News
News & ព័ត៌មានពេលព្រឹក

កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបានថ្លែងទៀតថា ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក […]
News & ព័ត៌មានពេលព្រឹក

កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ
ក្រុមកសិករចំនួន១៥រស់នៅភូមិត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំងធ្វើជាផ្កាលម្អ ជូនដល់ម្ចាស់អាជីវកម្មមានយីហោ “ផ្ទះផ្កាខ្មែរ” អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចំាថ្ងៃមានភាពប្រសើរ ហើយធ្វើឱ្យអារម្មណ៍ផ្នែកផ្លូវចិត្តមានលក្ខណៈកាន់តែល្អប្រសើរជាងពីមុនៗ។ ពោលនៅតាមក្រុមគ្រួសារមិនសូវព្រួយបារម្ភអំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកាសម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការដូចពីមុនទៀតឡើយ។ បើយោងតាម លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ “ផ្ទះផ្ការខ្មែរ”បានឱ្យដឹងថា បន្ទាប់ពីមុខរបរកែច្នៃស្លឹករុក្ខជាតិទំាង៣ប្រភេទនេះបង្កើតឡើងនៅឆ្នំា២០២០រហូតមកដល់សព្វថ្ងៃនេះ ក្រៅពីមើលឃើញមុខរបរលក់គំនិតច្នៃប្រឌិតតូចមួយនេះមានការរីកចម្រើន, ផ្ទះផ្កាខ្មែរជាចំណែកតូចមួយជួយដល់ក្រុមកសិករទាំង១៥គ្រួសារនៅភូមិឃុំខាងលើទោះបីមិនអាចឱ្យក្រុមកសិករដែលជាសមាជិកអាចក្លាយជាអ្នកមានបាន ប៉ុន្តែការងារនេះវាបានជួយសម្រួលជីវភាពប្រចំាថ្ងៃរបស់ពួកគាត់បានប្រើសើមួយកម្រិត។ ជាក់ស្តែងបើប្រៀបធៀបជីវភាពពួកគាត់មុនមិនទាន់ចូលជាសមាជិកអ្នកផលិតផ្កាឱ្យផ្ទះផ្កាខ្មែរ និងនៅក្រោយបានសហការ ឃើញថាស្ថានភាពគ្រួសារគឺមានភាពប្រសើរខុសប្លែងជាងពេលមុនៗ។ លោក ហង្ស ហិរញ្ញនិយុទ្ធ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបានកើតឡើងដោយរឿងចៃដន្យ ដោយយើងមានឱកាសបានស្គាល់ជាមួយមិត្តភក្ត្រ័ដែលធ្លាប់ធ្វើការនេះពីមុនមក។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័ ទើបពួកយើងសម្រេចចិត្ត ផលិតផ្កាពីសំបកពោត នៅឆ្នំា២០២០”។ បើតាមម្ចាស់អាជីវកម្មខាងលើ, ផ្ទះផ្កាខ្មែរចាប់ផ្តើមដំបូងៗជួបការខ្វះខាតនូវវត្ថុធាតុដើមសម្រាប់យកមកកែច្នៃធ្វើជាផ្កាដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយបញ្ហាខ្វះវត្ថុធាតុដើមកែច្នៃដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំងលែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិតមួយនេះទៀតហើយ។ លោកបញ្ជាក់ថា “ផលិតផលផ្កាកែច្នៃចេញពីស្លឹកខាងលើ នៅរដូវវស្សាមិនសូវមានតម្រូវការទីផ្សារប៉ុន្មានទេ ប៉ុន្តែនៅរដូវប្រាំង ចាប់ពីខែ១២រហូតដល់ខែ២ តម្រូវការចាប់ផ្តើមមានច្រើន”។ បើយោងតាម អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក […]
News & ព័ត៌មានពេលព្រឹក

ធនាគារ ARDB បានចែករំលែកពីការទុកដាក់លុយដល់សិស្សនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចែករំលែកពីការទុកដាក់លុយដល់កុមារចំនួន ៦៨នាក់ ក្នុង “សិក្ខាសាលាស្ដីពីអក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រុមយុវជនមកពីសាលារៀល (Sala Riel) នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់(Aloha Learning Center)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ក្រុមកុមារដែលងាយរងគ្រោះនៅទីក្រុងភ្នំពេញ តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងជំនាញ ក្នុងការរៀបចំផែនការថវិកា និងផែនការសន្សំប្រាក់ ការវិនិយោគ និងការកំណត់គោលដៅហិរញ្ញវត្ថុជាដើម។ កញ្ញា តូ ម៉ាវន្ទី ជាសិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់រយៈពេល ៨ឆ្នាំ ដែលមានស្រុកកំណើតមកពីឃុំព្រៃតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកឡើងថា ទទួលបានចំណេះដឹងច្រើនពីការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ ពិតជាមានសារសំខាន់សម្រាប់រូបគេ ដោយអាចបង្កៀនពួកគេឱ្យចេះទុកដាក់លុយ ចេះបែងចែកពីការចំណាយថាមួយណាចំបាច់ និងមួយណាមិនចាំបាច់។ ចេះពីរបៀបការចំណូលចំណាយប្រចាំថ្ងៃនៅក្នុងជីវិតជាក់ស្ដែង។ គេពីមុនមិនដែរបានរៀនពីចំណេះដឹងផ្នែកហិរិញ្ញវត្ថុប៉ុន្មាននោះទេ ដែលន្លងមកមិនដែលចេះកត់តា្រនៅពេលបានប្រាក់ចំណូល ឬការចាយឱ្យបានត្រឹមត្រូវ សមស្របជាមួយនឹងចំណូលទទួលបាននោះទេ។ ប៉ុន្តែក្រោយពេលដែលបានចូលរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុហើយ ទើបយល់កាន់តែច្បាស់បន្ថែមទៀតថា លុយគឺវាសំខាន់ ពិបាករក ដូច្នេះត្រូវចាយត្បិតត្បៀត។ ម៉ាវន្ទី បានបញ្ជាក់ថា៖’ខ្ញុំបានរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះហើយ ខ្ញុំផ្ដាច់ជ្ញាចិត្តថា ចាយលុយឱ្យត្រូវគោលដៅ ព្រោះលុយពិបាករក ដូច្នេះខ្ញុំធ្វើយ៉ាងណាឱ្យលុយបង្កើតលុយដើម្បីទទួលបានប្រាក់ចំណូលមកវិញ”។ យុវសិស្ស ណេ […]
News & ព័ត៌មានពេលព្រឹក

មុខម្ហូបអាហារខ្មែរចំនួន២ប្រភេទនៅ La Plantationកំពុងទទួលបានការពេញនិយមពីភ្ញៀវបរទេស
ក្រៅពីធ្វើផលិតនិងកែច្នៃផលិតផលម្រេចកំពតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅ, ឡាផ្លេនថេសិន(La Plantation)បានផ្តល់នូវសេវាមុខម្ហូបបែបខ្មែរប្រមាណ៩ប្រភេទប្រចំានៅក្នុងតំបន់របស់ខ្លួន ហើយនៅក្នុងនោះមានមុខម្ហូបអាហារចំនួន២ប្រភេទបាននិងកំពុងទទួលបាននូវការពេញនិយមពីភ្ញៀវបរទេសនាំមុខគេ មាន “ហហ្មុកសាច់ត្រី និងឡុកឡាក់សាច់គោអូស្ត្រាលី” ដែលមានតម្លៃ៨ដុល្លារអាម៉េរិកនិង៩ដុល្លារអាម៉េរិកក្នុងមួយចាន។ លោក ស្រេង គឹមទៀង អ្នកផ្តល់សេវាមុខម្ហូបនៅឡាផ្លេនថេសិន (La Plantation) បានឱ្យដឹងថា La Plantation ជាគម្រោងមួយដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នំា២០១៣ ហើយមកដល់សព្វថ្ងៃនេះ La Plantation មានការផ្តល់សេវាកម្មមុខម្ហូបអាហារជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកទីនេះ មានចំនួន៩ប្រភេទ មានលក្ខណៈជាមុខម្ហូបខ្មែរ ។ លោកគូសបញ្ជាក់ថា “មុខម្ហូបអាហារទំាង៩ប្រភេទមាន ញុំស្វាយ, បាយឆាស៊ុតជាមួយនិងបន្លែ, បាយឆាជាមួយសាច់គោ, ឡុកឡាក់សាច់, ឡុកឡាក់ត្រប់វែង,ហហ្មុកសាច់ត្រី, ស្ងោរជ្រក់សាច់គោ, ឆាបន្លែគ្រប់មុខជាមួយគ្រឿងទេសផ្សេងៗ និងមានបែបបន្លែការីដែលបានមកពីការដំាដុះរបស់ប្រជាកសិករក៏ដូចជាបានដាំដុះនៅក្នុងចំការរបស់យើង។ នៅក្នុងចំណោមមុខម្ហូបអាហារទំាង៩ប្រភេទ ទទួលបានការនិយមបរិភោគពីភ្ញៀវអន្តរជាតិច្រើនជាងគេមាន ហហ្មុកសាច់ត្រី ឡុកឡាក់សាច់គោអូស្ត្រាលី”។ បើយោងតាម លោក ស្រេង គឹមទៀង, តាមការកត់សម្គាល់ជាក់ស្តែង ក្នុងមួយថ្ងៃសម្រាប់មុខម្ហូប ហហ្មុកសាច់ត្រីអាចលក់បានជាង១០ចានដោយក្នុងមួយចានថ្លៃ៨ដុល្លារអាម៉េរិក និងមុខម្ហូប ឡុកឡាក់សាច់គោអូស្ត្រាលីក្នុងមួយថ្ងៃ លក់បានចន្លោះពី១០ទៅ២០ចាន ក្នុងមួយចានថ្លៃ៩ដុល្លារអាម៉េរិក។ ស្ថាបនិករបស់ឡាផ្លេនថេសិន គ្រួសារមានដើមកំណើត ជាជនជាតិប៊ែហ្សិក និងជនជាតិបារាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំងនិងតែងតែបានឡើងចុះមកប្រទេសកម្ពុជាបន្តបន្ទាប់នៅពេលមានណាត់ជួបជាមួយដៃគូសហការលើមុខរបរ។
News & ព័ត៌មានពេលព្រឹក

រដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវរយៈពេលបណ្តោះអាសន្ន ៤ខែ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវ សម្រាប់រយៈពេលបណ្តោះអាសន្ន ៤ ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥)។ ការសម្រេចនេះគឺ យោង -លិខិតលេខ ២២៩២.រថ.អ៥.លស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ ១៧៦ ខ៥/០២៤ សជណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរទើបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចថា រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម៖១- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនកិនស្រូវ និងឡសមូតស្រូវ ដែលមិនទាន់បានស្នើសុំប្រើប្រាស់ថ្លៃនេះ ពីម៉ោង […]
News & ព័ត៌មានពេលព្រឹក

វិស័យកសិកម្មទទួលបានឥណទានជាង១ពាន់លានដុល្លារអាម៉េរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង ១,៥៧ លាននាក់ និងបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនមានចំនួន២លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង។ លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នំា២០២៣ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ជូន វិស័យកសិកម្មមានជាង ១.០៦៥លានដុល្លារអាម៉េរិក ឬស្មើនឹង ២១,៣%, ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤%, សេវាកម្ម ៧,៤%, សំណង់ ៤,២%, សណ្ឋាគារ និងទេសចរណ៍ ៣,១%, ឧស្សាហកម្ម ៣,៨%, ដឹកជញ្ញូន និងឃ្លាំងស្តុក២,៨%, ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។ លោកបន្តទៀតថា ឥណទានកសិកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំណើនតិចតួចក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ខណៈដែលគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្តើមផ្តោតខ្លាំងលើវិស័យនេះ។ យ៉ាងណា កសិកម្មនៅតែជាអាទិភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសមាគមបានធ្វើការជំរុញការបង្កើតផលិតផលថ្មីៗ បំពេញតាមតម្រូវការរបស់កសិករ និងអ្នកពាក់ព័ន្ធ រួមទាំងរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា។ លោក […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន
បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។ ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។ បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនជប៉ុន បង្ហាញបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មជាង១០ឆ្នំានៅកម្ពុជា
បន្ទាប់ពីបានបណ្តាក់ទុនវិនិយោគអស់រយៈពេលជាង ១០ឆ្នំា នៅក្នុងវិស័យកសិកម្មកម្ពុជា, លោក Nabeshima Katsuhito ប្រធានក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុនមួយ បានបង្ហាញពីបទពិសោធន៍ បច្ចេកទេស និងភាពជោគជ័យរបស់ខ្លួនដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តម ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Yamato Green ជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ មានគោលបំណង៖ (១) ដើម្បីរាយការអំពីកិច្ចការងារដែលក្រុមហ៊ុន Yamato Green បានវិនិយោគលើវិស័យកសិកម្ម ពិសេសលើការដំាដុះបន្លែទទួលបានផលជាទីពេញចិត្ត, (២) ក្រុមហ៊ុនបង្ហាញពី ភាពជោគជ័យក្នុងនាមជាអ្នកជំនាញ និងជាអ្នកពិសោធន៍លើវិស័យកសិកម្មមកពីប្រទេសជប៉ុន, (៣) ក្រុមហ៊ុនបង្ហាញថាកម្ពុជាមានសក្តានុពលខ្លំាងទៅលើប្រភេទដំណំាអស់នោះ មិនមែននៅតែក្នុងខេត្តមណ្ឌលគិរីនោះទេ នៅខេត្តផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ដែរនិង (៤) ដើម្បីជួយឱ្យវិស័យកសិកម្មអាចរីកចម្រើន និងប្រកួតប្រជែងបាន ក្រុមហ៊ុនបានសំណូមពរជាយុទ្ធសាស្ត្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វី ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកវិស័យកសិកម្មនេះ។ ឯកឧត្តម បញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមួយនេះបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាយើងមានរយៈពេលជាង១០ឆ្នំា ហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដំណំាជាង៥០មុខនៅក្នុងផ្ទះសំណាញ់ជាង២០ផ្ទះ ហើយផលិតផលរបស់គាត់អាចលក់បានទំាងនៅលើទីផ្សារក្នុងស្រុក និងទីបរទេស […]
News & ព័ត៌មានពេលព្រឹក

ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់មុខរបរដំាបន្លែរបស់ពលរដ្ឋនៅឃុំអមលំាង ខេត្តកំពង់ស្ពឺ
ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គី អមលំាងដែលមានទីតំាងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់កសិករដែលជាសមាជិករបស់ខ្លួនឱ្យកាត់បន្ថយផ្ទៃដីដំាដុះបន្លែ ហើយងាកមកពង្រឹងការថែទំាបន្លែឱ្យបានដិតដល់ទំាងអស់គ្នា ស្របពេលអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបមុខរបរដំាបន្លែរបស់ខ្លួននៅគ្រាបន្ទាប់។ បើយោងតាម ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលំាង បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប៦០គ្រួសារ ហើយបើដំាបន្លែទំាងអស់គ្នានៅក្នុងរដូវកាលអំណោយផល គឺអាចផ្គត់ផ្កង់បន្លែទៅលើទីផ្សារបាន១តោន ៥០០គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃ កសិករអាចដំាបន្លែបានវិលជុំសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ មានចំនួន២៩គ្រួសារ។អ្នកស្រី ទឹម សំណូល បានឱ្យដឹងថា សមាជិកសហគមន៍ដំាបន្លែសកម្មទំាង២៩គ្រួសារ គឺអាចផ្គត់ផ្គង់បន្លែសរីរាង្គទៅលើទីផ្សារក្នុងថ្ងៃមានចន្លោះពី៥០០ ទៅ៨០០គីឡូក្រាម ហើយការប្រែប្រួលបរិមាណបនៃការផ្គត់ផ្គង់ ដោយសារតែអាកាសធាតុក្តៅពេក ធ្វើឱ្យកសិករដំាបន្លែមិនសូវទទួលបានផល ជាក់ស្តែងការផ្គត់ផ្គង់ផ្លែត្រសក់នៅលើទីផ្សារក្នុងពេលសព្វថ្ងៃមានតិចតួច។ អ្នកស្រីបន្តថា សព្វថ្ងៃសមាជិកសហគមមានដំាបន្លែជាចែកជាពីរប្រភេទ គឺមានបន្លែស្លឹក និងបន្លែផ្លែ។ សម្រាប់បន្លែស្លឹកអាចលក់ចេញទៅទីផ្សារមានតម្លៃប្រមាណ២៥០០រៀល និងបន្លែផ្លែលក់បានថ្លៃប្រមាណ១៨០០រៀល ក្នុងមួយគីឡូក្រាម។ ស្របពេលអាកាសធាតុមានការប្រែប្រួល, បើតាមប្រធានសហគមន៍ខាងលើបានឱ្យដឹងថា កសិករ រកបានប្រាក់ចំណូលបានមិនច្រើនដូចឆ្នំាកន្លងទៅនោះទេ ដោយសារកសិករចំណាយផ្លែដើមផលិតបន្លែខ្ពស់ តែនៅពេលប្រមូលផលមកវិញគឺបានបរិមាណតិច។ អ្នកស្រី ទឹម សំណូល គូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការប្រែប្រួលនៃអាកាសធាតុនាពេលបច្ចុប្បន្ននេះធ្វើឱ្យប៉ះពាល់ទៅលើការដាំដុះរបស់កសិករនៅក្នុងតំបន់ ហើយក្នុងនាមជាប្រធានសហគមន៍ ខ្ញុំបានអំពាវនាវឱ្យកសិករកាត់បន្ថយផ្ទៃដីដំាដុះ ឱ្យគាត់ងាកមកពង្រឹងការថែទំាដំណំាទំាងអស់គ្នាវិញ។ បើកសិករនៅតែពង្រីកផ្ទៃដីដំាដុះ តែការមើលថែមិនបានដិតដល់, ប្រភពទឹកស្រោចស្រពមិនគ្រប់គ្រាន់ […]