News
News & ជាតិ

ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ
ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខនេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]
News & ជាតិ

អនុប្រធានទី២ព្រឹទ្ធសភា ចាត់ទុកកាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចាត់ទុក កាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន និងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់។ យោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសាន កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានចុះពិនិត្យផ្ទាល់នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី។ ឯកឧត្តមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជ។ ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស។ នេះគឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។ ជាមួគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយចម្ការកាហ្វេ ភីដា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេ ដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជផ្តល់ទិន្នផលខ្ពស់ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីដាក់ចេញយុទ្ធសាស្ត្រពង្រឹងការនាំចេញគ្រឿងសមុទ្រនៅឆ្នាំនេះ
ហ្សាកាតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដាក់ចេញយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីជំរុញ និងពង្រឹងការនាំចេញគ្រឿងសមុទ្រ តាមរយៈការជួយអាជីវករក្នុងស្រុកឱ្យអនុវត្តតាមតម្រូវការវិញ្ញាបនបត្រថ្មីៗរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប និងការពង្រីកទីផ្សារទៅក្រៅប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ ប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឲ្យដឹងថា ក្រសួងនឹងជួយសម្របសម្រួលអ្នកនាំចេញ ដើម្បីឱ្យអនុលោមតាមវិញ្ញាបនបត្របញ្ជាក់ប្រភពត្រី (Catch Certification) របស់សហភាពអឺរ៉ុប និងក្រមប្រតិបត្តិនេសាទ ព្រមទាំងលក្ខខណ្ឌវិញ្ញាបនបត្រនាំចូលរបស់សហរដ្ឋអាម៉េរិក។ លោកបានថ្លែងថា «យើងកំពុងលើកទឹកចិត្តឲ្យអាជីវកម្មគ្រឿងសមុទ្ររក្សាគុណភាព និងសុវត្ថិភាពផលិតផលឲ្យបានខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ»។។ លោកសង្កត់ធ្ងន់ទៀតថា ជាមួយគ្នានេះក្រសួងក៏កំពុងចរចាជាមួយភាគីសហរដ្ឋអាម៉េរិកឱ្យមានការអនុម័តយល់ព្រមសម្រាប់ការនាំចេញក្តាមពីប្រទេសឥណ្ឌូណេស៊ី ក្រោមសេចក្តីសម្រេចអំពីភាពអាចប្រៀបធៀបបាន របស់រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសអាមេរិក (NOAA) ដើម្បីបញ្ជៀសការពន្យារពេលនាំចេញក្រោមបទប្បញ្ញត្តិថ្មី។ លោកប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឱ្យដឹងថា គម្រោងផ្សេងៗទៀត ដែលក្រសួងបាននឹងកំពុងគិតគូរួមមាន ការរៀបចំបេសកកម្មពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផលនៅលើឆាកអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម (Business Matching)។ ជាមួយគ្នានេះ អ្នកនាំចេញត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់អត្ថប្រយោជន៍ពន្ធអត្រាសូន្យភាគរយ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី និងជប៉ុន សម្រាប់ផលិតផលត្រីធូណាទំហំតូច និងធំ ដែលនឹងមានប្រសិទ្ធភាពចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦ តទៅ។ លោកបន្ថែមថា ជាមួយគ្នានេះ កិច្ចពិភាក្សាអំពីការកាត់បន្ថយពន្ធក៏កំពុងបន្តធ្វើជាមួយដៃគូពាណិជ្ជកម្មនៅតំបន់អាម៉េរិកខាងជើង អាស៊ីខាងត្បូង មជ្ឈិមបូព៌ា […]
News & ជាតិ

លោកបណ្ឌិត កៅ ថាច ជំរុញការផ្គត់ផ្គង់បន្លែស្រស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករ បានជំរុញឲ្យមានការផ្គត់ផ្គង់បន្លែស្រស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការផ្គត់ផ្គង់បន្លែស្រស់”កាលពីថ្ងៃសុក្រទី២៧ខែកុម្ភៈឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖ – ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត “ម៉ូដែលទីផ្សារថ្មី” ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និងអ្នកបរិភោគទទួលបានបន្លែដែលមានតម្លៃទាបសមរម្យតាមរយៈកាត់ចេញទីផ្សារកណ្តលចំនួន២ឬ៣ថ្នាក់ចេញ។ – ការគិតគូរពីសុខុមាលភាពសាធារណៈ (Public Health): លើសពីការលក់ដូរធម្មតាគឺ សមាគមផ្ដោតសំខាន់ សម្របសម្រួលអោយមាន”សុវត្ថិភាពចំណីអាហារ”។ ការជំរុញឱ្យមានការផលិត និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ដែលមានគុណភាព និងសុវត្ថិភាព គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ។ – ការផ្សារភ្ជាប់ទីផ្សារ: […]
News & អន្តរជាតិ

អ្នកដាំ និងអ្នកទិញ រវល់តែឈ្លោះគ្នា ធ្វើឱ្យផ្លែឪឡឹកទុំស្អុយរលួយពេញចម្ការ ខាតអស់ជាង៣៣ម៉ឺនដុល្លារ
យ៉ាឡៃ៖ ជម្លោះក្បាត់កិច្ចសន្យារវាងអ្នកដាំ និងអ្នកទិញ នៅតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្វើឱ្យផ្លែឪឡឹកជាង២០០តោន និងមានតម្លៃជាទឹកប្រាក់ជាង៣៣ម៉ឺនដុល្លារ ត្រូវទុកចោលឱ្យស្អុយរលួយនៅតាមចម្ការ ដោយសារភាគីទាំងពីរផ្លាស់ប្តូរចិត្តក្នុងរដូវលក់ដាច់បំផុត នាឱកាសបុណ្យចូលឆ្នាំវៀតណាម។ ផ្លែឪឡឹកដាំដុះលើផ្ទៃដីជួលទំហំជិត២៥ហិកតា នៅខេត្តយ៉ាឡៃ (Gia Lai) ភាគកណ្តាលវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីរបស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលប្រហែល១ ២៥០តោន និងអាចលក់បានប្រាក់ប្រហែល៨,៥ពាន់លានដុង ឬស្មើនឹង៣៣៦ ០០០ដុល្លារ ក្រោមកិច្ចសន្យាលក់ទិញ ដែលត្រូវបានចុះហត្ថលេខានៅក្នុងខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែការខ្វែងគំនិតគ្នា លើទិន្នផលផ្លែឪឡឹកជាក់ស្តែងធៀបនឹងអ្វីដែលអ្នកដាំបានសន្យា បានឈានដល់ផ្ទុះវិវាទលុបចោលកិច្ចសន្យាលក់ទិញទៅវិញ ហើយនៅពេលផ្លែឪឡឹកល្មមប្រមូលផល នៅក្នុងខែមករា ឆ្នាំ២០២៦នេះ បែរជាភាគីទាំងពីរទុកចោលឱ្យរលួយស្អុយទៅវិញ។ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ផ្លែឪឡឹកទុំមានទម្ងន់ពីបួន ទៅប្រាំមួយគីឡូក្រាម ចាប់ផ្តើមប្រេះបែក និងរលួយនៅពាសពេញចម្ការ បន្ទាប់ផ្ទុះជម្លោះរវាងទិន្នផលរំពឹងទុក និងទិន្នផលជាក់ស្តែងរបស់ដំណាំឪឡឹក។ ប្រធានក្រុមកសិករដាំឪឡឹកតាមកិច្ចសន្យា បាននិយាយថា គាត់ និងសាច់ញាតិ បានឯកភាពជួលដីធ្វើចម្ការឪឡឹកទំហំ២៥ហិកតា នៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតម្លៃលក់ម៉ៅ២១លានដុង ក្នុងមួយហិកតា ឬស្មើនឹង៨០៤,៧៥ដុល្លារ ដើម្បីដាំឪឡឹកសម្រាប់លក់ផ្គត់ផ្គង់ទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ដែលជាវេលារកប្រាក់ចំណូលបានច្រើន។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ […]
News & ជាតិ

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា រៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច នៅខេត្តកំពង់ចាម
ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្មីៗនេះ បានរៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច “ស៊ីធី២៥” នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យកសិករប្រើប្រាស់ពូជនេះសម្រាប់ការផលិតនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី សាខន សុផានី នាយិការរងវិទ្យាស្ថាន និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមន្ត្រីអនុវត្តគម្រោងនៃការិយាល័យរុក្ខជម្រើសវិទ្យា អាជ្ញាធរដែនដី និងប្រជាកសិករនៅមូលដ្ឋាន សរុបចំនួន ៣០ នាក់។កម្មវិធីបានផ្តល់ឱកាសឲ្យកសិករបានចូលរួមទស្សនាការដាំដុះជាក់ស្តែង សិក្សាពីបច្ចេកទេសគ្រប់គ្រងដំណាំ និងពិភាក្សាប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបង្ហាញពីលក្ខណៈពិសេស និងបច្ចេកទេសដាំដុះពូជស៊ីធី២៥ ដោយបញ្ជាក់ថា ពូជនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៥។ ស៊ីធី២៥ ជាពូជមិនប្រកាន់រដូវ អាចប្រមូលផលបានក្នុងរយៈពេលពី ៨៥ ដល់ ១២០ ថ្ងៃក្រោយសាបកូន មានភាពធន់នឹងជំងឺលឿងស្លឹក និងផ្តល់ទិន្នផលមធ្យមពី១៥ ដល់ ២០ តោនក្នុងមួយហិកតារ។ ផ្លែប៉េងប៉ោះមានសំបកក្រាស់ រសជាតិឆ្ងាញ់ និងមានកម្រិតជាតិស្ករ (Brix) ប្រមាណ […]
News & ជាតិ

កសិករម្នាក់ប្រែពីការដាំបន្លែទុកគ្រាន់បំបាត់ការអផ្សុក ក្លាយជាអ្នកផ្គត់ផ្គង់បន្លែបានជិតមួយតោនជារៀងរាល់ខែ
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយមាននិស្ស័យស្រលាញ់វិស័យកសិកម្មលើការដាំបន្លែតាំងពីក្មេង លោក នៃ ច័ន្ទត្រា បុគ្គលិកបម្រើការនៅអង្គការអន្តរជាតិមួយ ដែលបានសាកល្បងរៀបចំដីដាំបន្លែនៅលើដំបូលផ្ទះរបស់ខ្លួន ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុកក្រោយពីសម្រាកពីការងារ ពេលនេះបានក្លាយខ្លួនជាអ្នកដាំបន្លែលើទឹកម្នាក់ មានសមត្ថភាពអាចផ្គត់ផ្គង់ទៅលើទីផ្សារបានជិតមួយតោននៅក្នុងមួយខែ។ អតីតបុគ្គលិកនៃអង្គការអន្តរជាតិខាងលើបានឱ្យដឹងថា ការដាំបន្លែសាកល្បង នៅលើដំបូលផ្ទះអស់រយៈពេលច្រើនឆ្នាំកន្លងមក គ្មានគោលបំណងធំដុំអ្វីជាក់លាក់នោះទេ គឺដាំគ្រាន់តែចង់ទុកជាកម្សាន្តបំបាត់ការអផ្សុកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមួយ លោកបានឃើញការផ្សព្វផ្សាយនៅតាមទូរទស្សន៍អំពីការដាំបន្លែលើទឹកមានភាពងាយស្រួលជាងការដាំបន្លែលើដី ហើយលោកចាប់អារម្មណ៍ចង់ចេះចង់ដឹង ទើបលោកបានចំណាយថវិកាអស់២៥ដុលា្លរ ចូលរៀនវគ្គខ្លី អំពីការដាំបន្លែលើទឹក។ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់ការបណ្តុះបណ្តាលវគ្គខ្លី និងបានសាកល្បងដាំបន្លែលើកេះស្នោបានមួយរយៈពេលឃើញថា ការសាកល្បងដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ លោកបានបោះបង់ការដាំបន្លែរៀបជារងនៅលើដំបូលផ្ទះចេញ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈានទៅពង្រីក និងផ្លាស់ប្តូរទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្នមានចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា, ផ្អែកលើការប្រមូលផលបន្លែជាមធ្យមពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ លោកអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនទៅលើទីផ្សារបានចន្លោះពី៥០០ ទៅ៧០០គីឡូក្រាម ហើយនៅខែខ្លះបានជិតមួយតោន។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះយើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តចក្តី តែការចំណាយលើកំម្លាំងពលកម្មប្រចាំថ្ងៃ ប្រចាំខែ អស់ប្រាក់តិចជាងអ្នកដាំបន្លែលើដី។ ដូច្នេះតម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ […]
News & ជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]
News & អន្តរជាតិ

ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ
ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់ និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]
News & ជាតិ

សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦
ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕
News & អន្តរជាតិ

វៀតណាមវ៉ាដាច់កាណាដា ក្នុងការនាំចេញបង្កងទៅស្រុកចិន នៅឆ្នាំ២០២៦
ហាណូយ៖ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ដោយដកស្រង់ទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលបង្កងពីប្រទេសវៀតណាមចូលទៅក្នុងផ្សារចិន មានបិរមាណចំនួន៦៩ ៧៧៤តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើងពី៦០ ៨៣៤តោន ក្នុងឆ្នាំ២០២៤។ សារព័ត៌មាន បានចេញផ្សាយថា លំនាំនៃការផ្គត់ផ្គង់បង្កងវៀតណាមទៅកាន់ទិផ្សារប្រទេសចិន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់បង្កងដ៏ធំបំផុត មានបរិមាណ២៦ ៩២០តោន ឬប្រហែល៤៤ភាគរយនៃការនាំចូលសរុបរបស់ប្រទេសចិន ខណៈប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីពីរ ដែលមានបិរមាណបង្កងចំនួន១០ ៨៦៥តោន ប្រហែល១៨ភាគរយ។ នៅឆ្នាំ២០២៥ ការនាំចេញបង្កងរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណ២៤ ០៦៧តោន ស្មើនឹង៣៤,៥ភាគរយ។ ការនាំចេញរបស់កាណាដាបានធ្លាក់ចុះមកត្រឹម១៥ ៣៥៥តោន ឬប្រហែល២២ភាគរយ។ សហរដ្ឋអាម៉េរិកបាននាំចេញចំនួន៩ ៩៣១តោន ប្រហែល១៤,២ភាគរយ ខណៈការនាំចេញបង្កងរបស់អូស្ត្រាលី បានកើនឡើងយ៉ាងខ្លាំងដល់៦ ៩៥០តោន ដែលស្មើនឹងជិត១០ភាគរយ។ ចំណែកយោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបង្កងវៀតណាមដណ្តើមបានចំណែកទីផ្សារប្រទេសចិនច្រើនជាងគេ។ តម្លៃសរុបនៃការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន គិតជាទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារ កើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយទៀតថា បង្កងវៀតណាមពេញចិត្តនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយគូប្រជែងទីផ្សារ ដោយសារពេលវេលាដឹកជញ្ជូនខ្លីជាង […]
