ភូមាបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារអន្តរជាតិ

image_2025-10-20_11-18-12

ណៃពិដោរ៖ ប្រទេសភូមា គ្រោងបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ដើម្បីបង្រួបបង្រួមអ្នកផលិតក្នុងតំបន់ និងពង្រឹងតួនាទីរបស់ប្រទេសក្នុងពាណិជ្ជកម្មផ្លែទុរេននៅលើពិភពលោក។

គំនិតផ្តួចផ្តើមនេះនឹងច្របាច់បញ្ចូលគ្នានូវក្រុមអ្នកដាំទុរេនមកពីតំប់សំខាន់ៗមួយចំនួន ដែលសព្វថ្ងៃនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា។

នៅពេលបានចុះបញ្ជីជាផ្លូវការជាមួយអគ្គនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន និងវិនិយោគ សមាគមថ្មីនេះនឹងសម្របសម្រួលសកម្មភាពនាំចេញផ្លែទុរេន​ ដែលមានគុណភាពស្តង់ដារ និងគាំទ្រដល់ការនាំចូលចេញប្រកួតប្រជែងលើទីផ្សារសម្រាប់អ្នកដាំទុរេនទូទាំងប្រទេសភូមា។

យោងតាមប្រធានសមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា បានឱ្យដឹងថា សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន នឹងពង្រឹកសមត្ថភាពអ្នកដាំ និងអ្នកនាំចេញនូវស្តង់ដារច្បាស់លាស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសផ្លែទុរេនភូមានៅក្នុងទីផ្សារអន្តរជាតិ។

សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ភូមា​​ នឹងចូលរួមចំណែកជាមួយសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា ដែលនាពេលកន្លងមកធ្លាប់សហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅបន្លែផ្លែឈើឱ្យបានត្រឹមត្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្មនៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើ ដើម្បីពង្រឹងស្តង់ដាររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញរបស់បរទេស។

ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។

ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា កន្លងមកថ្មីៗនេះ ប្រទេស​ចិន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់ភូមា​សម្រាប់​ការ​នាំ​ចេញបន្លែ​ផ្លែ​ឈើ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ បន្ទាប់ពីបាននាំចេញផ្លែ​ឪឡឹក និងផ្លែ​ស្វាយ នាពេលកន្លងមក ដែលទទួលបានកំណើនចំនួន១២ភាគរយ នៃផលិតកម្មសរុបផ្នែកកសិកម្មរបស់ប្រទេសភូមា។

ព្រមជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយចិន បានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ផ្លែម្នាស់របស់ភូមា ក៏ទទួលបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិនផងដែរ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យផ្នែកភូតគាមអនាម័យ។

កសិករភូមាត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវការអនុវត្តកសិកម្មល្អ និងអនុវត្តការគ្រប់គ្រងគុណភាព ប្រព័ន្ធតាមដានសន្តិសុខស្បៀង និងវិធានការគ្រប់គ្រងសត្វល្អិតផងដែរ ទើបទទួលបានអនុញ្ញាតឱ្យនាំចូលផលិតផលរបស់ខ្លួនចូលទៅក្នុងទីផ្សារប្រទេសចិន៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ