News & អន្តរជាតិ
photo-051719-indonesia-woman-gathers-cocoa-plants
កសិករ​ដាំ​កាកាវ​​ឥណ្ឌូណេស៊ីកំពុងធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលដើម្បីការពារដំណាំពីការប្រែប្រួលអាកាសធាតុ
អន្តរជាតិ៖ កសិករដាំកាកាវរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយម្ចាស់អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារដំណាំរបស់ពួកគេពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យតម្លៃកាកាវឡើងដល់កម្រិតកំណត់ត្រា។ ដើមកាកាវមានការថែទាំខ្ពស់ ដោយត្រូវការសីតុណ្ហភាព សំណើម និងពន្លឺព្រះអាទិត្យជាក់លាក់។ ត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ទើបអាចប្រមូលផលយកទៅកែច្នៃធ្វើជាសូកូឡា និងអាហារផ្សេងៗទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបម្រែបម្រួលអាកាសធាតុបង្កើនហានិភ័យចំពោះកសិករ នៅពេលដែលអាកាសធាតុក្តៅធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ហើយរដូវភ្លៀងកាន់តែយូរបង្កឱ្យមានការរីករាលដាលនៃជំងឺផ្សិត និងសត្វល្អិត។ កសិករដាំកាកាវឥណ្ដូនេស៊ី បានផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត ដោយកាត់បន្ថយការផ្គត់ផ្គង់កាកាវ និងជំរុញឱ្យតម្លៃកាន់តែខ្ពស់។ នៅឆ្នាំ២០២៤ តម្លៃកាកាវកើនឡើងជិតបីដង ឈានដល់ប្រហែល១២ ០០០ដុល្លារក្នុងមួយតោន ដែលជំរុញឱ្យតម្លៃសូកូឡាឡើងថ្លៃ និងអ្នកផលិតសូកូឡាមួយចំនួនឱ្យសាកល្បងដាំកាកាវនៅក្នុងមន្ទីរពិសោធន៍។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតកាកាវធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីកូតឌីវ័រ និងហ្គាណា។ លោក អាមីន ហារី (Armin Hari) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តភាពនៃដំណាំកាកាវ( Cocoa Sustainability Partnership) ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍កាកាវនៅក្នុងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កសិករដាំកាកាវដែលត្រូវការប្រាក់កម្ចីពីធនាគារ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ពីការចាប់ដៃគូជាមួយម្ចាស់អាជីវកម្មផងដែរ ដោយសារកិច្ចព្រមព្រៀងអ្នកទិញ មានការធានាអាចផ្តល់វត្ថុបញ្ចាំ ដែលត្រូវការដើម្បីទទួលបានប្រាក់កម្ចី។ លោកបាននិយាយថា រដ្ឋាភិបាល […]
News & ជាតិ
2025-03-17 08.01.16
ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អញ្ជើញចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជា និងចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា
ទីក្រុងប៉ីហៃ, ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង នាំចូលដោយក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD។ នៅក្នុងឱកាសនេះ ក៏មានពិធីចុះកិច្ចព្រមព្រៀងផងដែរ ស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ដែលសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណានីង, រដ្ឋាភិបាលប្រជាជនប៉ីហៃ, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី ព្រមទាំងសម្របសម្រួលដោយការិយាល័យពាណិជ្ជកម្មនៃទីក្រុងប៉ីហៃ និងគណៈកម្មការគ្រប់គ្រងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចប៉ីហៃ។ ឆ្លៀតក្នុងឱកាសនៃពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជានេះ ដែលមានការចូលរួមពីអភិបាលនិងអភិបាលរងក្រុងប៉ីហៃ, តំណាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, តំណាងមន្ទីរពាណិជ្ជកម្មនៃប្រទេសកម្ពុជាប្រចាំទីក្រុងណានីង, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី, និងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត, ឯកឧត្តម បាន លឹម បានណែនាំអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាពិសេសការគាំទ្រដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម […]
News & ជាតិ
FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]
News & ជាតិ
FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]
News & ជាតិ
IMG_20250313_210111_502
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ […]
News & ជាតិ
IMG_20250312_181052_054
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ
កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។ ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា […]
News
THN2 copy1
របរចិញ្ចឹមមាន់របស់កសិករនៅអូរសោមជួយទាំងចំណូល និងជួយឱ្យមិនចំណាកស្រុក
ពលរដ្ឋមួយចំនួនដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ មិនត្រឹមតែជាការងារមួយនៅក្បែរផ្ទះសម្បែងមិនចំាបាច់ចេញទៅធ្វើការក្រៅផ្ទះ និងខ្លះទៀតត្រូវចំណាកស្រុកឆ្ងាយទេ តែមុខរបរកសិកម្មបែបបុរាណមួយនេះថែមទាំងអាចជួយរកចំណូលគ្រួសារមួយផ្នែកធំផងដែរ។ ក្នុងរយៈពេលជាង២ឆ្នាំមកនេះកសិករដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រុកបានលើកឡើងថាជីវភាពផ្លាស់ប្តូរមួយកម្រិត ក្នុងនេះអាចជួយជួសជុលផ្ទះ ទិញម៉ូតូ និងអាចឱ្យកូនចៅទៅរៀនមិនជួបការលំបាកដូចដែលពួកគាត់ធ្លាប់ជួបប្រទះកាលពីមុននេះទៀតផង។ អ្នកស្រី ញ៉ែម ខាត់ណារស់នៅភូមិឆាយលុក ឃុំ អូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់បានលើកឡើងថា មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។កាលនោះមុខរបរស្ទើររកស៊ីព្រឹកខ្វះល្ងាចតែបន្ទាប់ពីគម្រោងរេដបូកចូលមកក្នុងអំឡុងចុងឆ្នាំ២០២២អ្នកស្រីក៏ស្ម័គ្រចិត្តចូលគម្រោងនេះ ហើយសម្រេចចិត្តជ្រើសរើសមុខរបរចិញ្ចឹមមាន់។ ស្រ្តីដែលធ្លាប់តែស៊ីឈ្នួលគេហើយបានផ្លាស់ប្តូរមុខរបរចិញ្ចឹមមាន់រូបនេះបានរំលឹកថា កាលពីកកើតដំបូងឡើយ អ្នកស្រីមិនមានអ្វីទាំងអស់គឺបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃជួយបណ្តុះបណ្តាលលើបច្ចេកទេសចិញ្ចឹមមាន់ ជួយរៀបចំ និងសាងសង់ទ្រុង ផ្តល់មាន់ជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ក្នុងរយៈពេលត្រឹមតែ៣ខែមាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់ ធ្វើឱ្យអ្វីៗដែលធ្លាប់តែជួបការលំបាកអាចផ្លាស់ប្តូរមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។ ស្រ្តីដែលបានប្រកាន់យកមុខរបរចិញ្ចឹមមាន់តាមរយៈគម្រោងរេដបូកនេះបានប្រាប់បន្ថែមថា”គម្រោងគេអត់លែងដៃយើងទេ។គេបានជួយយើងរហូតមកដល់សព្វថ្ងៃ។ដោយសារតែការជួយនេះហើយទើបធ្វើឱ្យមុខរបរចេះតែលូតលាស់ ហើយពុំមានឧបសគ្កច្រើនរឿងមាន់ឈឺងាប់ដូចអ្នកដទៃទេ។មកដល់ពេលនេះខ្ញុំមានថវិការធ្វើផ្ទះ ទិញម៉ូតូ មានថវិការឱ្យកូនរៀន និងការចាយវាយប្រចាំថ្ងៃនេះគឺតាមរយៈការចិញ្ចឹមមាន់នេះឯង”។ ដោយឡែកលោក ភ្ញាំង ភាព អ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម។ បុរសវ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ថា មុខរបរនេះបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ មើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់វាពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។ ដោយឡែកកញ្ញា ផេង សោភា អ្នកទទួលខុសត្រូវមួយរូបរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដល់សមាជិកក្រុមគ្រួសារពលរដ្ឋនៅឃុំអូរសោម បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ […]
News
THN1 copy
អ្នកវិនិយោគវ័យក្មេងខេត្តអ៊ីនណានស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដើម្បីធ្វើការនាំចេញ
រាជធានីភ្នំពេញ៖ លោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ ការលើកឡើងរបស់ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៥។ លោក លាវ យ៉ុង មានប្រសាសន៍លើកឡើងថានាពេលកន្លងមក បានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ។ដូចនេះឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ បន្ថែមលើសពីនេះ,ឯកឧត្តមក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។ ទាក់ទងនិងវិស័យស្វាយចន្ទីនេះ, បើយោងតាមលោក អួន ស៊ីឡុត  ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានលើកឡើងថា  គម្រោងបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលរាជរដ្ឋាភិបាលគ្រោងបង្កើតក្នុងខេត្តកំពង់ធំនេះវាជារឿងល្អ សម្រាប់វិនិយោគិនទទួលបានការលើកលែង […]
News & អន្តរជាតិ
2025-03-10 11.26.13
អត្រានាំចេញអង្កររបស់ឥណ្ឌា ធ្លាក់ចុះទាបជាងការនាំចេញរបស់វៀតណាម
អន្តរជាតិ៖ តម្លៃអង្ករនាំចេញពីប្រទេសឥណ្ឌា បានបន្តធ្លាក់ចុះក្នុងសប្តាហ៍នេះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតម្រូវការខ្សោយ និងការផ្គត់ផ្គង់ច្រើន ខណៈអង្ករវៀតណាម មានតម្រូវការកើនឡើងទៅវិញ។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ ទៅ៤១៥ដុល្លារក្នុង មួយតោន គឺធ្លាក់ចុះពី៤១៣ដុល្លារ និង៤២០ដុល្លារ កាលពីសប្តាហ៍មុន។ អ្នកនាំចេញអង្ករ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា ប្រទេសវៀតណាមបានលក់អង្ករយ៉ាងគំហ៊ុកនៅលើទីផ្សារពិភពលោក បានបន្តផលប៉ះពាល់លើតម្លៃរបស់ប្រទេសដទៃទៀត។ ក្រសួងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៥នេះថា ខ្លួននឹងអនុវត្តកិច្ចសន្យានាំចេញអង្ករក្នុងបរិមាណចំនួន១សែនតោនទៅកាន់ប្រទេសបង់ក្លាដែស ខណៈតម្លៃអង្ករក្នុងប្រទេសបង់ក្លាដែសបន្តកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការជំរុញទុនបម្រុងតាមរយៈការនាំចូល ក៏ដោយ។ អ្នកនាំចេញអង្ករវៀតណាមត បាននិយាយថា «តម្រូវការផ្គត់ផ្គង់មានច្រើននៅពេលនេះ រាប់ទាំងតម្រូវការនៅក្នុងប្រទេសវៀតណាម និងតម្រូវការពីពីប្រទេសផ្សេងទៀត ។  ទោះ​បី​ជាមាន​តម្រូវ​ការ​ក្នុងស្រុកច្រើនក៏​ដោយ ប៉ុន្តែ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ»។ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់វៀតណាម លក់ក្នុងតម្លៃ៣៨៩ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះពី៣៩៣ដុល្លារ ក្នុងមួយតោន។ ទន្ទឹមនឹងនេះដែរ អ្នកនាំចេញអង្ករថៃ បាននិយាយថា តម្រូវការនាំចេញរបស់ថៃហាក់ដូចជានៅដដែល។ អង្ករ​បាក់​៥ភាគរបស់​ថៃ​ លក់ក្នុង​តម្លៃ​៤១៥​ដុល្លារ​ក្នុង​មួយ​តោន ​ […]
News & ជាតិ
THN3 copy
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងត្រៀមផលិត “ម្ទេសស្តង់ដាសុវត្ថិភាព” ១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេស
ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបាន​​លើកឡើងថា ក្រោយពីបានបង្កើតជាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាផ្លូវការតាមការគ្រោងទុកនៅថ្ងៃទី៥ខែមីនា សហគមន៍ដែលមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ៥២ហិកតា បានចុះកិច្ចសន្យាទិញលក់ ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសកាលថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ។ បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា សហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រយឹងមានសមាជិកសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់មួយនេះ បើមិនមានអ្វីប្រែប្រួលទេសហគមន៍គ្រោងនឹងចាប់ផ្តើមផលិតកម្មតាមកិច្ចសន្យាក្នុងអំឡុងពេល២ខែខាងមុខ និងអាចចាប់ផ្តើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ២០២៥។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោន រវាងសហគមន៍និងក្រុមហ៊ុនខាងលើ គ្រោងផលិតនៅពូជម្ទេសចំនួន២ប្រភេទ គឺមានម្ទេសដៃនាង និងមួយប្រភេទទៀតជាពូជម្ទេសដែលក្រុមហ៊ុនបញ្ជាទិញជាអ្នកផ្តល់ជូន ហើយនៅក្នុងដំណាក់ដំបូងៗនេះយើងជជែកគ្នាទៅលើបរិមាណផ្គត់ផ្គង់ម្ទេសដល់ក្រុមហ៊ុនសិន ដោយឡែកចំពោះតម្លៃនឹងមានការចរចារបែងចែកទៅតាមគុណភាពរបស់ម្ទេសនៅគ្រាបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “សហគមន៍កសិកម្មទំនើបទី១១នេះ ជាសហគមន៍ថ្មី ។យើងព្យាយាមផ្តល់ការគាំទ្រជូនពួកគាត់ ហើយការដាំម្ទេសតែមួយមុខសម្រាប់នៅពេលបច្ចុប្បន្ន មិនប្រាកដថាអាចជួយទ្រទ្រង់ជីវភាពពួកគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដ៏ល្អ ហើយនៅពេលខាងមុខយើងព្យាយាមបំពេញបន្ថែមនូវមុខដំណាំឬ ផលិតផលផ្សេងទៀតជូនដល់ពួកគាត់”។ គួរម្លឹកផងដែរថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ […]
News & ជាតិ
THN2 copy
រដ្ឋមន្ត្រីក្រសួងការងារបានចាត់ទុកថា ធនធានមនុស្សមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។ ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ […]
News & ជាតិ
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា  ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូរបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ […]

កាលវិភាគផ្សព្វផ្សាយ