ការបង្កើតមុខរបរកសិកម្មបានកំពុងជួយរកចំណូលបន្ថែមយ៉ាងសំខាន់របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅដែនជម្រកសត្វព្រៃកែវសីមា

photo_2024-09-18_16-27-07

ដោយ ជិន ម៉ាដេប៉ូ

មណ្ឌលគិរី៖ របរកសិកម្មតាមសហគមន៍មូលដ្ឋានមិនត្រឹមជួយឱ្យប្រជាពលរដ្ឋបង្កើតមុខរបរដូនតាខ្មែរទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់បានល្អប្រសើរជាបន្តបន្ទាប់។

ជាងនេះទៅទៀត នៅពេលមុខរបរគាត់រឹងមាំ ហើយជីវភាពធានាបាននូវភាពល្អប្រសើរនោះការចូលរួមអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និងអរូបិយក្នុងសហគមន៍របស់គាត់ក៏ល្អប្រសើរទៅតាមនោះថែមទៀត។

លោក ខៀវ សំណាង ទីប្រឹក្សាទទួលបន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា ​បាន​ឱ្យ​ដឹងថាចាប់តាំងតែពីមុនមក និងបច្ចុប្បន្ននេះ គម្រោងអង្គការរបស់លោកបានជួយផ្នែកកសិកម្ម មានដូចជាដំណាំស្រូវ ដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងនេះដូចជាចិញ្ចឹមជ្រូក មាន់ និងត្រី។

ក្នុងនេះក៏មានក្រុមគាំទ្រទៅលើក្រុមសន្សំ ដែលមានចំនួនសរុប២១ក្រុម ដោយមានថវិការជាង១៧ម៉ឺនដុល្លារ។ ថវិការទាំងនេះសមាជិកក្នុងសហគមន៍អាចមកខ្ចី ដើម្បីបង្កើតមុខនៅតាមភូមិឃុំ ក្នុងនេះការខ្ចីមានភាពងាយស្រួល ហើយការប្រាក់ក៏ទាបដែរ។ ក្រៅពីនេះក៏មានក្រុមស្រ្តីតម្បាញក្រមា ក្រុមផលិតទឹកត្រឡាច ទឹកសណ្តែក ទឹកល្ពៅ ជាពិសេសក្រុមប្រមូលអនុផលព្រៃឈើ ប្រមូលជ័រទឹក ប្រមូលទឺកឃ្មុំជាដើម។ គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្ប​ន្ន។

លោកបានបញ្ជាក់ប្រាប់ដែរថា មុខរបរដែលបង្កើតដោយសហគមន៍កាន់តែមានច្រើន និងការពង្រីកទីផ្សារកាន់តែទូលំទូលាយ។ ក្នុងចំណោមមុខរបរបង្កើតឡើងដោយប្រជាពលរដ្ឋ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដ៏កម្រ ជាច្រើនពិសេស ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ មុខរបរទាំងនោះមានដូចជាការបង្កើតសម្ភារៈប្រើប្រាស់ធ្វើពីឫស្សី សិប្បកម្មតម្បាញក្រមា ការធ្វើនំស្រួយ ភេសជ្ជះធ្វើពីបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ទឹកឃ្មុំព្រៃ ដាំបន្លែ  និងផ្លែឈើ ជាដើម។

លោក អ៊ុក រិទ្ធា ជាកសិករចិញ្ចឹមជ្រូក នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី មួយរូបបានបញ្ជាក់ប្រាប់ថាតាមរយៈគម្រោងរេដបូកន្លងមកបានជួយដល់កសិករទាំងបច្ចេកទេស ពូជជ្រូក ក្រៅពីនេះក៏បានបង្រៀនផងដែរ ទាំងបច្ចេកទេសផលិតចំណី ការព្យាបាលរោគជំងឺជ្រូក។ ម្ល៉ោះហើយនៅពេលជ្រូកឈឺពួកគាត់មិនជួបការលំបាកទេ ពោលគឺអាចព្យាបាល និងការពារកុំឱ្យជ្រូកឈឺងាប់ដែលជាកត្តាមួយសំខាន់ខ្លាំងណាស់។

អ្នកស្រី ហាង ឌីយ៉ា កសិករសព្វថ្ងៃរស់នៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយបានចិញ្ចឹមមាន់រយៈពេលមួយឆ្នាំមកនេះ បានបញ្ជាក់ប្រាប់ថា ចាប់តាំងពីមានការចិញ្ចឹមមាន់មក ធ្វើឱ្យគ្រួសារអ្នកស្រីអាចរកប្រាក់ចំណូលបន្ថែមទៀត ដែលអាចបំពេញបន្ថែមថវិកាក្នុងគ្រួសារ ហើយស្វាមីអ្របស់នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះ មិនចាំបាច់ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងទៀតឡើយ។

ស្រ្តីវ័យ៣២ឆ្នាំរូបនេះបានឱ្យដឹងដែរថា ក្នុងការចិញ្ចឹមមាន់ជាង១០០ក្បាល ក្នុងមួយខែអ្នកស្រីអាចរកចំណូលបានចំនួនជាង៥០ម៉ឺនរៀល ដោយក្នុងនេះអាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២បានតម្ឡៃម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់៦០០រៀល។ ការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានហើយ ដោយក្នុងមួយក្បាលមានទម្ងន់ប្រមាណជាង១គឺឡូក្រាម។

ស្រ្តីដែលបានចាប់យករបរចិញ្ចឹមមាន់ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសាររូបនេះ បានឱ្យដឹងផងថា​ «កាលពីមុនមក អត់មានចំណូលសោះ ហើយខ្ញុំពឹងពាក់លើប្តីទាំងស្រុង។ បើថ្ងៃណាគាត់រកបាន គឺមានលុយ តែបើអត់វិញ គឺអត់លុយហើយ។ ប្តីដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ។ ការចិញ្ចឹមមាន់នៅផ្ទះនេះ គឺបានជួយដល់ប្តីមួយផ្នែកទៀត»។

ចំណែកមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់​ថាក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិ តាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ដែម្បីជាផ្នែកមួយជួយធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែមពីសេវាអេកូទេសចរណ៍ធម្មជាតិ។ ជាមួយការបង្កើតមុខរបររបស់បងប្អូនសហគមន៍កំពុងជួយឱ្យពួកគាត់អាចរកចំណូលបន្ថែម លើវិស័យកសិកម្ម និងវិស័យទេសចរណ៍តាមសហគមន៍របស់ប្រជាពលរដ្ឋ៕

        ​​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ