អន្តរជាតិ
News & អន្តរជាតិ

ឥណ្ឌូណេស៊ី មានស្តុកអង្ករច្រើនបំផុតក្នុងរយៈពេលជាង៥៧ឆ្នាំកន្លងមកនេះ
ហ្សាកាតា៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា ស្តុកអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានកើនដល់ដំណាក់កាលជាប្រវត្តិសាស្ត្រមិនធ្លាប់មាន គឺមានបរិមាណលើសតម្រូវការចំនួន៣,៥លានតោន បើគិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលជាបរិមាណអង្ករនៅក្នុងឃ្លាំងច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានសាទរចំពោះសមិទ្ធិផលនេះថា ជាចំណុចសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី និងជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់កសិករ និងប្រសិទ្ធភាពនៃគោលនយោបាយរដ្ឋាភិបាល។ លោករដ្ឋមន្ត្រី បានមានប្រសាន៍ថា នេះជាលើកដំបូងហើយ ក្នុងរយៈពេល៥៧ឆ្នាំ ដែលស្តុកស្រូវរបស់រដ្ឋាភិបាលមានលើសពី៣,៥លានតោន នៅចន្លោះខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ បរិមាណអង្ករក្នុងស្តុកសម្រាប់រយៈពេលប្រាំខែ ដើមឆ្នាំនេះ គឺចំនួនច្រើនជាងការគ្រោងទុក ក្នុងឆ្នាំ២០២៥ ព្រមទាំងបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រផងដែរ ដោយចាប់ផ្តើមសន្សំពីចំនួន១,៧លានតោន ក្នុងខែមករា គឺកើនឡើងលើសពីឆ្នាំ២០២៤ ដែលអង្ករក្នុងស្តុកមានត្រឹមតែ១,៨លានតោនប៉ុណ្ណោះ ប៉ុន្តេដល់ឆ្នាំ២០២៥នេះ អង្ករនៅក្នុងស្តុកមានបរិមាណរហូតដល់៣,៥លានតោន ដោយគ្មានការនាំចូល។ ដោយផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ ដែលរក្សាទុកដោយទីភ្នាក់ងារភស្តុភាររដ្ឋ បានឱ្យដឹងថា ចាប់តាំងពីស្ថាប័ននេះបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ូហារតូ (Soeharto) បរិមាណអង្ករនៅក្នុងស្តុក នេះ គឺជាបរិមាណអង្ករនៅសល់ច្រើនបំផុតមិនធ្លាប់មាន រាប់ពីខែមករា […]
News & អន្តរជាតិ

ប្រទេសឡាវ បង្កើនការឃ្លាំមើលពីមេរោគអង់ត្រាក់ ហាមឃាត់ការនាំចូលសត្វពីប្រទេសថៃ
វៀងច័ន្ទ៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ប្រទេសឡាវ បានឱ្យមន្រ្តីរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ និង មានការយល់ដឹងអំពីគ្រោះថ្នាក់នៃរោគជំងឺ អង់ត្រាក់ (Anthrax) បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងខេត្តមុដាហាន និងបានឆ្លងពីសត្វទៅមនុស្សយ៉ាងហោចណាស់៣នាក់ហើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងខេត្តមុដាហាន ប្រទេសថៃ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានចេញមកព្រមាន និងបានជំរុញឱ្យគ្រប់វិស័យពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជីវកម្មសាច់ផ្អាកការនាំចូល និងដឹកជញ្ជូនសត្វពាហនៈ ដែលរួមមាន គោ ក្របី ចៀម ពពែ ជ្រូក សេះ និងផលិតផលសត្វ មកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាង់ត្រាក់នេះ។ ព្រមជាមួយគ្នានេះដែរ មន្ត្រីមូលដ្ឋាន ជាពិសេសមន្ត្រីឈរជើងតាមតំបន់ព្រំដែនត្រូវតែអនុវត្តវិធានការទប់ស្កាត់ជំងឺយ៉ាងតឹងរ៉ឹង ក្នុងនេះមានទាំងការត្រួតពិនិត្យលម្អិត ហាមនាំចូលសត្វពីប្រទេសថៃ និងបាញ់ថ្នាំសម្លាប់មេរោគលើយានយន្តទាំងអស់ ដែលធ្វើដំណើរពីប្រទេសថៃ ចូលមកកាន់ប្រទេសឡាវ។ ក្រៅពីនេះម្ចាស់បសុសត្វគួរតែតាមដានយ៉ាងដិតដល់នូវសុខភាពសត្វរបស់ខ្លួន ហើយត្រូវរាយការណ៍ពីរោគសញ្ញាគួរឲ្យសង្ស័យប្រាប់មកស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជាបន្ទាន់។ ចំណែកសាធារណជនគួរតែតាមដានព័ត៌មានពីហានិភ័យនៃជំងឺ អង់ត្រាក់ ដោយត្រូវត្រៀមខ្លួនជាស្រេចក្នុងការពន្លឿនគម្រោងចាក់វ៉ាក់សាំងការពារ ជាពិសេសសម្រាប់ប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់។ ជំងឺអង់ត្រាក់បង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ បាស៊ីលុស អង់ត្រាស៊ីស […]
News & អន្តរជាតិ

តម្លៃស្បៀងអាហារពិភពលោក នៅក្នុងខែមេសា បានឡើងថ្លៃ ដោយសារតែគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក
អន្តរជាតិ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរាយការណ៍ថា តម្លៃស្បៀអាហារជាសកលបានកើនឡើងក្នុងខែមេសា ឆ្នាំ២៩២៥នេះ ដែលមួយផ្នែកកើតឡើងដោយសារការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ ក្នុងនេះគេឃើញតម្លៃគ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ និងសាច់បានកើនឡើងមួយភាគរយ នៃសន្ទស្សន៍តម្លៃម្ហូបអាហារស្តង់ដាររបស់អង្គការ FAO បើប្រៀបធៀបទៅនឹងខែមីនា និងបើទោះបីជាតម្លៃស្ករ និងប្រេងឆាបានធ្លាក់ថ្លៃក៏ដោយចុះ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងរ៉ូម ប្រទេស អ៊ីតាលី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយបានដកស្រង់របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ដែលបាននិយាយថា គ្រាប់ធញ្ញជាតិ ដែលរងការប៉ះពាល់ខ្លាំងបំផុត ដោយសារគោលនយោបាយផ្លាស់ប្តូរពន្ធរបស់សហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះដែរ តម្រូវការតាមរដូវកាល ការធ្លាក់ចុះការនាំចេញស្រូវសាលីរបស់រុស្ស៊ី និងការធ្លាក់ថ្លៃប្រាក់ដុល្លារអាមេរិក ទាំងអស់នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងផងដែរ។ របាយការណ៍ប្រចាំខែរបស់អង្គការ FAO បាននិយាយទៀតថា ការដំឡើងប្តូរពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងរួមបញ្ចូលទាំងការលើកលែងពន្ធសម្រាប់អ្នកនាំចូលពោតរបស់សហរដ្ឋអាមេរិក ដូចជាម៉ិកស៊ិក ហើយការផ្អាកការលើកទឹកចិត្តពន្ធរយៈពេល ៩០ ថ្ងៃរហូតដល់ថ្ងៃទី៩ ខែកក្កដា បានបណ្តាលឱ្យមានសម្ពាធតម្លៃកាន់តែច្រើនឡើងជាបន្តបន្ទាប់។ យោងតាមស្តិតិបានបង្ហាញថា តម្លៃផលិតផលទឹកដោះគោ បានកើនឡើង ២,៤ភាគរយ ពីមួយខែទៅមួយខែ។ ចំណែកតម្លៃសាច់បានកើនឡើង ៣,២ភាគរយ ខណៈពេលតម្លៃ […]
News & អន្តរជាតិ

ថៃអនុវត្តវិធានការគ្រប់គ្រង “រោគអង់ត្រាក់” ក្នុងខ្លួនសត្វគោ នៅក្នុងខេត្តមុដាហាន
បាងកក៖ នាយកដ្ឋានបសុសត្វថៃ បានព្រមានកសិករ ឱ្យប្រយ័ត្នប្រយែងជំងឺអង់ត្រាក់ ឬហៅថា ពិសធ្យូង ក្រោយរកឃើញអ្នកជំងឺទី១ នៅខេត្តមុដាហាន រួមទាំងត្រៀមផ្តល់ការណែនាំការពារជំងឺ និងដាក់វិធានការទប់ស្កាត់ជំងឺអង់ត្រាក់លើសត្វក្នុងតាមតំបន់សហគមន៍។ គួរបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ពិសធ្យូង គឺជាជំងឺឆ្លងពីសត្វគោ ក្របី ពពែ និងចៀម។ វាជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី ឈ្មោះ បាស៊ីលុស អង់ត្រាស៊ីស (Bacillus anthracis) ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅមានផ្ទុកជំងឺនេះ ហើយបន្ទាប់ពីឆ្លងមេរោគនេះ បានប្រហែល១ ទៅ៥ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ក្អួត ចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដកដង្ហើមខ្លី ពិបាកដកដង្ហើម។ ចំណែកក្នុងករណីរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះ៨០ភាគរយនៃអ្នកជំងឺអាចស្លាប់ថែមទៀតផង។ បសុពេទ្យ លោក ប៊ុនយ៉ាក្រីត ពីនប្រាក់ស៊ុង (Boonyakrit Pinprasong) អគ្គនាយករង នៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បាននិយាយថា បច្ចុប្បន្នមានរបាយការណ៍បញ្ជាក់អំពីអ្នកជំងឺ អង់ត្រាក់ នៅក្នុងស្រុកដនតាន ខេត្តមុដាហាន បន្ទាប់ពីអ្នកជំងឺបានមកព្យាបាលនៅមន្ទីរពេទ្យ។ រោគសញ្ញារបស់អ្នកជំងឺមានរបួសនៅដៃស្តាំ រីកកូនកណ្តុរនៅក្លៀកខាងស្តាំ បន្ទាប់ពីអ្នកជំងឺបានបរិភោគសាច់គោឆៅ។ […]
News & អន្តរជាតិ

ចំណីគោប្រកបដោយនិរន្តរភាព ដោយកែច្នៃគ្រាប់កប្បាសជាគ្រឿងផ្សំ
អាម៉េរិក៖ និរន្តរភាពនៅតែជាពាក្យ ដែលគេប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មចិញ្ចឹមគោ ប៉ុន្តែមានន័យខុសគ្នាចំពោះអ្នកផលិតគ្រប់រូប។ ការបង្កើតកម្មវិធីផលិតចំណីប្រកបដោយនិរន្តរភាព អាចមានការផ្តោតអារម្មណ៍ខុសៗគ្នា ថាតើនេះជាការថែរក្សាបរិស្ថាន បង្កើនភាពធន់បានយូរនៃប្រតិបត្តិការ ឬគ្រាន់តែថែទាំសត្វគោឱ្យមានសុខភាពល្អ។ យោងតាមការចេញលើទស្សនាវដ្តីសាច់គោ របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រាប់កប្បាសកំពុងតែទទួលបានចាប់អារម្មណ៍ក្នុងការកែច្នៃជាចំណីគោ។ គ្រាប់កប្បាសត្រូវបានគេស្គាល់ជាយូរមកហើយចំពោះតម្លៃផ្នែកអាហារូបត្ថម្ភដល់សត្វ ដោយសារគ្រាប់កប្បាសឥឡូវនេះ គេកំពុងតែយកចិត្តទុកដាក់ចំពោះសក្តានុពលរបស់វាក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមិនប៉ះពាល់ដល់សុខភាពសត្វ ឬប្រសិទ្ធភាពប្រតិបត្តិការចិញ្ចឹមគោយកសាច់។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់គ្រាប់កប្បាស សម្រាប់ធ្វើឱ្យគោមានសុខភាពល្អ និងឆាប់ធំធាត់៖ ១- សម្បូរសារធាតុបំប៉ន និងបន្សល់កាកសំណល់តិចតួច តាមរយៈកម្មវិធីផ្តល់ចំណីគោប្រកបដោយនិរន្តរភាព គឺចាប់ផ្តើមជាមួយនឹងប្រភពឆ្លាតវៃ និងងាយរកថែមទៀត។ នៅពេលបង្កើតរបបអាហារ អ្នកចិញ្ចឹមគោយកសាច់ ចាប់ផ្តើមយកចិត្តទុកដាក់លើអាហារូបត្ថម្ភសំខាន់ៗចំនួនបី គឺប្រូតេអ៊ីន ថាមពល និងជាតិសរសៃ ដែលគ្រាប់កប្បាសអាចផ្តល់អត្ថប្រយោជន៍ទាំងបីខាងយ៉ាងនេះ។ លោកសាស្ត្រាចារ្យ ប្លែក វីលសុន (Blake Wilson) មកពីសាកលវិទ្យាល័យ Oklahoma State University បានមានប្រសាសន៍ថា «គ្រាប់កប្បាសទាំងមូល គឺជាចំណីតែមួយគត់ គឺប្រូតេអ៊ីន ខ្លាញ់ និងជាតិសរសៃរបស់វាផ្តល់អត្ថប្រយោជន៍នៅក្នុងរបបចំណីរបស់គោ ដែលជាអាហារបំប៉នសម្រាប់គោមិនសូវធំធាត់។ លើសពីតម្លៃអាហារូបត្ថម្ភ គ្រាប់កប្បាសជួយកាត់បន្ថយកាកសំណល់ ដោយផ្តល់អត្ថប្រយោជន៍ថ្មីដល់អនុផលកសិកម្ម។ វាជាលក្ខណៈធម្មជាតិសុទ្ធសាធសម្រាប់ប្រតិបត្តិការចិញ្ចឹម […]
News & អន្តរជាតិ

ម៉ាឡេស៊ីត្រៀមខ្លួនចរចាពន្ធជាមួយអាម៉េរិក ដើម្បីការពារវិស័យទំនិញ
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងរៀបចំយ៉ាងហ្មត់ចត់សម្រាប់ចរចាររឿងពន្ធគយ ជាមួយសហរដ្ឋអាម៉េរិក ដោយក្រសួងស្រែចម្ការ និងទំនិញ បានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារផលប្រយោជន៍នៃវិស័យទំនិញរបស់ប្រទេស ជាពិសេសប្រេងដូង។ រដ្ឋមន្ត្រីក្រសួងស្រែចម្ការ និងទំនិញ លោក ចូហារី អាប់ឌុល ហ្គានី (Johari Abdul Ghani) បាននិយាយថា ទោះបីជាសហរដ្ឋអាម៉េរិក មិនមែនជាអ្នកទិញផលិតផលដូងប្រេងធំជាងគេរបស់ម៉ាឡេស៊ីក៏ដោយ ការនាំចេញផលិតផលដូងប្រេងទៅកាន់សហរដ្ឋអាម៉េរិក មានសារៈសំខាន់ និងមានតម្លៃជាយុទ្ធសាស្ត្រ។ លោក ចូហារី បានបញ្ជាក់ថា៖ “យើងបានផ្តល់ព័ត៌មាន និងការពិតពាក់ព័ន្ធទាំងអស់ដល់ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីប្រើប្រាស់ក្នុងការចរចានាពេលខាងមុខ។ ឧទាហរណ៍ ទាក់ទងនឹងដូងប្រេង ទោះបីជាសហរដ្ឋអាម៉េរិកមិនមែនជាអ្នកទិញធំក៏ដោយ យើងនៅតែនាំចេញជិត ១,០៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារនោះ”។ លោកបាននិយាយថា ទីផ្សារនាំចេញដូងប្រេងដ៏ធំបំផុតរបស់ម៉ាឡេស៊ី នាពេលបច្ចុប្បន្ន គឺអឺរ៉ុប ឥណ្ឌា និងចិន ដែលរួមចំណែកជាង៤០ភាគរយនៃការនាំចេញសរុប។ ប៉ុន្តែយើងមិនអាចមើលរំលងសហរដ្ឋអាម៉េរិកបានទេ ពីព្រោះក្រៅពីផលិតដូងប្រេង យើងក៏នាំចេញកៅស៊ូច្រើនជាង១,៧៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ផលិតផលឈើជិត១,៤៤ ពាន់លានដុល្លារ និងកាកាវ ប្រហែល៣៦០លានដុល្លារ។ ការនាំចេញទំនិញសរុបទៅកាន់សហរដ្ឋអាមេរិក មានប្រហែលពី៤,៤៤ពាន់លានដុល្លារ ទៅ៤,៦៧ពាន់លានដុល្លារ។ លោកបានបន្ថែមថា តួលេខទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចរចាសម្រាប់វិស័យទំនិញជាតិ […]
News & អន្តរជាតិ

ស្វីសបង្កើនការនាំចូលស៊ុតមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានធ្វើសេចក្តីរាយការណ៍ពីទីក្រុង ហ្សូរីក ប្រទេសស្វីស កាលពីចុងសប្តាហ៍កន្លងមកពីថា រដ្ឋាភិបាលស្វីសបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទោះបីជាផលិតកម្មស៊ុតក្នុងស្រុក បានកើនឡើង២,៨ភាគរយនៅក្នុងចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកឡើយ។ ចំពោះបរិមាណនៃតម្រូវការស៊ុតមាន់ នៅក្នុងប្រទេសស្វីស អំឡុងឆ្នាំកន្លងមក គឺ១៩៨គ្រាប់សម្រាប់មនុស្សម្នាក់ គឺកើនឡើងប្រហែល៥ភាករយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដូច្នេះ ដើម្បីមានស៊ុតមាន់គ្រប់គ្រាន់សម្រាប់ធ្វើម្ហូប ប្រទេសស្វីសគ្រោងនឹងបង្កើនការនាំចូលស៊ុតចំនួន១ម៉ឺនតោន ឬប្រមាណ ១៥៨លានគ្រាប់នៅដំណាច់ឆ្នាំនេះ ។ ទោះបីយ៉ាងណាក៏ដោយ ប្រទេស ស្វីសក៏ត្រូវប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលកំពុងនាំចូលស៊ុតមាន់មួយចំនួនធំផងដែរ។ ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលកំពុងបន្តកើតមាននៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលអាមេរិកបានបង្កើនការនាំចូលស៊ុតមាន់ពីបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបជាច្រើន ហើយព្រមជាមួយគ្នានេះ ក៏បានបញ្ជាទិញស៊ុតមាន់ពីប្រទេសកូរ៉េខាងត្បូង និងទួរគីផងដែរ។ បញ្ហាកង្វះខាតស៊ុតមាន់ និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។ អង្គការពិភពលោកសម្រាប់សុខភាពសត្វ បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វ នៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពជំងឺបក្សីនេះ ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៧។ […]
News & អន្តរជាតិ

មន្ត្រីក្នុងរដ្ឋកាលីហ្វ័រញ៉ា ព្រមានពីការពុលអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ បង្កឡើងដោយស្លែ
អន្តរជាតិ៖ មន្ត្រីសុខាភិបាលសាធារណៈ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញសារព្រមានដល់ប្រជាពលរដ្ឋ កុំឲ្យបរិភោគអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ ដែលនេសាទបានពីឆ្នេរសមុទ្រ បន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃស្លៃពុល។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុង ឡូស អ៊ែនជើលេស សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ថា មន្ត្រីក្រសួងសុខភាពសាធារណៈ នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសវិធានការដាក់ឱ្យនៅដាច់ពីគេសម្រាប់អម្បូរសិប្បីសត្វ មានដូចជា ងាវ គ្រុំ ខ្យង អយស្ទើ ជាដើម ដែលត្រូវគេនេសាទបានពីឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមូលហេតុនៃការកើនឡើងនូវកម្រិតជាតិពុល និងអាស៊ីត ដូម៉ូអិក (Domoic Acid) មាននៅក្នុងសត្វ ងាវ គ្រុំ ខ្យង អយស្ទើ។ គួរបញ្ជាក់ថា សារជាតិពុលនៅក្នុងសត្វទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធសរសៃប្រសាទ ជាពិសេស សារជាតិ សាក្ស៊ីថក់ស៊ីន (Saxitoxin) ដែលមាននៅក្នុងប្រភេទសិប្បីសត្វជាច្រើនប្រភេទ ដូចជា ងាវ គ្រុំ ខ្យ […]
News & អន្តរជាតិ

ប្រទេសតង់ហ្សានី និងប្រទេសអាហ្វ្រិកខាងត្បួង ខឹងគ្នាមួយប្រ៉ាវករណីលក់ផ្លែចេក
ទីក្រុងខេប៖ ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសតង់ហ្សានី កាលពីដើមសប្តាហ៍នេះ បានបញ្ឆេះជាកូនជម្លោះពាណិជ្ជកម្មតូចមួយ មានរយៈពេលពីរបីថ្ងៃដោយចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការនាំផ្លែចេកចូលទៅក្នុងទីផ្សាររបស់ខ្លួន។ យោងតាមចេញផ្សាយរបស់គេហទំព័រកសិកម្មអាហ្វ្រិកខាងត្បួង បានដកស្រង់សម្តីលោក វ៉ានឌីឡេ ស៊ីឡូបូ (Wandile Sihlobo) សេដ្ឋវិទូកសិកម្មរបស់អាហ្វ្រិកខាងត្បូង ដែលបាននិយាយបដិសេទថា រដ្ឋាភិបាលប្រទេសតង់ហ្សានី ក៏មិនដែលដាក់សំណើរសុំនាំផ្លែចេកចូលទីផ្សារអាហ្វ្រិកខាងត្បូង ឱ្យបានត្រឹមត្រូវតាមច្បាប់នោះទេ។ ចំណែករដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងវិញ ក៏មិនដែលដាក់កម្រិតលើការនាំផ្លេចេកពីប្រទេសតង់ហ្សានីដែរ គឺផ្ទុយស្រឡះពីការលើកឡើងនៅក្នុង ជម្លោះពាណិជ្ជកម្មខ្លីមួយរវាងប្រទេសទាំងពីរ។ លោកបាននិយាយប្រកែកទៀតថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងមិនដែលដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី បើទោះបីជាមានការអះអាងនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីក្រសួងកសិកម្មតង់ហ្សានី លោក ហ៊ូសេន បាសេ (Hussein Bashe) ក៏ដោយ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ូសេន បាសេ បានបញ្ឆេះជម្លោះពាណិជ្ជកម្មមួយចម្អិនកំពឹសជាមួយមន្ត្រីអាហ្វ្រិកខាងត្បូង ដែលលោកបានចោទប្រកាន់ថា អាហ្រ្វិកខាងត្បូង រួមគំនិតគ្នាជាមួយប្រទេសម៉ាឡាវី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី ។ ជាវិធានការសងសឹក ប្រទេសតង់ហ្សានីបានហាមប្រាមការនាំចូលផលិតផលកសិកម្មរបស់ប្រទេសអាហ្វ្រិកខាងត្បូង ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៣ ខែមេសា។ ទោះបីជាយ៉ាងណាក៏ដោយ បម្រាមនេះត្រូវបានដកចេញវិញ ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីមានការចរចាផ្នែកការទូតរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបានពិគ្រោះជាមួយអាជ្ញាធរអាហ្រ្វិកខាងត្បូង […]
News & អន្តរជាតិ

ព្រោះតែអត្រាពន្ធខ្ពស់ពេក ចិនងាកទៅទិញសណ្តែកសៀង ប្រេស៊ីល កាត់បន្ថយសណ្តែកសៀង អាម៉េរិក
ទីក្រុងប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ យ៉ាងហោចមានកប៉ាល់ដឹកសណ្តែកសៀងប្រេស៊ីល ប្រហែល៤០គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែ ក្នុងខេត្ត ជឺជាំង (Zhejiang) ស្ថិតនៅភាគខាងកើតប្រទេសចិន ដោយកើនឡើង៤៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីខែមេសា ឆ្នាំ២០២៤ មានកប៉ាលដឹកជញ្ជូនសណ្តែកសៀងពីប្រេស៊ីលចំនួន២៧គ្រឿងប៉ុណ្ណោះ។ សេចក្តីការណ៍ដដែលនេះ បានលើកឡើងថា គ្រាន់តែនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ កប៉ាល់ចិនដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល ជាច្រើនគ្រឿងទៀត បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន គឺកើនឡើង៣២ភាគរយ ខណៈឆ្នាំមុននាំចូលបានចំនួនប្រាំសែនបីម៉ឺនតោន។ អ្នកជំនាញចិនម្នាក់ បាននិយាយថា នេះជាការបង្ហាញឱ្យឃើញផ្ទាល់ភ្នែកនៃរបៀបដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក គឺកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋសាមញ្ញ នៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ហើយនេះក៏បង្ហាញឱ្យឃើញផងដែរថា ផលិតផលភាគច្រើន ដែលចិនធ្លាប់តែនាំចូលពីសហរដ្ឋអាម៉េរិក ក៏ចិនអាចរកជំនួសបានដែរ ដោយនាំពីប្រទេសផ្សេងៗ នៅទូទាំងពិភពលោក។ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបង្ហាញថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក រួមទាំងសណ្តែកសៀង និងសាច់ជ្រូក បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសចិន។ នៅក្នុងទិន្នន័យនេះ បង្ហាញទៀតថា ការលក់សណ្តែកសៀងអាម៉េរិក […]
News & អន្តរជាតិ

គោអាហ្វ្រិកខាងត្បូង ប្រហែល១០០ក្បាល ងាប់រណូករណែលសង្ស័យពុលនឹងហ្វូងដង្កូវ
ទីក្រុងខេប៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងមកនេះ សត្វគោប្រហែល១០០ក្បាល ត្រូវបានគេប្រទះឃើញងាប់រណូករណែល នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេស។ យោងតាមការចេញផ្សាយរបស់គេហទំព័រ កសិករប្រចាំសប្តាហ៍ (Farmer’s Weekly) របស់អាហ្វ្រិកខាងត្បូង បានធ្វើសេចក្តីរាយការណ៍ថា សត្វគោទាំងអស់ត្រូវបានគេឃើញងាប់នៅក្នុងកសិដ្ឋាន ដោយមានរោគសញ្ញាហូរទឹកមាត់ និងហើមពោះ។ ក្រុមពេទ្យសត្វឯកជនបានធ្វើកោសល្យវិច័យ ហើយដាក់ការសង្ស័យជាបឋមថា គោអាចងាប់ដោយសារស៊ីស្មៅពុល បង្កឡើងដោយហ្វូងដង្កូវ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាកគោងាប់ត្រូវបានប្រមូល និងបញ្ជូនទៅកាន់ក្រុមពេទ្យសត្វរបស់រដ្ឋ ដើម្បីវិភាគបន្ថែមឱ្យបានច្បាស់លាស់។ ក្រោយពីមានករណីគោងាប់ច្រើនបែបនេះ អាជ្ញាធរមូលដ្ឋាន បានអំពាវនាវឱ្យកសិករចិញ្ចឹមគោ បង្កើនការប្រុងប្រយ័ត្ន ព្រោះហ្វូងដង្កូវបានសម្រុកចូលស៊ីស្មៅ នៅក្នុងកសិដ្ឋានចិញ្ចឹមគោ ហើយធ្វើឲ្យស្មៅបញ្ចេញសារធាតុគីមីម្យ៉ាង ឈ្មោះ ស៊ីយ៉ាន (Cyanide) ដែលធ្វើឲ្យមានសារធាតុពុលនៅលើស្មៅ។ គីមី ស៊ីយ៉ាន គឺជាសារធាតុពុលខ្លាំង ដែលធ្វើឱ្យសមត្ថភាពរាងកាយចុះខ្សោយក្នុងការស្រូបយកអុកស៊ីហ្សែន។ ការពុលដោយគីមី ស៊ីយ៉ាន អាចបណ្តាលមកពីស៊ីវា ការដកដង្ហើមចូល ឬស្រូបចូលតាមស្បែក។ រោគសញ្ញាបង្កឡើងដោយសារធាតុគីមីប្រភេទនេះ រួមមានអាការៈក្អួត រាគ វិលមុខ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលនាំឱ្យសន្លប់ និងអាចស្លាប់បាន។ ប្រព័ន្ធផ្សព្វផ្សាយដដែល បានលើកឡើងទៀតថា […]
News & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម
រាជធានីភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំកម្ពុជា បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាមានការរីកចម្រើន និងមានលំនឹងល្អ ហើយធនាគារបានគាំទ្រដល់វិស័យកសិកម្មកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានបញ្ចេញថវិកាចូលរួមអភិវឌ្ឍន៍កម្ពុជាប្រមាណ២,២ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ៣០ភាគរយ បានវិនិយោគក្នុងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ២០២៥នេះ ធនាគារបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិក្មរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ២,២ពាន់លានដុល្លារ សម្រាប់គាំទ្រដល់គម្រោងចំនួន៣៥ រួមមានការវិនិយោគទៅលើវិស័យកសិកម្ម និងប្រព័ន្ធធារាសាស្ត្រផង។ នៅក្នុងវិស័យកសិកម្ម ធនាគារអភិវៃ្ឍន៍អាស៊ី មានគម្រោងចំនួនប្រាំមួយ ដែលបានកំពុងបន្តអនុវត្ត និងនៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ធនាគារនឹងមានគ្រោងវិនិយោគបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម ដែលមានទឹកប្រាក់សរុបប្រហែល៤០០លានដុល្លារ ថែមទៀត ដោយសារធនាគារចាត់ទុកវិស័យកសិកម្ម មានសំខាន់សារៈសំខាន់សម្រាប់បង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។ លោកស្រីបានសង្កត់ធ្ងន់ថា «វិស័យកសិកម្មកម្ពុជាមានភាពរឹងមាំ ហើយយើងមានមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម ហើយនៅក្នុងវិស័យកសិកម្ម (ធនាគារ) បានវិនិយោគនៅក្នុងប្រព័ន្ធធារាសាស្ត្រ និងផ្សារភ្ជាប់តំបន់ជនបទ ក៏ដូចជាការកែច្នៃ ការផ្សព្វផ្សាយកសិកម្ម ឱ្យមានការចូលរួមពីវិស័យឯកជន។ ដូច្នេះ ខ្ញុំជឿថាវិស័យនេះនឹងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជាច្រើននៅគ្រាបន្ទាប់»។ ទាក់ទងនិងវិស័យកសិកម្មកម្ពុជានេះផងដែរ បើយោងតាមរបាយករណ៍ទស្សនវិស័យអាស៊ី ចេញផ្សាយក្នុងខែមេសាឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានអត្រាកំណើន០,៩ភាគរយ ហើយក្នុងឆ្នាំ២០២៥នេះ ត្រួវបានបានព្យាករណ៍ថា […]
