News & អន្តរជាតិ
images (1)
អាម៉េរិកអាចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន១០ពាន់លានដុល្លារ ជួយកសិកររងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន
វ៉ាស៊ីងតោន៖ កសិករ​អាម៉េរិក​កំពុង​ហែលឆ្លងកាត់ពេលវេលាដ៏​លំបាក​ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី លោក​ ដូណាល ត្រាំ (Donald Trump)  ដែលប្រភពបាននិយាយថា ឥឡូវនេះសេតវិមានកំពុងរៀបចំឱ្យសង្គ្រាមនេះបន្លាយតទៅទៀត ដោយបញ្ចេញថវិកាសង្គ្រោះរាប់ពាន់លានដុល្លារកសិករ។ ទូរទស្សន៍ ស៊ីអិនអិន បានចេញថា ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលបានលើកឡើងអំពីការឡើងថ្លៃដើមផលិត និងការសងសឹកពីបរទេស ចំពោះអត្រាពន្ធគយថ្មីបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាម៉េរិក ដូចជាកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញធ្លាក់ចុះ។ យោងតាមក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា ការចំណាយលើផលិតកម្មកសិកម្មត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ជាង៤៦៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥  គឺកើនឡើងចំនួន១២ពាន់លានដុល្លារ បើធៀបជាមួយនឹងឆ្នាំ២០២៤។ ចំណែកទិន្នន័យរបស់តុលាការសហរដ្ឋអាម៉េរិក បានបង្ហាញថា ការក្ស័យធនរបស់កសិដ្ឋានបានកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០២១។ គោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការនិរទេសកម្លាំងពលកម្មចំណាកស្រុក រហូតបង្កភាពតានតឹងផ្នែកពាណិជ្ជកម្មសារជាថ្មីរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន។  ចំណែក​ផលិតផល​ដំណាំ​ប្រពៃណី​របស់​អាម៉េរិក មាន​ដូចជា​សណ្តែកសៀង បានធ្លាក់ចូលក្នុងស្ថានភាព​ពិបាករកទីផ្សារ។ ជាការពិត ឧស្សាហកម្មសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក បានក្លាយទៅជាបញ្ហានៃសេដ្ឋកិច្ចកសិកម្ម តាំងពីក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ហើយបញ្ហាខ្វះទីផ្សារកសិផលនេះ បានបង្កើនសម្ពាធលើរដ្ឋបាលរបស់លោក ដើម្បីរកដោះស្រាយជួយកសិករជាបន្ទាន់។ ប្រភពបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សេតវិមានបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួងកសិកម្ម និងរតនាគារ […]
All Program & ជាតិ
photo_2025-10-08_21-56-57
សហគ្រាសជលផលចំនួន៥៦៨ ទទួលបានការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ   
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរ គិតរហូតមកដល់បច្ចុប្បន្ន មានសហគ្រាសជលផលចំនួន៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប៦២ភាគរយ។ ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន៦៤ផ្សេងទៀត ក៏បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិតផលជលផលកម្ពុជា ឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈពេលសហគ្រាសចំនួន១១កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត […]
News & អន្តរជាតិ
FILE PHOTO: Soybeans are harvested at a farm in Luziania, state of Goias
ឆ្នាំ២០២៤ ចិនធ្លាប់ទិញសណ្តែកសៀងអាម៉េរិក ១២ពាន់លានដុល្លារ តែពេលនេះសូម្បីមួយដុល្លារក៏គ្មានផង
វ៉ាសិនតោន៖ កាលពីឆ្នាំ២០២៤ ក្រសួងកសិកម្មអាម៉េរិក បានបោះពុម្ពផ្សាយរបាយការណ៍សង្ខេបប្រចាំសប្តាហ៍អំពីការនាំចេញចុងថ្មីៗបំផុតនៃកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ប៉ុន្តែ​ នាពេលថ្មីៗនេះ របាយការណ៍អំពីការលក់សណ្តែកសៀងទៅប្រទេសចិន លែងមានទៀតហើយ ព្រោះចិនឈប់ទិញសោះតែម្តង។ យោងតាមសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ បានឱ្យដឹងថា ប្រទេសចិនបានឈប់ទិញសណ្តែកសៀងពីអាម៉េរិក តាំងក្នុងខែឧសភា ឆ្នាំ២០២៥នេះ ដោយដាក់ពន្ធសងសឹកលើផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កើនការយកពន្ធលើទំនិញនាំចូលពីប្រទេសចិន។ សណ្តែកសៀង គឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយមុខគត់របស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់ជាង១២,៦ពាន់លានដុល្លារ​ កាលពីឆ្នាំ២០២៤។  ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាម៉េរិក បែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន៥២ភាគរយនៃទិន្នផលសណ្តែកសៀងសរុប មិនឃើញបញ្ជាទិញអ្វីទាំងអស់​ សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរ។ គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាពេលត្រូវចាប់ផ្តើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំ ដើម្បីកសិករអាម៉េរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ ប៉ុន្តែ  ផ្ទុយ​ទៅ​វិញ ចិន​មិន​បាន​ទិញ​សណ្តែកសៀង​អាម៉េរិកសោះតែម្តង។ មូលហេតុបង្កឡើងដោយ​​សារពន្ធ​សងសឹក​​របស់​ចិន​បាន​ដាក់​លើ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​ឱ្យ​តម្លៃ​សណ្តែកសៀង​អាម៉េរិក​ មិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយ។ ពេញមួយរដូវក្តៅ កសិករអាម៉េរិក បានសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសចិន អាចចរចារឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការធូរស្រាលណាមួយកើតឡើងនោះទេ។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសផ្សេងទៀត […]
News & ជាតិ
photo_2025-10-09_11-27-44
កញ្ញា សុខ សម្ភ័ស​ ​ចាប់យក​មុខ​ជំនាញវិទ្យាសាស្ត្រកសិកម្ម​ ដោយសារ​​កម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម​
​ដោយ ឡុង សារេត​ ភ្នំពេញ៖  កញ្ញា សុខ សម្ភ័ស​  មានស្រុកកំណើត​នៅខេត្តតាកែវ​​ ដែលទើប​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​លើមុខជំនាញ​វិទ្យាសាស្ត្រ​កសិកម្មជំនាន់ទី​៣៦ នៃ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់យកមុខ​ជំនាញវិទ្យាសាស្ត្រកសិកម្ម​ ​គឺដោយសារ​​​ប្រទេសកម្ពុជា​ពឹងផ្អែក​លើវិស័យកសិកម្ម ជាពិសេស​ការគ្រប់គ្រង​ដំណាំ​ជាចំណុចស្នូលរបស់កម្ពុជា​។​​ បើតាមកញ្ញា សុខ សម្ភ័ស មុខជំនាញ​វិទ្យាសាស្ត្រកសិកម្មគឺ ​ផ្តោតជាសំខាន់​ទៅលើដំណាំ ​​រាប់តាំងពេលចាប់ផ្តើម​ដំបូងរហូតដល់ពេលប្រមូលផល​​ ចែកចាយលក់ទៅលើទីផ្សារ​។​​ មុខជំនាញ​​នៅ​ក្នុងវិស័យកសិកម្មមានច្រើន ប៉ុន្តែ​កញ្ញាបានជ្រើសរើសយកជំនាញ​វិទ្យាសាស្ត្រកសិកម្មនេះ​៖ទី១) ដោយសារចំណង់ចំណូលចិត្តលើមុខជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​​ផ្ទាល់, និងទី២)ប្រទេសកម្ពុជាសព្វថ្ងៃ​​ពឹងផ្អែកលើវិស័យកសិកម្ម​ ហើយការគ្រប់គ្រងដំណាំ​ជាចំណុចស្នូលរបស់កម្ពុជា​។ តួយ៉ាង​បច្ចុប្បន្នកម្ពុជា​បាន​បង្កើត​​សហគមន៍ទំនើបមានច្រើន ​ដែលទាមទារឱ្យមានអ្នកបច្ចេកទេសគ្រប់គ្រាន់​ ដើម្បីស្វែងរកទីផ្សារមួយ ដែលមានតម្លៃ​ស្ថិរភាព និងនិរន្តរភាព។ ​ដូច្នេះ​​​​កញ្ញាសង្ឃឹមថា និស្សិតគ្រប់រូប រួមនិង​អ្នក​ពាក់ព័ន្ធ និងយកមុខជំនាញទៅ​ធ្វើការ​ចែករំលែក​បទពិសោធន៍ផ្សេងៗរបស់ខ្លួន​ជូន​ប្រជាកសិករ ដើម្បីលើកកម្ពស់ការផលិតនៅតាម​​គ្រួសារ និងសហគមន៍ ក៏ដូចជា​សម្រាប់សង្គមជាតិទាំងមូល​។​ កញ្ញាបានបន្តថា ​កាល​ពីមុននិស្សិតក្នុងស្រុកមួយចំនួន​​​តែងនិយាយថា រៀនមុខជំនាញកសិកម្ម​ គ្មានផលប្រយោជន៍​អ្វីនោះ​ទេ​ ។ ប៉ុន្តែ​ក្នុងរយៈពេល​បីឆ្នាំកន្លងមកនេះ​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើស​មន្ត្រី​កសិកម្មឃុំ​ចំនួន​១០០០នាក់​ ដើម្បីជួយដល់វិស័យកសិកម្ម​ ជាពិសេសដំណាំស្រូវ ការការពារ​ដំណាំ ការ​រកទីផ្សារជូនប្រជាកសិករ ចុះធ្វើការ​ស្ទាប់ស្ទង់ជាមួយកសិករ​ តាមដានគ្រប់ពេលវេលា​។​ ដូច្នេះឃើញថា […]
News & អន្តរជាតិ
image_2025-09-18_11-13-04
ទឹកជំនន់នៅប៉ាគីស្ថាន បំផ្លាញបន្លែផ្លែឈើអស់ជិតពីរលានហិកតា
ការ៉ាជី៖ យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងសន្តិសុខស្បៀង និងស្រាវជ្រាវជាតិ ប៉ាគីស្ថាន បានឱ្យដឹងថា ដំណាំរាប់លានហិកតា ត្រូវបានបំផ្លាញ ដែលស្មើនឹង៧,៧ភាគរយនៃផ្ទៃដីដាំដុះសរុបនៅទូទាំងប្រទេស ក្នុងនោះ ផ្ទៃដីដំណាំទំហំ១,៦លានហិកតានៃដីកសិកម្មនៅតែបន្តជន់លិចក្នុងទឹកជំនន់ ដែលបង្កឱ្យដំណាំខូចច្រើនជាងគេ គឺបន្លែ ផ្លែឈើ។ នៅក្នុងខេត្តចំនួនបីរបស់ប្រទេសប៉ាគីស្ថាន ទំហំការខូចខាត រួមមានបន្លែចំនួន២០២ហិកតា។  ការបំផ្លាញដំណាំលម៉ើអស់ចំនួន១៤ ៧៣០ហិកតា ខ្ទឹមបារាំងចំនួន២ ១៧៦ហិកតា និងដំណាំម្ទេសចំនួន៨៩ហិកតា។ ចំណែកទឹកជំនន់បានប៉ះពាល់ដល់ដំណាំបន្លែផ្សេងទៀតចំនួនជិត៦០០ហិកតា រួមទាំងដំណាំចេកចំនួន៦២៣ហិកតា។ ជម្រៅទឹកជាមធ្យមក្នុងចម្ការបន្លែផ្លែឈើ មានចន្លោះពីមួយម៉ែត្រកន្លះទៅបីម៉ែត្រ ហើយការខូចខាតផលិតផលកសិកម្មត្រូវបានគេប៉ាន់ស្មានថា មានចំនួនទឹកប្រាក់ជិត២ ០០០លានដុល្លារ។ ទឹកជំនន់ក៏បានបំផ្លាញស្រូវស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បង្កឱ្យរាំងស្ទះដល់ប្រព័ន្ធធារាសាស្រ្ត ផ្លូវតភ្ចាប់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងកន្លែងស្តុកទុកផលិតផល។  ការខូចខាតទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនការខាតបង់នៅពេលប្រមូលផល។  អ្នកវិភាគប៉ាន់ប្រមាណថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បន្លែ និងផ្លែឈើ អាចធ្វើតម្លៃម្ហូបអាហារឡើងថ្លៃពី១២ ទៅ១៨ភាគរយ។ ចំណែកកម្មករក្រីក្រនៅតាមជនបទ ដែលរងចាំការងារនៅរដូវប្រមូលផល កំពុងប្រឈមមុខនឹងអត់ការងារធ្វើ។  ស្ថាប័នអន្តរជាតិបានសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនៃវិស័យកសិកម្មនឹងជាចំណុចសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានងើបឡើងវិញ។ ជាការឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋបាលខេត្តទាំងបីរបស់ប៉ាគីស្ថាន កំពុងដាក់ពង្រាយគ្រឿងចក្រដើម្បីការបង្ហូរទឹកចេញពីស្រែចម្ការ និងផ្តល់ជំនួយហិរញ្ញវត្ថុ គ្រាប់ពូជ ជី និងឧបករណ៍ផ្សេងទៀតដល់កសិកររងគ្រោអ។  ទីភ្នាក់ងារអន្តរជាតិ រួមទាំងស្ថាប័នអង្គការសហប្រជាជាតិ […]
News & អន្តរជាតិ
rice_export_9
អង្ករ​វៀតណាមចុះថោក ​ដោយ​សារ​​ហ្វីលីពីន​ ហាម​នាំ​ចូល ជាបណ្តោះអាសន្ន
ម៉ានីល៖ តម្លៃនាំចេញអង្កររបស់វៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន ដែលជាទីផ្សារដ៏ធំបំផុត បានបន្តការហាមឃាត់ការនាំចូលមួយខែទៀត ឬអាចបន្តហាមនាំចូលរហូតដល់ចុងឆ្នាំ២០២៥នេះ។ សារព័ត៌មានរបស់ហ្វីលីពីន​ បានចេញផ្សាយរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានសង្កេតឃើញថា ការធ្លាក់ចុះនៃទីផ្សារអង្ករជាសកលនៅក្នុងខែកញ្ញា​ ឆ្នាំ២០២៥នេះ ដោយសារការផ្គត់ផ្គង់នៅតែមានបរិមាណច្រើនលើសតម្រូវការជាក់ស្តែង។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅក្នុងរបាយការណ៍សង្ខេបស្តីអំពីទីផ្សារអង្ករប្រចាំខែរបស់ខ្លួនថា «តម្លៃអង្ករបានធ្លាក់ចុះខ្លាំងបំផុត នៅក្នុងប្រទេសវៀតណាម ដោយសារការផ្អាកនាំចូលរបស់ប្រទេសហ្វីលីពីន (ដែលដំបូងឡើុបានប្រកាសផ្អាករយៈពេល ៦០ថ្ងៃ ប៉ុន្តែឥឡូវបន្តហាមនាំចូលយ៉ាងហោចណាស់រហូតដល់ថ្ងៃទៀត)»។ ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបញ្ជាក់ថា អង្ករវៀតណាមបាក់ប្រាំភាគរយ ជាមធ្យមមានតម្លៃ៣៧២ដុល្លារក្នុងមួយតោន កាលក្នុងខែកញ្ញា ឬប្រហែលចុះថោកបួនភាគរយទាបជាង ក្នុងខែសីហា ដែលមានតម្លៃ៣៨៩ ដុល្លារក្នុងមួយតោន។  សម្រាប់​ប្រចាំ​ឆ្នាំ តម្លៃ​អង្ករ​វៀតណាម​បាន​ធ្លាក់​ចុះ៣២ភាគរយ ​ធៀប​នឹង​ឆ្នាំ២០២៤ ដែលមានតម្លៃ៥៤៦,៥ ដុល្លារ​ក្នុង​មួយ​តោន។ ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបង្ហាញទៀតថា តម្លៃអង្ករវៀតណាមបាក់ប្រាំភាគរយ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ មានតម្លៃជាមធ្យម៣៨៩,៣ដុល្លារក្នុងមួយតោន គឺចុះថោក៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះតម្លៃអង្ករ គឺបណ្តាលមកពីការចាប់ផ្តើមនាំចេញឡើងវិញរបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោក ក្នុងនាមជាប្រទេសនាំចេញអង្ករលំដាប់កំពូល។ ទោះបីជាយ៉ាង​ណា​ក៏ដោយ ស្ថានភាព​ធ្លាក់ថ្លៃកាន់តែថោកថែមទៀត ​ដោយសារ​ប្រទេស​ហ្វីលីពីន បានប្រកាស​ដាក់​បម្រាម​ការ​នាំ​ចូល​អង្ករ​ជាបណ្តោះ​អាសន្ន​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១ […]
News & ជាតិ
fn-2025-10-08-11-17-57-0
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ […]
News & អន្តរជាតិ
image_2025-10-09_10-39-14
ឥណ្ឌូណេស៊ី​កំណត់​គោលដៅ​នាំ​ចេញ​ទុរេន ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីកំពុងតែបង្កើតកេរ្តិ៍របស់ខ្លួននៅក្នុងទីផ្សារផ្លែទុរេនប្រទេសចិន ដោយបន្តការនាំចេញដោយផ្ទាល់ ក្នុងគោលបំណងជៀសវៀងប្រទេសអន្តរការី និងបង្កើនប្រាក់ចំណេញដល់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកឱកាសនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេស បន្ទាប់ពីបានពិភាក្សាជាមួយភាគីចិន កាលពីពេលថ្មីៗកន្លងមកនេះ  ដោយផ្តោតលើការកាត់ផ្តាច់បណ្តាញនាំចេញតាមរយៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ លោកអនុរដ្ឋមន្ត្រី បាននិយាយបន្ទាប់ពីសម័យប្រជុំពេញអង្គរបស់សមាគមកសិករឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៣  ខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងថា «រហូតមកដល់ពេលនេះ ផ្លែទុរេនរបស់យើងត្រូវបាននាំចេញទៅប្រទេសថៃ ដែលបន្ទាប់មកថៃនាំចេញបន្តទៅកាន់ប្រទេសចិន។ យើងទទួលបានប្រាក់ចំណូលត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ ប្រសិនបើយើងនាំចេញដោយផ្ទាល់ទៅប្រទេសចិន យើងអាចទទួលបានចំណួលរហូតដល់៣០ភាគរយ»។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាល ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា​​ ការនាំចេញផ្លែទុរេនរបស់ឥណ្ឌូណេស៊ីមានចំនួន៦០០តោន នៅក្នុងឆ្នាំ២ឥ២៤ ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានដុល្លារ។  ប្រទេសថៃ និងទីក្រុងហុងកុង គឺជាទីផ្សារគោលដៅចម្បងសម្រាប់ការដឹកជញ្ជូនទាំងនេះ។  ជាមួយគ្នានេះដែរ អាជ្ញាធរគយចិនបានរាយការណ៍ថា ប្រទេសចិន បាននាំចូលផ្លែទុរេនចំនួន១៥,៦ពាន់លានគីឡូក្រាម នៅក្នុងឆ្នាំ២០២៤ គឺកើនឡើង៩,៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានតម្លៃជិតជាទឹកប្រាក់ចំនួន៧ ០០០លានដុល្លារ។ លោកអនុរដ្ឋមន្ត្រី បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសឥណ្ឌូណេស៊ី ដោយលើកឡើងពីគុណភាព និងភាពស្រស់ស្ងាតគួរឱ្យចង់ទិញទៅបរិភោគ។ លោកបាននិយាយដូច្នេះថា «ផ្លែទុរេនរបស់យើងស្រស់ៗទើបតែបេះពីចម្ការ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅលើទីផ្សារ»។ តាមរយៈការអភិវឌ្ឍបណ្តាញនាំចេញដោយផ្ទាល់ ប្រទេសឥណ្ឌូណេស៊ី […]
News & អន្តរជាតិ
image_2025-10-06_08-39-48
ម៉ាឡេស៊ីបង្កើតកម្មវិធីពង្រីកគ្រាប់ពូជខ្ទឹមបារាំងក្រហម ដើម្បីកាត់បន្ថយការនាំចូល
កូឡាឡាំពួរ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី បានកំណត់គោលដៅកាត់បន្ថយឱ្យបាន៣០ភាគរយនូវការពឹងផ្អែករបស់ខ្លួនលើខ្ទឹមបារាំងក្រហមនាំចូល នៅឆ្នាំ២០៣០ ដោយប្រើកម្មវិធីផលិតកម្មគ្រាប់ពូជក្នុងស្រុក ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។ អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយថា គំនិតផ្តួចផ្តើមនេះគាំទ្រដល់គោលដៅសន្តិសុខស្បៀងជាតិ ស្របពេលប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្នបាននាំចូលស្ទើរតែទាំងអស់នូវខ្ទឹមបារាំងក្រហម​ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងប្រទេស ដែលមានតម្លៃជាទឹកប្រាក់ជាង ៥៥៥លានដុល្លារក្នុងមួយឆ្នាំ។ គម្រោងដាំដុះសាកល្បងនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសហគ្រិនទីវ័យក្មេងម្នាក់បានពង្រីកពីគ្រាប់ពូជចំនួន២០គីឡូក្រាម ដាំនៅលើថ្នាលតូចៗ រហូតបង្កើនគ្រាប់ពួជបានយ៉ាងច្រើន ដែលអាចដាំបានលើផ្ទៃដីកន្លះហិកតា និងទទួលបានទិន្នផលរហូតដល់ប្រាំតោនក្នុងមួយរដូវ។ លោកអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយក្នុងដំណើរទស្សនកិច្ចពិនិត្យមើលគម្រោងផលិតគ្រាប់ពូជខ្ទឹមបារាំងក្រហម ដែលបង្ហាញថា ខ្ទឹមបារាំងក្រហមអាចដាំដុះបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។ សព្វថ្ងៃនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី កំពុងផ្តោតលើការអភិវឌ្ឍគ្រាប់ពូជក្នុងស្រុកសម្រាប់ចែកចាយដល់ប្រជាកសិករនៅក្រោមនាយកដ្ឋានកសិកម្ម ស្របពេលសហគ្រិនគំរូ នឹងដើរតួជាអ្នកផលិតគ្រាប់ពូជសម្រាប់ចែកចាយបន្ត តាមរយៈប្រព័ន្ធដាំឡើងវិញ គ្រាប់មួយកញ្ចប់អាចបង្កើតបានគ្រាប់ថ្មីបីកញ្ចប់ ដែលអាចពង្រីកការដាំដុះតាមគ្រប់រដូវនីមួយៗ។ យោងតាមអាកាសធាតុក្នុងប្រទេសម៉ាឡេស៊ី ខ្ទឹមបារាំងក្រហមអាចដាំបាននៅនៅក្នុងខែសីហា និងប្រមូលផលនៅក្នុងខែតុលា។  ការដាំដុះនឹងពង្រីកឱ្យបានកាន់តែធំនៅឆ្នាំ២០២៦ ដែលអ្នកជំនាញសង្ឃឹមថា នឹងទទួលបានទិន្នផលគ្រាប់ចំនួន១៥ ០០០ គីឡូក្រាមក្នុងមួយរដូវដាំដុះ។  ចំណែកនៅកសិដ្ឋាផលិតកម្មចំណីអាហារផ្សេងទៀត​ អាចផលិតគ្រាប់ពូជបានឈានដល់ ២ ៤០០គីឡូក្រាមក្នុងមួយរដូវ ដែលអ្នកជំនាញបានព្យាករណ៍ថា នឹងទទួលបានទិន្នផលគ្រាប់ពូជកើនឡើងរហូតដល់៥០ ០០០គីឡូក្រាម នៅឆ្នាំ២០២៦។ លោកប្រធានវិទ្យាស្ថានបានជ្រើសរើសកំណត់សម្រាប់ដាំដុះខ្ទឹមបារាំងក្រហម ដែលអាចផ្តល់ទិន្នផលពី៨ ០០០ ទៅ៩០ ០០០គីឡូក្រាម […]
News & អន្តរជាតិ
pemerintah-tetapkan-cikande-daerah-terpapar-radiasi-cs-137-2636637
ឥណ្ឌូណេស៊ីចាប់ផ្តើមសម្អាតវិទ្យុសកម្ម សេស្យូម ដែលប៉ះពាល់ដល់បង្គានាំចេញទៅអាម៉េរិក
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចាប់ផ្តើមសម្អាតសារធាតុវិទ្យុសកម្ម សេស្យូម​១៣៧ (Cesium-137) នៅតាមទីតាំងចំនួនពីរ ក្នុងតំបន់ឧស្សាហកម្មមួយកន្លែងស្ថិតនៅក្នុងខេត្តបានតេន ភាគខាងលិចទីក្រុងហ្សាការតា និងបន្តបោសសម្អាតនៅតាមទីតាំងផ្សេងទៀត។ អនុប្រធានផ្នែកគ្រប់គ្រងការបំពុល និងការខូចខាតបរិស្ថាននៃក្រសួងបរិស្ថាន បាននិយាយថា ទីតាំងចំនួន១០ ត្រូវបានគេកំណត់ថា មានជាតិពុលដោយវិទ្យុសកម្ម សេស្យូម​១៣៧ ដែលគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុកគ្រោះថ្នាក់វិទ្យុសកម្ម បានដកហូតធុងជ័រចំនួន២០ និងថង់ប្លាស្ទិកចំនួន១៧ថង់ ព្រមទាំងសម្ភារៈសម្រាប់បំពុលមួយចំនួនទៀត។ ការកម្ចាត់មេរោគកំពុងត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែរ ដើម្បីធានាសុវត្ថិភាពកម្មករ និងពារការការប៉ះពាល់នឹងវិទ្យុសកម្មបន្ថែមទៀត។ វត្ថុធាតុកខ្វក់មានផ្ទុកកម្រិតវិទ្យុសកម្មខ្ពស់​ ត្រូវបានជីកកកាយដោយប្រើឧបករណ៍ធុនធ្ងន់ ហើយបានផ្លាស់ប្តូរទៅកន្លែងរក្សាទុកជាបណ្តោះអាសន្នរបស់ក្រុមហ៊ុន។ លោកបាននិយាយថា «រដ្ឋាភិបាលបានប្តេជ្ញាអនុវត្តយ៉ាងខ្លាំងក្លានូវកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងគ្រប់គ្រងការចម្លងរោគ»។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានឱ្យដឹងថា ដំបូងឡើយបានរកឃើញការចម្លងរោគវិទ្យុសកម្ម សេស្យូម ១៣៧ ត្រូវបានគេរាយការណ៍ថា បានរកឃើញនៅក្នុងផលិតផលបង្គាបង្កក ដែលនាំចេញពីឥណ្ឌូណេស៊ីទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ចំណែកក្រោយមកអាជ្ញាធរឥណ្ឌូណេស៊ីបានបិទទីតាំងក្រុមហ៊ុនកែច្នៃវេចខ្ចប់ ដែលសង្ស័យថា ជាប្រភពនៃការចម្លងរោគវិទ្យុសកម្មនៅក្នុងផលិតផលបង្គា។ កាលពីចុងខែកញ្ញា​ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់ម្ហូបអាហារ បានបញ្ជាក់ថា ការចម្លងរោគវិទ្យុសកម្ម សេស្យូម ១៣៧ ត្រូវបានរក្សាទុកនៅក្នុងបរិវេណឧស្សាហកម្ម ហើយមិនប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ ឬការនាំចេញឡើយ។ ក្រសួង​សុខាភិបាលឥណ្ឌូណេស៊ី […]
News & ជាតិ
default
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមជាវាគ្មិនក្នុងវេទិកាស្រូវអង្ករ លើកទី៧ នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់
កូឡូញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងកំឡុងពេលបំពេញបេសកកម្មដឹកនាំក្រុមហ៊ុន ដែលជាសមាជិកចូលរួមការតាំងពិព័រណ៍អន្តរជាតិ Anuga International Food Fair 2025 កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងវេទិកាស្រូវអង្ករលើកទី៧ (7th Eurofins Anuga Rice Conference) នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលវេទិកានេះផ្តោតលើប្រធានបទ ស្ថានភាពការប្រឈម​​ និងឱកាសនៃការធ្វើពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិនាពេលបច្ចុប្បន្ន-Current Opportunities and Challenges for International Rice Trade។ នៅក្នុងកម្មវិធីនេះដែរក៏មានវាគ្មិនមកពីសហរដ្ឋអាម៉េរិក ប៉ាគីស្ថាន អាឡឺម៉ង់ និងអ្នកជំនាញផ្នែកស្រូវនិរន្តរភាព អ្នកវិទ្យាសាស្ត្រស្រូវអំពី DNA ស្រូវអង្ករ និងការគ្រប់គ្រងថ្នាំពុលកសិកម្ម និងសារធាតុនៅក្នុងគ្រាប់អង្ករផងដែរ។ ឧកញ៉ា ឡាយ ឈុនហួ ក៏បានបង្ហាញដល់អង្គវេទិកានូវសក្តានុពលនៃការដាំដុះ ការកែច្នៃ និងការនាំចេញអង្កររបស់កម្ពុជា ព្រមទាំងផែនការ និងគោលនយោបាយមួយចំនួនរបស់សហព័ន្ធស្រូវអង្ករ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្ម ដាំដុះ ការកិនកែច្នៃ […]
News & អន្តរជាតិ
image_2025-10-08_09-02-02
ចំណូល​លក់​បន្លែ​ផ្លែឈើ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាម៉េរិក ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ
កាលីហ្វ័រញ៉ា៖ យោងតាមនាយកដ្ឋានចំណីអាហារ និងកសិកម្ម រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានឱ្យដឹងថា កសិដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានកត់ត្រាទឹកប្រាក់បានមកពីការលក់ទំនិញសរុបលើសពី ៦១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈពេលតម្លៃសរុបខ្ពស់ជាង តម្លៃដើមសម្រាប់អ្នកដាំដុះ។ ក្នុងចំណោមកសិផលស្រស់ៗ មានដូចជាគ្រាប់អាល់ម៉ុននៅតែជាទំនិញឈានមុខគេដែលមានតម្លៃសរុប៥,៦៦ពាន់លានដុល្លារ។  ទោះបីជាយ៉ាងណាក៏ដោយ តម្លៃលក់ផលិតផលបន្លែ និងផ្លែឈើ ក្នុងឆ្នាំ២០២៤ បានធ្លាក់ថ្លៃមិនអាចរកប្រាក់ចំណេញ ដែលនាំឱ្យអ្នកដាំដំណាំមួយចំនួនបោះបង់ចោលចម្ការ។  ចម្ការ​​បោះ​បង់​ចោលចម្ការ​បាន​ក្លាយជាជម្រក​ពងកូនសម្រាប់សត្វ​ល្អិតចង្រៃ ដែលឆ្លងទៅបំផ្លាញផលដំណាំ​លើ​ចម្ការ​ឈើ​​ជិត​ខាង។ ការលក់ផលិតផលផ្លែទំពាំងបាយជូរអាចរកប្រាក់ចំណួលបានចំនួន៥,៦៤ពាន់លានដុល្លារ។  បន្លែសាឡាត់លក់បានប្រាក់ចំនួន៣,៦៧ពាន់លានដុល្លារ និងផ្លែស្ត្របឺរី លក់បានប្រាក់ចំនួន៣,៤៦ពាន់លានដុល្លារ។  ការលក់គ្រាប់សណ្តែករីករាយរកចំណូលបានចំនួន២,០៥ពាន់លានដុល្លារ ចំណែកផលិតកែច្នៃប៉េងប៉ោះរកចំណូលបានចំនួន១,៦៤ពាន់លានដុល្លារ។  ការ៉ុតលក់បាន​ប្រាក់​ចំនួន១,៥៧ពាន់​លាន​ដុល្លារ។ ទិន្នន័យនាំចេញថ្មីៗបំផុត ពីឆ្នាំ២០២៣ បង្ហាញពីចំណូលលក់ផលិតផលកសិកម្មបានប្រាក់ចំនួន២២,៤ពាន់លានដុល្លារ ដោយការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ធ្លាក់ចុះ៥,៩ភាគរយធៀបនឹងឆ្នាំ២០២៤។ គ្រាប់ផ្លែអាល់ម៉ុន និងសណ្តែករីករាយ គឺជាផលិតផលនាំចេញបានច្រើនជាងគេ។ នាយកដ្ឋានចំណីអាហារ និងកសិកម្ម រដ្ឋកាលីហ្វ័រញ៉ា ក៏បានរាយការណ៍ផងដែរថា ការលក់ជីសរីរាង្គបានកើនឡើងជិត២២ភាគរយ នៅចន្លោះឆ្នាំ២០១៩ និង២០២៣ ដែលទទួលបានប្រាក់ចំណូលឈានដល់ចំនួន១១,៨ពាន់លានដុល្លារ។ ទោះបីជារបាយការណ៍បានបង្ហាញពីចំនួនទឹកប្រាក់ច្រើន កើនឡើង៣,៦ភាគរយ ក្នុងឆ្នាំ២០២៤ក៏ដោយ​ ក៏អត្រាអតិផរណា និងការកើនឡើងនៃការចំណាយថ្លៃដើមផលិត បានធ្វើឱ្យប្រាក់ចំណេញមានកម្រិតនៅឡើយ។  អ្នកដាំដុះប្រឈមមុខនឹងបញ្ហាតម្លៃពលកម្ម ពន្ធគយ និងការចំណាយលើធាតុចូល ខណៈពេលតម្លៃទំនិញលក់ចេញនៅតែទាប […]

កាលវិភាគផ្សព្វផ្សាយ