All Program
News & អន្តរជាតិ

ផ្លែក្រូចឆ្មារ អ៊ុយរូហ្គាយ ទទួលបានការអនុញ្ញាតនាំចូលទីផ្សារហ្វីលីពីន
ម៉ុងតេវីដេអូ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយរូហ្គាយ បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផ្លែក្រូចឆ្មារអ៊ុយរូហ្គាយ បានអះអាងពីការនាំចេញផលិផលរបស់ខ្លួនទៅកាន់ទីផ្សារហ្វីលីពីន ជាផ្លូវការបន្ទាប់ពីការចុះហត្ថលេខាលើផែនការការងារទ្វេភាគី។ យោងតាមការចេញផ្សាយរបស់គេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងការបរទេសរបស់អ៊ុយរូហ្គាយ ក្រសួងបសុសត្វ កសិកម្ម និងនេសាទ និងស្ថានទូតរបស់ប្រទេសអ៊ុយរូហ្គាយ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាតំណាងប្រចាំប្រទេសហ្វីលីពីន។ ការវិវឌ្ឍន៍ថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងប្រទេសអ៊ុយរូហ្គាយ និងប្រទេសហ្វីលីពីន ដែលគេរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងជួយពង្រឹងការរីកចម្រើននៃឧស្សាហកម្មនាំចេញផ្លែក្រូចឆ្មារទៅកាន់ទីផ្សារបរទេស។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានាធិបតីអ៊ុយរូហ្គាយ លោក យ៉ាម៉ានឌូ អោស៊ី (Yamandú Orsi) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រវិស័យក្រូចឆ្មារ ដែលបច្ចុប្បន្នបាននាំចេញទៅកាន់ទីផ្សារបរទេសប្រហែល៨០ ០០០តោនក្នុងមួយឆ្នាំ ជាមួយនឹងការព្យាករណ៍ថា នឹងកើនដល់១៣០ ០០០តោន នៅឆ្នាំ២០២៨។ ក្នុងដំណើរអញ្ជើញបើកពិធីប្រមូលផលផ្លែក្រូចឆ្មារ លោកប្រធានាធិបតី បានគូសបញ្ជាក់ពីការចាំបាច់ដើម្បីជួយកសិករ និងកម្មករធ្វើការនៅក្នុងកសិដ្ឋានដាំក្រូចឆ្មារ ដោយលោកលើកឡើងពីតម្រូវការចាំបាច់ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការគ្រប់គ្រងសត្វល្អិតចង្រៃ ព្រមទាំងជួយទ្រទ្រង់ជីវភាពពួកគេក្នុងអំឡុងពេលផុតរដូវប្រមូលផលផ្លែក្រូច។ លោក យ៉ាម៉ានឌូ អោស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកទីផ្សារនាំចេញផ្លែក្រូចឆ្មារឱ្យបានកាន់តែច្រើន និងទទួលស្គាល់សក្តានុពលរយៈពេលវែងរបស់វិស័យកសិកម្មដាំក្រូចនេះ។ ចំណែក រដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ុយរូហ្គាយ បាននិយាយក្នុងពិធីបើករដូវប្រមូលផលនេះ ដោយស្ងើចសរសើរដល់ការវិនិយោគ ដែលកំពុងអនុវត្តបន្តទៀត ហើយបានកត់សម្គាល់ថា ៨០ភាគរយនៃចម្ការក្រូចឆ្មារនៅក្នុងតំបន់ដាំដុះនេះមានប្រព័ន្ធធារាសាស្ត្រស្រោចស្រពគ្រប់គ្រាន់ […]
News & អន្តរជាតិ

ម៉ាឡេស៊ី ចាប់រឹបអូសយកផ្លែទុរេន ដែលដាំដុះលើដីរដ្ឋដោយខុសច្បាប់
កូឡាឡាំពួរ៖ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើរបស់ប្រទេសម៉ាឡេស៊ី ក្នុងពេលដើរល្បាតក្នុងព្រៃ កាលពីសប្តាហ៍មុន បានស្ទាក់ចាប់រឹបអូសយកផ្លែទុរេន ដែលប៉ាន់ស្មានថា មានតម្លៃប្រហែល ១ ១៨០ដុល្លារ ពីកសិករម្នាក់ ដោយសង្ឃ័យថា ជាផ្លែទុរេនខុសច្បាប់។ ប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើប្រចាំរដ្ឋប៉ាហាំង បាននិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ផ្លែទុរេនទាំងនេះត្រូវបានកសិករបេះពីដើមទុរេន ដែលដាំដោយខុសច្បាប់នៅក្នុងតំបន់ព្រៃបម្រុងទុករបស់រដ្ឋ។ លោកបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ផ្លែទុរេន ដែលរឹបអូសបានទាំងនេះត្រូវគេជឿថា សម្រាប់លក់នៅតាមទីផ្សារក្នុងស្រុក»។ លោកបានពន្យល់ថា ទាំងរថយន្ត និងផ្លែទុរេន ត្រូវបានរឹបអូសក្រោមច្បាប់ព្រៃឈើជាតិ ឆ្នាំ១៩៨៤ ពីបទទន្ទ្រានយកដីរដ្ឋធ្វើអាជីវកម្មដោយខុសច្បាប់។ ចំណែកកសិករ ដែលកំពុងដើរលក់ផ្លែទុរេនទាំងនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីបាននិយាយប្រាប់ការពិតដល់មន្ត្រីការពារព្រៃឈើ។ លោកបាននិយាយទៀតថា ព្រៃបម្រុងទុករបស់រដ្ឋ ត្រូវគេទន្ទ្រានចូលកាន់កាប់ និងដាំដើមឈើហូបផ្លែដោយខុសច្បាប់ ដូចជា ដើមទុរេន មង្ឃុត សាវម៉ាវ ចម្រៀក និងដើមកន្ទួតព្រៃ ដោយមានអ្នកមូលដ្ឋាននាំមុខធ្វើសកម្មភាពនេះ។ ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើម៉ាឡេស៊ី ចាប់ផ្តើមដើរល្បាតតាមព្រៃ ដើម្បីទប់ស្កាត់បទល្មើសលួចកាប់ទន្ទ្រានព្រៃឈើ និងសកម្មភាពលួចដាំដើមទុរេនក្នុងតំបន់ហាមឃាត់។ លោកប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើ ប្រចាំរដ្ឋប៉ាហាំង បានអំពាវនាវឱ្យប្រជាជននៅក្នុងសហគមន៍ក្បែរនោះ កុំឱ្យចូលទៅក្នុងតំបន់ព្រៃឈើបម្រុងទុក ដើម្បីបេះផ្លែទុរេន ឬធ្វើសកម្មភាពគ្មានការអនុញ្ញាតណាមួយជាដាច់ខាត។ […]
News & អន្តរជាតិ

ផលិតផលបន្លៃ និងផ្លែឈើលក់តាមផ្សារក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មិនមានសុវត្ថិភាព
តៃប៉ិ៖ ការវាយតម្លៃថ្មីៗនេះរបស់នាយកដ្ឋានសុខភាពកោះតៃវ៉ាន់ ទៅលើបន្លែ និងផ្លែឈើស្រស់ៗ លក់នៅក្នុងទីផ្សារនានារបស់តៃវ៉ាន់ បានបង្ហាញពីអត្រាគ្រោះថ្នាក់ដល់សុខភាព ដោយសារមិនមានអនុលោមភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារ មានចំនួនរហូតដល់២៥ភាគរយថា មានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិត ដែលអាចទទួលយកបាន ចំណែកផ្លែទុរេនវិញ មានកំហាប់សារធាតុគីមី កាតមីញ៉ូម (Cadmium) លើសពីកម្រិតសុវត្ថិភាព។ ប្រធានផ្នែកអាហារសុខភាព និងឱសថ បាននិយាយថា ការពិនិត្យជាប្រចាំលើផលិតផលស្រស់ៗ ត្រូវបានអនុវត្តនៅគ្រប់កន្លែងលក់ រួមទាំងទីផ្សារប្រពៃណី ផ្សារទំនើប និងនៅតាមភោជនីយដ្ឋាននានានៅក្នុងកោះតៃវ៉ាន់ ដោយត្រួតពិនិត្យវាយតម្លៃលើកំហាប់សំណល់ថ្នាំពុលសម្លាប់សត្វល្អិត រួមជាមួយនឹងសារធាតុគីមីផ្សេងទៀត ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។ លោកប្រធានបានពន្យល់ថា ការត្រួតពិនិត្យនៅក្នុងខែឧសភា ឆ្នាំ២០២៥ របស់នាយកដ្ឋានពាក់ព័ន្ធនឹងការជ្រើសរើសយកសំណាកចំនួន៥២ប្រភេទពីបន្លែ និងផ្លែឈើ បានបង្ហាញលទ្ធផលថា មានទំនិញ១៣មុខមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពិធីសារស្តីពីសុវត្ថិភាព។ ជាក់ស្តែង ទំនិញមិនអនុលោមតាមច្បាប់កំណត់ មានតែ ផ្កាខ្ទឹម ស្លឹកខ្ទឹម និងស្ពៃក្តោប មើមខ្ទឹមស។ រីឯផ្លែប៉ោម សណ្តែកបណ្តុះ និងផ្លែស្វាយ សុទ្ធតែមានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិតច្បាប់អនុញ្ញាត។ ជាងនេះទៅទៀត ចំណែកទុរេន ត្រូវបានគេកត់សម្គាល់ឃើញថា មានផ្ទុកសារធាតុ កាតមីញ៉ូម ខ្ពស់ជាងស្តង់ដារអនុញ្ញាត។ រីឯផ្លែស្វាយមានសំណល់ថ្នាំពុលរើសកម្រិត ខណៈទំនិញផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាផលិតផលកសិកម្ម ដែលមានហានិភ័យខ្ពស់ ដែលមានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតច្រើនហួសហេតុ […]
News & អន្តរជាតិ

អ្នកផលិតស្បៀងអាហារហ្វីលីពីន អាចប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយផលិតផលកសិកម្មអាម៉េរិក
ម៉ានីល៖ ក្រុមអ្នកវិភាគបាននិយាយថា អ្នកផលិតស្បៀអាហារមួយចំនួនអាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយផលិតផលកសិកម្មរបស់អាម៉េរិក បន្ទាប់ពីការបើកទីផ្សារក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលខាងមុខរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន។ លោក ហ្វឺមីន អាឌ្រីយ៉ាណូ (Fermin Adriano) សេដ្ឋវិទូ និងជាអតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការនាំចូលស្រូវសាលីកាន់តែច្រើនអាចប្រកួតប្រជែងជាមួយកសិករដាំពោត ដែលបំផ្លាញចំណែករបស់ពួកគេនៅក្នុងទីផ្សារចំណីសត្វ។ ការទិញសណ្តែកសៀងច្រើន ផ្តល់ផលល្អសម្រាប់ឧស្សាហកម្មបសុសត្វ ដោយសារវាជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រូតេអ៊ីននៅក្នុងចំណីសត្វ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ហ្វីលស្តារ (Phil Star) របស់ហ្វីលីពីន បានឱ្យដឹងថា ប្រសិនបើសាច់ជ្រូក សាច់មាន់ និងផលិតផលសាច់ផ្សេងទៀតនឹងក្លាយជាចំណែកនៃការធ្វើសម្បទានរបស់ប្រទេសហ្វីលីពីន លោកបានព្រមានថា វាអាច “បំផ្លិចបំផ្លាញ” ឧស្សាហកម្មជ្រូក និងបសុបក្សីក្នុងស្រុក ដោយសារការប្រកួតប្រជែង។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមបណ្តាញសង្គមថា ប្រទេសហ្វីលីពីនកំពុងបើកទីផ្សាររបស់ខ្លួនចំពោះទំនិញអាម៉េរិក ដោយយកពន្ធសូន្យភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស (Marcos) បានបញ្ជាក់ថា មានតែទំនិញមួយចំនួន ដូចជា រថយន្តរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលនឹងទទួលបានពន្ធសូន្យភាគរយ។ លោកប្រធានាធិបតី ក៏បានលាតត្រដាងផងដែរថា ប្រទេសហ្វីលីពីនកំពុងទិញផលិតផលសណ្តែកសៀង និងស្រូវសាលីរបស់អាម៉េរិកបន្ថែមទៀត […]
News & អន្តរជាតិ

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធលើកសិផល
អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន បានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធទ្វេភាគីមួយ ដើម្បីកាត់បន្ថយពន្ធនាំចេញសម្រាប់ទំនិញកសិកម្មសំខាន់ៗចំនួនប្រាំបីមុខ ដែលប្រទេសទាំងពីរតែងតែលក់ឱ្យគ្នាទៅវិញទៅមក។ យោងតាមការផ្សាយរបស់គេហទំព័របន្លែ និងផ្លែឈើ បានឱ្យយដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយអត្រាពន្ធគយលើការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថានចំនួនបួនមុខទៅកាន់ប្រទេសប៉ាគីស្ថាន មានដូចជា ផ្លែទំពាំងបាយជូ ផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉េងប៉ោះ ចំណែកកសិផលនាំចេញរបស់ប្រទេសប៉ាគីស្ថានចំនួនមុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន មានដូចជាផ្លែស្វាយ ផ្លែក្រូច ផ្លែចេក និងដំឡូង។ អត្រាពន្ធលើទំនិញកសិផលទាំងប្រាំបីមុខខាងលើនេះ កាលពីមុនត្រូវបានកំណត់ត្រឹមជាង៦០ភាគរយ ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមី ត្រូវបានទម្លាក់មកនៅត្រឹម២៧ភាគរយប៉ុណ្ណោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលគាំទ្រដោយមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាហ្វហ្គានីស្ថាន និងមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មប៉ាគីស្ថាន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយមានសុពលភាពរយៈពេលមួយឆ្នាំ ប៉ុន្តែមានជម្រើសអាចបន្តទៀតបាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខតាមព្រំដែន ដែលកំពុងតែបន្តកើតមានរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរ បានទទួលស្គាល់ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្មផ្លូវគោក ជាពិសេសពាក់ព័ន្ធនឹងការនាំចេញផ្លែឈើឡើងវិញ ក្នុងរដូវប្រមូលផលនីមួយៗ។ យោងតាមតួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានបង្ហាញពីការផ្លាស់ប្តូរទំនិញទ្វេភាគី ក្នុងទំហំទឹកប្រាក់ជិតមួយពាន់លានដុល្លារ ដោយការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថាន មានទឹកប្រាក់ចំនួន២៧៧លានដុល្លារ ចំណែកការនាំចេញកសិផលរបស់ប៉ាគីស្ថានវិញ មានទឹកប្រាក់ចំនួន៧១២លានដុល្លារ។ ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានផ្សារភ្ជាប់មួយផ្នែកទៅនឹងការកើនឡើងនៃការនាំចេញរបស់ប៉ាគីស្ថាន មានដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អង្ករសម្រូប […]
News & អន្តរជាតិ

ហ្វីលីពីននៅតែជាប្រទេសនាំចេញផ្លែម្នាស់ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក
ម៉ានីល៖ នៅក្នុងរបាយការណ៍ត្រួតពិនិត្យទីផ្សារផ្លែឈើដាំនៅតំបន់ត្រូពិច អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសហ្វីលីពីន នៅតែជាអ្នកនាំចេញផ្លែម្នាស់ធំជាងគេទីពីររបស់ពិភពលោក ដែលកាលពីឆ្នាំ២០២៤ បានបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗ។ របាយការណ៍នេះ បាននិយាយថា ប្រទេសហ្វីលីពីនបានផ្គត់ផ្គង់ផ្លែម្នាស់កាន់តែច្រើនទៅកាន់ទីផ្សារសំខាន់ៗ មានដូចជាប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដោយបានលក់ផ្លែម្នាស់សរុបប្រហែល៦៨០ ០០០តោន ក្នុងឆ្នាំ២០២៤ គឺកើនឡើងចំនួន១៤,១ភាគរយ។ ការនាំចេញផ្លែម្នាស់ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទិសដៅនាំចេញធំបំផុតរបស់ប្រទេសហ្វីលីពីន បានកើនឡើង៩,៤ ភាគរយ ដោយមានចំណែកទីផ្សារ៤០ភាគរយនៅក្នុងប្រទេសចិន។ ចំណែកបន្ទាប់មក គឺទីផ្សារប្រទេសជប៉ុន មាន៣៣ភាគរយ និងទីផ្សារប្រទេសកូរ៉េខាងត្បូងចំនួន១៦ភាគរយ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយដូច្នេះថា «ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន ទៅកាន់គោលដៅទាំងពីរ បានពង្រីកយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុន ដោយមានរាយការណ៍ថា កើនឡើងចំនួន២០ភាគរយ នាំចេញទៅប្រទេសជប៉ុន និង២០ភាគរយទៀត នាំចេញទៅសាធារណរដ្ឋកូរ៉េ»។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ផងដែរថា ពូជម្នាស់ អេមឌីធូ (MD2) គឺជាពូជម្នាស់ ដែលគេចង់ទិញបំផុតពីប្រទេសហ្វីលីពីន។ អង្គការស្បៀងអាហារ និងកសិកម្មដដែលនេះ បាននិយាយបន្តថា តម្លៃឯកតានាំចេញជាមធ្យមរាប់ទាំងថ្លៃដឹកជញ្ជូនពីប្រទេសហ្វីលីពីន ទៅកាន់ទីផ្សារពិភពលោក បានកើនឡើង៦,៣ភាគរយ គឺស្មើនឹងតម្លៃ៦៣០ដុល្លារក្នុងមួយតោន។ ប្រទេសហ្វីលីពីន មានចំណែកផ្គត់ផ្គង់ចំនួន១៩ភាគរយនៃបរិមាណនាំចេញផ្លែម្នាស់នៅទូទាំងពិភពលោក […]
News & ជាតិ

កសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ អាចចូលរួមបង្កើនការផលិតត្រី និងបង្កងបែបធម្មជាតិ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក
តាកែវ៖ កសិដ្ឋានមុន្នី មានទីតាំងស្ថិតនៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលបានបង្កើតឡើងក្នុងកំឡុងពេលកម្ពុជា និងពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ បច្ចុប្បន្នបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផលិត នៅផលិតផលក្នុងវិស័យវារីវប្បកម្មដើម្បីឆ្លើយតបទៅនិងតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្លាយជាទីតាំងមួយផ្តល់ឱកាសទៅដល់និស្សិត ក៏ដូចជាក្រុមវារីវប្បករក្នុងតំបន់ ឱ្យទទួលបាននូវបទពិសោធន៍ និងការអនុវត្តផ្ទាល់ពីបច្ចេកទេសផ្តល់ចំណី គ្រប់គ្រងទឹក និងការគ្រប់គ្រងកសិដ្ឋាន។ លោក ថាយ សុមុន្នី ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ក្តីស្រម៉ៃ ក៏ដូចជាគោលបំណងសំខាន់ក្នុងការបង្កើតកសិដ្ឋាន មុន្នីនេះឡើង គឺដើម្បីចូលរួមផលិតនូវផលិតផលក្នុងវិស័យវារីវប្បកម្មក្នុងស្រុក ឱ្យមានត្រី បង្កងសម្រាប់ឆ្លើយតបតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។ កសិដ្ឋានមុន្នីរៀបចំបង្កើតឡើងជាគំរូកសិដ្ឋានចម្រុះ ឬកសិវារីវប្បកម្ម ដោយប្រើប្រាស់ដីស្រែ ប្រែក្លាយទៅជាកន្លែងចិញ្ចឹមបង្កងបែបធម្មជាតិ ត្រី និងដំណាំដូងក្រអូប និងដាំប្រភេទដើមឈើមានតម្លៃ។ លោកបន្តថា «យើងបានរៀបចំកែច្នៃទីកន្លែងនេះ តាំងពីមិនទាន់មានអ្វីសោះ រហូតមកដល់សព្វថ្ងៃនេះ យើងដាំដូងក្រអូបបានជាង៣០០ដើម យើងបានផ្សាំកូនត្រីប្រា ឱ្យក្លាយជាកូនត្រីពូជដើម្បីលក់ជូនអតិថិជន ដែលចូលចិត្តចិញ្ចឹមត្រីប្រានៅក្នុងស្រុក ឱ្យទទួលបានកូនត្រីមានគុភាព និងសុវត្ថិភាពល្អ យកទៅចិញ្ចឹមបន្តឆាប់ធំ និងមិនមានជំងឺ។ យើងធ្វើការផ្សាំកូនបង្កងឈ្មោល សម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនវារីវប្បករយើង ដែលមានបំណងចង់ចិញ្ចឹមបង្កងសាច់។ ទន្ទឹមនិងនេះ កសិដ្ឋានយើងក៏ចិញ្ចឹមបង្កងសាច់ផងដែរដើម្បីបម្រើដល់អតិថិជននៅក្នុងប្រទេស»។ បើតាមម្ចាស់កសិដ្ឋានខាងលើ, នៅឆ្នាំ២០២៥សង្ឃឹមថា ការផ្សាំកូនត្រីប្រារបស់ខ្លួននឹងកើនឡើង៣០ភាគរយបើប្រៀបធៀបនិងឆ្នាំ២០២៤។ ដូច្នេះការផ្សាំកូនត្រីប្រារំពឹងថា នឹងកើនពី២,៥លានកូនទៅ៣លានកូន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនភៀសសឹក និងវីរកងទ័ពនៅជួរមុខ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងសហការី សប្បុរសជនក្នុង មនិងក្រៅប្រទេស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ និងកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរកងទ័ពនៅជួរមុខ ដោយការដឹងគុណចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ដើម្បីការពារជាតិមាតុភូមិឱ្យរួចផុតពីការឈ្លានពានរបស់យោធាថៃ។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងសហការី សប្បុរសជនក្នុង និងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន២ ៦៥០គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌលសុវត្ថិភាព និងបានយកសម្ភារសំខាន់ៗមួយចំនួន ទៅចែកជូនដល់វីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន៧៣ ៥០៨,២៩ដុល្លារអាមេរិក ដោយក្នុងនោះថវិកាទទួលបានការចូលរួមពី៖ ទី១ -ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ថវិកាចំនួន៣៩ ៩០១,២៩ដុល្លារ។ ទី២ […]
News & អន្តរជាតិ

កសិករដាំផ្លែប៊ឺក្នុងប្រទេសភូមា អាចនាំចេញផលិតផលរបស់ខ្លួនទៅលក់ក្នុងទីផ្សារប្រទេសចិន
ណៃពិដោរ៖ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បាននិយាយថា ម្ចាស់កសិដ្ឋានដាំប៊ឺរនៅក្នុងប្រទេសភូមា ត្រូវតែសហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅលើផ្លែប៊ឺរ ដែលជាចាំបាច់សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ យោងតាមគេហទំព័របន្លែ និងផ្លែឈើ បានឱ្យដឹងថា សមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បាននិយាយថា ភាគីពាក់ព័ន្ធគួរតែធ្វើការរួមគ្នាសម្រាប់ការនាំចេញផ្លែប៊ឺរទៅកាន់ប្រទេសចិន នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ប៉ុន្តែមិនបានបញ្ជាក់ពីបរិមាណនាំចេញ និងតម្លៃរបស់ផ្លែប៊ឺរនៅឡើយ។ ចំណែកប្រធាននាយកដ្ឋានកសិកម្មប្រចាំរដ្ឋសានរបស់ភូមា បានផ្តល់ព័ត៌មានលម្អិតអំពីការនាំចេញផ្លែប៊ឺរប្រចាំឆ្នាំរបស់ប្រទេសភូមា និងបានគូសបញ្ជាក់ពីតម្រូវការនាំចូលសម្រាប់ទីផ្សារសំខាន់ៗដូចជាប្រទេសចិន ឥណ្ឌា រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្មនៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។ ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញផ្លែប៊ឺរភូមា ដើម្បីពង្រឹងស្តង់ដារផ្លែប៊ឺររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញ។ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។ ចំណែកប្រធាននាយកដ្ឋានកសិកម្មប្រចាំរដ្ឋសាន បានពិភាក្សាលម្អិតបន្ថែមទៀត អំពីលក្ខខណ្ឌចាំបាច់សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន។ រីឯអ្នកដាំដំណាំ បានលើកឡើងពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដើមប៊ឺរ ហើយបានប្តេជ្ញាចិត្តក្នុងការពង្រឹងយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន។ សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើភូមា បានប្រកាសកាលពីថ្ងៃទី២៤ […]
News & ជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញកាត់វិញ្ញាសាប្រលងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៥ ចំនួន ៣៧២នាក់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញកាត់វិញ្ញាសាប្រលងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៥ ចំនួន៣៧២នាក់នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ ក្រសួងមុខងារសាធារណៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដោយជោគជ័យចំនួនពីរលើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត៕ សូមរមឭកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំសង្កាត់ចំនួន២៥០នាក់ មានរយៈពេល៤ថ្ងៃ មុននឹងបញ្ជូនទៅបម្រើការងារផ្នែកកសិកម្មជាមួយប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន១៧ ក្នុងគោលបំណងជួយមន្ត្រីកសិកម្មបានត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងការបំពេញតួនាទីទទួលខុសត្រូវដូចបានចែងនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីឃុំសង្កាត់នៅពេលនេះគឺ ឆ្លើយតបនឹងស្នូលរបស់យុទ្ធសាស្ត្រចតុកោណទីមួយ មុំទីពីរ ស្តីពីការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសំដៅកសាងធនធានមនុស្សប្រកបដោយសមត្ថភាព […]
News & ជាតិ

កសិករប្រកបមុខរបរដាំបន្លែនៅតាមទីវាលក្នុងរដូវវស្សាពិបាកទទួលបានប្រាក់ចំណេញ
ខេត្តត្បូងឃ្មុំ៖ បច្ចុប្បន្នការដាំបន្លែនៅតាមទីវាល មិនសូវជាអំណោយផលសម្រាប់កសិករនៅតាមតំបន់ប៉ុន្មានទេ មិនថានៅក្នុងរដូវប្រាំង ឬនៅរដូវវស្សាឡើយ ដោយតែងតែជួបប្រទះការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃសត្វល្អិតចង្រៃស៊ីបំផ្លាញបន្លែ ទោះបីកសិករមានការថែទាំយកចិត្តទុកដាក់បែបណាក៏ដោយ ជាពិសេសនៅក្នុងរដូវវស្សាកសិករពិបាកទទួលបានប្រាក់ចំណេញសម្រាប់ទ្រទ្រង់ជីវភាពនៅក្នុងគ្រួសារ។ លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានសង្កេតឃើញថា តាមការកត់សម្គាល់ និងផ្អែកតាមបទពិសោធន៍ដាំបន្លែក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ការដាំបន្លែទៅតាមទីវាលនៅក្នុងរដូវប្រាំង កសិករជួបបញ្ហាសត្វល្អិតចង្រៃតិចជាងនៅក្នុងរដូវវស្សា។ ក្នុងរដូវវស្សាជួបបញ្ហាច្រើន បើមានភ្លៀងញឹកញាប់វាធ្វើឱ្យដំណាំលូតលាស់មិនល្អ ទោះបីកសិករមានការថែទាំបានដិតដល់ក៏ដោយ។ លោក លីម ផេង បានឱ្យដឹងថា «កសិករដាំបន្លែនៅក្នុងរដូវប្រាំង ពួកគាត់អាចទទួលបានប្រាក់ចំណូលមួយសមស្រប ប៉ុន្តែបន្លែមិនសូវជាល្អ ស្លឹកបន្លែប្រៀបដូចជាសត្វដង្កូវស៊ី មិនស្អាតដូចដាំនៅក្នុងផ្ទះសំណាញ់ ហើយលក់បានតម្លៃទាប ក្នុងមួយគីឡូកសិករអាចខាតបង់ប្រាក់២០០ទៅ៣០០រៀល បើបន្លែដាំក្នុងផ្ទះសំណាញ់លក់បានថ្លៃ១៨០០រៀល សម្រាប់បន្លែដាំនៅទីវាលលក់បានថ្លៃតែ១៥០០រៀលប៉ុណ្ណោះ»។ បើតាមម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំខាងលើ កសិករក្នុងតំបន់មួយចំនួននៅពេលប្រមូលផលស្រូវរួចរាល់ហើយ ប្រើប្រាស់ដីស្រែរបស់ខ្លួនសម្រាប់ដាំបន្លែ ចាប់ពីពីរទៅបីដង ទើបត្រឡប់មកធ្វើស្រែវិញ។ ការដាំបន្លែនៅតាមទីវាល តាមបែបយថាកម្មបែបនេះ វានិងធ្វើឱ្យបន្លែជួបបញ្ហាខ្វះខាតទឹកនៅពេលអាកាសធាតុក្តៅខ្លាំង និងមានសត្វល្អិតកើតច្រើន ជាហេតុធ្វើឱ្យប៉ះពាល់ទិន្នផល និងប្រាក់ចំណូល។ លោកបន្តថា «សព្វថ្ងៃការដាំបន្លែនៅតាមទីវាលនៅក្នុងទីតាំងកសិដ្ឋានមានម្ទេសដៃនាង ម្ទេសចិន ត្រប់ ពោតបារាំង តែខូចខាតអស់ច្រើននៅមួយរយៈកន្លងមកនេះព្រោះភ្លៀងញឹកញាប់ នៅពេលជិតដល់ថ្ងៃប្រមូលផល។ តែយើងដាំនៅក្នុងផ្ទះសំណាញ់យើងនៅប្រមូលផលបានទិន្នផលខ្ពស់ពី៨០ទៅ៩០ភាគរយ តែដាំនៅក្រៅផ្ទះសំណាញ់ ឬនៅតាមទីវាលប្រមូលផលបានប្រមាណ៣០ទៅ៤០ភាគរយប៉ុណ្ណោះ»។ […]

