ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រតិភូធនាគារ ARDBចេញដំណើរទៅទីក្រុងម៉ាកាវប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAPលើកទី៩៩

photo_2025-10-20_11-44-17

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP​) បានដឹកនាំប្រតិភូតំណាងធនាគារ ARDB ចេញដំណើរទៅទីក្រុងម៉ាកាវនៃប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកា ADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច នឹងចូលរួមក្នុងកម្មវិធី ADFIAP Development Finance Fellowship Program ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់ ចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការដឹកនាំ ព្រមទាំងនវានុវត្តន៍នានាក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៩ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ និងការផ្តួចផ្តើមនានា, ពិភាក្សា និងកំណត់ទិសដៅរបស់សមាគម, ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសំដៅបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាដើម។

ក្នុងតំបន់ទាំងពីរ គឺជាបទពិសោធពាក់ព័ន្ធនឹងម៉ូដែលនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ និងបរិយាបន្ន, ការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពធន់ និងហិរញ្ញប្បទានអាកាសធាតុ, គោល នយោបាយ និងបទប្បញ្ញត្តិគាំទ្រនានា, ការជំរុញការចូលរួមពីវិស័យឯកជន, និងការធ្វើបរិវត្តកម្មឌីជីថល សំដៅអាចកសាងអនាគតមួយ ដែលមានភាពធន់ប្រកបដោយចីរភាព និងបរិយាបន្ន។

គួរបញ្ជាក់ដែរថា, វេទិកានេះត្រូវបានសហការរៀបចំដោយសមាគម ADFIAP និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក (AADFI) ដោយមានការគាំទ្រពីធនាគារ ARDB និង Macau Expo Group Limited។ លើសពីនេះទៅទៀត, វេទិកានេះក៏នឹងណែនាំជាផ្លូវការពី ADFIAP Special Interest Groups ផងដែរ ដែលត្រូវបានផ្តួចផ្តើមឡើងដោយឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ, ការចែករំលែកចំណេះដឹង, និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកនៃសមាគម ADFIAP

ការចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច និងប្រតិភូធនាគារ ARDB ក្នុងកម្មវិធីដ៏សំខាន់ទាំងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការប្តេជ្ញាដ៏មុតមាំរបស់ធនាគារ ARDB ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ក៏ដូចជាការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ៕


photo_2026-06-10_14-25-13 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ឱ្យពិចារណាចងក្រងជាក្រុមផលិត និងប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

ក្រុងបូកគោ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។ ការបញ្ជាក់ដូច្នេះរបស់ឯកឧត្តមបណ្ឌិតប្រតិភូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ប្រមាណ២០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត,លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាលក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ចៅសង្កាត់ មន្ត្រីកសិកម្មឃុំផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់តែងតែជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែត្រង់ចំណុចនេះ […]

image_2026-06-10_09-57-55
ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។ លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។ យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។ ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។ លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។” ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ […]

photo_2024-12-17_08-32-12
ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បញ្ជាក់ថា តម្លៃពងទាបានហក់ឡើងបន្តិច បើធៀបខែមុនៗ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានប្រាប់ទូរទស្សន៍អនឡាញ ARDBថា បញ្ហាសង្រ្គាមនៅមជ្ឈឹមបូពាជាបញ្ហាធ្ងន់ធ្ងរ ដែលជារឿងរបស់ពិភពលោក ហើយលោកមានការព្រួយបារម្មណ៍ជាខ្លាំង។ លោកបានមានប្រសាសន៍ថា ចំពោះកម្ពុជា ដែលជាប្រទេសកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្នែកកសិកម្មនេះ ក៏ជាផ្នែកមួយធំធេង ហើយវត្ថុធាតុដើម ដែលខ្មែរបានទិញគ្រប់សហគ្រាសធំៗ និងការបញ្ជាទិញពីមជ្ឈឹមបូពា ក៏មានការបិទច្រក ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យតម្លៃប្រែប្រួល មានន័យថា តម្លៃកើនឡើងខ្ពស់ ដូចជាប្រេងសាំង ប្រេងមាស៊ូត ជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ លោកបាន​លើកឡើងទៀតថា ការកើនឡើងនេះ បានធ្វើកសិករ ប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងកក្តារស់នៅប្រចាំថ្ងៃរបស់ពួកគាត់ខ្លាំងខ្លាមែនទែន។ ទោះបីយ៉ាងណាលោក លោក សៀវ វិសុទ្ធ បានបង្ហាញជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជួយសម្រួលបញ្ហាទាំងនេះបាន។ ពាក់ព័ន្ធចំពោះតម្លៃបច្ចុប្បន្ន លោក សៀវ វិសុទ្ធ បានគូសបញ្ជាក់ថា ពងទាបានឡើងថ្លៃបន្តិច បើធៀបទៅនិងខែមុនៗ។ លោកថា កសិករប្រឈមបញ្ហាធ្ងន់ធ្ងរ បញ្ហាទី១ […]

img20230503212825688
ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ

ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]

កាលវិភាគផ្សព្វផ្សាយ