱ្យបានច្បាស់លាស់សិន មុននឹងដាក់ឱ្យដំណើរការ។ ជាមួយគ្នានេះ លោកសង្ឃឹមថា ដំណើរការផលិត អាចនឹងចាប់ផ្តើមសាកល្បងនាចុងឆ្នាំ២០២៦នេះ។ លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ នៅពេលដំណើរការ អ្នកទទួលផល គឺម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិករប្រើប្រាស់ជីកំប៉ុស។ នៅកម្ពុជា […]
News & អន្តរជាតិ

កសិករនៅរដ្ឋកាណាតាកា របស់ឥណ្ឌាប្រកាសអាសន្ន ខណៈដំណាំស្វាយចន្ទីស្ទើរតែមិនអាចដាំដុះបាន
រដ្ឋកាណាតាកា៖ កសិករដាំស្វាយចន្ទីនៅក្នុងរដ្ឋកាណាតាកា (Karnataka) ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នផលដំណាំស្វាយចន្ទីរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនទៀងទាត់ និងកង្វះការគាំទ្រពីទីផ្សារ ទើបបញ្ហានេះជំរុញឱ្យកសិករឥណ្ឌាជាច្រើនគ្រួសារបោះបង់ចោលការដាំដុះដំណាំប្រភេទនេះ។ តាមប្រភពព័ត៌មានក្នុងរដ្ឋកាណាតាកា បានឱ្យដឹងថា កសិករក្នុងរដ្ឋនេះតែងតែផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ៥០០ ០០០តោនក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥កន្លងមកថ្មីៗនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់ពួកគាត់បានត្រឹមតែប្រហែល៥០ ០០០តោនប៉ុណ្ណោះ ដែលនេះមានន័យថា ប្រហែល៩០ភាគរយនៃតម្រូវការគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសឥណ្ឌាត្រូវពឹងផ្អែកលើការនាំចូល។ ស្ថានភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការរងគ្រោះនៃវិស័យកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុពិភពលោក។ ទោះបីជាស្វាយចន្ទីជាដំណាំសំខាន់មួយនៅតំបន់ឆ្នេរភាគនិរតីនៃប្រទេសឥណ្ឌាក៏ដោយ កសិករនៅរដ្ឋកាណាតាកា កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារទិន្នផលទាប ប្រាក់ចំណេញមិនប្រាកដប្រជា និងខ្វះទីផ្សារទិញ-លក់ ដែលមានស្ថិរភាពយូរអង្វែង។ បើតាមអ្នកជំនាញ កត្តាសំខាន់ៗដែលបណ្ដាលឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ រួមមានរលកកំដៅ សីតុណ្ហភាពខ្ពស់ និងការប្រែប្រួលរដូវភ្លៀង។ ទាក់ទិននឹងបញ្ហានេះ អង្គការឧតុនិយមពិភពលោក បានព្រមានថា បាតុភូតនៃការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពកសិករ និងប្រព័ន្ធស្បៀងអាហារពិភពលោក។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃគ្រឿងទេសកើនឡើង និងធ្វើឱ្យការផ្គត់ផ្គង់អាហារខ្វះខាត។ លើសពីនេះ សត្វព្រៃមួយចំនួន ដូចជាស្វា ដែលពឹងផ្អែកលើគ្រាប់ស្វាយចន្ទីជាអាហារ ក៏អាចរងផលប៉ះពាល់ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីរងការរំខានផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលស្រាវជ្រាវស្វាយចន្ទី (Cashew Research Centre) របស់ឥណ្ឌា បានចាប់ផ្តើមផ្គត់ផ្គង់ដល់កសិករឥណ្ឌានូវពូជស្វាយចន្ទីថ្មីៗ ដែលមានទិន្នផលខ្ពស់ និងធន់នឹងសត្វល្អិត។ ព្រមទាំងលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ពូជស្វាយចន្ទីថ្មីនេះ ដែលអាចបរិភោគបាន […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ ជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទទាសប៉េកាំង «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម និងការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតប្រតិភូ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទាសប៉េកាំងនេះឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ […]
News & អន្តរជាតិ

សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១
អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។ លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។ ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta) ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប៥ឆ្នាំ និងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ដូចជាផ្ដល់ជូនលិខិតសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ,សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕
