ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ

NET-Nov-25-1-2-1024x512

កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។

កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។

ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។

 វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។

លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា «សាច់គោអូស្ត្រាលី តាមទស្សនៈរបស់ខ្ញុំ មានមោទនភាព ក្នុងនាមជានាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាសាច់គោល្អបំផុតនៅលើពិភពលោក។ យើងប្រកួតប្រជែងក្នុងពិភពលោកបានយ៉ាងល្អ ហើយផលិតផលរបស់យើងមានតម្រូវការខ្ពស់នៅជុំវិញពិភពលោក។ យើងរំពឹងថា វានឹងនៅតែល្អដដែល ។ ឧស្សាហកម្មសាច់គោអូស្ត្រាលីមិនដែលបានខ្លាំងដូចសព្វថ្ងៃនេះទេ»។

ចំណែកមេដឹកនាំគណបក្សជាតិនិយមរបស់អូស្ត្រាលី លោក ដេវីិដ​​ លីថលប្រាវ​ (David Littleproud) បានពិពណ៌នាអំពីពន្ធគយនេះថា “បំផ្លិចបំផ្លាញ” ខណៈពេលមេដឹកនាំគណបក្សប្រឆាំង លោកស្រី ស៊ូសាន ឡី​​ (Sussan Ley) បាននិយាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលីគួរតែទាញយកប្រយោជន៍ពីទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ដើម្បីធានាបាននូវការកាត់ផ្តាច់។

ប៉ុន្តែក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានប្រតិកម្មដោយកំហឹងចំពោះព័ត៌មាននេះ ដោយក្រុមប្រឹក្សាឧស្សាហកម្មសាច់អូស្ត្រាលី បានពិពណ៌នាអំពីវិធានការទាំងនេះថា ជាការខកចិត្តយ៉ាងខ្លាំង។

នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មសាច់អូស្ត្រាលី បាននិយាយថា ពន្ធគយទាំងនេះមិនយុត្តិធម៌ មិនសមរម្យទេ ហើយមិនបានឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលអូស្ត្រាលីមានជាមួយប្រទេសចិន។

លោកបាននិយាយទៀតថា «ការសម្រេចបែបនេះហាក់ដូចជាផ្តល់រង្វាន់ដល់ប្រទេសដទៃទៀត ដែលបានបង្កើនបរិមាណសាច់គោនាំចេញទៅកាន់ទីផ្សារចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការសម្រេចបែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលំហូរពាណិជ្ជកម្មអូស្ត្រាលីទៅកាន់ប្រទេសចិន ក្នុងពេលអនុវត្តវិធានការនេះ ព្រមទាំងរំខានដល់ទំនាក់ទំនងយូរអង្វែង ដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អូស្ត្រាលី និងរឹតត្បិតសមត្ថភាពរបស់អ្នកប្រើប្រាស់ចិនក្នុងការទទួលបានសាច់គោអូស្ត្រាលី ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន»។

ការនាំចេញសាច់គោទៅកាន់ប្រទេសចិនបានធ្លាក់ចុះ០,៣ភាគរយ ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២៥ ដោយមកត្រឹមបរិមាណ២,៥៩លានតោន។

លោក ហុងជឺ ស៊ូ (Hongzhi Xu) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាយោបល់កសិពាណិជ្ជកម្ម បាននិយាយថា វិធានការថ្មីនេះ នឹងធ្វើឱ្យការនាំចូលសាច់គោរបស់ចិននឹងធ្លាក់ចុះនៅឆ្នាំ២០២៦។ ការចិញ្ចឹមគោ និងផលិតសាច់គោរបស់ចិន នឹងមិនមានការប្រកួតប្រជែងទេ​ បើប្រៀបធៀបជាមួយប្រទេសចិញ្ចឹមគោ ដូចជាប្រេស៊ីល និងអាហ្សង់ទីនទេ។

នៅឆ្នាំ២០២៤ ប្រទេសចិនបាននាំចូលសាច់គោចំនួន១,៣៤លានតោន ពីប្រេស៊ីល, ៥៩៤,៥៦៧តោន ពីអាហ្សង់ទីន, ២៤៣,៦៦២តោន ពីអ៊ុយរូហ្គាយ ២១៦,០៥០ តោនពីអូស្ត្រាលី, ១៥០,៥១៤ តោនពីនូវែលសេឡង់ និងចំនួន១៣៨,១១២ តោនពីសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យគយចិន បានឱ្យដឹងថា​​ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសប្រេស៊ីលបាននាំចូលសាច់គោចំនួន១,៣៣លានតោន ទៅកាន់ប្រទេសចិន ដែលខ្ពស់ជាងកម្រិតកូតាបានកំណត់ក្រោមវិធានការថ្មីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ