កសិករដាំបន្លែ នៅស្រុកវាលវែង រួមគ្នាជួយឧបត្ថម្ភដល់កងទ័ពជួរមុខ និងបង្កើនដាំដំណាំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

photo_2025-12-31_09-42-39

ដោយ  ជិន ម៉ាដេប៉ូ

ពោធិ៍សាត់៖ ដើម្បី​ផ្គគតត់ផ្គង់ទីផ្សារក្នុងស្រុកនូវបន្លែបង្កា ជាពិសេស ពេលមានសង្រ្គាមជាមួយកងទ័ពថៃឈ្លានពានយោធាថៃ ប្រជាកសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នាងាកមកសម្រុកដាំបន្លែ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលពិបាកក្នុងការធ្វើដំណើរចេញចូល។

មិនត្រឹមតែការដាំលក់ប៉ុណ្ណោះទេ កសិករមួយចំនួនថែមទាំងបានជួយឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកខ្មាំងឈ្លានពានពីសំណាក់យោធាថៃថែមទៀត។

ក្នុងសង្រ្គាមរយៈ២១ថ្ងៃកន្លងមកនេះ ទោះបីគ្រាប់កំាំភ្លើងតូចធំ និងយន្តហោះទម្លាក់គ្រាប់បែក កក្រើកតំបន់មួយចំនួនស្ទើររៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែអ្នកដាំបន្លែរបស់កសិករខ្មែរ នៅស្រុកវាលវែង នៅតែព្យាយាមសម្រុកដាំដំណាំឥតបង្អង់ដៃ ដើម្បីធ្វើយ៉ាងណាជួយផ្គត់ផ្គង់បន្លែក្នុងតំបន់មូលដ្ឋានរស់នៅមិនឱ្យខ្វះខាត ដោយសារតែពេលនេះជួបការពិបាកក្នុងការនាំចូលពីខាងក្រៅ និងពលរដ្ឋមិនអាចឆ្លងកាត់ទៅមកបាន។

លោក កែវ ពក រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ ARDB TVថា លោកបានដាំបន្លែច្រើនមុខណាស់ ក្នុងនេះដូចជាដំណាំស្ពៃក្តោប ស្ពៃ ចង្កឹះ ស្ពៃក្រញាញ់ ត្រសក់ ខាត់ណា និងដំណាំចេក ល្ហុង ពោតជាដើម។ ក្នុងពេលនេះលោកបានប្រមូលផលដំណាំស្ពៃច្រើនមុខ ដូចជាស្ពៃចង្កឹះ ខាតណា ស្ពៃក្រញាញ់​ ដែលស្ពៃទាំងនេះមួយផ្នែកលក់ឱ្យពលរដ្ឋ ភោជនីយដ្ឋាន ផ្សារប្រម៉ោយ និងចែកចាយដល់ក្នុងស្រុកវាលវែងមួយចំនួនទៀត។

លោកបានប្រាប់ដែរថា គិតចាប់ពីថ្ងៃផ្ទុះសង្រ្គាមដោយសារតែការឈ្លានពានពីសំណាក់យោធាថៃ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់មក គ្រួសារលោកមិនភ្លេចទេបានឧបត្ថម្ភស្ពៃ និងបន្លែច្រើនមុខដល់កងទ័ពជួរមុខ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះខាតទេ បើទោះលោកជាកសិករសាមញ្ញមា្នក់ក៏ដោយចុះ។

ដូចគ្នានេះ លោក យិម រំយោល សព្វថ្ងៃរស់នៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យដឹងថាសព្វថ្ងៃនេះគាត់បានដាំដំណាំជាច្រើនដូចជា ប៉េងប៉ោះ ត្រប់ ត្រសក់ ស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះជាដើម។

លោកបានប្រាប់ថា ក្នុងពេលផ្ទុះសង្រ្គាមឈ្លានពានពីសំណាក់កងថៃទ័ពថៃ គ្រួសារលោកបានឧបត្ថម្ភ និងលក់បន្លែជូនដល់កងទ័ពជួរមុខច្រើនដងផងដែរ។

បុរសកសិករដាំបន្លែវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា ការដាំបន្លែ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីធ្វើឱ្យគាត់អាចរកចំណូលកាក់កបគួរសមក្នុងនេះមួយខែអាចរកចំណូលបានប្រមាណ៣ ទៅ៤លានរៀល។ គ្រួសារគាត់ដាំបន្លែចម្រុះ ដែល អាចជួយឱ្យគាត់ទទួលបាននូវផលិតផលកសិកម្ម និងទិន្នផលដំណាំបានច្រើន ដោយប្រើពលកម្មតិច ហើយពិសេសងាយថែទាំផង។

លោក យិម រំយោល ឱ្យដឹងបន្ថែមថា សព្វថ្ងៃនេះលោកបានដាំដំណាំជាច្រើនដូចជា ប៉េងប៉ោះ ត្រប់ ត្រសក់ ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះជាដើម។ សម្រាប់ដំណាំចម្រុះនេះដែរ លក្ខណៈពិសេសរបស់វា គឺបានជួយការពារផលដំណាំឱ្យផុតពីការខាតបង់ទាំងស្រុង ព្រោះសត្វល្អិត ស្មៅ និងជំងឺភាគច្រើនរាតត្បាតលើដំណាំតែមួយប្រភេទ ប៉ុណ្ណោះ។

បុរសកសិកររូបនេះបានធ្វើការណែនាំថា កសិករដែលដំាដំណាំខ្នាតតូចគប្បីងាកមកដាំដំណាំចម្រុះ ពីព្រោះវាបានជួយឱ្យយើងរកចំណូលជាប់ជាប្រចាំ ជាពិសេសមិនងាយប្រឈមនឹងសត្វល្អិតរាតត្បាត។

ចំណែកលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ARDB TV ដែរថា៖ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាស្រុកមួយ   ដែលហ៊ុមព័ទ្ធទៅដោយព្រៃភ្នំ ធ្វើឱ្យមានសក្តានុពលទេសចរណ៍ធម្មជាតិ និងក៏ជាដីសម្បូរជីជាតិ ដែលអំណោយផលយ៉ាងល្អដល់កសិករក្នុងការដាំដុះដំណាំ។ក្នុងរយៈពេលមានសង្រ្គាមជាមួយថៃនេះ ប្រជាពលរដ្ឋជាច្រើន ដែលដាំដំណាំកសិកម្មបានឧបត្ថម្ភដល់កងទ័ពជួរមុខដែរនេះ បានបង្ហាញវិការដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋយើង។

លោកអភិបាលស្រុកបានប្រាប់ថា សម្រាប់វិស័យកសិកម្មពលរដ្ ឋដែលទទួលរងផលលំបាកនោះមានតែឃុំថ្មដាទេ ដែលពលរដ្ឋចាំបាច់ធ្វើចំណាកស្រុក ក្រៅពីនេះផលប៉ះពាល់មានតិចតួចប៉ុណ្ណោះ។ ពេលនេះអាជ្ញាធរកំពុងសម្រុកជួយដល់ពួកគាត់ទាំងលើការរស់នៅ និងការហូបចុកសំដៅធ្វើយ៉ាងណាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានប្រក្រតីភាពជីវិតប្រចាំថ្ងៃឡើងវិញ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ