News
News & ជាតិ

ផ្សារចុងសប្តាហ៍ខេត្តតាកែវ ចូលរួមជំរុញផលិតផលរបស់កសិករខ្នាតតូច ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក
ដោយ ឡុង សារេត តាកែវ៖ ក្រោយពីអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ, មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានបើកឱ្យសាកល្បងផ្សារចុងសប្តាហ៍ឡើងវិញជាថ្មីចំនួន១០ស្តង់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅទល់មុខសាលមហាស្រពខេត្តតាកែវ ដើម្បីផ្តល់ឱ្យកាសដល់ផលិតករខ្នាតតូចនៅក្នុងស្រុកបានដាក់តាំងលក់ផលិតផលរបស់ខ្លួនឆាប់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងាស្រុក។ លោក សុខគឹម យូហេង ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងជាមន្ត្រីបង្គោលសម្រាប់អនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចហៅថា អេមស៍ បានប្រាប់ឱ្យ ARDB TVដឹងថា ផលិតផលដែលយកមកដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ពេលនេះ គឺមានការសម្រិតសម្រាំងចេញពីគម្រោង តាមរយៈក្រុមផលិត និងចង្កោមផលិត ក្នុងនោះមានទាំងលក់ទិញ អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកផ្តល់សេវាកម្មផ្សេងៗ។ លោកបន្តថា “ក្រុមអ្នកផលិតក៏ដូចជាចង្កោមអ្នកផលិត ដែលយើងប្រមូលផលិតផលពួកគាត់មកដាក់តាំងលក់នៅចុងសប្តាហ៍ជាថ្មីវិញនេះ គឺយើងបានដឹងអំពីសាវតាពិតប្រាកដ។ មានន័យថា ដឹងទាំងគ្រាប់ពូជយកទៅដាំ ការផ្គត់ផ្គង់បច្ចេកទេស ការប្រើប្រាស់ជី និងការរៀបចំវេចខ្ចប់ផ្សេងៗ គឺស្ថិតនៅក្នុងរង្វង់នៃគម្រោងផលិតទាំងអស់។ ដូច្នេះផលិតផល ដែលបានយកមកដាក់លក់នៅផ្សារចុងសប្តាហ៍នេះ គឺមានសុវត្ថិភាព១០០ភាគរយ”។ បើតាមមន្ត្រីបង្គោលសម្រាប់អនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចថា ផ្សារចុងសប្តាហ៍ខេត្តតាកែវពីមុន មានការដាក់តាំងបង្ហាញផលិតផលរបស់កសិករខ្នាតតូចនៅជិតផ្សារណាត់ តែសម្រាប់គម្រោងសាកល្បងឡើងវិញថ្មីនេះ ទទួលបានការអនុញ្ញាតពីអភិបាលខេត្ត ឱ្យដាក់នៅទីតាំងសាធារណៈនៅទល់មុខសាលមហោស្រពខេត្តតាកែវ។ ផ្អែកលើទីតាំង ដែលភ្ញៀវទេសចរណ៍តែងមកកម្សាន្តនេះ គម្រោងមានការរំពឹងទុកថា អាចទាក់ទាញប្រជាពលរដ្ឋ ដែលនិយមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរក្នុងខេត្តបានកាន់តែច្រើននៅគ្រាបន្ទាប់។ លោក សុខគឹម […]
News & អន្តរជាតិ

បង្គាឥណ្ឌូណេស៊ីនាំចេញទៅអាម៉េរិក រកឃើញមានផ្ទុកវិទ្យុសកម្ម
ហ្សាការតា៖ សមាគមអ្នកចិញ្ចឹមបង្គារបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីចុងសប្តាហ៍មុនថា ឧស្សាហកម្មបង្គារបស់ប្រទេសឥណ្ឌូណេស៊ី បានកាត់បន្ថយការកែច្នៃបង្គាពី៣០ ទៅ៣៥ភាគរយ បន្ទាប់ពីរកឃើញមេរោគវិទ្យុសកម្មនៅក្នុងបង្គា ដែលបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កាលពីខែសីហា ឆ្នាំ២០២៥។ បង្គាត្រូវបានគេកែច្នៃនៅតំបន់ឧស្សាហកម្មមួយ នៅជិតទីក្រុងហ្សាកាតា ដែលក្រោយមកត្រូវបានរកឃើញថា មានផ្ទុកមេរោគវិទ្យុសកម្ម សេស្យូម ១៣៧ (Cesium 137) ហើយទីភ្នាក់ងារនុយក្លេអ៊ែររបស់ប្រទេសឥណ្ឌូណេស៊ី កំពុងកំណត់ទំហំនៃតំបន់រងផលប៉ះពាល់។ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញផលិតផលបង្គាធំជាងគេទី៥ របស់ពិភពលោក ដែលមានបរិមាណបង្គាប្រមាណចំនួនប្រាំមួយភាគរយនៃការនាំចេញលើពិភពលោក។ ប្រហែលពីរភាគបីផលិតផលបង្គាទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រធានសមាគមអ្នកចិញ្ចឹមបង្គារបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ស្របពេលរកឃើញវិទ្យុសកម្ម អ្នកនាំចេញបង្គាទៅសហរដ្ឋអាម៉េរិក និងអ្នកទិញផ្សេងទៀត ឥឡូវនេះកំពុងតែរង់ចាំដើម្បីកំណត់ហេតុថា តើបង្គាទាំងអស់នាំចេញពីប្រទេសឥណ្ឌូណេស៊ី មានសុវត្ថិភាព ឬយ៉ាងណា? លោកបានបន្តថា តម្លៃបង្គាបានធ្លាក់ចុះរហូតដល់៣៥ភាគរយនៅក្នុងតំបន់មួយចំនួនបន្ទាប់ពីគេបញ្ចូលឈ្មោះក្រុមហ៊ុននាំចេញទៅក្នុងបញ្ជីក្រហមរបស់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។ យោងតាមទិន្នន័យ បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបាននាំចេញបង្គាប្រហែល២១៥ ០០០តោន ដែលមានតម្លៃប្រហែល១,៧ពាន់លានដុល្លារ។ សហរដ្ឋអាម៉េិក គឺជាទីផ្សារចម្បងសម្រាប់បង្គាឥណ្ឌូណេស៊ីដែលមានចំនួន៦៣,៧ភាគរយនៃការនាំចេញសរុប បន្ទាប់មក គឺប្រទេសជប៉ុន។ លោកបាននិយាយថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន គ្រួសាររាប់លាន ដែលពឹងផ្អែកលើឧស្សាហកម្មនេះ ចាប់ពីដើមទឹកដល់ចុងទឹក នឹងប្រឈមមុខបាត់បង់ការងារធ្វើ។ ព្រោះឧស្សាហកម្មបង្គាបានក្លាយជាជនរងគ្រោះនៃការធ្វេសប្រហែស ហើយឧបទ្ទវហេតុនេះ បានធ្វើឱ្យមានការរង្គោះរង្គើដល់ទំនុកចិត្តសាធារណៈ។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីបន្ថែមទុនវិនិយោគជិត៥០០លានដុល្លារ ដើម្បីបង្កើនទិន្នផលស្រូវនៅក្នុងប្រទេស
ហ្សាការតា៖ ក្រុមហ៊ុនកសិកម្មរបស់រដ្ឋ ដែលទើបនឹងបើកដំណើរការថ្មីៗរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ដោយការទិញឧបករណ៍កសិកម្មទំនើបៗ និងបន្ថែមម៉ាស៊ីនកិនស្រូវថ្មីៗ។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឱ្យដឹងថា ក្រុមហ៊ុនរដ្ឋគ្រប់គ្រងនេះត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានភារកិច្ចបង្កើនទិន្នផលស្រូវ ឱ្យសម្រេចតាមផែនការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី មានស្បៀងផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯង។ ក្រុមហ៊ុនថ្មីថ្មោងនេះ បានកំណត់គោលដៅថា នៅត្រឹមចុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មស្បៀង ឱ្យបានចំនួន២០កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមជ្ឈមណ្ឌលនីមួយៗបំពាក់ដោយម៉ាស៊ីនសម្ងួតស្រូវសើម រោងម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនកែច្នៃចំណីសត្វ និងឃ្លាំងស្តុកស្រូវផងដែរ។ ប្រធានក្រុមហ៊ុនបាននិយាយថា ដើម្បីធ្វើឱ្យបានសម្រេចតាមគោលដៅ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយកសិករខ្នាតតូច ដើម្បីជួលដីដាំស្រូវ ឬបង្កើតកសិដ្ឋានផ្ទាល់ខ្លួនតែម្តង ព្រោះក្រុមហ៊ុននឹងទទួលបានដីទំហំជាង២២៥ ០០០ហិកតា ពីក្រសួងកសិកម្ម នៅចុងឆ្នាំ២០២៥នេះ។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់ទុនប្រមាណ៤៧៩លានដុល្លារ ដូច្នេះការវិនិយោគដោយប្រើលុយរដ្ឋ ក្រុមហ៊ុនត្រូវធ្វើឱ្យប្រព័ន្ធគ្រប់គ្រងដំណើរការល្អ និងទទួលបានជោគជ័យ។ ចំណែកក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើនសមត្ថភាពផលិតស្រូវរបស់ខ្លួនឱ្យបានចំនួនបួនលានតោនក្នុងមួយឆ្នាំ ខណៈទិន្នផលស្រូវសរុប មានចំនួន៣០,៦លានតោន ក្នុងឆ្នាំ២០២៤។ លោកបាននិយាយបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មដោយចំណាយទឹកប្រាក់ប្រមាណ២៤លានដុល្លារ នៅលើផ្ទៃដីទំហំ១២ […]
News & ជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា អង្ករម៉ាក Emerald River លក់ក្នុងផ្សារ Costco នៅអាម៉េរិកជាអង្ករនាំចេញពីកម្ពុជា
(ភ្នំពេញ)៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករម៉ាក អេមើរល់ រីវើ (Emerald River) ដែលវេចខ្ចប់ដោយក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ (Otis Mc Allister Inc) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក គឺជាអង្ករនាំចេញពីកម្ពុជា ក្រោយពេលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ បានសម្រេចនាំចូលអង្ករពីប្រទេសកម្ពុជា ហើយយកទៅវេចខ្ចប់ខ្លួនឯង ក្រោមម៉ាកសញ្ញារបស់អាម៉េរិកម៉ាក អេមើរល់ រីវើ។ កន្លងមកអង្ករម៉ាក អេមើរល់ រីវើ នេះធ្លាប់នាំចូលអង្ករមកពីប្រភពប្រទេសផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។ ការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយថា អង្ករផ្កាម្លិះ ដែលវេចខ្ចប់ក្រោមម៉ាក អេមើរល់ រីវើ […]
News & អន្តរជាតិ

សាច់គោអាម៉េរិកឡើងថ្លៃខ្ពស់ ស្របពេលចំនួនគោទូទាំងប្រទេសមានតិច តែកសិករសប្បាយចិត្ត
វ៉ាស៊ីនតោន៖ តម្លៃសាច់គោអាម៉េរិក បានឡើងថ្លៃខ្ពស់បំផុត បន្ទាប់ពីជួបគ្រោះរាំងស្ងួតធ្វើឱ្យបរិំមាណគោរស់នៅសល់ចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧០ឆ្នាំកន្លងមកនេះ ស្របគ្នានឹងការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក។ របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ការិយាល័យស្ថិតិការងារ សម្រាប់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីតម្លៃសាច់គោកើនឡើងលើតម្លៃកាលពីឆ្នាំមុន។ តម្លៃសាច់គោកិនល្អិតបានកើនឡើង១២,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃសាច់គោដុំបានកើនឡើង១៣,៦ភាគរយ ហើយតម្លៃសាច់គោដុំល្អបំផុត គឺតម្លៃឡើងខ្ពស់ជាង១៦,៦ភាគរយ។ តួលេខអតិផរណាទាំងនេះ គឺខ្ពស់ជាងការកើនឡើង៣,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រភេទចំំណីអាហារទាំងអស់ ក៏ដូចជាការកើនឡើង៥,៤ភាគរយនៃតម្លៃសាច់ កាលពីឆ្នាំ២០២៤។ អ្នកចិញ្ចឹមគោនៅក្នុងរដ្ឋអីល្លីណាយ សហរដ្ឋអាម៉េរិក បាននិយាយថា ចំនួនគោរស់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងនេះ ដោយសារគ្រោះរាំងស្ងួតប៉ះពាល់ដល់តំបន់ចិញ្ចឹមសំខាន់ៗមួយចំនួន ។ លោកបាននិយាយថា «បញ្ហាពិតនៅទីនេះ គឺគ្រោះរាំងស្ងួត ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន ហើយរដ្ឋតិចសាស់ អូក្លាហូម៉ា និងរដ្ឋកាន់សាស ស្ថិតនៅភាគអាគ្នេយ៍ក៏លែងមានស្មៅដុះទៀតដែរ ដូច្នេះទើបគ្មានចំណីឱ្យគោស៊ី។ យើងមានស្តុកគោតិចបំផុត ចាប់តាំងពីឆ្នាំ១៩៥១ ដូច្នេះហើយទើបសាច់គោឡើងថ្លៃ»។ ចំណែកការចំណាយរបស់អ្នកចិញ្ចឹមគោវិញ ក៏បានកើនឡើងផងដែរ រាប់ទាំងការចំណាយលើចំណីគោ កម្លាំងពលកម្ម ប្រេងឥន្ធនៈ និងតម្លៃគ្រឿងចក្រក៏កំពុងកើនឡើងជាបន្តបន្ទាប់។ រីឯការនាំចូលសាច់គោ និងគោរស់ ត្រូវបានហាមឃាត់ដោយសារបញ្ហាជំងឺឆ្លង ដូចជាការដឹកជញ្ជូនសត្វគោរស់ពីប្រទេសម៉ិកស៊ិក ត្រូវក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ផ្អាកចាប់តាំងពីក្នុងខែឧសភា ឆ្នាំ២០២៥ ដោយសារករណីជំងឺដង្កូវក្នុងសាច់គោ ដែលប៉ះពាល់ដល់គោចិញ្ចឹមនៅក្នុងស្រុក។ អត្រាពន្ធនាំចូលខ្ពស់ក៏បានបង្កឱ្យតម្លៃសាច់គោឡើងកាន់តែខ្ពស់ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅ […]
News & ជាតិ

ធនាគារ ADB បង្ហាញពីការរក្សាបាននូវភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បើទោះជាបានព្យាករណ៍កំណើនទាបជាងមុន
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦,១ភាគរយ មក៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ និងពី៦,២ភាគរយ មក៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារ ADB កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ នាយិកា ADBប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី៦,០ភាគរយក្នុងខែមករា មកត្រឹម១,៦ភាគរយ ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២,0ភាគរយទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង២២,២ភាគរយ ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយ […]
News & ជាតិ

សមាគមបណ្តាញកសិករអាស៊ី មកពីបួនប្រទេស ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវមានភាពធន់
ដោយ ឡុង សារេត ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបិទបញ្ចប់កម្មវិធីផ្សព្វផ្សាយជាផ្លូវការនៅគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥,សមាគមបណ្តាញកសិករ និងធម្មជាតិ(FNN)នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសមាគមបណ្តាញកសិករអាស៊ី មកពីបួនប្រទេស រួមនិងអង្គការដៃគូជាតិ អន្តរជាតិ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ នៅភូមិថ្លុកជ្រៅ ឃុំពេជចង្វារ ស្រុកបរិបូរណ៌ និងនៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ មានមតិនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករនិងធម្មជាតិ បានថ្លែងអំណរគុណដល់តំណាងអង្គការជាតិ អន្តរជាតិរួមនិងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួម។ លោកថាការបើកឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងគ្រាប់ពូជមានភាពធន់សម្រាប់កសិករ និងដំណើរទស្សនៈកិច្ចសិក្សាថ្នាក់តំបន់នាពេលនេះ ដើម្បីបង្ហាញពីឆន្ទៈរួមគ្នាមួយ ដែលអាចជួយដល់សហគមន៍កសិកម្មទំនើប ខេមស៊ីដ តំណាងឱ្យតួអង្គកសិករ ដែលជាអ្នកផលិតពូជស្រូវ តាមរយៈការគាំទ្រពីគម្រោងរបស់ FFORA។ លោក ប៉ាន សុភាព គូសបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំសមាគមបណ្តាញកសិករ និងធម្មជាតិ យើងនឹងធ្វើកិច្ចសហការឱ្យបានស៊ីជម្រៅជាមួយមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជាក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ដើម្បីជួយអភិវឌ្ឍសហគមន៍កសិកម្មទំនើប ខេមស៊ីដ មួយនេះឱ្យក្លាយទៅជាសហគមន៍ផលិតពូជគំរូល្អមួយនៅក្នុងប្រទេសកម្ពុជា ”។ […]
News & អន្តរជាតិ

តៃវ៉ាន់នាំចេញផ្លែក្រូចថ្លុងជិតបួនតោនទៅកាន់ទីផ្សារម៉ាឡេស៊ី ជាលើកដំបូង
តែប៉ិ៖ នៅចុងខែកញ្ញានេះ កោះតៃវ៉ាន់បាននាំចេញផ្លែក្រូចថ្លុងជាលើកដំបូងទៅប្រទេសម៉ាឡេស៊ីបន្ទាប់ ពីមានការយល់ព្រមលើទីផ្សារ កាលពីឆ្នាំ២០២៤ ដោយផ្លែក្រូចថ្លុងសរុបចំនួន៣,៦តោនត្រូវបានគយម៉ាឡេស៊ីត្រួតពិនិត្យ និងអនុញ្ញាតឱ្យនាំចូល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ របស់ក្រសួងកសិកម្មតៃវ៉ាន់ បានឱ្យដឹងថា ផ្លែក្រូចថ្លុងដាំដុះនៅក្នុងកោះតៃវ៉ាន់ ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន កាណាដា ហុងកុង សិង្ហបុរី និងប្រទេសហ្វីលីពីនរួចហើយ។ ទីភ្នាក់ងារដដែលនេះ បានឱ្យដឹងទៀតថា កោះតៃវ៉ាន់ចាប់ផ្តើមដាក់ពាក្យសុំនាំចូលទីផ្សារម៉ាឡេស៊ី កាលពីក្នុងឆ្នាំ២០២៣ ដោយផ្តល់ទិន្នន័យលម្អិតស្តីពីភាពសមស្របនៃអាកាសធាតុ សត្វល្អិត និងជំងឺ និងការរក្សាទុកក្រោយពេលប្រមូលផល។ ជិតពីរឆ្នាំនៃការចរចា រួមទាំងតម្រូវការឯកសារចាំបាច់ជាច្រើន ទើបអាជ្ញាធរម៉ាឡេស៊ី យល់ព្រមឱ្យនាំចូល។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានអនុញ្ញាតឲ្យនាំចូលផ្លែក្រូចថ្លុងតៃវ៉ាន់ក្រោមលក្ខខណ្ឌ ដែលការដឹកជញ្ជូនត្រូវមានលិខិតអនុញ្ញាតនាំចូល និងវិញ្ញាបនបត្រផ្សេងទៀតចេញដោយទីភ្នាក់ងារភួតគាមអនាម័យ។ ផ្លែក្រូចថ្លុងជើងទីមួយទទួលបានបញ្ជាក់ទីភ្នាក់ងារនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ទើបចាប់ផ្តើមដឹកជញ្ជូនតាមសមុទ្រ ទៅដល់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែកញ្ញា។ បន្ទាប់ពីអ្នកត្រួតពិនិត្យបានបញ្ជាក់ថា ផ្លែឈើទាំងនេះគ្មានសត្វល្អិត និងជំងឺឆ្លង ដែលគួរឲ្យព្រួយបារម្ភ ទើបភ្នាក់ងារគយម៉ាឡេស៊ីអនុញ្ញាតឱ្យចូលប្រកបដោយជោគជ័យ។ ដោយឡែក ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បានរៀបចំការប្រកួតប្រជែងភេសជ្ជៈផលិតពីផ្លែឈើ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ ម្ចាស់ហាងលក់ភេសជ្ជៈផលិតពីផ្លែឈើ តម្រូវឱ្យលក់យ៉ាងហោចណាស់ផលិតផលផ្លែឈើមួយក្នុងចំណោមផលិតផលផ្លែឈើចំនួនបួន ដែលត្រូវបានកំណត់ មានដូចជាផ្លែត្របែក […]
News & អន្តរជាតិ

តម្លៃបន្លែវៀតណាម នៅក្រុងហាណូយ កើនឡើងទ្វេដង ដោយសារមានខ្យល់ព្យុះជាបន្តបន្ទាប់
ហាណូយ៖ តម្លៃបន្លែស្រស់ នៅក្រុងហាណូយ ប្រទេសវៀតណាម បានកើនឡើងថ្លៃមួយគុណនឹងពីរបន្ទាប់ពីព្យុះភ្លៀង ឈ្មោះ បួឡយ (Bualoi) បានបោកបក់លើវៀតណាមភាគខាងជើង ហើយនៅតាមផ្សារជាច្រើនអាចប្រឈមមុខនឹងបញ្ហាខ្វះខាតបន្លែ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយព្រោះរភ្លៀងធ្លាក់ខ្លាំងពេក និងទឹកជំនន់នៅតាមតំបន់ដាំដុះ។ យោងតាមសារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅតាមបណ្តាផ្សារមួយចំនួនធំ ក្នុងក្រុងហាណូយ ត្រកួនមួយបាច់មានតម្លៃពី១៥ ០០០ ទៅ២០ ០០០ដុង ឬស្មើពី០,៥៩ ទៅ០,៧៨ដុល្លារ, ស្ពៃខ្មៅមួយបាច់មានតម្លៃពី១២ ០០០ ទៅ១៥ ០០០ដុង ឬស្មើពី០,៤៧ ទៅ០,៥៩ដុល្លារ ឬស្មើនឹង១០,១០ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងថ្លៃជិតពីរដង បើធៀបនឹងតម្លៃបន្លែលក់ក្នុងថ្ងៃធម្មតា។ អាជីវករលក់បន្លែបានពន្យល់ថា ព្យុះភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងទឹកជំនន់បានបំផ្លាញដំណាំស្ទើរគ្មានសល់ ទើបធ្វើឱ្យអ្នកលក់បង្ខំចិត្តឡើងថ្លៃ។ នៅតាមផ្សារខ្លះទៀត តម្រូវការបន្លែមានការកើនឡើងយ៉ាងខ្លាំង ដោយមានមនុស្សឈរតម្រង់ជួរតាំងពីព្រឹកព្រលឹម ដើម្បីរងចាំទិញបន្លែ។ ជីរនាងវងមានតម្លៃពី២៥ ០០០ ទៅ៣០ ០០០ដុង ឬស្មើពី០,៩៧ ទៅ១,១៧ដុល្លារក្នុងមួយគីឡូក្រាម, ស្ពៃខ្មៅមានតម្លៃ១៥ ០០០ដុង ឬស្មើនឹង០,៥៩ដុល្លារ ក្នុងមួយបាច់ ចំណែកផ្កាខាត់ណាមានតម្លៃរហូតដល់៥០ ០០០ដុង ឬស្មើនឹង១,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម។ […]
News & អន្តរជាតិ

ចិនបង្កើតប្រព័ន្ធស្ទាក់ទឹក និងបង្វែរទឹកហូរធំជាងគេលើពិភពលោក អស់ប្រាក់ជិត៧៥៧ពាន់លានដុល្លារ ប្រើពេល១៥ឆ្នាំ
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹករបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃទី២៩ ខែកញ្ញាថា ប្រទេសចិនបានសាងសង់ទំនប់ស្ទាក់ទឹកដ៏ធំបំផុតរបស់ពិភពលោក ក្នុងផែនការប្រាំឆ្នាំរំកិល លើកទី១៤ សម្រាប់ឆ្នាំ២០២១-២០២៥ ត្រូវបានព្យាករណ៍ថា នឹងមានទំហំទឹកប្រាក់វិនិយោគជិត៧៥៧ពាន់លានដុល្លារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន។ សារព័ត៌មាន គ្លូបល ថែមស៍ (Global Times) របស់ចិន បានចេញផ្សាយថា ក្នុងឆ្នាំ២០២២ ការវិនិយោគរបស់ចិនក្នុងការសាងសង់ទំនប់ស្ទាក់ទឹក មានទឹកប្រាក់កើនជិតដល់១ ៥០០ពាន់លានដុល្លារ ហើយបានបង្កើតកំណត់ត្រាថ្មីសម្រាប់រយៈពេលបីឆ្នាំបន្តបន្ទាប់ រហូតមានទឹកប្រាក់កើនជិតដល់១ ១៩០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ការវិនិយោគសរុបក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំរំកិល លើកទី១៣ ត្រូវបានគេរំពឹងថា នឹងមានចំនួន១,៦ដងនៃផែនការ ឆ្នាំ២០១៦-២០២០។ សាស្ត្រាចារ្យនៃបណ្ឌិត្យសភាសិក្សាសេដ្ឋកិច្ចបើកទូលាយរបស់ប្រទេសចិន នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការវិនិយោគលើគម្រោងរក្សាទុកទឹកមានទំហំធំ និងយូរអង្វែង ប៉ុន្តែវាអាចជំរុញការវិនិយោគក្នុងសង្គមប្រកបដោយប្រសិទ្ធភាព និងផ្តល់ការគាំទ្រដល់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។ ចាប់តាំងពីឆ្នាំ២០២១ គម្រោងសាងសង់ប្រពន្ធធារាសាស្ត្រសំខាន់ៗសរុបចំនួន១៧២គម្រោង ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីពន្លឿនការគូរប្លង់ និងរចនាសម្ព័ន្ធ។ នៅចុងឆ្នាំ២០២៤ ប្រទេសចិនបានសាងសង់អាងស្តុកទឹកចំនួន៩៥ ០០០ រួមទាំងទ្វារបង្វែរទឹកតូចធំ និងមធ្យមចំនួន២០០ ប្រព័ន្ធធារាសាស្ត្រចំនួន៦ ៩២៤ និងទំនប់ទឹកប្រវែង៣១៨ ០០០គីឡូម៉ែត្រ ដោយបានបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធស្ទាក់ទឹកឈានមុខគេ លើពិភពលោក […]
News & អន្តរជាតិ

កូរ៉េខាងត្បូងនឹងចែកចាយកសិផលតាមប្រព័ន្ធឌីជីថល នៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយចំណាយ
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសផែនការកាត់បន្ថយការប្រែប្រួលតម្លៃផលិតផលកសិកម្ម ត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ តាមរយៈការធ្វើឌីជីថលនៃខ្សែសង្វាក់ចែកចាយ។ យុទ្ធសាស្ត្រនេះនឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីកសិដ្ឋានទៅកាន់អ្នកប្រើប្រាស់ ដោយមានបំណងធានាបាននូវផលចំណេញសមរម្យសម្រាប់អ្នកផលិត និងការចំណាយទាបសម្រាប់អ្នកទិញ។ គោលបំណងសំខាន់នៃផែនការកែលម្អរចនាសម្ព័ន្ធការចែកចាយផលិតផលកសិកម្ម គឺជាការលក់ដុំផលិតផលកសិកម្មតាមអ៊ីនធឺណិត។ ជំនួសឱ្យការប្រមូលផ្តុំលំហូរតាមរយៈទីផ្សារលក់ដុំ ផែនការតភ្ជាប់រវាងកសិករ និងអ្នកប្រើប្រាស់ដោយផ្ទាល់តាមរយៈវេទិកាអនឡាញ។ បច្ចុប្បន្ននេះ តម្លៃចែកចាយមានចំនួនជិតពាក់កណ្តាលនៃតម្លៃអ្នកប្រើប្រាស់។ នៅឆ្នាំ ២០២៣ តម្លែចែកចាយតំណាងឱ្យ៤៩,២ភាគរយនៃតម្លៃសរុប។ អស្ថិរភាពតម្លៃក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងអាកាសធាតុមិនប្រក្រតីផងដែរ។ ជាឧទាហរណ៍ ការផលិតផ្លែប៉ោមបានធ្លាក់ចុះ ៣០ភាគរយ កាលពីឆ្នាំមុន ដោយសារការខូចខាតក្នុងអាកាសធាតុត្រជាក់ពេក និងកើតជំងឺ ដែលនាំឱ្យតម្លៃផ្លែប៉ោមលក់ដុំកើនឡើង៦២ភាគរយ។ អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា «យើងបានវិនិច្ឆ័យថា ការបង្កើនប្រសិទ្ធភាពការចែកចាយ គឺចាំបាច់ព្រោះអាកាសធាតុមិនប្រក្រតីក្លាយជាទម្លាប់»។ រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងពង្រីកទីផ្សារលក់ដុំតាមអ៊ីនធឺណិត ដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពីទំហំទឹកប្រាក់៧៣០លានដុល្លារ ក្នុងប្រតិបត្តិការបានកើនទៅដល់៥,១ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ វានឹងស្មើនឹងពាក់កណ្តាលនៃការចែកចាយលក់ដុំទាំងអស់។ ការរឹតបន្តឹងការចូលនឹងត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យមានការចូលរួមពីកសិដ្ឋានខ្នាតតូច ហើយប័ណ្ណបញ្ចុះតម្លៃនឹងត្រូវបានផ្តល់ជូនសម្រាប់គ្របដណ្តប់លើផ្នែកដឹកជញ្ជូន និងទីផ្សារ។ ទម្រង់ប្រតិបត្តិការនឹងធ្វើពិពិធកម្មដើម្បីរួមបញ្ចូលការដេញថ្លៃផងដែរ។ ដើម្បីគាំទ្រការចែកចាយឌីជីថល មជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មឆ្លាតវៃចំនួន៣០០នឹងត្រូវបានបង្កើតឡើង ដែលមជ្ឈមណ្ឌលទាំងនេះនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យផលិតកម្ម និងដឹកជញ្ជូន និងស្លាកសម្គាល់ផលិតផល ដើម្បីតាមដានចលនារបស់ផលិតផល។ នៅឆ្នាំ២០៣០ រដ្ឋាភិបាលមានបំណងកាត់បន្ថយការប្រែប្រួលតម្លៃប្រចាំថ្ងៃសម្រាប់ដំណាំសំខាន់ៗ មានដូចជា ស្ពៃក្តោប […]
News & អន្តរជាតិ

វៀតណាមអាចបាត់បង់ប្រាក់ចំណូល២៥ពាន់លានដុល្លារ ដោយសារពន្ធអាម៉េរិក
ហាណូយ៖ យោងតាមការប៉ាន់ស្មានដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលចូលធរមានក្នុងខែសីហា ឆ្នាំ២០២៥នេះ បានកាត់បន្ថយចំណូលរហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័ររបស់អង់គ្លេស បានផ្សាយថា ទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បង្ហាញឱ្យដឹងថា វៀតណាម គឺជាប្រទេសនាំចេញធំជាងគេទីប្រាំមួយ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ដែលនាំចេញទំនិញមានតម្លៃជាទឹកប្រាក់ចំនួន១៣៦,៥ពាន់លានដុល្លារ។ ទំនិញទាំងនោះភាគច្រើនត្រូវបានផលិតនៅក្នុងរោងចក្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនពហុជាតិបរទេស។ ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតនៃអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលបង្កឡើងដោយអត្រាពន្ធគយខ្ពស់រហូតដល់២០ភាគរយ ដែលបង់លើទំនិញវៀតណាមអាចបណ្តាលឱ្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះលើសពី២៥ពាន់លានដុល្លារ ឬសើជិតមួយភាគប្រាំនៃចំណូលសរុបប្រចាំឆ្នាំ។ យោងតាមនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា ទិន្នន័យវៀតណាម ដែលចេញផ្សាយចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះពីរភាគរយ រវាងខែកក្កដា និងខែសីហា ពីខែកក្កដា ដោយធ្លាក់ចុះ ៥,៥ភាគរយសម្រាប់ផលិតផលស្បែកជើង ដែលក្នុងនោះប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ពិភពលោក។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីសប្តាហ៍មុន អំពីការប៉ាន់ប្រមាណជាសាធារណៈលើកដំបូងនៃផលប៉ះពាល់លើលំហូរពាណិជ្ជកម្ម ចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន បានបង្ហាញថា ការធ្លាក់ចុះច្រើនបំផុត១៩,២ភាគរយនៃការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក នឹងកើនឡើងជិតពីរដង […]
