ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់

618973621_1338229171680701_7545451216362180087_n (1)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ពិធីនេះត្រូវបានប្រារព្ធឡើង​ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលសម្រេចរៀបចំនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

កម្មវិធីនេះបានបែងចែកចេញជាបីផ្នែក រួមមាន ទី១ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លី ទៅមធ្យម។ ទី២ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និងអន្តរវិស័យ, និងទី៣ កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ៕


2-2
ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់

ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]

image_2026-04-27_08-54-33
ប្រទេសអូម៉ង់នឹងវិនិយោគទឹកប្រាក់២៤៣លានដុល្លារ លើវិស័យកសិកម្មក្នុងប្រទេស

ម៉ាស្កាត៖ ប្រទេសអូម៉ង់បានបង្ហាញពីឱកាសវិនិយោគលើវិស័យសន្តិសុខស្បៀង ដែលមានតម្លៃជាង៩៣,៨លានរីយ៉ាល់អូម៉ង់ ឬស្មើនឹង២៤៣លានដុល្លារ ដោយផ្តោតលើកំណើនក្នុងវិស័យកសិកម្ម នេសាទ និងខ្សែច្រវាក់តម្លៃ។ គម្រោងវិនិយោគនេះកើតឡើងពីគំនិតផ្តួចផ្តើមរវាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ និងក្រសួងកសិកម្ម នេសាទ និងធនធានទឹករបស់ប្រទេសអូម៉ង់ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ដោយខ្លួនឯង និងជំរុញការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់។ កម្មវិធីវិនិយោគនេះស្របតាមក្របខណ្ឌថ្មី ឆ្នាំ២០២៦-២០៣០ ដែលចុះកិច្ចព្រមព្រៀងជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) ដោយផ្តោតលើប្រព័ន្ធស្បៀងអាហារមានភាពធន់ ផលិតកម្មអាកាសធាតុឆ្លាតវៃ និងការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង។ ចំណុចនេះក៏ផ្តោតសំខាន់លើការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ននៅទូទាំងវិស័យនេះផងដែរ។ ចំណែកនៅក្នុងផលិតកម្មបឋម គម្រោងជាច្រើនត្រូវបានកំណត់នៅក្នុងតំបន់ធ្វើកសិកម្មរបស់ប្រទេសអូម៉ង់ រួមមានការដាំខ្ទឹមបារាំង ខ្ទឹមស និងឪឡឹក រួមជាមួយនឹងការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការកែច្នៃដំឡូង។ ការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកទិន្នផលក្នុងស្រុក និងគាំទ្រដល់ដំណាំដែលមានតម្លៃខ្ពស់។ រីឯក្នុងវិស័យវារីវប្បកម្មវិញ ដែលនៅតែជាសសរស្តម្ភដ៏សំខាន់ជាមួយនឹងការវិវឌ្ឍន៍ ដែលបានគ្រោងទុក រួមមាន ការដំាសារាយ, ចិញ្ចឹមប៉ៅហឺ និងគម្រោងចិញ្ចឹមបង្គា។ គំនិតផ្តួចផ្តើមបន្ថែមផ្សេងទៀត រួមមាន ការចិញ្ចឹមត្រីធូណា និងការផលិតចំណីត្រី។ តាមរយៈទំហំគម្រោងដ៏ធំនេះ ដែលមានចាប់ពីការវិនិយោគទ្រង់ទ្រាយមធ្យមរហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រធំនេះបង្ហាញគោលជំហររបស់ប្រទេសអូម៉ង់ក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផលិតកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕

680548048_1366552802169205_4311842262005945880_n
កម្ពុជាបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាផ្លូវការលើផលិតផលសក្តានុពលបួនមុខបន្ថែមទៀត

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលរបស់កម្ពុជាចំនួនបួនមុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំងបួនមុខរួមមាន ​ទី១ សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតគ្មានសារធាតុគីមី។ ទី២ ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃនៃតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ទី៣ ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ទី៤ ស្វាយឧត្តរមានជ័យ (Oddar Meanchey […]

photo_2026-04-27_08-15-43
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរកចំណូលបានជាង១២លានរៀលពីការប្រមូលផលម្ទេសដៃនាង

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហគមន៍ផ្ញើជូនទូរទសស្សន៍អនឡាញ ARDBកាលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រកចំណូលបានចំនួន ១២,៤លានរៀល ពីការប្រមូលផលម្ទេសដៃនាងចំនួន៤១៥៥,៧២គីឡូក្រាម។ របាយការណ៍ដដែលបន្តថា ចំនួនម្ទេសដៃនាងខាងលើនេះ ត្រូវបានប្រមូលពី៣៦ គ្រួសារ ដែលជាសមាជិករបស់សហគមន៍ក្នុងទំហំដី១៤,៧២ហិកតា។ បន្ទាប់ពីប្រមូលផល និងលក់ទៅឱ្យឈ្មួញ សហគមន៍បានចែកប្រាក់ជូនកសិករ ដែលជាសមាជិកប្រមូលផលលើកដំបូងបានចំនួន២៦គ្រួសារ នៅសល់ប្រាំបីគ្រួសារ ដែលមិនទាន់មកទទួលប្រាក់។ លោក ពៅ សំណាង ប្រធានសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានបង្ហាញនូវមោទនភាពចំពោះការម្រេចបាននូវសមិទ្ធិផលនេះ។ សមិទ្ធផលនេះ បានរួមចំណែកលើកកកម្ពស់ជីវភាពរបស់សមាជិករបស់សហគមន៍កាន់តែល្អប្រសើរ។ លោកបន្តថា ជាមួយគ្នានេះ សហគមន៍ក៏មានផែនការថ្មីពង្រីកការដាំម្ទេស បន្លែក្នុងសំណាញ់ និងការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សមាជិក របស់សហគម ដោយបន្តដាំម្ទេសចំនួន៣១ហិកតាបន្ថែមទៀត និងសាងសង់ផ្ទះសំណាញ់សម្រាប់ដំាបន្លែចំនួន៤៣ខ្នងទទឹង១០ម៉ែត្រ បណ្តាយ៣០ម៉ែត្រ។ លោកសង្កត់ធ្ងន់ទៀតថា សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង បច្ចុប្បន្នទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បើតាមលោក លោក ពៅ សំណាង គម្រោងអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បាននឹងកំពុងអនុវត្តការងារសាងសង់ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ៩០ភាគរយ […]

កាលវិភាគផ្សព្វផ្សាយ