All Program
News & អន្តរជាតិ

ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមីដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់
វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុងឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]
News & អន្តរជាតិ

អាម៉េរិកលុបចោលពន្ធលើបន្លែនាំចូលពីប្រទេសមួយចំនួនក្នុងតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ ការផ្លាស់ប្តូរអត្រាពន្ធ ដែលបានចូលជាធរមាននៅសហរដ្ឋអាម៉េរិក កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងតែកែប្រែតម្លៃដើមនាំចូល និងគំរូប្រភពបន្លែ ដែលត្រូវបានលុបចោលពន្ធលើការនាំចូលផលិតផលជាច្រើនប្រភេទ រួមទាំងម្ទេស ខ្ទឹមបារាំង ខ្ទឹមស បន្លែកែច្នៃ និងទំនិញកក ឬទំនិញកែច្នៃបន្ថែមតម្លៃផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលកសិកម្មជាង២០០មុខ។ សេចក្តីសម្រេចនេះ មានសុពលភាពធាក់ថយក្រោយផងដែរ ចំពោះការចូលបន្លែណានៅក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យអ្នកនាំចូលអាចទាមទារសងពន្ធ ដែលបានបង់រួចហើយ។ អ្នកទីផ្សារបានបញ្ជាក់ថា ការលើកលែងទាំងនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មថ្មី ដែលពាក់ព័ន្ធនឹងអ្នកនាំចូលបន្លែមកពីប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអាហ្សង់ទីន។ ប្រទេសទាំងនេះត្រូវគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដោយសារការនាំចូលបន្លែមិនជាប់ពន្ធ ដូច្នេះវាជួយកាត់បន្ថយថ្លៃដើមនាំចូលបន្លែ។ ចំណែកបន្លែប៉េងប៉ោះនៅតែជាប់ពន្ធដដែល សម្រាប់ពន្ធផ្លែប៉េងប៉ោះនាំចូលពីប្រទេសម៉ិកស៊ិក។ អ្នក ទីផ្សារ បានរាយការណ៍ទៀតថា ពន្ធនេះធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះរបស់សហរដ្ឋអាម៉េរិកនៅតែឡើងខ្ពស់ ហើយបង្កការលំបាកលើប្រភពបន្លែ និងយុទ្ធសាស្ត្រកំណត់តម្លៃ។ អ្នកទិញមួយចំនួនកំពុងតែពិចារណាអំពីប្រភពដើមរបស់ផ្លែប៉េងប៉ោះ ហើយចង់នាំចូលផ្លែប៉េងប៉ោះពីតំបន់អាម៉េរិកឡាទីន ដែលស្ថិតនៅក្រោមការលើកលែងពន្ធនាំចូល ប៉ុន្តែបរិមាណផ្លែប៉េងប៉ោះមិនសូវមានច្រើន ហើយលក្ខណៈបច្ចេកទេសរបស់ផលិតផលក៏មិនទាន់កំណត់ឱ្យបានច្បាស់លាស់ដែរុ។ ដោយសារពន្ធត្រូវបានលើកលែងសម្រាបបន្លែផ្សេងទៀត អ្នកនាំចូលកំពុងរៀបចំសម្រាប់ការចំណាយឱ្យធ្លាក់មកទាប ដែលអាចបង្កើនបរិមាណ និងបន្ធូរបន្ថយសម្ពាធពីអតិផរណាមួយចំនួន នៅក្នុងការលក់រាយ។ ក្រុមពាណិជ្ជករ បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់ផ្លែប៉េងប៉ោះ ដែលមិនស្ថិតក្រោមកិច្ចព្រមព្រៀងលើកលែងពន្ធថ្មីនេះ អាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាងគេ […]
News & អន្តរជាតិ

ហ្វីលីពីនចាប់ផ្តើមលក់រាយខ្ទឹមបារាំង ក្នុងតម្លៃថោក ដើម្បីទប់ស្កាត់ការឡើងថ្លៃ
ម៉ានីល៖ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃខ្ទឹមបារាំងក្នុងរដូវបុណ្យណូអែល ឆ្នាំ២០២៥នេះ ក្រសួងកសិកម្មហ្វីលីពីន បានចាប់ផ្តើមលក់រាយក្នុងតម្លៃទាបបំផុត ត្រឹម១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំងស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល (Francisco Tiu Laurel) ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្អាកនាំចូលអង្ករ ដែលដាក់ចេញកាលក្នុងខែកញ្ញា នៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ តម្លៃលក់រាយទាបបំផុតសម្រាប់ខ្ទឹមបារាំង គឺធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍អំពីការត្រួតពិនិត្យទីផ្សារ ដែលបង្ហាញថា តម្លៃខ្ទឹមបារាំងលក់រាយបានកើនឡើងខ្ពស់រហូតដល់៣០០ប៉េសូ ឬស្មើនឹង៥,១២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយនៅតាមផ្សារខ្លះ បានឡើងថ្លៃរហូតដល់ជិត៤០០ប៉េសូ ឬស្មើ៦,៨៣ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការនាំចូលខ្ទឹមបារាំងយឺតយ៉ាវពេក បានធ្វើឱ្យការផ្គត់ផ្គង់មានការខ្្វះខាត និងបង្កឱ្យតម្លៃខ្ទឹមបារាំងកើនឡើងខ្ពស់។ ខ្ទឹមបារាំងនាំចូលពីបរទេសនាពេលបច្ចុប្បន្ននេះ មានតម្លៃប្រហែល៦០ប៉េសូ ឬស្មើនឹង១ដុល្លារ ក្នុងមួយគីឡូក្រាម ដោយធ្វើឱ្យតម្លៃធ្លាក់មកនៅទាបសមរម្យតាមខ្សែសង្វាក់ផ្គត់ផ្គង់ គឺ១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម។ ម៉្យាងវិញទៀត ខណៈពេលផ្អាកការនាំចូលអង្ករពីបរទេសរយៈពេលពីរខែ បានជួយឱ្យតម្លៃស្រូវ ក្នុងរដូវប្រមូលផលកន្លងផុតទៅ អាចរក្សាបានតម្លៃទាប ដូច្នេះក្រសួងកសិកម្មបានសម្រេចចិត្តបន្តហាមឃាត់ការនាំចូលរហូតដល់ចុងឆ្នាំ២០២៥ ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ-អង្ករ […]
News & ជាតិ

ADB អនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ សម្រាប់លើកកម្ពស់សុវត្ថិភាពទឹក និងការរស់នៅទីក្រុងរបស់កម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៧៦៣លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដើម្បីគាំទ្រកម្ពុជាពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និងមានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥ភាគរយ នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។ លោកស្រី យ៉ាសមីន សីដីគី (Yasmin Siddiqi) នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាងពីរលាននាក់ ដោយធានាថា សូម្បីតែសហគមន៍ ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។ ខណៈពេលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត៨៣ភាគរយ ក្នុងឆ្នាំ២០២៤ […]
News & អន្តរជាតិ

វៀតណាម និងចិន ចុះហត្ថលេខាលើពិធីសារសម្រាប់នាំចេញផ្លែខ្នុរស្រស់
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងថា វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារមួយ ដែលអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់របស់វៀតណាមទៅកាន់ទីផ្សារចិន។ ពិធីសារនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងអនុប្រធានរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះ ប្រារព្ធឡើងបន្ទាប់ពីពិធីសារចំនួនបួនផ្សេងទៀត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥នេះ ដែលគ្របដណ្តប់លើការនាំចេញផ្លែម្ទេស និងផ្លែប៉ាសិន ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រដ្ឋបាលគយចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម ស្របពេលវៀតណាមបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។ កន្លងមក ផ្លែខ្នុរស្រស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ។ ចំណែកក្រោមពិធីសារថ្មីនេះ ការនាំចេញនឹងត្រូវធ្វើឱ្យមានស្តង់ដារត្រឹមត្រូវដើម្បីបំពេញតាមភូតគាមអនាម័យ និងគុណភាពរបស់ប្រទេសចិន។ យោងតាមក្រសួងកសិកម្មវៀតណាម គេរំពឹងថា ពិធីសារថ្មីនេះនឹងកាត់បន្ថយហានិភ័យផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការពង្រីកផលិតកម្មផ្លែខ្នុរ ក្រោមការអនុវត្តកសិកម្មល្អ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថានឹងជួយដល់ការអភិវឌ្ឍដំណើរការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដាំខ្នុរមានស្ថេរភាពផងដែរ។ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទទួលបានចំនួនជិតដល់៧,១ ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងចំនួន១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាច្រកនាំចេញផលិតផលកសិកម្មធំជាងគេសម្រាប់វៀតណាម ដែលមានបរិមានផ្គត់ផ្គង់ចំនួន៦២,៩ភាគរយ។ ក្រសួងកសិកម្មវៀតណាមរំពឹងថា ពិធីសារថ្មីនេះនឹងជួយពង្រឹងសន្ទុះនាំចេញនាពេលបច្ចុប្បន្ន និងគាំទ្រដល់គោលដៅនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមឱ្យបានចំណូលចំនួន៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ឧស្សហកម្មនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន […]
News & អន្តរជាតិ

ខ្ទឹមសនាំចូលពីប្រទេសចិន កំពុងក្រឡុកទីផ្សារតំបន់អាម៉េរិកឡាទីន
ទិន្នផលខ្ទឹមសរបស់ប្រទេសប៉េរូ បានកើនឡើងនៅរដូវប្រមូលផលចុងឆ្នាំ២០២៥នេះ ប៉ុន្តែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងចំពោះតម្លៃនៅលើទីផ្សារអន្តរជាតិ ដោយសារខ្ទឹមសរបស់ប្រទេសចិន និងការផ្លាស់ប្តូរច្បាប់ទម្លាប់នៅក្នុងទីផ្សារផងដែរ។ យោងតាមអ្នកគ្រប់គ្រងកសិពាណិជ្ជកម្មក្នុងប្រទេសប៉េរូ បានឱ្យដឹងថា ទិន្នផលខ្ទឹមសបានកើនឡើងប្រហែល២៥ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលក្នុងឆ្នាំ២០២៤ ដោយសារអាកាសធាតុត្រជាក់ល្អផ្តល់អំណោយផល។ លោកបានមានប្រសាសន៍ថា «តម្លៃខ្ទឹមសនៅដើមរដូវប្រមូលផលក្នុងខែកញ្ញា និងខែតុលា នៅតែល្អសោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចាប់ពីចន្លោះខែវិច្ឆិកា និងខែធ្នូ តម្លៃខ្ទឹមសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសឈីលី ដែលប្រទះអាកាសធាតុអំណោយផល និងផ្តល់ទិន្នផលខ្ពស់។ ការកើនឡើងនៃបរិមាណនេះ បានដាក់សម្ពាធលើទីផ្សារក្នុងតំបន់ ខណៈពេលខ្ទឹមសនាំចូលពីប្រទេសចិនកំពុងតែបញ្ចុះតម្លៃឱ្យកាន់តែទាបថែមទៀត»។ កសិពាណិជ្ជករដដែលនេះ បានមានប្រសាសន៍ទៀតថា «ខ្ទឹមសរបស់ប្រទេសចិនបានក្លាយជាតួអង្គបង្ខូចតម្លៃទីផ្សារខ្ទឹម។ ខណៈពេលខ្ទឹមសរបស់ប្រទេសប៉េរូ អាហ្សង់ទីន និងប្រទេសឈីលី អាចលក់ខ្ទឹមសមួយកញ្ចប់ទម្ងន់១០គីឡូក្រាម ក្នុងតម្លៃ២៨ដុល្លារ ២៣ដុល្លារ និង២២ដុល្លារ ស្រាប់តែខ្ទឹមសនាំចូលពីប្រទេសចិនបែរជាលក់ក្នុងតម្លៃត្រឹមតែ១១ដុល្លារប៉ុណ្ណោះ។ គម្លាតតម្លៃដ៏ធំនេះ បានជំរុញឱ្យតម្លៃខ្តឹមលើទីផ្សារអន្តរជាតិធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សារអាម៉េរិកឡាទីនទាំងមូល។ ប្រទេសប្រេស៊ីល គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយខ្ទឹមសរបស់ចិននេះ។ ប្រទេសអាហ្សង់ទីន ដែលមានផ្ទៃដីដាំខ្ទឹមសប្រហែល១៧ ០០០ហិកតា គឺសម្រាប់លក់ឱ្យទីផ្សារប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយ វិធានការថ្មីមួយ ដែលអនុវត្តដោយរដ្ឋាភិបាលប្រេស៊ីល នៅចុងឆ្នាំ២០២៥នេះ បានអនុគ្រោះដល់ខ្ទឹមសរបស់ចិនតាមរយៈការកាត់បន្ថយពន្ធ និងកំណត់តម្លៃប្រហែល១៧ដុល្លារ ក្នុងមួយកញ្ចប់។ ចំណែកខ្ទឹមសនាំចូលពីប្រទេសចិន […]
News & អន្តរជាតិ

អនាគតតម្លៃសណ្ដែកសៀងអាម៉េរិកអាចនឹងធ្លាក់ចុះ បន្ទាប់ពីមានជម្លោះពាណិជ្ជកម្ម
ទីក្រុងឈីកាហ្គូ៖ អនាគតសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ដោយពាណិជ្ជករកំពុងមើលថា តើរលកនៃការទិញរបស់ចិននឹងបន្តដែរឬទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ ក្រុមហ៊ុនរដ្ឋចិន COFCO ដែលបានទិញសណ្តែកសៀងអាម៉េរិកប្រហែល ៨៤ម៉ឺនតោន សម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ នេះគឺជាការទិញដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីខែមករា និងសំខាន់បំផុតចាប់តាំងពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីចុងខែតុលា ឆ្នាំ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រសួងកសិកម្មអាម៉េរិក បានបញ្ជាក់ថា ប្រទេសចិនបានទិញសណ្តែកសៀងអាម៉េរិកចំនួនជាង៧៩ម៉ឺនតោន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ដោយបានរាយការណ៍ពីការលក់សណ្តែកសៀង អាម៉េរិកចំនួន ៣៣ម៉ឺនតោនផ្សេងទៀត ទៅកាន់ប្រទេសចិន។ កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិននឹងបញ្ជាទិញសណ្តែកសៀងអាម៉េរិកចំនួន ១២លានតោន នៅចុងឆ្នាំ២០២៥នេះ។ អ្នកវិភាគមួយចំនួនបានសង្ស័យថា ប្រទេសចិននឹងបំពេញតាមកាលកំណត់តាមកិច្ចព្រមព្រៀងថ្មីៗនេះ ប៉ុន្តែបរិមាណបញ្ជាទិនៅតែទាបជាងមុនដដែល។ កិច្ចព្រមព្រៀងទិញសណ្តែកសៀង នៅលើក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ បានបង្ហាញពីការធ្លាក់ចុះ […]
News & ជាតិ

កសិករដាំម្រេចនៅមេមត់ត្បូងឃ្មុំ ត្រៀមខ្លួនចាប់យកផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដោយ ឡុង សារេត ភ្នំពេញ៖ ទន្ទឹមនិងសេចក្តីព្រៀងគោលនយោបាយជាតិ ស្តីពីម្រេចបានបញ្ចប់ និងត្រៀមដាក់ឱ្យប្រើប្រាស់នៅឆមាសទី២ នៃឆ្នាំ២០២៦ កសិករប្រកបមុខរបរដាំម្រេច ស្ថិតនៅក្នុងសហគមន៍កសិកម្មទំនើបម្រេច មេមត់ត្បូងឃ្មុំបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកផលប្រយោជន៍តាមរយៈការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ។ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំម្រេចប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ ផ្អែកលើផ្ទៃដីកាលឆ្នាំទី១កន្លងទៅប្រមូលផលម្រេចបាន២៦០តោន ប៉ុន្តែនៅក្នុងផលិតកម្មម្រេច នៅឆ្នាំ២០២៥-២០២៦ រំពឹងថា នឹងទទួលបានផលកើនដល់ជាង៤០០តោនដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ ខាងសហគមន៍បានធ្វើការស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាចម្រេចជ្រក់ និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយព្យាយមធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការ។ បើតាមប្រធានផ្នែកទីផ្សារខាងលើ, កញ្ញាមានក្តីសង្ឃឹមជឿជាក់ថា នៅពេលប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរ ទោះបីផលិតផលរបស់សហគមន៍ ទើបតែកែច្នៃបានជាផលិតផលថ្មី ហើយការវេចខ្ចប់មិនទាន់មានភាពទាក់ទាញក្តី តែកម្លាំងសាមគ្គី នៃក្តីស្រលាញ់របស់ប្រជាជនខ្មែរ សម្រាប់ម្រេចស្រុកមេមត់នឹងក្លាយជាផលិតផលមួយអាចនាំចេញទៅលើទីផ្សារទាំងក្នុង និងក្រៅស្រុក។ ពិសេសសហគមន៍បានត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកផលប្រយោជន៍ពីការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយម្រេចរបស់រាជរដ្ឋាភិបាលនាពេលខាងមុខ។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ លោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញ “ដើម្បីរៀបចំគោលនយោបាយម្រេចនេះមានទីប្រឹក្សាជាតិ […]
News & ជាតិ

លោកបណ្ឌិត កៅ ថាច៖ ថ្លៃដើមផលិតក្នុងមួយឯកតា ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នេះកសិករត្រូវយល់ដឹងឱ្យច្បាស់អំពីថ្លៃដើមផលិត
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាចប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ និងអនុប្រធានសមាគម បានចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករជាង៥០០នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសសំណេះសំណាលនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា គោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា។ លើសពីនេះ ចំពោះតួនាទីស្នូលរបស់សមាគមបណ្តាញកសិករតេជោ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមនេះមានតួនាទីសំខាន់ពីរយ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖ ក-សមាគមនឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះបំផុត ដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។ ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវបច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល លើកកម្ពស់គុណភាព និងឈានទៅរកការកែច្នៃ ដែលផ្តល់នូវប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។ គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលដល់ការលក់កសិផល ធានាឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការកៀបសង្កត់តម្លៃ។ […]
News & ជាតិ

សហព័ន្ធដំឡូងមីកម្ពុជាចេញសេចក្តីណែនាំ អំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា
ភ្នំពេញ៖សហព័ន្ធដំឡូងមីកម្ពុជា ចេញសេចក្តីណែនាំអំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា សម្រាប់តាមដានត្រួតពិនិត្រ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំឡូងមី លេខ១១០ព.ណ អវឯ.សសរ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សហព័ន្ធដំឡូងមីកម្ពុជាបានសង្កេតឃើញថា ការធ្វើអាជីវកម្មទិញ-លក់ដំឡូងមី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមកពុំទាន់មាននីតិវិធីសមស្រប ធ្វើឲ្យគុណភាពដំឡូងមី ធ្លាក់ចុះ ដោយការលាយដី ឬសស្នែង ការកាត់ភាគរយ អំពើបន្លំ ឬលួចភ្នែកជញ្ជីង និងការបិទស្លាក តម្លៃលើមុខទំនិញមិនទាន់បានល្អប្រសើរនៅឡើយ ដែលបណ្តាលឲ្យកសិករ ពាណិជ្ជករមួយចំនួន ទទួលរងការខាត់បង់ប្រាក់ចំណេញ ខូចកេរ្តិ៍ឈ្មោះប្រទេស បាត់ទីផ្សារក្នុងការនាំចេញ អាចបង្កឱ្យវិស័យដំឡូងមីទាំងមូលជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ។ សេចក្តីជូនដំណឹង បានណែនាំថា សហព័ន្ធដំឡូងមីកម្ពុជាសូមធ្វើសេចក្តីណែនាំស្តីពីនីតិវិធីស្តង់ដានៃការទិញ-លក់ ដំឡូងមី ដល់សមាជិកសហព័ន្ធដំឡូងមីកម្ពុជា អ្នកប្រកបមុខរបរទិញ-លក់ដំឡូងមី និងកសិករដាំដុះដំឡូងមី នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានកំណត់យថាប្រភេទដូចខាងក្រោម៖ ទី១-ប្រភេទលេខ១ ប្រភេទលេខ២ កម្រិតជាតិម្សៅ (Starch)តិចបំផុត៦៧ភាគរយ តិចបំផុត ៥៥ភាគរយ។ ទី២-សំណើម (Moisture)ច្រើនបំផុត ១៤ភាគរយ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ នៅពេលសហគ្រិនផ្តល់ប្រាក់ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិនកំពុងកសាងមូលដ្ឋានគ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព
ពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្ម ដែលមានន័យថា សហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។ ប្រសាសន៍លើកឡើងដូច្នេះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិន ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដើម្បីចែកជូនចំណេះដឹងដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។ កម្មវិធីសិក្ខាសិលានេះ ត្រូេះបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សខេត្តពោធិ៍សាត់ សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត […]
News & អន្តរជាតិ

ភូមាពង្រឹងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបង្កើនប្រាក់ចំណូល
ណៃពិដោ៖ ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិនកំពុងតែដំណើរការក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ ដោយគ្រោងចាប់ផ្តើមនាំចេញផ្លែទុរេននៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងអភិវឌ្ឍឧស្សាហកម្មផ្លែឈើនៅក្នុងស្រុកប្រទេស។ លោកបានមានប្រសាសន៍ថា សមាគមរបស់លោកមានគោលបំណងទាក់ទាញការវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេន និងបង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស។ លោកប្រធានសមាគមបានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់ភូមាត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញកំណើនឱ្យបានលឿនតាមការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលថ្មីពីបរទេស ជាពិសេសទីផ្សារប្រទេសចិន ដែលជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតនៅលើពិភពលោក។ កាលពីឆ្នាំ២០២៤ ចិនបាននាំចូលផ្លែទុរេនក្នុងបរិមាណចំនួន១៥,៦លានតោន ដែលមានតម្លៃទឹកប្រាក់ចំនួន៦,៩៩ពាន់លានដុល្លារ ភាគច្រើនមកពីប្រទេសវៀតណាមប្រមាណ៤១,៥ភាគរយ និងទិញនាំចូលពីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ បើយោងតាមទិន្នន័យគយរបស់ប្រទេសចិន បានឱ្យដឹងថា តម្រូវការផ្លែទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅវិញ នៅឆ្នាំ២០២៥នេះ គឺធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយមកនៅត្រឹមបិរមាណ៧០៨,១៩០តោន។ ចំណែកទីផ្សារផ្លែទុរេននៅក្នុងប្រទេសចិន ក៏មានការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេស កាលពីខែកក្កដា ឆ្នាំ២០២៥។ រីឯប្រទេសឡាវ ក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រណាំងប្រជែងក្នុងទីផ្សារផ្លែទុរេននេះដែរ ខណៈប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីផែនការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ប្រទេសភូមាមានផ្ទៃដីដាំដុះដំំណាំទុរេនប្រហែល២៤,២៨១ហិកតា ដោយមានផ្ទៃដីដាំដុះជាង៤,០០០ ហិកតានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជាតំបន់ដាំដុះទុរេនធំជាងគេបំផុតរបស់ប្រទេសភូមា។ យោងតាមសារព័ត៌ភូមារបស់ភូមា បានចេញផ្សាយថា […]
